ព័ត៌មានអន្ដរជាតិ
UN ជំរុញឱ្យអាមេរិកដកទណ្ឌកម្មពីគុយបាជាបន្ទាន់ ព្រោះមនុស្សស្លាប់អាចកើនឡើងដោយសារខ្វះថាមពល
ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) លោក Volker Turk ចេញការរិះគន់យ៉ាងខ្លាំង ចំពោះទណ្ឌកម្មថ្មីៗដែលសហរដ្ឋអាមេរិកដាក់ប្រឆាំងប្រទេសគុយបា បណ្តាលឲ្យប្រទេសនេះមានវិបត្តិថាមពល និងបង្កឲ្យមានវិបត្តិសង្គមយ៉ាងខ្លាំង។
លោក Turk បានគូសបន្ទាត់រវាងការរឹតបន្តឹងកាន់តែខ្លាំងលើសេដ្ឋកិច្ចគុយបាកាលពីថ្ងៃចន្ទ នាំឱ្យមានអត្រាមរណភាពកើនឡើង ជាពិសេសក្នុងចំណោមកុមារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ។
លោក Turk លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការរឹតបន្តឹងប្រេងឥន្ធនៈដែលដាក់ចេញតាំងពីដើមឆ្នាំ២០២៦ និងការរឹតបន្តឹងទណ្ឌកម្មថ្មីៗនេះ បូកបញ្ចូលគ្នា កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនគុយបាដោយផ្ទាល់ ជាពិសេសក្រុមមនុស្សដែលងាយរងគ្រោះបំផុត។ កុមារកំពុងស្លាប់ដោយសារតែគ្រូពេទ្យខ្វះលទ្ធភាពទទួលបានសម្ភារៈវេជ្ជសាស្ត្រ និងថ្នាំពេទ្យសំខាន់ៗ។ បញ្ហាទាំងនេះមិនអាចទទួលយកបានទេ»។

លោកបន្ថែមថា៖ « ទណ្ឌកម្មធ្ងន់ធ្ងរបែបនេះ ផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ទណ្ឌកម្មគួរតែដកចេញភ្លាមៗ»។
មតិយោបល់របស់ លោក Turk គឺជាការឆ្លើយតបដោយផ្ទាល់ ចំពោះសកម្មភាពដែលបានធ្វើឡើង ក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីដាក់សម្ពាធលើប្រទេសគុយបា។
ចាប់តាំងពីខែមករា រដ្ឋបាល លោក ត្រាំ បានផ្លាស់ប្តូរទៅកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងពីបរទេសសម្រាប់ប្រទេសគុយបា ជាចំណុចសំខាន់មួយសម្រាប់បណ្តាញថាមពលរបស់ប្រទេសនេះ។
នៅថ្ងៃទី២៩ ខែមករា លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ប្រកាសថាប្រទេសគុយបាជាការគំរាមកំហែងមិនធម្មតា ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដូច្នេះ ប្រទេសណាមួយដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបានឹងត្រូវទទួលរងនូវពន្ធគយខ្ពស់។
ក្នុងរយៈពេលប៉ុន្មានខែ ចាប់តាំងពីពេលនោះមក រដ្ឋបាល លោក ត្រាំ បានដាក់ទណ្ឌកម្មលើប្រទេសគុយបា ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កាលពីខែមីនា រដ្ឋាភិបាលគុយបាព្រមានពីតម្រូវការផ្នែកវេជ្ជសាស្រ្តដែលមិនទាន់មានការឆ្លើយតប ដោយសារតែខ្វះខាតថាមពលប្រើប្រាស់។ មនុស្សចំនួន ៩៦ ៣៨៧នាក់ កំពុងរង់ចាំការវះកាត់ ក្នុងនោះ ១១ ១៩៣នាក់ ជាអនីតិជន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


