ព័ត៌មានអន្ដរជាតិ
បុរសជនជាតិចិននិងកេនយ៉ា ត្រូវចាប់ខ្លួនពីបទរត់ពន្ធសត្វស្រមោច២០០០ក្បាលទៅចិន
បុរសជនជាតិចិនម្នាក់និងអ្នករត់ការជាជនជាតិកេនយ៉ាត្រូវចោទប្រកាន់ពីបទជួញដូរសត្វព្រៃខុសច្បាប់ បន្ទាប់ពីប៉ូលិសរកឃើញថា ពួកគេកំពុងព្យាយាមរត់ពន្ធសត្វស្រមោចក្នុងសួនច្បារមួយជាង ២ ០០០ក្បាលចេញពីប្រទេសកេនយ៉ា។
លោក Zhang Kequn ជនជាតិចិន ត្រូវប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Nairobi នៃប្រទេសកេនយ៉ាកាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធររកឃើញស្រមោចជាច្រើនក្បាលនៅក្នុងវ៉ាលីរបស់គាត់។ ស្រមោចទាំងនោះបានលាក់ក្នុងបំពង់សាក ឬរុំដោយក្រដាសជូតមាត់។ យោងតាមសារព័ត៌មាន BBC ផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។

កាលពីថ្ងៃអង្គារ តុលាការនៅទីក្រុង Nairobi ឱ្យដឹងថា៖ «លោក Zhang បានទិញស្រមោចពីលោក Charles Mwangi ក្នុងតម្លៃ៧៧ដុល្លារជាមួយស្រមោច១០០ក្បាល»។
ទោះបីយ៉ាងណា អាជ្ញាធរមិនទាន់ឆ្លើយថា នេះជាករណីដែលលោក Zhang ព្យាយាមយកសត្វល្អិតចេញពីប្រទេសឬអត់នោះទេ ប៉ុន្តែឥវ៉ាន់របស់លោកមានទិសដៅទៅកាន់ប្រទេសចិន។
បុរសទាំងពីរនាក់ក៏ត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នាប្រព្រឹត្តបទឧក្រិដ្ឋផងដែរ។
មេធាវីរបស់ លោក Zhang គឺ លោក David Lusweti និយាយថា បុរសទាំងពីរមិនទាន់ប្រាកដថាពួកគេកំពុងបំពានច្បាប់នោះទេ។
មេធាវីប្រាប់សារព័ត៌មាន AP ថា៖ «ពួកគេរកឃើញមធ្យោបាយដែលអាចលក់ស្រមោចទាំងនេះទៅក្រៅប្រទេស ហើយពួកគេជឿថាអាចរកប្រាក់ចិញ្ចឹមជីវិតតាមរយៈស្រមោចទាំងនោះបាន»។
លោក Zhang និង Mwangi នឹងបង្ហាញខ្លួន ចំពោះមុខតុលាការម្តងទៀតនៅថ្ងៃទី២៧ ខែមីនា។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅសួនសត្វព្រៃកេនយ៉ាប្រាប់ BBC កាលពីមុនថា៖ « ករណីចាប់ខ្លួនអាចកើនឡើង ខណៈក្រុមអ្នកស៊ើបអង្កេតបានពង្រីកការស៊ើបអង្កេតរបស់ពួកគេទៅកាន់ទីក្រុងផ្សេងទៀត សង្ស័យថាការប្រមូលផលស្រមោចកំពុងបន្ត»។
គួរបញ្ជាក់ថា កាលពីខែឧសភាឆ្នាំមុន តុលាការកេនយ៉ាកាត់ទោសបុរស៤នាក់ឱ្យជាប់ពន្ធនាគារមួយឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៧ ៧០០ដុល្លារ ពីបទព្យាយាមរត់ពន្ធស្រមោចរាប់ពាន់ក្បាលចេញពីប្រទេស៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


