Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ច្រានចោលការរិះគន់ពី​មេដឹកនាំ​បេឡារុស ជុំវិញ​វិបត្តិសង្គ្រាម​នៅ​ហ្គាហ្សា

បានផុស

នៅ

អ៊ីស្រាអែល បានចេញមុខស្តីបន្ទោសប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Aleksandr Lukashenko) ចំពោះការប្រៀបធៀបដ៏ «រំខានចិត្តយ៉ាងខ្លាំង» របស់លោក រវាងការសម្លាប់រង្គាលលើប្រជាជនជ្វីហ្វ និងទង្វើរបស់ប្រទេសអ៊ីស្រាអែល។ លោកបានធ្វើការប្រៀបធៀបបែបនេះ អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Al Arabiya កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីបេឡារុសរូបនេះ បានប្រាប់អ្នកយកព័ត៌មាន គឺលោកស្រី Melinda Nucifora ថា អ៊ីស្រាអែលត្រូវតែមានការប្រុងប្រយ័ត្នបន្តិច។ បច្ចុប្បន្ន ពួកគេមានកេរ្តិ៍ឈ្មោះមិនល្អរួចទៅហើយនៅក្នុងពិភពលោក ដោយសារតែការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។ វាគឺជាការពិឃាតពូជសាសន៍ ។

លោក ចោទ​ជាសំណួរថា «ហេតុអ្វីបានជាយើងត្រូវនិយាយអំពីការសម្លាប់រង្គាលដែលជនជាតិអ៊ីស្រាអែលបានរងគ្រោះ ក្នុងពេលដែលពួកគេខ្លួនឯងកំពុងតែសម្លាប់មនុស្សជាច្រើនបែបនេះ ដែលក្នុងនោះស្ត្រី និងជាពិសេស​គឺកុមារ បានស្លាប់បាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សា? តំបន់ហ្គាហ្សាត្រូវបានគេលុបបំបាត់ចេញពីផ្ទៃផែនដី ហើយពួកគេកំពុងតែព្យាយាមសាងសង់តំបន់រមណីយដ្ឋាននៅលើទឹកដីដែលមនុស្សទាំងនោះត្រូវបានគេសម្លាប់។ ដូច្នេះហើយ ទើបយើងនិយាយថា អ៊ីស្រាអែលត្រូវតែចាប់ផ្តើមគិតគូរអំពីអនាគតរបស់ខ្លួន ព្រោះបើមិនដូច្នោះទេ សូម្បីតែអាវុធនុយក្លេអ៊ែរ ក៏មិនអាចជួយពួកគេបានដែរ»។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីស្រាអែលបានគូសបញ្ជាក់ថា «ការលើកឡើងរបស់ប្រធានាធិបតីបេឡារុស ដែលជាប្រទេសមួយបានដឹងច្បាស់បំផុតអំពីភាពរន្ធត់នៃពិធីពិឃាតពូជសាសន៍យូដា ដែលបានកើតឡើងនៅលើទឹកដីរបស់ខ្លួន នៅក្នុងបទសម្ភាសន៍ជាមួយ Al Arabiya គឺមិនអាចទទួលយកបាន និងជារឿងរំខានចិត្តយ៉ាងខ្លាំងឡើយ។ រាល់ការប្រៀបធៀបណាមួយរវាងការពិឃាតពូជសាសន៍របស់ប្រជាជនយូដា និងសង្គ្រាមដ៏ត្រឹមត្រូវរបស់អ៊ីស្រាអែលប្រឆាំងនឹងភេរវកម្ម ត្រូវតែបដិសេធទាំងស្រុងដោយគ្មានលក្ខខណ្ឌ»។

ក្រសួងការបរទេសអ៊ីស្រាអែលក៏បានថ្កោលទោសផងដែរចំពោះអ្វីដែលខ្លួនចាត់ទុកថា «គួរឲ្យរន្ធត់ដូចគ្នា» នោះគឺការលើកឡើងរបស់លោក លូកាសិនកូ ជុំវិញការរំលឹកឡើងវិញនូវទ្រឹស្តីសមគំនិតប្រឆាំងនឹងជនជាតិយូដាដ៏ថោកទាប និងហួសសម័យ ដែលគួរតែត្រូវបានលុបបំបាត់ចោលពីប្រវត្តិសាស្ត្រជាយូរមកហើយ។

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក លូកាសិនកូ បាននិយាយថា អ៊ីស្រាអែលបានទាញឬញុះញង់អាមេរិកឲ្យចូលរួមនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ ក្រុមបញ្ចុះបញ្ចូលអ៊ីស្រាអែលនៅអាមេរិក ឬក្រុមបញ្ចុះបញ្ចូលជ្វីហ្វ គឺមានឥទ្ធិពលខ្លាំងណាស់នៅសហរដ្ឋអាមេរិក។ ពួកគេជាមនុស្សមានទ្រព្យសម្បត្តិ និងមានអំណាចនៅអាមេរិក ហើយពួកគេពិតជាមានឥទ្ធិពលមែន។

គួររំលឹកផងដែរថា លោក លូកាសិនកូ ធ្លាប់ត្រូវបានក្រសួងការបរទេសអ៊ីស្រាអែលព្រមានស្តីបន្ទោសម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលលោកបានអះអាងថា ជនជាតិយូដា «លួចបន្លំដោយមិនគិតពិចារណា»។ អំឡុងពេលកិច្ចប្រជុំស្តីពីការប្រឆាំងអំពើពុករលួយកាលណោះ លោកបានលើកឡើងថា មានបញ្ជីឈ្មោះជនសង្ស័យចំនួន ៣០នាក់នៅទីនេះ។ ប៉ុន្តែជាងពាក់កណ្តាលនៃអ្នកចោទប្រកាន់ទាំងនោះ គឺជាជនជាតិយូដា។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? តើពួកគេ គិតថា ខ្លួនមានឋានៈឯកសិទ្ធិពិសេសឬ? លួចបន្លំហើយមិនគិតពីអនាគតរបស់ខ្លួន? នៅបេឡារុស មនុស្សគ្រប់រូបគឺមានភាពស្មើគ្នាចំពោះមុខច្បាប់ មិនថាតែជនជាតិយូដា បេឡារុស អ៊ុយក្រែន រុស្ស៊ី ឬប៉ូឡូញ នោះទេ គឺគ្រប់ៗគ្នាទាំងអស់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម