ប្រទេសបេឡារុស Archives - Kampuchea Thmey Daily

លោក Lukashenko ព្រមានធ្ងន់ៗដាក់​អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាម​ប្រែប្រួល​
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានវាយ​បកដោ​យពាក្យសម្តី​​​ទៅ​កាន់​មេដឹកនាំ​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយ​​ព្រមាន​ធ្ងន់ៗ​ ថា កុំព្យាយាមអូសទាញប្រទេសរបស់លោកចូលទៅក្នុងភ្លើងសង្គ្រាមឲ្យសោះ ចំពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ កាលពីថ្ងៃ ទី២៥ ខែមិថុនា ។

ប្រធានាធិបតីបេឡារុស r Lukashenko និង ប្រធានាធិបតីអ៊ុយក្រែន  ហ្សេលេនស្គី (រូបភាព៖Reuters)

លោក Lukashenko ថ្លែងថា៖​ «ខ្ញុំបានប្រាប់ពួកគេចំៗថា អ្នកគ្រប់គ្នា! សូមប្រាប់ទៅកាន់ប្រធានាធិបតីរបស់អ្នក បើគាត់គិតថា គាត់អាចនិយាយជាមួយយើងបែបហ្នឹង ហើយថែមទាំងចង់អូសយើងចូលក្នុងសង្គ្រាមទៀតនោះ គាត់ត្រូវតែយល់ឲ្យច្បាស់ថា ទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ។ ជាក់ស្ដែង បេឡារុសគ្មានបំណងចង់ច្បាំងជាមួយប្រជាជនអ៊ុយក្រែនឡើយ»។

លោក បន្ត៖ «យើងទទួលបានចម្លើយតបវិញថា ប្រធានាធិបតី និងក្រុមការងាររបស់គាត់យល់ពីបញ្ហានេះ។ ដូច្នេះ ពួកយើងមកព្រមព្រៀងគ្នាទៅ យើងត្រូវតែឈានដល់កិច្ចព្រមព្រៀងជាក់ស្តែងមួយ»។ យ៉ាងណា ភ្លាមៗនោះ មិនទាន់មានការបញ្ចេញមតិណាមួយពីទីក្រុងកៀវ ជុំវិញ​ប្រតិកម្ម​របស់លោក Lukashenko នៅឡើយទេ។

ដោយឡែក វិមានក្រឹមឡាំងឯណោះក៏បានបដិសេធ​​សេចក្តីរាយការណ៍​របស់កាសែត Wall Street Journal ដែលបានចុះផ្សាយថា រុស្ស៊ីចង់ប្រើប្រាស់បេឡារុសជាឈ្នាន់ដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែន ហើយបានគំរាមកាត់ផ្តាច់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ប្រសិនបើបេឡារុសបដិសេធ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍នោះ មិនឆ្លុះបញ្ចាំងពីការពិតឡើយ ហើយបេឡារុសគឺជា «សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់យើង»។

ចំណែកឯរដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស លោក Viktor Khrenin ក៏បានគូសបញ្ចាក់ដែរថា គឺភាគីខាងលិចទៅវិញទេដែលជាអ្នកបង្កាត់ភ្លើងតានតឹង។ លោកបានលើកឡើងថា «ស្ថានភាពនៅតាមព្រំដែនរបស់យើង គឺមិនមានស្ថិរភាពទាល់តែសោះ ហើយកំពុងតែរីករាលដាល។

នៅក្រៅព្រំដែនរបស់យើង កងទ័ពណាតូកំពុងត្រូវបានពង្រឹង ហេដ្ឋារចនាសម្ព័ន្ធកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព កញ្ចប់ថវិកាយោធារបស់ប្រទេសជិតខាងកំពុងពង្រីក ហើយអ្នកនយោបាយកំពុងធ្វើសេចក្តីថ្លែងការណ៍បែបយោធានិយមយ៉ាងខ្លាំងក្លា។ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីអូសបន្លាយ និងថែមទាំងពង្រីកជម្លោះដ៏ក្តៅគគុកដែលបង្កឡើងដោយលោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្ងៃនេះ យើងដឹងយ៉ាងច្បាស់អំពីការប៉ុនប៉ងដោយចំហដើម្បីអូសទាញបេឡារុសចូលក្នុងសង្គ្រាម»។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្កើនភាពតានតឹងកាលពីសប្តាហ៍មុន ដោយគំរាមកម្ទេចស្ថានីយបញ្ជូនសញ្ញានៅក្នុងប្រទេសបេឡារុស ដែលលោកអះអាងថា បានជួយដ្រូនរុស្ស៊ីឲ្យវាយប្រហារលើអ៊ុយក្រែន។ កាលពីថ្ងៃពុធ លោកបានប្រកាសថា ស្ថានីយទាំងនោះបានឈប់ដំណើរការហើយ ទោះបីជាមិនទាន់មានការបញ្ជាក់ឯករាជ្យណាមួយក៏ដោយ។

