Connect with us

ព័ត៌មានអន្ដរជាតិ

គុយបា ជួបគ្រោះរញ្ជួយដី ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តជិត ១៥០ឆ្នាំ, រង្គើដល់ប្រទេស ម៉ិកស៊ិក និងរដ្ឋ Florida 

បានផុស

នៅ

ស្របពេលប្រទេសហ្វីលីពីន នៅតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខដោយរញ្ជួយដី, ស្រាប់តែប្រទេសគុយបា នៅតំបន់ការីប៊ីន ឯណោះ ក៏កើតមានរញ្ជួយដីដែរ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺថា នោះគឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលគុយបា មិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តជិត ១៥០ឆ្នាំ មកនេះ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Reuters, រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារគុយបា ជាមួយនឹងកម្លាំងដ៏ខ្លាំង ដែលប្រទេសនេះ មិនធ្លាប់ជួប បើគិតចាប់តាំងពីឆ្នាំ ១៨៨០មក។

គ្រោះធម្មជាតិនេះ មានជម្រៅ ២៦គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយ ១០៤គីឡូម៉ែត្រ ភាគពាយព្យទីក្រុង ម៉ានទូអា (Mantua)។

(រូប៖ Reuters)

ដោយសារតែកម្លាំងខ្លាំងមិនធម្មតា រញ្ជួយដីនេះ មិនមែនវាយប្រហារត្រឹមគុយបា ប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលរបស់វា ក៏ធ្វើឲ្យរង្គើដល់ផ្នែកខ្លះនៃប្រទេសម៉ិចស៊ិក និងរដ្ឋ Florida របស់អាមេរិក ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ឬរបួស និងការខូចខាតអ្វីនោះទេ។

(រូប៖ Reuters)

សូមជម្រាបថា គ្រោះធម្មជាតិនេះ កើតឡើង ស្របពេលតួលេខមនុស្សស្លាប់ ដោយរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ នៅប្រទេសហ្វីលីពីន កើនដល់ ៣៥នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការិយាល័យការពារស៊ីវិលហ្វីលីពីន (OCD), ក្នុងចំណោមមនុស្សស្លាប់ទាំងនោះ មាន ៣២នាក់ស្ថិតនៅតំបន់ Soccsksargen និង ៤នាក់ទៀតនៅ Davao។ ក្រៅពីមនុស្សស្លាប់ មានអ្នករបួស ១៣៤នាក់ និងប្រមាណ ១ ០០០គ្រួសារទៀត ត្រូវជម្លៀសខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម