ព័ត៌មានអន្ដរជាតិ
លោក Lukashenko ព្រមានធ្ងន់ៗដាក់អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាមប្រែប្រួល
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានវាយបកដោយពាក្យសម្តីទៅកាន់មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយព្រមានធ្ងន់ៗ ថា កុំព្យាយាមអូសទាញប្រទេសរបស់លោកចូលទៅក្នុងភ្លើងសង្គ្រាមឲ្យសោះ ចំពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ កាលពីថ្ងៃ ទី២៥ ខែមិថុនា ។

លោក Lukashenko ថ្លែងថា៖ «ខ្ញុំបានប្រាប់ពួកគេចំៗថា អ្នកគ្រប់គ្នា! សូមប្រាប់ទៅកាន់ប្រធានាធិបតីរបស់អ្នក បើគាត់គិតថា គាត់អាចនិយាយជាមួយយើងបែបហ្នឹង ហើយថែមទាំងចង់អូសយើងចូលក្នុងសង្គ្រាមទៀតនោះ គាត់ត្រូវតែយល់ឲ្យច្បាស់ថា ទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ។ ជាក់ស្ដែង បេឡារុសគ្មានបំណងចង់ច្បាំងជាមួយប្រជាជនអ៊ុយក្រែនឡើយ»។
លោក បន្ត៖ «យើងទទួលបានចម្លើយតបវិញថា ប្រធានាធិបតី និងក្រុមការងាររបស់គាត់យល់ពីបញ្ហានេះ។ ដូច្នេះ ពួកយើងមកព្រមព្រៀងគ្នាទៅ យើងត្រូវតែឈានដល់កិច្ចព្រមព្រៀងជាក់ស្តែងមួយ»។ យ៉ាងណា ភ្លាមៗនោះ មិនទាន់មានការបញ្ចេញមតិណាមួយពីទីក្រុងកៀវ ជុំវិញប្រតិកម្មរបស់លោក Lukashenko នៅឡើយទេ។
ដោយឡែក វិមានក្រឹមឡាំងឯណោះក៏បានបដិសេធសេចក្តីរាយការណ៍របស់កាសែត Wall Street Journal ដែលបានចុះផ្សាយថា រុស្ស៊ីចង់ប្រើប្រាស់បេឡារុសជាឈ្នាន់ដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែន ហើយបានគំរាមកាត់ផ្តាច់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ប្រសិនបើបេឡារុសបដិសេធ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍នោះ មិនឆ្លុះបញ្ចាំងពីការពិតឡើយ ហើយបេឡារុសគឺជា «សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់យើង»។
ចំណែកឯរដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស លោក Viktor Khrenin ក៏បានគូសបញ្ចាក់ដែរថា គឺភាគីខាងលិចទៅវិញទេដែលជាអ្នកបង្កាត់ភ្លើងតានតឹង។ លោកបានលើកឡើងថា «ស្ថានភាពនៅតាមព្រំដែនរបស់យើង គឺមិនមានស្ថិរភាពទាល់តែសោះ ហើយកំពុងតែរីករាលដាល។
នៅក្រៅព្រំដែនរបស់យើង កងទ័ពណាតូកំពុងត្រូវបានពង្រឹង ហេដ្ឋារចនាសម្ព័ន្ធកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព កញ្ចប់ថវិកាយោធារបស់ប្រទេសជិតខាងកំពុងពង្រីក ហើយអ្នកនយោបាយកំពុងធ្វើសេចក្តីថ្លែងការណ៍បែបយោធានិយមយ៉ាងខ្លាំងក្លា។ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីអូសបន្លាយ និងថែមទាំងពង្រីកជម្លោះដ៏ក្តៅគគុកដែលបង្កឡើងដោយលោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្ងៃនេះ យើងដឹងយ៉ាងច្បាស់អំពីការប៉ុនប៉ងដោយចំហដើម្បីអូសទាញបេឡារុសចូលក្នុងសង្គ្រាម»។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្កើនភាពតានតឹងកាលពីសប្តាហ៍មុន ដោយគំរាមកម្ទេចស្ថានីយបញ្ជូនសញ្ញានៅក្នុងប្រទេសបេឡារុស ដែលលោកអះអាងថា បានជួយដ្រូនរុស្ស៊ីឲ្យវាយប្រហារលើអ៊ុយក្រែន។ កាលពីថ្ងៃពុធ លោកបានប្រកាសថា ស្ថានីយទាំងនោះបានឈប់ដំណើរការហើយ ទោះបីជាមិនទាន់មានការបញ្ជាក់ឯករាជ្យណាមួយក៏ដោយ។
ជាក់ស្ដែង បើទោះបីជាទោះបីជាលោក Lukashenko មិនបានបញ្ជូនកងទ័ពបេឡារុសឲ្យទៅចូលរួមប្រយុទ្ធផ្ទាល់ជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែលោកបានអនុញ្ញាតឲ្យ ពូទីន ប្រើប្រាស់ទឹកដីបេឡារុសធ្វើជាឈ្នាន់ក្នុងការវាយលុកចូលប្រទេសអ៊ុយក្រែន ហើយក្រោយមកថែមទាំងបានយល់ព្រមឲ្យរុស្ស៊ីដាក់ពង្រាយគ្រាប់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីរបស់ខ្លួនទៀតផង។ លើសពីនេះ បេឡារុសក៏បានធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ជាមួយរុស្ស៊ី ព្រមទាំងអនុញ្ញាតឲ្យទីក្រុងម៉ូស្គូប្រើប្រាស់មូលដ្ឋានទ័ព និងទីលានហ្វឹកហ្វឺនរបស់ខ្លួនផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវអ៊ុយក្រែនព្រមានវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