ជាក់ស្ដែង បើទោះបីជាទោះបីជាលោក Lukashenko មិនបានបញ្ជូនកងទ័ពបេឡារុសឲ្យទៅចូលរួមប្រយុទ្ធផ្ទាល់ជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែលោកបានអនុញ្ញាតឲ្យ ពូទីន ប្រើប្រាស់ទឹកដីបេឡារុសធ្វើជាឈ្នាន់ក្នុងការវាយលុកចូលប្រទេសអ៊ុយក្រែន ហើយក្រោយមកថែមទាំងបានយល់ព្រមឲ្យរុស្ស៊ីដាក់ពង្រាយគ្រាប់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីរបស់ខ្លួនទៀតផង។ លើសពីនេះ បេឡារុសក៏បានធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ជាមួយរុស្ស៊ី ព្រមទាំងអនុញ្ញាតឲ្យទីក្រុងម៉ូស្គូប្រើប្រាស់មូលដ្ឋានទ័ព និងទីលានហ្វឹកហ្វឺនរបស់ខ្លួនផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវ​អ៊ុយក្រែនព្រមានវាយប្រហារ

The post លោក Lukashenko ព្រមានធ្ងន់ៗដាក់​អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាម​ប្រែប្រួល​ appeared first on Kampuchea Thmey Daily.

តើបេឡារុស អាចក្លាយជាសមរភូមិថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែរឬទេ?
សង្គ្រាមពាក្យសម្តីរវាងមេដឹកនាំអ៊ុយក្រែន Volodymyr Zelenskyy និងភាគីរុស្ស៊ី លើបញ្ហាប្រទេសបេឡារុស កាន់តែក្តៅគគុក រុញបញ្ឆេះសង្គ្រាមនៅតំបន់អឺរ៉ុបខាងកើត ឲ្យកាន់តែពុះកញ្ជ្រោល។

(រូប៖ Reuters)

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Zelenskyy បានព្រមានជាសាធារណៈចំៗ ទៅកាន់ប្រធានាធិបតីបេឡារុស Alexander Lukashenko ដោយទាមទារ ឲ្យដកឧបករណ៍ពង្រីកសញ្ញារបស់ដ្រូនរុស្ស៊ី ចេញជាបន្ទាន់។

លើសពីនេះ Zelenskyy ថែមទាំងគំរាមទៀតថា បើបេឡារុស មិនព្រមដកវាចេញទេ កងទ័ពអ៊ុយក្រែននឹងទៅដកវាចេញដោយផ្ទាល់ដៃ ជាមិនខានឡើយ ដែលសម្ដីនេះ បង្ហាញយ៉ាងច្បាស់ថា ទីក្រុងកៀវ ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់។

យ៉ាងណា រុស្ស៊ីបានចេញមុខ ការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដោយផ្តាំទៅអ៊ុយក្រែន វិញថា កុំហ៊ានប៉ះ បេឡារុស ឲ្យសោះ បើមិនដូច្នោះ ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ហើយ។

(រូប៖ Reuters)

ការបោះពាក្យសម្តីដាក់គ្នានេះ ធ្វើឲ្យមានការសង្ស័យថា បេឡារុស អាចនឹងក្លាយជាសមរភូមិថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ដូច្នេះហើយ ទើបមានការចោទជាសំណួរថា តើវានឹងក្លាយជាការពិត ដែរឬទេ?

ជុំវិញបញ្ហានេះ កាសែត Wall Street Journal បានចេញផ្សាយអត្ថបទមួយ កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលវាយតម្លៃថា បេឡារុស មានឱកាសខ្ពស់ ក្នុងការក្លាយជា «សមរភូមិស្រមោល» ឬជាសមរភូមិពង្រីកថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រោះតែសម្ពាធនយោបាយ និងយោធាកាន់តែខ្លាំងឡើងពីទីក្រុងមូស្គូ ប៉ុន្តែលទ្ធភាព ដែលកងទ័ពជើងគោកបេឡារុស ចូលប្រយុទ្ធផ្ទាល់ គឺនៅមានកម្រិតទាបណាស់។

យោងតាម WSJ, វិមានក្រឹមឡាំង កំពុងបង្ខំឲ្យបេឡារុស ពង្រឹងសម្ព័ន្ធភាពយោធា ដើម្បីបើកសមរភូមិថ្មីពីទិសខាងជើង សំដៅអូសទាញកម្លាំងបម្រុងរបស់អ៊ុយក្រែន ឲ្យចេញពីសមរភូមិភាគខាងកើត។ ទន្ទឹមនោះ គេហទំព័រ The Guardian ក៏ផ្សាយដែរថា រុស្ស៊ី បានសាងសង់មូលដ្ឋានដ្រូនថ្មីចំនួន ៥ នៅជិតព្រំដែនបេឡារុស ដើម្បីប្រើប្រាស់ដែនអាកាសប្រទេសនេះ វាយប្រហារអ៊ុយក្រែន។

(រូប៖ Reuters)

ដោយឡែក បើផ្អែកលើការវិភាគរបស់វិទ្យាស្ថាន HUDSON និងអ្នកជំនាញយោធាអន្តរជាតិ, មានសេណារីយ៉ូធំៗចំនួន ៣ ដែលអាចទៅរួច៖

១៖ សង្គ្រាមកូនកាត់ និងការវាយប្រហារឆ្លងដែនដោយដ្រូន/មីស៊ីល (ឱកាសកើតឡើង៖ ខ្ពស់បំផុត)។

២៖ រុស្ស៊ីប្រើដីបេឡារុស វាយលុកទីក្រុងកៀវជាថ្មី (ឱកាសកើតឡើង៖ មធ្យម – ត្រូវការទ័ព ៧០ ០០០ នាក់)។

៣៖ ការវាយឆ្មក់ កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ភាគខាងលិចអ៊ុយក្រែន (ឱកាសកើតឡើង៖ ទាប)។

(រូប៖ Reuters)

ក្នុងន័យនេះ បេឡារុស មិនបញ្ជូនទ័ពជើងគោកចូលអ៊ុយក្រែនទេ ប៉ុន្តែបន្តឲ្យរុស្ស៊ីប្រើដី និងដែនអាកាសរបស់ខ្លួន។ ដូចនេះ អ៊ុយក្រែននឹងវាយប្រហារដោយដ្រូន រយៈចម្ងាយឆ្ងាយចូលដីបេឡារុស ដែលធ្វើឲ្យទឹកដីនេះ ក្លាយជាសមរភូមិបាញ់បោះជាក់ស្តែង។ ម្យ៉ាង រុស្ស៊ី ក៏អាចពង្រឹងទ័ពឡើងវិញ នៅក្នុងដីបេឡារុសដែរ ដើម្បីវាយសម្រុកមកភាគខាងជើងអ៊ុយក្រែន។

សរុបសេចក្តីមក បេឡារុស អាចនឹងក្លាយជាសមរភូមិថ្មី ក្នុងទម្រង់ជាទីតាំងរងការវាយប្រហារសងសឹកពីអ៊ុយក្រែនទៅលើមូលដ្ឋានយោធារុស្ស៊ី ប៉ុន្តែមិនមែន កងទ័ពជើងគោកបេឡារុស ចូលប្រយុទ្ធទ្រង់ទ្រាយធំ ដោយផ្ទាល់ទេ៕

អត្ថបទ៖ សុវណ្ណ

រុស្ស៊ី ផ្តាំទៅអ៊ុយក្រែន ថា កុំហ៊ានប៉ះ បេឡារុស ឲ្យសោះ!

The post តើបេឡារុស អាចក្លាយជាសមរភូមិថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែរឬទេ? appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវ​អ៊ុយក្រែនព្រមានវាយប្រហារ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ បានប្រកាសពីជោគជ័យដ៏ធំមួយ ដោយ​ថា ឧបករណ៍ពង្រីកសញ្ញារបស់ដ្រូនរុស្ស៊ី ដែលធ្លាប់ដាក់ដំណើរការនៅលើទឹកដីបេឡារុស ត្រូវ​បានផ្អាកដំណើរការទាំងស្រុងហើយ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ REUTERS)

តាម​ការផ្សាយរបស់ Voice of Emirates ការប្រែប្រួលជាវិជ្ជមាននេះ បានកើតឡើង កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីទីក្រុងកៀវ​បានដាក់សម្ពាធការទូតយ៉ាងខ្លាំង ក៏ដូចជា ការចេញឱសានវាទព្រមានចំៗទៅកាន់ភាគីបេឡារុស។

លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកមិនទាន់ដឹងច្បាស់ថា ឧបករណ៍ពង្រីកសញ្ញាទាំងនោះ ត្រូវបានគេដកចេញពីទីតាំងដើមហើយឬនៅនោះទេ ប៉ុន្តែអ្វីដែលច្បាស់ការណ៍បំផុតនោះគឺ ពួកវាលែងដំណើរការទៀតហើយ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បានចោទប្រកាន់ចំៗទៅលើរដ្ឋាភិបាល​បេឡារុស កាលពីសប្តាហ៍មុន ថាបានបើកដៃឱ្យកងទ័ពរុស្ស៊ីដំឡើងបច្ចេកវិទ្យាទំនើបទាំងនេះនៅលើទឹកដីខ្លួន ដើម្បីជួយពង្រឹងសមត្ថភាពដ្រូនរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ហ្សេលេនស្គី បានបង្ហាញជំហររឹងមាំ និងបានផ្ញើសារព្រមានជាសាធារណៈចំៗទៅកាន់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដោយទាមទារឱ្យដកបច្ចេកវិទ្យានេះចេញជាបន្ទាន់។ អ៊ុយក្រែនមិនត្រឹមតែនិយាយគំរាមធម្មតានោះទេ ប៉ុន្តែលោក ហ្សេលេនស្គី ថែមទាំងបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា បើបេឡារុសមិនព្រមដកវាចេញទេ កងទ័ពអ៊ុយក្រែននឹងទៅដកវាចេញដោយផ្ទាល់ដៃជាមិនខាន។ សម្ដីនេះបានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។

យុទ្ធសាស្ត្រវាយបកផ្នែកការទូតដ៏ក្តៅគគុកនេះ ធ្វើឡើងចំពេលដែលអ៊ុយក្រែន តែងតែព្រមានជាញឹកញាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជុំវិញការចូលរួមជួយរុស្ស៊ីទាំងផ្ទាល់ និងប្រយោលពីសំណាក់បេឡារុស។ លោក Alexander Lukashenko ត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតម្នាក់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលជាហេតុធ្វើឱ្យបេឡារុសក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់រុស្ស៊ីក្នុងការធ្វើប្រតិបត្តិការសង្រ្គាម។

ពិភពលោកនៅចាំមិនភ្លេចទេ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងនៃការវាយលុកពេញទំហឹង រុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុសធ្វើជាឈ្នាន់ សម្រាប់ចល័តទ័ព សំដៅទៅវាយលុកយកទីក្រុងកៀវ ដែលជាបេះដូង​របស់អ៊ុយក្រែន។ ថ្វីដ្បិត​ការវាយលុកកាលនោះត្រូវបរាជ័យ ហើយទ័ពរុស្ស៊ីត្រូវបង្ខំចិត្តដកថយវិញទាំងរបួសស្នាម និងខូចខាតធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែព្រំដែនបេឡារុសនៅតែជាប្រភពនៃការព្រួយបារម្ភឥតឈប់ឈរ សម្រាប់មេដឹកនាំអ៊ុយក្រែន។ ហេតុនេះហើយ ទើបថ្នាក់ដឹកនាំអ៊ុយក្រែនព្យាយាមគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់មិនឱ្យតំបន់ព្រំដែននេះ ក្លាយជាទីលានបច្ចេកវិទ្យា ឬជាខ្នងបង្អែកយោធាជួយទំនុកបម្រុងដល់សង្រ្គាមរបស់រុស្ស៊ី ហើយអ៊ុយក្រែនក៏ប្តេជ្ញាថា នឹងមិនរារែក ក្នុងការធ្វើការសម្រេចចិត្ត ដើម្បីកម្ចាត់រាល់ការគំរាមកំហែងផ្នែកបច្ចេកវិទ្យាទាំងឡាយណា ដែលប៉ះពាល់ដល់ទឹកដីខ្លួនឡើយ៕

លោក Alexander Lukashenko និងលោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

ហ្សេលេនស្គី ទុកពេល ១សប្តាហ៍ឲ្យបេឡារុស ធ្វើតាមការទាមទាររបស់ខ្លួន បើមិនធ្វើ អ៊ុយក្រែន នឹងវាយប្រហារ

The post ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវ​អ៊ុយក្រែនព្រមានវាយប្រហារ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ផ្តាំទៅអ៊ុយក្រែន ថា កុំហ៊ានប៉ះ បេឡារុស ឲ្យសោះ!
ប្រទេសរុស្ស៊ី បានចេញមុខការពារ បេឡារុស ដោយផ្តាំទៅអ៊ុយក្រែន ថា កុំហ៊ានប៉ះសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន មួយនេះឲ្យសោះ។

នេះគឺជាការឆ្លើយតបទៅនឹង ពាក្យគំរាមរបស់ប្រមុខរដ្ឋាភិបាលទីក្រុង កៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលប្រកាសទុកពេល ១សប្តាហ៍ ឲ្យបេឡារុស ដកចេញនូវឧបករណ៍ផ្តល់ជំនួយដល់ដ្រូនរុស្ស៊ី និងរាដាអាកាស នៅព្រំដែន, បើមិនព្រមធ្វើតាមទេនោះ អ៊ុយក្រែន នឹងចាត់វិធានការក្តៅហើយ។

យ៉ាងណា សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ដែលថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្តីពីប្រធានបទ «តួនាទីលោកខាងលិច ក្នុងសង្គ្រាមអ៊ុយក្រែន» កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា បើអ៊ុយក្រែន ពិតជាហ៊ានវាយប្រហារប្រទេសនេះមែន ទីក្រុងមូស្គូ នឹងចាត់វិធានការធានាសន្តិសុខបេឡារុស ហើយ។

លោកផ្តាំទៅអ៊ុយក្រែនថា ត្រូវចាំថា រុស្ស៊ី-បេឡារុស មានសន្ធិសញ្ញាជាមួយគ្នា ដែលចូលជាធរមាន ចាប់តាំងពីខែមីនា ឆ្នាំ២០២៥ មកម្ល៉េះ ដែលកិច្ចព្រមព្រៀងនេះ បញ្ជាក់ថា ប្រទេសទាំងពីរ នឹងការពារគ្នាទៅវិញទៅមក បើមានភាគីណាមួយ រងការវាយប្រហារពីអមិត្ត ហើយបើចាំបាច់ អាចនឹងឈានដល់ការប្រើអាវុធ នុយក្លេអ៊ែរទៀតផង។

លោក  Sergey Lavrov (រូប៖ Reuters)

តាមការអះអាងរបស់លោក Lavrov, ការព្រមានទុកឱសានវាទនោះ គឺជាការគំរាមកំហែង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ហើយរឿងនេះ ច្បាស់ណាស់ថា មានគោលបំណងទាញ បេឡារុស ឲ្យធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ និងពង្រីកសមរភូមិប្រយុទ្ធ។

រម្លឹកទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា លោកហ្សេលេនស្គី បានប្រកាសពីឱសានវាទ ដោយចោទប្រកាន់ចំៗថា បេឡារុស កំពុងចូលដៃជួយរុស្ស៊ី ឲ្យប្រើប្រាស់ដ្រូន ហោះមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែន និងថែមទាំងគំរាមថា ទីក្រុងកៀវ នឹងកំណត់គោលដៅកម្ទេចឧបករណ៍ ទាំងនោះ បើមិនព្រមរុះរើចេញទេ។

តាមសម្តីលោក ហ្សេលេនស្គី, បេឡារុស កំពុងផ្តល់ទីតាំងសម្រាប់ដាក់ឧបករណ៍បញ្ជូនសញ្ញាបន្ត នៅលើអង់តែនទូរគមនាគមន៍នានា ខ្វាត់ខ្វែងពាសពេញខេត្តចំនួនពីរ ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី កំពុងប្រើប្រាស់ឧបករណ៍ទាំងនេះយ៉ាងសកម្ម ដើម្បីតម្រង់ទិសដៅ និងកែតម្រូវការបាញ់អាវុធ ដោយដៅចំជាពិសេសលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

លោកហ្សេលេនស្គី (រូប៖ Reuters)

ប្រទេសបេឡារូស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ដែលតែងផ្តល់ការគាំទ្រយ៉ាងសំខាន់ ផ្នែកភស្តុភារ ទឹកដី និងយោធា ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមីនស្កិ៍ អនុញ្ញាតឲ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ការចល័តទ័ព និងបើកការវាយលុក ចូលទៅភាគខាងជើងអ៊ុយក្រែន។

មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនៅបេឡារូស ក៏ត្រូវបានប្រើប្រាស់ សម្រាប់សង្គ្រោះ និងព្យាបាលទាហានរុស្ស៊ី ដែលរងរបួសពីសមរភូមិ ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ហ្សេលេនស្គី ទុកពេល ១សប្តាហ៍ឲ្យបេឡារុស ធ្វើតាមការទាមទាររបស់ខ្លួន បើមិនធ្វើ អ៊ុយក្រែន នឹងវាយប្រហារ

The post រុស្ស៊ី ផ្តាំទៅអ៊ុយក្រែន ថា កុំហ៊ានប៉ះ បេឡារុស ឲ្យសោះ! appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី ទុកពេល ១សប្តាហ៍ឲ្យបេឡារុស ធ្វើតាមការទាមទាររបស់ខ្លួន បើមិនធ្វើ អ៊ុយក្រែន នឹងវាយប្រហារ
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបោះពាក្យធ្ងន់ៗ និងពោរពេញដោយការគំរាមកំហែងទៅប្រទេសបេឡារុសថា លោកទុកពេល ១សប្តាហ៍ ឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូមួយនេះ ដកចេញនូវឧបករណ៍ផ្តល់ជំនួយដល់ដ្រូនរុស្ស៊ី និងរាដាអាកាស នៅព្រំដែន, បើមិនព្រមធ្វើតាមទេនោះ ទីក្រុងកៀវ នឹងចាត់វិធានការក្តៅហើយ។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូប៖ Reuters)

ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងកៀវ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកហ្សេលេនស្គី បានប្រកាសពីឱសានវាទនេះ ហើយចោទប្រកាន់ចំៗថា បេឡារុស កំពុងចូលដៃជួយរុស្ស៊ី ឲ្យប្រើប្រាស់ដ្រូន ហោះមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែន និងថែមទាំងគំរាមថា ទីក្រុងកៀវ នឹងកំណត់គោលដៅកម្ទេចឧបករណ៍ ទាំងនោះ បើមិនព្រមរុះរើចេញទេ។

តាមសម្តីលោក ហ្សេលេនស្គី, បេឡារុស កំពុងផ្តល់ទីតាំងសម្រាប់ដាក់ឧបករណ៍បញ្ជូនសញ្ញាបន្ត នៅលើអង់តែនទូរគមនាគមន៍នានា ខ្វាត់ខ្វែងពាសពេញខេត្តចំនួនពីរ ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី កំពុងប្រើប្រាស់ឧបករណ៍ទាំងនេះយ៉ាងសកម្ម ដើម្បីតម្រង់ទិសដៅ និងកែតម្រូវការបាញ់អាវុធ ដោយដៅចំជាពិសេសលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ដោយសំដៅទៅ ប្រធានាធិបតីបេឡារុស Alexander Lukashenko, លោក ហ្សេឡេនស្គី ថ្លែងយ៉ាងច្បាស់ថា៖ «ខ្ញុំគិតថា មួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ សម្រាប់គាត់ក្នុងការធ្វើកិច្ចការនោះ។ ប្រសិនបើគាត់មិនធ្វើវាទេ យើងនឹងធ្វើវា»។

ប្រធានាធិបតីបេឡារុស Alexander Lukashenko (រូប៖ Reuters)

ប្រទេសបេឡារូស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ដែលតែងផ្តល់ការគាំទ្រយ៉ាងសំខាន់ ផ្នែកភស្តុភារ ទឹកដី និងយោធា ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមីនស្កិ៍ អនុញ្ញាតឲ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ការចល័តទ័ព និងបើកការវាយលុក ចូលទៅភាគខាងជើងអ៊ុយក្រែន។

មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនៅបេឡារូស ក៏ត្រូវបានប្រើប្រាស់ សម្រាប់សង្គ្រោះ និងព្យាបាលទាហានរុស្ស៊ី ដែលរងរបួសពីសមរភូមិ ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ហេតុផល ៣យ៉ាង ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនងាយចប់ ដូចសង្គ្រាមអាមេរិក-អ៊ីរ៉ង់

The post ហ្សេលេនស្គី ទុកពេល ១សប្តាហ៍ឲ្យបេឡារុស ធ្វើតាមការទាមទាររបស់ខ្លួន បើមិនធ្វើ អ៊ុយក្រែន នឹងវាយប្រហារ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះចំណងទាក់ទងកម្ពុជា-បេឡារុស ដែលត្រូវពង្រីកផ្នែកពាណិជ្ជកម្ម វិនិយោគ
ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងបេឡារុស ហើយសម្ដេចចង់ឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តជំរុញបន្ថែមទៀតទៅលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ការយល់ឃើញបែបនេះរបស់សម្ដេចតេជោ គឺបានធ្វើឡើងក្នុងពេលដែលទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា លោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។

បើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែននិងលោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដោយសម្ដេចតេជោ រំពឹងថា ទំនាក់ទំនងទ្វេភាគីនេះ នឹងត្រូវពូនជ្រុំឱ្យកាន់តែរឹងមាំជាលំដាប់។ សម្រាប់លោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ បានលើកឡើងថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នាដូច្នេះហើយប្រទេសទាំងពីរ ត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា ដែលក្នុងនោះ លោក បានសង្កត់ធ្ងន់ដល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ លោក ថា ប្រទេសទាំងពីរត្រូវតែជំរុញផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយគ្នាឱ្យមានការកើនឡើង ខណៈលោកបានបង្ហាញឱ្យដឹងពីការចាប់អារម្មណ៍របស់បេឡារុសទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្ម។

លោក ក៏ចង់ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-បេឡារុស ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ហើយក៏ជាការជំរុញដល់វិស័យទេសចរណ៍។ បន្ថែមពីនេះ លោក បានរំលេចផងដែរពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជានិងបេឡារុសឱ្យមានការកើនឡើងបន្ថែមទៀត។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ជុំវិញការជំរុញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងកម្ពុជា និងបេឡារុស។

សម្ដេច បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ ក៏ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀត ធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

The post សម្ដេច ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះចំណងទាក់ទងកម្ពុជា-បេឡារុស ដែលត្រូវពង្រីកផ្នែកពាណិជ្ជកម្ម វិនិយោគ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ច្រានចោលការរិះគន់ពី​មេដឹកនាំ​បេឡារុស ជុំវិញ​វិបត្តិសង្គ្រាម​នៅ​ហ្គាហ្សា
អ៊ីស្រាអែល បានចេញមុខស្តីបន្ទោសប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Aleksandr Lukashenko) ចំពោះការប្រៀបធៀបដ៏ «រំខានចិត្តយ៉ាងខ្លាំង» របស់លោក រវាងការសម្លាប់រង្គាលលើប្រជាជនជ្វីហ្វ និងទង្វើរបស់ប្រទេសអ៊ីស្រាអែល។ លោកបានធ្វើការប្រៀបធៀបបែបនេះ អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Al Arabiya កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ(រូបភាព៖Reuters)

