ប្រទេសគុយបា Archives - Kampuchea Thmey Daily

ប្រធានាធិប​តី​គុយ​បា​ ថា ​ប្រជាជន​គុយ​បា​នឹង​តស៊ូ​​​សាមគ្គី​ដល់​តំណក់​ឈាម​ចុង​ក្រោយ បើ​អាមេរិក​​វាយ​ប្រហារមែន​​
ជម្លោះ​ពាក្យ​សម្តី និង​ការ​រឹត​បណ្តឹង​​ប្រេង​ឥន្ធនៈ​ដោយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​គុយ​បា មិន​បាន​ធូរ​​ស្រាល​នៅ​ឡើយទេ​​​ ដោយ​ទី​ក្រុង​វ៉ាស៊ីន​តោន​នៅ​តែ​គំរាម​គុយ​បា​ដោយ​ប្រើ​កម្លាំង​យោធា​បន្ត​បន្ទាប់ ប្រឆាំង​​នឹង​រដ្ឋាភិបាល​​​​កុម្មុយនិស្តដឹកនាំ​នៅគុយបា ដែល​តែ​ង​តែ​បង្ហាញ​ជំហរ​តតាំង​ជាមួយសហរដ្ឋ​អាមេរិក​​។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ ប្រធានា​ធិបតី​គុយបា លោក Miguel Diaz-Canel លើក​ឡើង​ថា ប្រទេស​គុយ​បា​បានត្រៀមខ្លួនរួច​ជាស្រេច​ ដើម្បី​ទប់​ទល់​នឹងអន្តរាគមន៍​យោធាណាមួយ​របស់សហរដ្ឋអាមេរិក ដោយ​ព្រមានថា ប្រជាជន​គុយបា​នឹងការពារអធិបតេយ្យភាព​រហូត​ដល់​ដំណក់​ឈាមចុងក្រោយ។ នេះ​បើយោង​តាម​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Sky News នៅ​ថ្ងៃ​ទី​០២ ខែ​កក្តដា ឆ្នាំ​២០២៦ ចំពេលមាន​ការគំរាមកំហែង​ជា​ថ្មី​ម្តង​ទៀត ​ពី​ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់​ ត្រាំ​។

ប្រធានាធិប​តី​គុយ​បា លោក Miguel Diaz-Canel ។ រូបភាព៖ AA

ពេល​អ្នក​កាសែត​សួរ​ ​ទាក់​ទង​ទៅ​នឹងការកត់សម្គាល់ថ្មីៗ​របស់​លោក ត្រាំ​ លើក​ឡើង​ថា៖ « គុយបា​កំពុងមក​រក​យើង​[សហរដ្ឋ​អាមេរិក​]»។

លោក ​Diaz-Canel បាន​ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន​ថា​ បានធ្វើយុទ្ធ​សាស្ត្រ​​នៃ​ភាព​វង្វេង​​​ជំរុញដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និងសង្គ្រាម​ផ្លូវចិត្ត ប្រឆាំង​នឹងប្រទេស​គុយ​បា​ ដោយហៅវោហាសាស្ត្រ​នេះ​ថា៖ « ជាការ​ខឹង​សម្បារ និង​ការប្រមាថ​ដល់សេចក្តីថ្លៃថ្នូររបស់​​ប្រជាជនយើង និងជា​ការរំលោភច្បាប់​អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។

មេដឹក​នាំគុយបារូបនេះ បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​មិនអាច​ច្រានចោល​ការវាយប្រហារ​របស់សហរដ្ឋអាមេរិកបាន​ទេ ប៉ុន្តែកំពុង​ត្រៀមខ្លួន​សម្រាប់លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។

លោក​លើក​ឡើង​ថា៖ «​ ប្រសិន​បើមានការវាយប្រហារ ប្រជាជនគុយ​បានឹងឆ្លើយតបដោយ​សាមគ្គីភាព និងភាពរឹងមាំ និងការពារ​អធិបតេយ្យភាពរបស់​យើង។ យើងមិនចង់បាន​សង្គ្រាមនោះទេ ប៉ុន្តែ​យើងមិន​ខ្លាចវាទេ»។

ស្តីពីទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក ដែល​ទីក្រុងវ៉ាស៊ីនតោនបានរឹត​បន្តឹងកាលពីខែមករា​ជាមួយនឹងការហាមឃាត់ប្រេងឥន្ធនៈ លោក ​Diaz-Canel បដិសេធការ​ចោទប្រកាន់ថា ប្រទេសគុយបា​ធ្វើជាម្ចាស់​ផ្ទះ​នៃការដំឡើង​យោធាចិន ឬរុស្ស៊ី ដោយ​និយាយថា៖ « មិនមានមូល​ដ្ឋានចិន​ក្នុងប្រទេសគុយបាទេ​»។

លោក​បាន​ពិពណ៌នាអំពីការហាមឃាត់របស់អាមេរិក​អស់រយៈ​ពេល​ជា​ច្រើនទសវត្សរ៍​ថា​៖ «​ ជា​​ការបិទផ្លូវដ៏វែងបំផុត​នៅក្នុងប្រវត្តិសាស្ត្រ​មនុស្សជាតិ ដោយស្តីបន្ទោស​​អាមេរិក​ ចំពោះការដាច់ចរន្ត​អគ្គិសនី​រ៉ាំរ៉ៃ ​ការខ្វះខាតថ្នាំពេទ្យ និងការលំបាកផ្នែកសេដ្ឋកិច្ច។ ការហាមឃាត់​ប្រេងឥន្ធនៈមាន​ចំនួន​ជា​ឧក្រិដ្ឋកម្ម និងការ​ប្រល័យពូជសាសន៍»៕

សម្រួល៖ ណឺ មិនា

The post ប្រធានាធិប​តី​គុយ​បា​ ថា ​ប្រជាជន​គុយ​បា​នឹង​តស៊ូ​​​សាមគ្គី​ដល់​តំណក់​ឈាម​ចុង​ក្រោយ បើ​អាមេរិក​​វាយ​ប្រហារមែន​​ appeared first on Kampuchea Thmey Daily.

​សង្គ្រាម​ពាក្យសម្តី​រវាង​​សហរដ្ឋអាមេរិក ​និង​​គុយបា កំពុង​ដុតកម្តៅកិច្ច​ប្រជុំ​​​នៅ​​ UN
ការចោទប្រកាន់ចំៗរបស់ប្រទេសគុយបាទៅលើសហរដ្ឋអាមេរិក នឹងធ្វើឲ្យកម្ដៅនយោបាយនៅក្នុងមហា សន្និបាត​អង្គការសហប្រជាជាតិ (UNGA) កើនឡើងយ៉ាងខ្លាំង ដល់កម្រិតកំពូល ខណៈដែលភាគី​គុយបា​ បានប្រកាសបើកសម័យប្រជុំជជែកដេញដោលជាបន្ទាន់មួយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ។

រូបភាព៖Reuters

ការសម្រេចចិត្តលុបបំបាត់ការរៀបរាប់ជាចំណុចៗនេះ គឺដើម្បីឆ្លុះបញ្ចាំងពីសាច់រឿងព័ត៌មានដែលកំពុងវិវត្ត​​ទៅ​មុខ​​ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez បានបើកសន្និសីទសារព័ត៌មានវាយប្រហារយ៉ាងចាស់ដៃលើ​ ទីក្រុងវ៉ាស៊ីនតោន ដោយ​ចោ​ទ​​​ប្រកាន់ថា អាមេរិក​ កំពុងប្រើប្រាស់ «ការគំរាមកំហែងខាងយោធា» និងអនុវត្តគោលនយោបាយ «ហ៊ុំព័ទ្ធថាមពល» មកលើប្រទេសដីកោះមួយនេះ ដែលជាទង្វើខុសច្បាប់អន្តរជាតិ និងកំពុងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតប្រជាជនគុយបា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters, ភាពតានតឹងបានឈានដល់ចំណុចរបត់ថ្មីមួយ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ បានធ្លាក់ចុះដល់ចំណុចទាល់ច្រក ទោះបីជាគុយបាបានព្យាយាមអនុវត្តកំណែទម្រង់សេដ្ឋកិច្ចទីផ្សារសេរីមួយចំនួនរួចរាល់ហើយក្តី។

កម្ដៅការទូតកាន់តែពុះកញ្ជ្រោលខ្លាំង ដោយសារតែគុយបាបានចោទប្រកាន់បេសកកម្មអចិន្ត្រៃយ៍របស់អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ក្រុងញូវយ៉ក ថា បាននិងកំពុងប្រើប្រាស់វិធីសាស្ត្រគាបសង្កត់ ជំរិតទារប្រាក់ និងគំរាមកំហែងដល់បណ្តាប្រទេសជាសមាជិកដទៃទៀត ដើម្បីរារាំងមិនឲ្យមហាសន្និបាតបើកកិច្ចពិភាក្សាលើរបៀបវារៈ ដែលនិយាយអំពីការទាមទារឲ្យបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច និងការហ៊ុំព័ទ្ធប្រេងឥន្ធនៈរបស់អាមេរិក។

ស្ថានភាពនៅក្នុងអង្គការសហប្រជាជាតិត្រូវបានគេរំពឹងថា នឹងក្លាយជាសមរភូមិពាក្យសម្តីដ៏ស្រួចស្រាវបំផុតមួយ ព្រោះនេះមិនមែនគ្រាន់តែជាការតវ៉ាប្រឆាំងនឹងការហ៊ុំព័ទ្ធសេដ្ឋកិច្ចធម្មតាដែលមានរយៈពេលជាង ៦ទសវត្សរ៍នោះទេ ប៉ុន្តែវាជាការឆ្លើយតបទៅនឹងវិធានការណ៍ដ៏តឹងរ៉ឹងចុងក្រោយបង្អស់ របស់រដ្ឋបាល ត្រាំ កាលពីដើមឆ្នាំ ដែលបានប្រកាសភាពអាសន្នថ្នាក់ជាតិ និងបង្កើតទណ្ឌកម្មបិទផ្លូវថាមពលស្ទើរតែទាំងស្រុង។

