ព័ត៌មានអន្ដរជាតិ
សោកនាដកម្មរញ្ជួយដី នៅហ្វីលីពីន! មនុស្សស្លាប់ កើនដល់ ៣៥នាក់ និងរបួស ១៣៤នាក់
ប្រទេសហ្វីលីពីន កំពុងសោកសៅ ព្រោះតែសោកនាដកម្មគ្រោះរញ្ជួយដីដ៏សាហាវ កម្រិត ៧.៨រ៉ិចទ័រ ខណៈគិតត្រឹមព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ បានកើនដល់ ៣៥នាក់, របួស ១៣៤នាក់ និងប្រមាណ ១ ០០០គ្រួសារ ត្រូវជម្លៀសខ្លួន។

តាមការផ្សាយរបស់ BBC, គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ វាយប្រហារឆ្នេរសមុទ្រនៃកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នៅម៉ោង ៧:៣៧នាទីព្រឹក ថ្ងៃចន្ទ បណ្តាលឲ្យរង្គើ ឈានដល់ការបាក់រលំអគារ និងសាលារៀន ទៀតផង។
អ្វីដែលកាន់តែសង្វេគ គឺថា តាមរយៈវីដេអូ ដែលចែកចាយពាសពេញបណ្តាញសង្គម គេឃើញកុមារសិស្សសាលាជាច្រើននាក់ ស្រែកយំយ៉ាងទ្រហឹង នៅសាលារៀន ពេលរញ្ជួយដីវាយប្រហារ។

យោងតាមការិយាល័យការពារស៊ីវិលហ្វីលីពីន (OCD), មនុស្ស ៣៥នាក់ ត្រូវបាត់បង់ជីវិត ក្នុងនោះមាន ៣២នាក់ស្ថិតនៅតំបន់ Soccsksargen និង ៤នាក់ទៀតនៅ Davao។
ទោះបីជាយ៉ាងណាក៏ដោយ OCD ព្រមានថា តួលេខមនុស្សស្លាប់និងរបួស អាចកើនលើសនេះទៀត ព្រោះមានមនុស្សមួយចំនួនទៀត កំពុងបាត់ខ្លួននៅឡើយ។

សូមជម្រាបថា ហ្វីលីពីន ឧស្សាហ៍កើតរញ្ជួយដីណាស់ ព្រោះប្រទេសនេះ មានទីតាំងស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់មួយក្នុងចំណោមតំបន់ មានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើផែនដី។ ផ្លាកតិចតូនិចសំខាន់ៗជាច្រើន បានជួបគ្នានៅទីនេះ រួមមាន ផ្លាកសមុទ្រហ្វីលីពីន ផ្លាកអឺរ៉ាស៊ី និងផ្លាកប៉ាស៊ីហ្វិក។
ម្យ៉ាងនៅហ្វីលីពីន មានតំបន់ស្នាមប្រេះ Philippine Fault Zone និងស្នាមប្រេះសកម្មតូចៗជាច្រើនទៀត លាតសន្ធឹងឆ្លងកាត់កោះនានា ហើយក៏មានតំបន់ Subduction ដែលជាកន្លែងផ្លាកមួយលិចចុះក្រោមផ្លាកមួយទៀត ព័ទ្ធជុំវិញប្រទេសផងដែរ បង្កើតឲ្យមានការរញ្ជួយដីខ្លាំងឥតឈប់ឈរ។

ដោយសារអន្តរកម្មនៃផ្លាកទាំងនេះហើយ ទើបការរញ្ជួយដីទាំងជម្រៅរាក់ និងជ្រៅ កើតឡើងជាញឹកញាប់។ ច្បាស់ណាស់ ការរញ្ជួយដីជម្រៅរាក់ នឹងការបំផ្លិចបំផ្លាញធំធេង ដោយសារតែវាបញ្ចេញថាមពលនៅជិតតំបន់ដែលមានមនុស្សរស់នៅ។
មិនត្រឹមប៉ុណ្ណឹង ហ្វីលីពីនក៏ប្រឈមនឹងហានិភ័យ នៃការរញ្ជួយដីដែលអាចបង្កឲ្យមាន រលកយក្សស៊ូណាមិ ផងដែរ ជាពិសេសនៅតាមតំបន់ Subduction ឆ្នេរសមុទ្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


