ព័ត៌មានអន្ដរជាតិ
ប្រេសិតអាមេរិកប្រចាំកោះ Greenland ជំរុញឲ្យពង្រីកឥទ្ធិពល និងបង្កើនវត្តមានយោធាឡើងវិញ
លោក Jeff Landry ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ កោះ Greenland បានថ្លែងកាលពីថ្ងៃទី២០ ខែឧសភា នៅក្នុងឱកាសបំពេញទស្សនកិច្ចលើកដំបូងនៅលើកោះនោះថា ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវកសាងវត្តមានរបស់ខ្លួនឡើងវិញនៅលើកោះតំបន់អាកទិកមួយនេះ ដែលជាទីកន្លែងអាមេរិកធ្លាប់គ្រប់គ្រងមូលដ្ឋានយោធាចំនួន ១៧កន្លែង អំឡុងសម័យសង្រ្គាមត្រជាក់។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP លោក Landry បាននិយាយថា «ខ្ញុំគិតថា វាដល់ពេលហើយសម្រាប់អាមេរិក ឈានជើងទៅលើកោះមួយនេះ ហើយដូចដែលបានឃើញ ប្រធានាធិបតីក៏បានជជែកអំពីការបង្កើនប្រតិបត្តិការសន្តិសុខជាតិ និងការដាក់កងទ័ពឡើងវិញនៅតាមមូលដ្ឋានមួយចំនួនក្នុងកោះ Greenland ដែរ។ លោកបានបន្ថែមថា «Greenland ត្រូវការអាមេរិក»។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ អាមេរិកចង់បើកមូលដ្ឋានទ័ពថ្មីចំនួនបីកន្លែងបន្ថែមទៀត នៅភាគខាងត្បូងនៃដែនដីកោះនេះ។ សន្ធិសញ្ញាការពារជាតិឆ្នាំ១៩៥១ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ២០០៤ បានអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនបង្កើនការដាក់ពង្រាយកងទ័ព និងការដំឡើងយោធានៅលើកោះ Greenland ឲ្យតែមានការជូនដំណឹងជាមុនដល់ដាណឺម៉ាក និងរដ្ឋាភិបាលកោះនេះ។
នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយកាសែត Sermitsiaq លោក Landry ក៏បានលើកឡើងផងដែរអំពីឱកាសទទួលបានឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់កោះ Greenland ដោយលោកបានថ្លែងថា មានឱកាសជាច្រើនដែលអាចជួយឲ្យប្រជាជននៅលើកោះនេះ រំដោះខ្លួនចេញពីការពឹងផ្អែកលើប្រទេសដាណឺម៉ាក។
ទោះជាយ៉ាងណាក៏ដោយ វត្តមានរបស់លោក Landry នៅក្នុងរដ្ឋធានី Nuuk បានបង្កឲ្យមានការជជែកដេញដោលយ៉ាងខ្លាំង ដោយសារតែលោកបានមកបំពេញទស្សនកិច្ចដោយគ្មានការអញ្ជើញជាផ្លូវការពីមន្ត្រីមូលដ្ឋានឡើយ។ ក្រុមប្រតិភូរបស់លោក ក៏មានការរួមដំណើរដោយគ្រូពេទ្យអាមេរិកម្នាក់ ដើម្បី «វាយតម្លៃតម្រូវការផ្នែកវេជ្ជសាស្ត្រ» នៅទីនោះ ដែលទង្វើនេះបានធ្វើឲ្យប្រធានអាជ្ញាធរសុខាភិបាលកោះ Greenland លោកស្រី Anna Wangenheim មានការខឹងសម្បារយ៉ាងខ្លាំង និងបានតបតវិញថា ប្រជាជននៅលើកោះ «មិនមែនជាសត្វកណ្តុរសម្រាប់ពិសោធន៍ក្នុងគម្រោងភូមិសាស្ត្រនយោបាយនោះទេ»។
ដោយឡែក នាយករដ្ឋមន្ត្រីកោះ Greenland លោក Jens-Frederik Nielsen បាននិយាយថា ទោះបីជាសាររបស់ទីក្រុងវ៉ាស៊ីនតោនអំពីការគ្រប់គ្រងកោះ Greenland ជារឿងដែលមិនផ្តល់តម្លៃទាល់តែសោះក៏ដោយ ក៏មន្ត្រីមូលដ្ឋាននៅតែចង់ស្វែងរកដំណោះស្រាយតាមរយៈការចរចា។ បន្ទាប់ពីបានជួបពិភាក្សាជាមួយលោក Landry កាលពីថ្ងៃទី១៨ ខែឧសភា លោក Nielsen បានពណ៌នាថា ការពិភាក្សានោះមានលក្ខណៈ «ស្ថាបនា» ប៉ុន្តែលោកបានកត់សម្គាល់ថា គ្មានសញ្ញាណាមួយបង្ហាញថាជំហររបស់អាមេរិកមានការផ្លាស់ប្តូរនោះឡើយ។
សូមជម្រាបជូនថា លោក ត្រាំ កាលពីខែមករា បានដកថយពីការគំរាមកំហែងរឹបអូសយកកោះ Greenland។ បន្ទាប់មក អាមេរិក ដាណឺម៉ាក និងកោះ Greenland បានបង្កើតក្រុមការងារមួយដើម្បីដោះស្រាយកង្វល់សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ មន្ត្រីកោះ Greenland និងដាណឺម៉ាក បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា មានតែប្រជាជនកោះ Greenland ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចពីអនាគតរបស់ខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