ជាក់ស្ដែង ការបិទផ្លូវប្រេងនេះ បានធ្វើឲ្យសេដ្ឋកិច្ចគុយបាធ្លាក់ចូលក្នុងភាពខ្វិន បណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីរ៉ាំរ៉ៃ ប្រព័ន្ធដឹកជញ្ជូនត្រូវគាំង និងការដួលរលំនៃវិស័យទេសចរណ៍ ដែលធ្វើឲ្យអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផ្ទាល់ ចេញមុខថ្កោលទោសសកម្មភាពរបស់អាមេរិកថាជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ខណៈពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ ធ្លាប់បានបោះឆ្នោតស្ទើរតែជាឯកច្ឆន្ទចំនួន ៣១ដងរួចមកហើយ ដើម្បីគាំទ្រឲ្យអាមេរិកលុបចោលទណ្ឌកម្មលើគុយបា ដោយមានតែអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះដែលបោះឆ្នោតប្រឆាំង ការប្រឈមមុខគ្នានៅខែកក្កដានេះ នឹងក្លាយជាការវាស់ស្ទង់ឥទ្ធិពលភូមិសាស្ត្រនយោបាយពិភពលោកដ៏សំខាន់។

ទោះជាយ៉ាងណាក៏ដោយ គុយបាបានព្រមានជាមុនថា ខ្លួនមិនមែនជាការគំរាមកំហែងដល់អាមេរិកនោះទេ ប៉ុន្តែខ្លួននឹងប្រើប្រាស់កម្លាំងសរុបដើម្បីវាយបកវិញ ប្រសិនបើមានការឈ្លានពានណាមួយកើតឡើងពីរដ្ឋអំណាចយោធានុយក្លេអ៊ែរមួយនេះ ក្នុងពេលដែលអាមេរិកតែងតែចាត់ទុកគុយបាថាជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ និងតួអង្គអរិភាពដទៃទៀតដូចជារុស្ស៊ី ចិន និងអ៊ីរ៉ង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​​រដ្ឋមន្ត្រី​ការបរទេស​គុយបា ចោទអាមេរិកថា ព្យាយាម​​រារាំង​ និង​ដាក់សម្ពាធលើសមាជិក UN

The post ​សង្គ្រាម​ពាក្យសម្តី​រវាង​​សហរដ្ឋអាមេរិក ​និង​​គុយបា កំពុង​ដុតកម្តៅកិច្ច​ប្រជុំ​​​នៅ​​ UN appeared first on Kampuchea Thmey Daily.

​​រដ្ឋមន្ត្រី​ការបរទេស​គុយបា ចោទអាមេរិកថា ព្យាយាម​​រារាំង​ និង​ដាក់សម្ពាធលើសមាជិក UN
រដ្ឋមន្ត្រីការបរទេសគុយបា បានថ្លែង​នៅ​ថ្ងៃ ទី៣០ ខែមិថុនា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងដាក់​សម្ពាធ និងគំរាមកំហែងដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ (UN) ដើម្បីពន្យារពេល​​លើ​ការជជែកដេញដោល​នៅក្នុងអង្គប្រជុំនាពេលខាងមុខ ជុំវិញការបិទខ្ទប់របស់អាមេរិក មកលើ​ប្រទេស​កោះ​គុយបា ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តមួយនេះ។

រដ្ឋមន្ត្រីការបរទេស លោក Bruno Rodriguez (រូបភាព៖Reuters)

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាវ៉ាណា រដ្ឋមន្ត្រីការបរទេស​គុយបា​ លោក Bruno Rodriguez បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទណ្ឌកម្មរបស់អាមេរិកកំពុង «បង្កឲ្យមានមនុស្សស្លាប់» នៅក្នុងប្រទេស​គុយបា ចំពេលដែលសេដ្ឋកិច្ចជាតិកំពុងដួលរលំ ហើយការកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំសង្កូវ និងអគ្គិសនីយ៉ាងធ្ងន់ធ្ងរ បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ ៩ លាននាក់នៅលើ​ប្រទេស​កោះនេះ ស្ទើរតែមិនអាចទ្រាំទ្របាន។

យោងតាម Reuters , ការជជែកដេញដោលដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ជាទូទៅគឺជាការបើកផ្លូវមុននឹងឈានទៅដល់ការបោះឆ្នោតរបស់បណ្តាប្រទេសជាសមាជិក UN នៅចុងឆ្នាំនេះ ដើម្បីអំពាវនាវឲ្យអាមេរិកបញ្ឈប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងគុយបា។

កន្លងមក អង្គការសហប្រជាជាតិ បានបោះឆ្នោតចំនួន ៣១ដងរួចមកហើយ រួមទាំងកាលពីខែវិច្ឆិកា ឆ្នាំ​២០២៥​ កន្លង​ទៅនេះ​ដែរ ដើម្បីស្នើឲ្យអាមេរិកបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដែលបានអូសបន្លាយពេលរាប់ទសវត្សរ៍មកនេះ។ លទ្ធផលនៃការបោះឆ្នោតទាំងនោះជាប្រវត្តិសាស្ត្រ គឺស្ទើរតែជាឯកច្ឆន្ទ ដោយជាទូទៅមានតែ​អាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះដែលបោះឆ្នោតប្រឆាំង។

ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតដែលមិនមានលក្ខណៈចាប់​បង្ខំ​ខាង​​ផ្លូវច្បាប់នៅក្នុងឆ្នាំនេះ បានក្លាយ​ជាចំណុចពិសេស និងសំខាន់បំផុតសម្រាប់គុយបា បន្ទាប់ពីរដ្ឋបាលត្រាំ បានដាក់ទណ្ឌកម្មបិទខ្ទប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈមកលើកោះនេះកាលពីខែមករា រួមទាំងទណ្ឌកម្មថ្មីៗផ្សេងទៀត ដែលបានបណ្តាលឲ្យមានការដកទុនវិនិយោគពីបរទេស និងធ្វើឲ្យវិស័យទេសចរណ៍របស់គុយបាត្រូវដួលរលំស្ទើរតែទាំងស្រុង។

ទោះជាយ៉ាងណា ក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសគុយបាឡើយ។ ដោយឡែក ក្រុមអ្នកជំនាញរបស់ UN កាលពីពេលមុន ធ្លាប់បានហៅការបិទខ្ទប់ប្រេងឥន្ធនៈរបស់អាមេរិកដែលបានអនុវត្តកាលពីខែមករានោះថា ជាទង្វើខុសច្បាប់ និងជាការរំលោភលើសិទ្ធិមនុស្សរបស់ប្រជាជនគុយបាទាំងអស់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​​រដ្ឋមន្ត្រី​ការបរទេស​គុយបា ចោទអាមេរិកថា ព្យាយាម​​រារាំង​ និង​ដាក់សម្ពាធលើសមាជិក UN appeared first on Kampuchea Thmey Daily.

លោក ត្រាំ​ ទំនង​បន្ថយសម្ពាធ​លើ​​គុយ​បា ព្រោះ​តែ​គុយ​បា​ឱ្យ​សញ្ញា​ថា​ ចង់​ជជែក​ជា​មួយ​អាមេរិក​
ប្រធានា​ធិបតីអាមេរិក​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ បា​ន​លើក​ឡើង​ថា​ រដ្ឋបាល​របស់​លោក​រក្សា​​​ភាព​​បត់​បែនលើ​សកម្មភាព​ដែល​អាចកើតមាន​ប្រឆាំង​នឹង​ប្រទេសគុយបា ដែល​លោក​បាន​​ដាក់​ទណ្ឌកម្ម​ថាមពលអស់​ជាច្រើន​ខែ​មកហើយ​នោះ ដោយ​បន្ថែមថា ទីក្រុង​ហាវ៉ាណា​ ចង់ចាប់ផ្តើម​ការសន្ទនា​ជាមួយ​អាមេរិក​។

លោក ត្រាំ ប្រាប់​សារព័ត៌មាន​ Axios ក្នុង​បទសម្ភាសន៍​មួយចេញ​ផ្សាយ​កាលពីថ្ងៃសុក្រថា៖ «​ ប្រទេស​គុយបា​​ចង់និយាយ[ជាមួយ​អាមេរិក​]​ យ៉ាងខ្លាំង​។ រដ្ឋមន្ត្រីការ​បរទេស លោក Marco Rubio បាន​ចូល​រួម​យ៉ាង​សកម្ម​រួចហើយ​ក្នុង​ដំណើរ​ការនេះ​»។

ប្រធានាធិប​តី​អាមេរិក​ លោក ត្រាំ។ រូបភាព៖ Reuters

យ៉ាង​ណា រដ្ឋបាល​ទីក្រុង​ហាវ៉ាណា ​មិន​ទាន់​​បាន​ចេញ​សេចក្តីថ្លែងការណ៍​​ណាមួយ​​ លើការអះអាង​​ទាំង​នេះ​​​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ បន្ទាប់​ពី​មាន​ការ​បង្ហើប​ជាច្រើន​ខែ​ពី​ លោក ត្រាំ ថា សហរដ្ឋអាមេរិកអាច​នឹង​ព្យាយាមដណ្តើមយក​កោះការ៉ាប៊ីន​នេះ​។

ប្រធានា​ធិបតី​អាមេរិក ​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ផ្នែក​ភស្តុភារ​នៃ​ប្រតិបត្តិការ​យោធាដែល​អាចកើតមាន​ជាមួយ​នឹងសង្គ្រាមថ្មីៗ​ ក្នុង​ប្រទេសអ៊ីរ៉ង់។

លោក ត្រាំ ពិពណ៌នា​ថា​៖ « ជាដំណើរ​ដ៏វែងឆ្ងាយពាក់​ព័ន្ធ​នឹង​ជើង​ហោះ​ហើរ​រយៈពេល ១៨ម៉ោង​»។

ប្រធានា​ធិប​តី​អាមេរិក​រូប​នេះ​បាន​កំណត់​​ប្រទេស​គុយ​បា​ថា​៖ « ជាមនុស្ស​ល្ងង់ ដោយសារ​តែ​កោះ​នេះ​នៅជិតសហរដ្ឋ​អាមេរិក ចម្ងាយ​ប្រហែល ១៤៥គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​រដ្ឋ​ Florida​»។

លោក ត្រាំ​ ក៏​បាន​គូសបញ្ជាក់​ពីប្រតិបត្តិការយោធា​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុងប្រទេសវ៉េ​ណេស៊ុយអេឡា​កាល​ពី​ខែមករា ពេលកង​កម្លាំង​អាមេរិក​ចាប់​អតីត​ប្រធានាធិបតី​ លោក Nicolas Maduro ។

លោក ត្រាំ ​បាន​ចង្អុល​បង្ហាញ​ពីប្រតិបត្តិការនេះ​ថាជាគំរូ​ដ៏ជោគជ័យមួយ ​ដោយអះអាងថា​៖ « ប្រតិបត្តិការ​ទាំង​មូល​បានបញ្ចប់​ក្នុង​រយៈ​ពេល​ត្រឹមតែ ៤៨នាទីប៉ុណ្ណោះ ហើយចាប់​តាំងពីពេលនោះ​មក​បាន​ប្រែក្លាយ​ទៅជាភាពជា​ដៃគូរក​ប្រាក់ចំណេញ​»។

ប្រធានាធិបតី​អាមេរិក​បន្ថែម​ថា៖ « យើង​បាន​ចំណាយ​សម្រាប់​សង្គ្រាម​នោះជាមួយ​ប្រទេសវ៉េណេស៊ុយអេឡា​ច្រើនដងមកហើយ។ ទីក្រុងវ៉ាស៊ីនតោន​កំពុងទាញយក​ប្រេង​រាប់លាន​បារ៉ែល​ពី​ប្រទេសវ៉េណេស៊ុយអេឡា ដែល​រកប្រាក់ចំណូលបាន​ច្រើនជាង​ពេលណាៗទាំងអស់​សម្រាប់ប្រទេស​ទាំងពីរ ខណៈក្រុមហ៊ុន​ប្រេង​ធំៗចូល​មក​ក្នុងប្រទេសនេះ​។ ឥឡូវនេះ​យើង​មានទំនាក់ទំនងដ៏អស្ចារ្យ»៕

សម្រួល៖ ណឺ មិនា

The post លោក ត្រាំ​ ទំនង​បន្ថយសម្ពាធ​លើ​​គុយ​បា ព្រោះ​តែ​គុយ​បា​ឱ្យ​សញ្ញា​ថា​ ចង់​ជជែក​ជា​មួយ​អាមេរិក​ appeared first on Kampuchea Thmey Daily.

គុយបា ប្រកាស​​ផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច ជួយប្រជាជនខ្វះខាតខ្លាំង លែងខ្វល់សម្ពាធធំពីអាមេរិក
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្ត ដែលត្រូវបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ថា សេដ្ឋកិច្ចរបស់ប្រទេស គុយបា ត្រូវការ «ការ​ផ្លាស់ប្តូរជាបន្ទាន់» ដើម្បីជម្នះវិបត្តិដ៏ធំមួយ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារតែការបិទខ្ទប់ប្រេងពីសំណាក់សហរដ្ឋអាមេរិក។

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel (រូបភាព៖Reuters)

យោងតាមការចេញផ្សាយពីសារព័ត៌មាន the guardian លោក Diaz-Canel បានប្រាប់ការិយាល័យនយោបាយ របស់គណបក្សថា «ស្ថានភាពនេះ ទាមទារឲ្យមានការផ្លាស់ប្តូរបន្ទាន់ និងចាំបាច់បំផុត»។ នេះជាការទទួលស្គាល់ដោយត្រង់ៗមិនធ្លាប់មានរបស់លោក ចំពោះតម្រូវការក្នុងការកែទម្រង់គំរូសេដ្ឋកិច្ច​របស់​ប្រទេស​​កុម្មុយនីស្ត​ដែលស្ថិតនៅ​ក្បែរអាមេរិក​បំផុត​នោះ​​។

លោក ក៏បានលើកឡើងពីប្រទេសចិន និងវៀតណាម ថា ជាគំរូដែលអាចទៅរួច ក្នុងការបើកចំហសេដ្ឋកិច្ចរបស់គុយបាទៅកាន់ពិភពលោក ដើម្បីបង្កើតទ្រព្យសម្បត្តិសេដ្ឋកិច្ច និងបែងចែកវាដោយសមធម៌។

លោក Diaz-Canel បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានរៀបចំឡើង ដើម្បីពន្លឿនកំណែទម្រង់ សំដៅជំរុញវិស័យឯកជនដែលកំពុងរីកចម្រើន និងទាក់ទាញទុនបន្ថែមពីប្រជាជនគុយបារាប់លាននាក់ ដែលបានភៀសខ្លួនពីវិបត្តិនេះទៅរស់នៅបរទេស។

មេដឹកនាំគុយបា ថែមទាំងសង្កត់ធ្ងន់ថា កំណែទម្រង់មួយចំនួន នឹងមិនមានការឯកភាពគ្នាទាំងស្រុងនោះទេ ប៉ុន្តែមិនអាចពន្យារពេលបានឡើយ។ នៅពេលដែលជីវភាពរស់នៅរបស់ប្រជាជនកាន់តែពិបាកខ្លាំងបែបនេះ គណបក្សកុម្មុយនីស្ត និងរដ្ឋាភិបាល មានទំនួលខុសត្រូវក្នុងរឿង ផ្លាស់ប្តូរអ្វីដែលត្រូវផ្លាស់ប្តូរ ជាជាងការព្យាយាមដោះស្រាយដោះសារដើម្បីបិទបាំងវិបត្តិនេះ។

ការបិទខ្ទប់ប្រេងដែលត្រូវបានដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមករា បានធ្វើឲ្យសេដ្ឋកិច្ចរបស់គុយបា ដែលទន់ខ្សោយស្រាប់ទៅហើយនោះ ឈានទៅរកភាពដួលរលំ ដោយមានការកាត់ផ្តាច់ចរន្តអគ្គិសនីជារឿយៗ ជួនកាលមានរយៈពេលជាង ៣០ម៉ោង និងមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ទឹកស្អាត ក៏ដូចជាឱសថផងដែរ។ ក្នុងពេលដែលជំហររបស់ទីក្រុងឡាហាវ៉ាន (Havana) គឺតែងតែបន្ទោសបញ្ហាទុក្ខលំបាករបស់ខ្លួនទៅលើការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់អាមេរិកជាង ៦ទសវត្សរ៍ និងការបិទខ្ទប់នោះ លោក Diaz-Canel បានទទួលស្គាល់ថា មាន ឧបសគ្គដែលមិនមែនមកពីខាងក្រៅ ហើយក៏មិនមែនមកពីការបិទខ្ទប់នោះដែរ។

