ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ទុកពេល ១សប្តាហ៍ឲ្យបេឡារុស ធ្វើតាមការទាមទាររបស់ខ្លួន បើមិនធ្វើ អ៊ុយក្រែន នឹងវាយប្រហារ
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបោះពាក្យធ្ងន់ៗ និងពោរពេញដោយការគំរាមកំហែងទៅប្រទេសបេឡារុសថា លោកទុកពេល ១សប្តាហ៍ ឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូមួយនេះ ដកចេញនូវឧបករណ៍ផ្តល់ជំនួយដល់ដ្រូនរុស្ស៊ី និងរាដាអាកាស នៅព្រំដែន, បើមិនព្រមធ្វើតាមទេនោះ ទីក្រុងកៀវ នឹងចាត់វិធានការក្តៅហើយ។

ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងកៀវ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកហ្សេលេនស្គី បានប្រកាសពីឱសានវាទនេះ ហើយចោទប្រកាន់ចំៗថា បេឡារុស កំពុងចូលដៃជួយរុស្ស៊ី ឲ្យប្រើប្រាស់ដ្រូន ហោះមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែន និងថែមទាំងគំរាមថា ទីក្រុងកៀវ នឹងកំណត់គោលដៅកម្ទេចឧបករណ៍ ទាំងនោះ បើមិនព្រមរុះរើចេញទេ។
តាមសម្តីលោក ហ្សេលេនស្គី, បេឡារុស កំពុងផ្តល់ទីតាំងសម្រាប់ដាក់ឧបករណ៍បញ្ជូនសញ្ញាបន្ត នៅលើអង់តែនទូរគមនាគមន៍នានា ខ្វាត់ខ្វែងពាសពេញខេត្តចំនួនពីរ ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី កំពុងប្រើប្រាស់ឧបករណ៍ទាំងនេះយ៉ាងសកម្ម ដើម្បីតម្រង់ទិសដៅ និងកែតម្រូវការបាញ់អាវុធ ដោយដៅចំជាពិសេសលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ដោយសំដៅទៅ ប្រធានាធិបតីបេឡារុស Alexander Lukashenko, លោក ហ្សេឡេនស្គី ថ្លែងយ៉ាងច្បាស់ថា៖ «ខ្ញុំគិតថា មួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ សម្រាប់គាត់ក្នុងការធ្វើកិច្ចការនោះ។ ប្រសិនបើគាត់មិនធ្វើវាទេ យើងនឹងធ្វើវា»។

ប្រទេសបេឡារូស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ដែលតែងផ្តល់ការគាំទ្រយ៉ាងសំខាន់ ផ្នែកភស្តុភារ ទឹកដី និងយោធា ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមីនស្កិ៍ អនុញ្ញាតឲ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ការចល័តទ័ព និងបើកការវាយលុក ចូលទៅភាគខាងជើងអ៊ុយក្រែន។
មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនៅបេឡារូស ក៏ត្រូវបានប្រើប្រាស់ សម្រាប់សង្គ្រោះ និងព្យាបាលទាហានរុស្ស៊ី ដែលរងរបួសពីសមរភូមិ ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