ប្រធានាធិបតីបេឡារុសរូបនេះ បានប្រាប់អ្នកយកព័ត៌មាន គឺលោកស្រី Melinda Nucifora ថា អ៊ីស្រាអែលត្រូវតែមានការប្រុងប្រយ័ត្នបន្តិច។ បច្ចុប្បន្ន ពួកគេមានកេរ្តិ៍ឈ្មោះមិនល្អរួចទៅហើយនៅក្នុងពិភពលោក ដោយសារតែការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។ វាគឺជាការពិឃាតពូជសាសន៍ ។

លោក ចោទ​ជាសំណួរថា «ហេតុអ្វីបានជាយើងត្រូវនិយាយអំពីការសម្លាប់រង្គាលដែលជនជាតិអ៊ីស្រាអែលបានរងគ្រោះ ក្នុងពេលដែលពួកគេខ្លួនឯងកំពុងតែសម្លាប់មនុស្សជាច្រើនបែបនេះ ដែលក្នុងនោះស្ត្រី និងជាពិសេស​គឺកុមារ បានស្លាប់បាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សា? តំបន់ហ្គាហ្សាត្រូវបានគេលុបបំបាត់ចេញពីផ្ទៃផែនដី ហើយពួកគេកំពុងតែព្យាយាមសាងសង់តំបន់រមណីយដ្ឋាននៅលើទឹកដីដែលមនុស្សទាំងនោះត្រូវបានគេសម្លាប់។ ដូច្នេះហើយ ទើបយើងនិយាយថា អ៊ីស្រាអែលត្រូវតែចាប់ផ្តើមគិតគូរអំពីអនាគតរបស់ខ្លួន ព្រោះបើមិនដូច្នោះទេ សូម្បីតែអាវុធនុយក្លេអ៊ែរ ក៏មិនអាចជួយពួកគេបានដែរ»។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីស្រាអែលបានគូសបញ្ជាក់ថា «ការលើកឡើងរបស់ប្រធានាធិបតីបេឡារុស ដែលជាប្រទេសមួយបានដឹងច្បាស់បំផុតអំពីភាពរន្ធត់នៃពិធីពិឃាតពូជសាសន៍យូដា ដែលបានកើតឡើងនៅលើទឹកដីរបស់ខ្លួន នៅក្នុងបទសម្ភាសន៍ជាមួយ Al Arabiya គឺមិនអាចទទួលយកបាន និងជារឿងរំខានចិត្តយ៉ាងខ្លាំងឡើយ។ រាល់ការប្រៀបធៀបណាមួយរវាងការពិឃាតពូជសាសន៍របស់ប្រជាជនយូដា និងសង្គ្រាមដ៏ត្រឹមត្រូវរបស់អ៊ីស្រាអែលប្រឆាំងនឹងភេរវកម្ម ត្រូវតែបដិសេធទាំងស្រុងដោយគ្មានលក្ខខណ្ឌ»។

ក្រសួងការបរទេសអ៊ីស្រាអែលក៏បានថ្កោលទោសផងដែរចំពោះអ្វីដែលខ្លួនចាត់ទុកថា «គួរឲ្យរន្ធត់ដូចគ្នា» នោះគឺការលើកឡើងរបស់លោក លូកាសិនកូ ជុំវិញការរំលឹកឡើងវិញនូវទ្រឹស្តីសមគំនិតប្រឆាំងនឹងជនជាតិយូដាដ៏ថោកទាប និងហួសសម័យ ដែលគួរតែត្រូវបានលុបបំបាត់ចោលពីប្រវត្តិសាស្ត្រជាយូរមកហើយ។

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក លូកាសិនកូ បាននិយាយថា អ៊ីស្រាអែលបានទាញឬញុះញង់អាមេរិកឲ្យចូលរួមនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ ក្រុមបញ្ចុះបញ្ចូលអ៊ីស្រាអែលនៅអាមេរិក ឬក្រុមបញ្ចុះបញ្ចូលជ្វីហ្វ  គឺមានឥទ្ធិពលខ្លាំងណាស់នៅសហរដ្ឋអាមេរិក។ ពួកគេជាមនុស្សមានទ្រព្យសម្បត្តិ និងមានអំណាចនៅអាមេរិក ហើយពួកគេពិតជាមានឥទ្ធិពលមែន។

គួររំលឹកផងដែរថា លោក លូកាសិនកូ ធ្លាប់ត្រូវបានក្រសួងការបរទេសអ៊ីស្រាអែលព្រមានស្តីបន្ទោសម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលលោកបានអះអាងថា ជនជាតិយូដា «លួចបន្លំដោយមិនគិតពិចារណា»។  អំឡុងពេលកិច្ចប្រជុំស្តីពីការប្រឆាំងអំពើពុករលួយកាលណោះ លោកបានលើកឡើងថា មានបញ្ជីឈ្មោះជនសង្ស័យចំនួន ៣០នាក់នៅទីនេះ។ ប៉ុន្តែជាងពាក់កណ្តាលនៃអ្នកចោទប្រកាន់ទាំងនោះ គឺជាជនជាតិយូដា។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? តើពួកគេ គិតថា ខ្លួនមានឋានៈឯកសិទ្ធិពិសេសឬ? លួចបន្លំហើយមិនគិតពីអនាគតរបស់ខ្លួន? នៅបេឡារុស មនុស្សគ្រប់រូបគឺមានភាពស្មើគ្នាចំពោះមុខច្បាប់ មិនថាតែជនជាតិយូដា បេឡារុស អ៊ុយក្រែន រុស្ស៊ី ឬប៉ូឡូញ នោះទេ គឺគ្រប់ៗគ្នាទាំងអស់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​

The post អ៊ីស្រាអែល ច្រានចោលការរិះគន់ពី​មេដឹកនាំ​បេឡារុស ជុំវិញ​វិបត្តិសង្គ្រាម​នៅ​ហ្គាហ្សា appeared first on Kampuchea Thmey Daily.

រុស្ស៊ី បញ្ជូន​​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ទៅ​​បេឡារុស សម្រាប់​លំហាត់សមយុទ្ធ​​​
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែឧសភា ថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនគ្រាប់រំសេវ​នុយក្លេអ៊ែរ ទៅកាន់ទីតាំងស្តុកទុកបណ្តោះអាសន្ន​ក្នុងប្រទេសបេឡារុស ដែលនេះជាផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរដ៏ធំមួយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

រូបភាព៖Reuters

ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា «ជាផ្នែកមួយនៃសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរ គ្រាប់រំសេវនុយក្លេអ៊ែរត្រូវបាន​ដឹក​ជញ្ជូនទៅកាន់ទីតាំងស្តុកទុកបណ្តោះអាសន្ននៅលើសមរភូមិ នៃតំបន់ឈរជើងរបស់កងពលតូចមីស៊ីល នៅក្នុងសាធារណរដ្ឋបេឡារុស»។

ភាគីរុស្ស៊ី ក៏បានឲ្យដឹងទៀតថា កងឯកភាពមីស៊ីលនៅក្នុងប្រទេសបេឡារុស កំពុងធ្វើការហ្វឹកហាត់ដើម្បីទទួលយកគ្រាប់រំសេវពិសេសសម្រាប់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រចល័ត Iskander-M រួមទាំងការផ្ទុកគ្រាប់រំសេវទៅលើយានយន្តបាញ់បង្ហោះ និងការចល័តទ័ពដោយសម្ងាត់ទៅកាន់តំបន់ដែលបានកំណត់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបាញ់បង្ហោះ។

ចំពោះសមយុទ្ធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃអង្គារ និងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេសរុស្ស៊ី រួមទាំងបេឡារុសនេះ បានកើតឡើងចំពេលដែលទីក្រុងម៉ូស្គូកំពុងជាប់គាំងនៅក្នុងអ្វីដែលខ្លួនហៅថាជា ការតស៊ូដ៏សំខាន់ដើម្បីរស់រានមានជីវិតជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញបញ្ហាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

ជាក់ស្ដែង ដោយសារឆ្លងកាត់តាមរយៈសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន  តែងតែរំលឹកដដែលៗអំពីអំណាចនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីជាការព្រមានដល់ប្រទេសលោកខាងលិច កុំឲ្យលូកដៃចូលជ្រៅពេកក្នុងការគាំទ្រទីក្រុងកៀវ។

ដោយឡែក កាលពីថ្ងៃពុធម្សិលមិញនេះ វិមានក្រឹមឡាំងបានវាយបក និងរិះគន់ធ្ងន់ៗលើសម្តីរបស់ប្រមុខការទូតកំពូលនៃប្រទេសលីទុយអានី ថា «ជិតឆ្កួតទៅហើយ» បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Kestutis Budrys បានថ្លែងថា អង្គការណាតូចាំបាច់ត្រូវបង្ហាញឲ្យទីក្រុងម៉ូស្គូឃើញថា ខ្លួនមានសមត្ថភាពអាចវាយទម្លាយចូលទៅក្នុងតំបន់ដាច់ស្រយាល Kaliningrad របស់រុស្ស៊ីបាន។

សូមបញ្ជាក់ដែរថា សមយុទ្ធនិងការបញ្ជូនគ្រាប់នុយក្លេអ៊ែរនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ពីបណ្តាប្រទេសលោកខាងលិច និងណាតូ ដែលបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធវែងៗរបស់ខ្លួន ដើម្បីវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។ ទីក្រុងម៉ូស្គូចាត់ទុកទង្វើនេះជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រេសិត​អាមេរិក​ប្រចាំកោះ Greenland ជំរុញឲ្យ​ពង្រីកឥទ្ធិពល និងបង្កើន​វត្តមានយោធាឡើងវិញ

The post រុស្ស៊ី បញ្ជូន​​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ទៅ​​បេឡារុស សម្រាប់​លំហាត់សមយុទ្ធ​​​ appeared first on Kampuchea Thmey Daily.