មិនតែប៉ុណ្ណោះ លោកក៏បានចង្អុលបង្ហាញពី ភាពយឺតយ៉ាវ ប្រព័ន្ធរដ្ឋបាលការិយាធិបតេយ្យ និងបទប្បញ្ញត្តិទាំងឡាយណាដែលរារាំងដល់អ្នកចង់ផលិត ក៏ដូចជា ការសម្រេចចិត្តទាំងឡាយដែលបានពន្យារពេលកន្លងមក។ កំណែទម្រង់ទាំងនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងយ៉ាងអស់សង្ឃឹមនៅនាទីចុងក្រោយ ដើម្បីទប់ស្កាត់ការដួលរលំសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើកំណែទម្រង់ទាំងនេះនឹងអាចធ្វើឲ្យលោកត្រាំ ពេញចិត្តដែរឬទេ ព្រោះលោកកំពុងតែជំរុញឲ្យមានការផ្លាស់ប្តូរទាំងថ្នាក់ដឹកនាំរបស់គុយបា ក៏ដូចជាគំរូសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។

គួរបញ្ជាក់ដែរថា ក្រោយការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា ក្នុងខែមករា ឆ្នាំ២០២៦ លោក ត្រាំ បានដាក់ចេញបទបញ្ជាប្រតិបត្តិយ៉ាងតឹងរ៉ឹង ដោយព្រមានដាក់ទណ្ឌកម្ម និងដកពន្ធធ្ងន់ធ្ងរលើប្រទេសណាហ៊ានលក់ ឬដឹកជញ្ជូនប្រេងឲ្យគុយបា (សូម្បីតែម៉ិកស៊ិក ក៏ត្រូវបង្ខំចិត្តផ្អាកដឹកប្រេងឲ្យគុយបាដែរ)។ ការណ៍នេះ បានធ្វើឲ្យប្រព័ន្ធអគ្គិសនីជាតិរលំទាំងស្រុង រោងចក្រនិងមន្ទីរពេទ្យគ្មានភ្លើងប្រើ ខ្វះខាតទឹកស្អាត ស្បៀងអាហារ និងថ្នាំសង្កូវ រហូតរុញឲ្យបក្សកុម្មុយនីស្តគុយបាគ្មានជម្រើសក្រៅពីប្រកាសធ្វើកំណែទម្រង់បើកចំហទីផ្សារសេរីបែបនាទីចុងក្រោយនេះឯង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post គុយបា ប្រកាស​​ផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច ជួយប្រជាជនខ្វះខាតខ្លាំង លែងខ្វល់សម្ពាធធំពីអាមេរិក appeared first on Kampuchea Thmey Daily.

លោក Hegseth៖ អនាគតគុយបា ស្ថិតក្នុងដៃ​លោក ត្រាំ និង​ថ្នាក់ដឹកនាំរបស់គុយបាផ្ទាល់
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងកាលពីថ្ងៃពុធ ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៦ ថា អនាគតរបស់ប្រទេសគុយបា គឺពឹងផ្អែកទាំងស្រុងទៅលើការសម្រេចចិត្តរបស់មេដឹកនាំនៃប្រទេសទាំងពីរ ពោលគឺប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំរបស់គុយបាផ្ទាល់។

លោក Pete Hegseth (រូបថត៖ REUTERS)

ជាមួយគ្នានោះដែរ លោកបានសង្កត់ធ្ងន់​ថា កងកម្លាំងយោធាអាមេរិកបានត្រៀមលក្ខណៈ និងជំហររួចរាល់ជានិច្ច ដើម្បីឆ្លើយតបទៅនឹងរាល់ស្ថានការណ៍បន្ទាន់ ឬការប្រែប្រួលណាមួយដែលអាចកើតឡើងនៅលើកោះមួយនេះ។

យោងតាម​ទីភ្នាក់ងារព័ត៌មាន Anadolu ដំណើរទស្សនកិច្ចរបស់លោក Hegseth ទៅកាន់មូលដ្ឋានទ័ពជើងទឹក Guantanamo Bay នៅលើទឹកដីគុយបា បានក្លាយជាវេទិកាមួយ ដែលអាមេរិកផ្ញើសារព្រមានខ្លាំងៗ ដោយ​ប្រមុខ​ការពារ​ជាតិ​អាមេរិក បានចាត់ទុកទីតាំងនោះថា ជាដីយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក និងបានដាស់តឿនរដ្ឋាភិបាលគុយបា មិនឱ្យស្វែងរកអាវុធទំនើបៗ ដែលអាចគំរាមកំហែងដល់មូលដ្ឋានទ័ពនេះឡើយ ព្រោះវានឹងនាំមកនូវការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លាមួយ ដែលគុយបាមិនអាចទប់ទល់បាន។ បន្ថែម​ពី​នោះ អាមេរិកថែមទាំងបានរំឮកពីប្រតិបត្តិការដ៏លឿនរហ័សកាលពីពេលថ្មីៗនេះ នៅវ៉េណេស៊ុយអេឡា ដែលពួកគេអាចវាយទម្លុះ​ប្រព័ន្ធការពារ និងចូលទៅចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានក្នុងពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។

ក្រៅ​ពី​​ផ្ដោតលើបញ្ហាសន្តិសុខកោះគុយបា អាមេរិកក៏បានពង្រីកឥទ្ធិពលយោធារបស់ខ្លួន ក្នុងការដេញប្រមាញ់ក្រុមជួញដូរគ្រឿងញៀននៅតំបន់សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើត ដោយចាត់វិធានការក្តៅ ដូចជារបៀបដែលពួកគេធ្លាប់កម្ទេចក្រុមភេរវករ អាល់កៃដា និងអាយស៊ីស (ISIS) អ៊ីចឹង​ដែរ។ តាមរយៈកិច្ចសហការសម្ងាត់ជាមួយបណ្តាប្រទេសជាមិត្ត អាមេរិកបានប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍កម្រិតខ្ពស់ ដើម្បីវាយឆ្មក់ចំទីតាំងផលិត និងចែកចាយគ្រឿងញៀន ដែលធ្វើឱ្យលំហូរគ្រឿងញៀនតាមច្រកសមុទ្រក្នុងតំបន់ធ្លាក់ចុះយ៉ាងខ្លាំង។

សកម្មភាពទាំងអស់នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូតយ៉ាងខ្លាំងលើគុយបា។ លោក ត្រាំ ធ្លាប់បានប្រកាសថានឹងចាត់ការបញ្ហាគុយបា បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាត្រូវបានបញ្ចប់ ហើយក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel រួមទាំងមនុស្សជំនិតៗ និងសាច់ញាតិរបស់អតីតមេដឹកនាំ Raul Castro ផងដែរ៕

មូលដ្ឋានទ័ពជើងទឹក Guantanamo Bay

លោក Hegseth នៅ​មូលដ្ឋានទ័ពជើងទឹក Guantanamo Bay

ប្រែសម្រួល៖ ឈាង

The post លោក Hegseth៖ អនាគតគុយបា ស្ថិតក្នុងដៃ​លោក ត្រាំ និង​ថ្នាក់ដឹកនាំរបស់គុយបាផ្ទាល់ appeared first on Kampuchea Thmey Daily.

UN ជំរុញ​ឱ្យ​អាមេរិក​ដក​ទណ្ឌ​កម្ម​ពី​គុយ​បា​​ជា​បន្ទាន់ ព្រោះ​​​មនុស្សស្លាប់​​​អាច​កើន​ឡើង​​ដោយសារ​ខ្វះថាមពល​
ឧត្តមស្នង​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ(UN) លោក Volker Turk ចេញការរិះគន់​យ៉ាងខ្លាំង​ ចំពោះ​ទណ្ឌ​កម្មថ្មីៗ​ដែល​សហរដ្ឋអាមេរិក​ដាក់​​​ប្រឆាំង​​​ប្រទេសគុយបា ​បណ្តាល​ឲ្យ​ប្រទេស​នេះ​​មានវិបត្តិ​​ថាមពល និង​បង្ក​ឲ្យ​មាន​វិបត្តិសង្គម​​យ៉ាងខ្លាំង​​។

លោក Turk បាន​គូសបន្ទាត់​រវាង​ការរឹតបន្តឹង​កាន់តែខ្លាំង​លើសេដ្ឋកិច្ចគុយបាកាល​ពី​ថ្ងៃ​ចន្ទ​ ​នាំ​ឱ្យ​មាន​អត្រាមរណភាព​កើនឡើង ជាពិសេសក្នុង​ចំ​ណោមកុមារ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ ។

លោក Turk លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍​មួយថា៖ « ការរឹត​បន្តឹង​ប្រេង​ឥន្ធនៈ​ដែល​ដាក់ចេញតាំងពីដើមឆ្នាំ២០២៦ និងការរឹតបន្តឹង​ទណ្ឌកម្ម​ថ្មីៗនេះ បូកបញ្ចូល​គ្នា​ កំពុងធ្វើឱ្យប៉ះពាល់​ដល់ប្រជាជន​គុយបា​ដោយផ្ទាល់ ជាពិសេសក្រុម​មនុស្ស​ដែល​ងាយរងគ្រោះបំផុត។ កុមារ​កំពុងស្លាប់​ដោយសារតែគ្រូពេទ្យ​ខ្វះលទ្ធភាពទទួលបានសម្ភារៈ​វេជ្ជសាស្ត្រ និងថ្នាំពេទ្យសំខាន់ៗ​។ ​​បញ្ហា​ទាំង​នេះ​​មិនអាចទទួលយកបានទេ»។

ឧត្តមស្នង​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ(UN) លោក Volker Turk . រូបភាព៖ Reuters

លោកបន្ថែមថា៖ « ទណ្ឌកម្ម​ធ្ងន់ធ្ងរបែបនេះ ផ្ទុយនឹងគោលការណ៍​ជា​មូលដ្ឋាន​នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ​ទណ្ឌ​កម្ម​គួរ​តែ​ដកចេញភ្លាមៗ​»។

មតិ​យោបល់​របស់ លោក Turk គឺជាការឆ្លើយតបដោយ​ផ្ទាល់​ ចំពោះសកម្មភាពដែលបាន​ធ្វើឡើង ​ក្រោម​រដ្ឋ​បាល​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ដើម្បី​​ដាក់​សម្ពាធលើប្រទេសគុយបា។

ចាប់​តាំង​ពី​ខែមករា រដ្ឋបាល លោក ត្រាំ​ បាន​ផ្លាស់ប្តូរ​ទៅកាត់ផ្តាច់​ការ​ផ្គត់ផ្គង់ប្រេង​ពីបរទេស​​សម្រាប់​ប្រទេសគុយបា ជា​ចំណុច​សំខាន់មួយ​​សម្រាប់​បណ្តាញថាមពល​របស់​ប្រទេស​នេះ​។

នៅ​ថ្ងៃទី២៩ ខែមករា លោក ត្រាំ​ បានចេញបទបញ្ជាប្រតិបត្តិ​មួយ​ ប្រកាសថាប្រទេសគុយ​បាជាការគំរាមកំហែង​មិនធម្មតា ចំពោះ​សន្តិ​សុខជាតិរបស់សហរដ្ឋអាមេរិក​។ ដូច្នេះ ប្រទេស​ណាមួយ​ដែលផ្គត់ផ្គង់​ប្រេងដល់ប្រទេស​គុយ​បា​នឹងត្រូវទទួលរង​នូវ​ពន្ធគយខ្ពស់។

ក្នុង​រយៈពេលប៉ុន្មាន​ខែ​ ចាប់តាំងពីពេលនោះ​មក រដ្ឋបាល លោក ត្រាំ បាន​ដាក់ទណ្ឌកម្មលើ​ប្រទេសគុយបា​ ជាបន្ត​បន្ទាប់​។

គួរ​បញ្ជាក់​ថា កាលពីខែមីនា រដ្ឋាភិបាលគុយបាព្រមាន​ពីតម្រូវការ​ផ្នែកវេជ្ជសាស្រ្តដែល​មិនទាន់មានការឆ្លើយតប ដោយសារតែខ្វះ​​ខាតថាមពល​ប្រើ​ប្រាស់​។ មនុស្សចំនួន ៩៦ ៣៨៧នាក់​ កំពុងរង់ចាំ​ការវះកាត់ ក្នុងនោះ ១១ ១៩៣នាក់​ ជាអនីតិជន៕

សម្រួល៖ ណឺ មិនា

The post UN ជំរុញ​ឱ្យ​អាមេរិក​ដក​ទណ្ឌ​កម្ម​ពី​គុយ​បា​​ជា​បន្ទាន់ ព្រោះ​​​មនុស្សស្លាប់​​​អាច​កើន​ឡើង​​ដោយសារ​ខ្វះថាមពល​ appeared first on Kampuchea Thmey Daily.

គុយបា ជួបគ្រោះរញ្ជួយដី ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តជិត ១៥០ឆ្នាំ, រង្គើដល់ប្រទេស ម៉ិកស៊ិក និងរដ្ឋ Florida
ស្របពេលប្រទេសហ្វីលីពីន នៅតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខដោយរញ្ជួយដី, ស្រាប់តែប្រទេសគុយបា នៅតំបន់ការីប៊ីន ឯណោះ ក៏កើតមានរញ្ជួយដីដែរ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺថា នោះគឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលគុយបា មិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តជិត ១៥០ឆ្នាំ មកនេះ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Reuters, រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារគុយបា ជាមួយនឹងកម្លាំងដ៏ខ្លាំង ដែលប្រទេសនេះ មិនធ្លាប់ជួប បើគិតចាប់តាំងពីឆ្នាំ ១៨៨០មក។

គ្រោះធម្មជាតិនេះ មានជម្រៅ ២៦គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយ ១០៤គីឡូម៉ែត្រ ភាគពាយព្យទីក្រុង ម៉ានទូអា (Mantua)។

(រូប៖ Reuters)

ដោយសារតែកម្លាំងខ្លាំងមិនធម្មតា រញ្ជួយដីនេះ មិនមែនវាយប្រហារត្រឹមគុយបា ប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលរបស់វា ក៏ធ្វើឲ្យរង្គើដល់ផ្នែកខ្លះនៃប្រទេសម៉ិចស៊ិក និងរដ្ឋ Florida របស់អាមេរិក ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ឬរបួស និងការខូចខាតអ្វីនោះទេ។

(រូប៖ Reuters)

សូមជម្រាបថា គ្រោះធម្មជាតិនេះ កើតឡើង ស្របពេលតួលេខមនុស្សស្លាប់ ដោយរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ នៅប្រទេសហ្វីលីពីន កើនដល់ ៣៥នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការិយាល័យការពារស៊ីវិលហ្វីលីពីន (OCD), ក្នុងចំណោមមនុស្សស្លាប់ទាំងនោះ មាន ៣២នាក់ស្ថិតនៅតំបន់ Soccsksargen និង ៤នាក់ទៀតនៅ Davao។ ក្រៅពីមនុស្សស្លាប់ មានអ្នករបួស ១៣៤នាក់ និងប្រមាណ ១ ០០០គ្រួសារទៀត ត្រូវជម្លៀសខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

សោកនាដកម្មរញ្ជួយដី នៅហ្វីលីពីន! មនុស្សស្លាប់ កើនដល់ ៣៥នាក់ និងរបួស ១៣៤នាក់

The post គុយបា ជួបគ្រោះរញ្ជួយដី ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តជិត ១៥០ឆ្នាំ, រង្គើដល់ប្រទេស ម៉ិកស៊ិក និងរដ្ឋ Florida  appeared first on Kampuchea Thmey Daily.