ព័ត៌មានអន្ដរជាតិ
លោក Hegseth៖ អនាគតគុយបា ស្ថិតក្នុងដៃលោក ត្រាំ និងថ្នាក់ដឹកនាំរបស់គុយបាផ្ទាល់
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងកាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ថា អនាគតរបស់ប្រទេសគុយបា គឺពឹងផ្អែកទាំងស្រុងទៅលើការសម្រេចចិត្តរបស់មេដឹកនាំនៃប្រទេសទាំងពីរ ពោលគឺប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំរបស់គុយបាផ្ទាល់។

ជាមួយគ្នានោះដែរ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងយោធាអាមេរិកបានត្រៀមលក្ខណៈ និងជំហររួចរាល់ជានិច្ច ដើម្បីឆ្លើយតបទៅនឹងរាល់ស្ថានការណ៍បន្ទាន់ ឬការប្រែប្រួលណាមួយដែលអាចកើតឡើងនៅលើកោះមួយនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ដំណើរទស្សនកិច្ចរបស់លោក Hegseth ទៅកាន់មូលដ្ឋានទ័ពជើងទឹក Guantanamo Bay នៅលើទឹកដីគុយបា បានក្លាយជាវេទិកាមួយ ដែលអាមេរិកផ្ញើសារព្រមានខ្លាំងៗ ដោយប្រមុខការពារជាតិអាមេរិក បានចាត់ទុកទីតាំងនោះថា ជាដីយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក និងបានដាស់តឿនរដ្ឋាភិបាលគុយបា មិនឱ្យស្វែងរកអាវុធទំនើបៗ ដែលអាចគំរាមកំហែងដល់មូលដ្ឋានទ័ពនេះឡើយ ព្រោះវានឹងនាំមកនូវការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លាមួយ ដែលគុយបាមិនអាចទប់ទល់បាន។ បន្ថែមពីនោះ អាមេរិកថែមទាំងបានរំឮកពីប្រតិបត្តិការដ៏លឿនរហ័សកាលពីពេលថ្មីៗនេះ នៅវ៉េណេស៊ុយអេឡា ដែលពួកគេអាចវាយទម្លុះប្រព័ន្ធការពារ និងចូលទៅចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានក្នុងពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។
ក្រៅពីផ្ដោតលើបញ្ហាសន្តិសុខកោះគុយបា អាមេរិកក៏បានពង្រីកឥទ្ធិពលយោធារបស់ខ្លួន ក្នុងការដេញប្រមាញ់ក្រុមជួញដូរគ្រឿងញៀននៅតំបន់សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើត ដោយចាត់វិធានការក្តៅ ដូចជារបៀបដែលពួកគេធ្លាប់កម្ទេចក្រុមភេរវករ អាល់កៃដា និងអាយស៊ីស (ISIS) អ៊ីចឹងដែរ។ តាមរយៈកិច្ចសហការសម្ងាត់ជាមួយបណ្តាប្រទេសជាមិត្ត អាមេរិកបានប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍កម្រិតខ្ពស់ ដើម្បីវាយឆ្មក់ចំទីតាំងផលិត និងចែកចាយគ្រឿងញៀន ដែលធ្វើឱ្យលំហូរគ្រឿងញៀនតាមច្រកសមុទ្រក្នុងតំបន់ធ្លាក់ចុះយ៉ាងខ្លាំង។
សកម្មភាពទាំងអស់នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូតយ៉ាងខ្លាំងលើគុយបា។ លោក ត្រាំ ធ្លាប់បានប្រកាសថានឹងចាត់ការបញ្ហាគុយបា បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាត្រូវបានបញ្ចប់ ហើយក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel រួមទាំងមនុស្សជំនិតៗ និងសាច់ញាតិរបស់អតីតមេដឹកនាំ Raul Castro ផងដែរ៕


ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


