ប្រទេសប៉ាឡេស្ទីន Archives - Kampuchea Thmey Daily

មេដឹកនាំប៉ាឡេស្ទីន ប្រកាសរៀបចំការបោះឆ្នោតប្រធានាធិបតី ក្រោយ​​ដឹកនាំ​ជាង​២០ឆ្នាំ​ដោយ​មិនបោះឆ្នោត​
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាក់មូដ អាបាស (Mahmoud Abbas) បានចេញក្រឹត្យមួយ ប្រកាសឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅដើមឆ្នាំ ២០២៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភា (នីតិប្បញ្ញត្តិ) នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន Wafa ដោយមិនបានបញ្ជាក់ថា លោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរឬទេ។

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (រូបថត៖REUTERS)

លោក ម៉ាក់មូដ អាបាស ដែលបច្ចុប្បន្នមានវ័យ ៩០ ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីប៉ាឡេស្ទីនចុងក្រោយបង្អស់កាលពីឆ្នាំ ២០០៥ ជាមួយនឹងអាណត្តិរយៈពេល ៤ ឆ្នាំ ដែលមានន័យថា អាណត្តិផ្លូវការរបស់លោកត្រូវផុតកំណត់តាំងពីឆ្នាំ ២០០៩ មកម៉្លេះ។

ទោះជាយ៉ាងណា អាណត្តិរបស់លោកត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយមិនដែលមានការបោះឆ្នោតប្រធានាធិបតីណាមួយត្រូវបានរៀបចំឡើងឡើយចាប់តាំងពីពេលនោះមក ដោយ លោក អាបាស បានប្រើប្រាស់អំណាចដឹកនាំប្រទេសតាមរយៈការចេញព្រះរាជក្រឹត្យប្រធានាធិបតី ដែលទង្វើនេះបានរងការរិះគន់យ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងពីឆាកអន្តរជាតិ។

សារព័ត៌មាន Wafa បានស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីមកចុះផ្សាយថា «ប្រធានាធិបតី​ ម៉ាក់មូដ អាបាស បានប្រកាសថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងត្រូវរៀបចំឡើងនៅដើមឆ្នាំ ២០២៧»។ ព្រះរាជក្រឹត្យរបស់មេដឹកនាំវ័យចំណាស់រូបនេះ ក៏បានបង្គាប់ឲ្យមានការបោះឆ្នោតសភាជាតិកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំនេះផងដែរ។

នៅក្នុងព្រះរាជក្រឹត្យនោះ លោក អាបាស បានសង្កត់ធ្ងន់ថា លោកបានត្រៀមខ្លួនរួចរាល់ទាំងស្រុងក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ដែលនៅក្នុងនោះរួមបញ្ចូលទាំងការបោះឆ្នោតសភាជាតិទូទៅនៅក្នុងស្រុក និងការបោះឆ្នោតសម្រាប់ពលរដ្ឋនៅក្រៅប្រទេសផងដែរ។

សូមជម្រាបជូនថា ការបោះឆ្នោតសភាចុងក្រោយបង្អស់នៅដែនដីប៉ាឡេស្ទីន ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០៦ ដែលកាលណោះ ក្រុមហាម៉ាសបានទទួលជ័យជម្នះ ដោយបានយកឈ្នះលើគណបក្សហ្វាតា (Fatah) របស់លោក អាបាស ដែលធ្លាប់តែគ្រប់គ្រងឆាកនយោបាយប៉ាឡេស្ទីនកាលពីមុន។ ជាលទ្ធផល ក្រុមប្រឹក្សានីតិប្បញ្ញត្តិប៉ាឡេស្ទីន ដែលជាសភារបស់អាជ្ញាធរប៉ាឡេស្ទីន (PA) របស់លោក អាបាស មិនដែលបានបើកប្រជុំសភាឡើងវិញឡើយចាប់តាំងពីឆ្នាំ ២០០៧ មក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post មេដឹកនាំប៉ាឡេស្ទីន ប្រកាសរៀបចំការបោះឆ្នោតប្រធានាធិបតី ក្រោយ​​ដឹកនាំ​ជាង​២០ឆ្នាំ​ដោយ​មិនបោះឆ្នោត​ appeared first on Kampuchea Thmey Daily.

បារាំង និងសម្ព័ន្ធមិត្តអន្តរជាតិ ដាក់ទណ្ឌកម្ម ហាមរដ្ឋមន្ត្រី អ៊ីស្រាអែល មិនឲ្យចូលប្រទេសខ្លួន
រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយ​នៅ​ថ្ងៃ ទី៩ ខែមិថុនា ថា បារាំងបានហាមឃាត់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក បេហ្សាឡែល ស្មូទ្រីក (Bezalel Smotrich) មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន ដែលនេះជាផ្នែកមួយនៃទណ្ឌកម្មសម្របសម្រួលជាមួយបណ្តាប្រទេស​មួយ​ចំនួន​ផ្សេងទៀត ជុំវិញអំពើហិង្សារបស់អ្នកទៅ​​តាំងទីលំនៅខុសច្បាប់ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich (រូបភាព៖Reuters)

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP, រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូត (Jean-Noel Barrot) បានសរសេរនៅលើបណ្តាញសង្គម X ថា ទណ្ឌកម្មរបស់បារាំង ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលជាមួយ អង់គ្លេស, កាណាដា, អូស្ត្រាលី, ន័រវែស និងនូវែលសេឡង់ ដោយផ្ដោតគោលដៅលើ «អ្នកដែលទទួលខុសត្រូវចំពោះការបង្កើនសកម្មភាពតាំងទីលំនៅ និងអំពើហិង្សានៅតំបន់វេសប៊ែង »។

រដ្ឋមន្ត្រី​បារាំង​ បានបន្តថា លោក ស្មូទ្រីក បានជំរុញយ៉ាងសកម្មនូវការកាត់យកដីតំបន់វេសប៊ែង មកធ្វើជាកម្មសិទ្ធិ ដែលលោកបានប្រកាសជាចំហ ការបង្កើតទីតាំងថ្មីៗនៅតំបន់វេសប៊ែង, ការដាក់អាណានិគមឡើងវិញនៅតំបន់ហ្គាហ្សា, ការធ្វើឲ្យដួលរលំសេដ្ឋកិច្ចនៃអាជ្ញាធរប៉ាឡេស្ទីន និងផលវិបាកដ៏គ្រោះថ្នាក់របស់វាទៅលើប្រជាជនប៉ាឡេស្ទីន។

លោក បារ៉ូត បានសរសេរបញ្ជាក់បន្ថែមទៀតនៅលើបណ្ដាញសង្គម X ថា នេះគឺជាគោលនយោបាយដែលសហគមន៍អន្តរជាតិភាគច្រើនលើសលប់ ដែលប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះដំណោះស្រាយរដ្ឋពីរ មិនអាចទទួលយកបានឡើយ។

ភ្លាមៗនោះ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្កោលទោសទណ្ឌកម្មទាំងនេះថាជា រឿង «គួរឲ្យអាម៉ាស់»។  ជាក់ស្ដែង នាំពាក្យក្រសួង លោក អូរេន ម៉ាម័រស្ទីន (Oren Marmorstein) បាននិយាយថា  «ខ្លឹមសារពិតប្រាកដនៃជំហានទាំងនេះ គឺការប៉ុនប៉ងបង្ខំឲ្យមានជំហរនយោបាយពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិជ្វីហ្វក្នុងការតាំងទីលំនៅនៅលើទឹកដីអ៊ីស្រាអែល និងពាក់ព័ន្ធនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយបន្លំធ្វើជាវិធានការប្រឆាំងនឹងអំពើហិង្សា»។

សូមរម្លឹកដែរថា លោក ស្មូទ្រីក គឺជារដ្ឋមន្ត្រីទីពីរនៃរដ្ឋាភិបាលអ៊ីស្រាអែល ដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិ លោក អ៊ីតាម៉ា បេន ហ្គីរ (Itamar Ben Gvir) ត្រូវបានហាមឃាត់កាលពីថ្ងៃទី២៣ ខែឧសភា ពីបទចំអកដាក់សកម្មជនដែលត្រូវបានទាហានអ៊ីស្រាអែលចាប់ខ្លួន ពីលើកប៉ាល់ដឹកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់តំបន់ហ្គាហ្សា។ បណ្តាប្រទេសផ្សេងទៀតក៏បានហាមឃាត់រដ្ឋមន្ត្រីទាំងពីរនេះផងដែរ រួមមានប្រទេសអេស្ប៉ាញ ស្លូវេនី និងចុងក្រោយបង្អស់គឺប្រទេសអៀរឡង់។

ទន្ទឹមនឹងនេះ  បារាំងក៏បានហាមឃាត់មេដឹកនាំអង្គការអ្នកតាំងទីលំនៅចំនួន ៤នាក់ និងអ្នកតាំងទីលំនៅដែលប្រើប្រាស់អំពើហិង្សាចំនួន ២១នាក់ផ្សេងទៀតផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post បារាំង និងសម្ព័ន្ធមិត្តអន្តរជាតិ ដាក់ទណ្ឌកម្ម ហាមរដ្ឋមន្ត្រី អ៊ីស្រាអែល មិនឲ្យចូលប្រទេសខ្លួន appeared first on Kampuchea Thmey Daily.

ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន ​​ឯកភាព​លើ​ការ​ផ្ទេរអាវុធមួយផ្នែក ប៉ុន្តែ អ៊ីស្រាអែល​ ទាមទារឲ្យរំលាយ​ក្រុម​ប្រដាប់​អាវុធទាំងស្រុង
ប្រភពពី​ក្រុម​អាជ្ញាធរ​​ប៉ាឡេស្ទីន បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារទី៩ ខែមិថុនា ថា សមាជិកនៃក្រុមប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាសផង បានព្រមព្រៀងគ្នាជាគោលការណ៍ឲ្យក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា ប្រគល់អាវុធមួយផ្នែករបស់ពួកគេ ទៅឲ្យអង្គភាពប៉ាឡេស្ទីនបណ្ដោះអាសន្នមួយ ដែលមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ នៅក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងគែរ (Cairo)​ ប្រទេសអេហ្ស៊ីប។

រូបភាព៖Reuters

ទោះជាយ៉ាងណា សំណើបែបនេះ គឺសឹងតែគ្មានឱកាសទទួលបានការយល់ព្រមពីសំណាក់ប្រទេសអ៊ីស្រាអែល​នោះទេ ដ្បិតអ៊ីស្រាអែលទាមទារឲ្យមាការលុបបំបាត់យោធាទាំងស្រុងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយចាប់ផ្ដើមដំបូងគេពីក្រុមហាម៉ាសតែម្ដង។

ជាក់ស្ដែង អ្នកចូលរួមកិច្ចពិភាក្សានៅទីក្រុងគែរជាច្រើនរូប ដែលបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ បានសម្តែងក្តីសង្ឃឹមថា សំណើនេះនឹងជួយបំបែកភាពទាល់ច្រកជាច្រើនខែមកនេះ លើការចរចាអំពីអនាគតរបស់តំបន់ហ្គាហ្សា។

កិច្ចពិភាក្សានេះ មានការចូលរួមពីសំណាក់ក្រុមធំៗភាគច្រើន រួមទាំងក្រុមហាម៉ាស និងក្រុមអ៊ីស្លាមិក ជីហាត (Islamic Jihad) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែមិនមានការចូលរួមពីគណបក្សហ្វាតា (Fatah) ដែលកំពុងគ្រប់គ្រងអាជ្ញាធរប៉ាឡេស្ទីននោះឡើយ។

យោងតាមប្រភពជិតស្និទ្ធនឹងការចរចា បានឲ្យដឹងថា ក្រុមទាំងនោះបានពិភាក្សាអំពីព័ត៌មានលម្អិតនៃការផ្ទេរប្រគល់អាវុធទៅឲ្យអង្គភាពថ្មីមួយ ដែលមានតំណាងមកពីចរន្តនយោបាយផ្សេងៗគ្នារបស់ប៉ាឡេស្ទីន។ ប្រភពជាច្រើនសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគេបានបដិសេធគំនិតនៃការទម្លាក់អាវុធទាំងស្រុង ដូចដែលអ៊ីស្រាអែលបានទាមទារកន្លងមក។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក តាហឺ អាល់នូនូ (Taher al-Nunu) បានប្រាប់ AFP ដែរថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការ​ពិភាក្សា​​បាននាំមកនូវ «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» ហើយ​​ ក្រុមទាំងនោះមានគោលបំណងអនុវត្តផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

សូមបញ្ជាក់ដែរថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្តកើតមានស្ទើរតែរៀងរាល់ថ្ងៃ បើទោះបីជា មានការប្រកាសបទឈប់បាញ់កាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីសង្គ្រាមបានអូសបន្លាយរយៈពេល២ឆ្នាំ ស្ថិតក្រោមផែនការសន្តិភាពជាដំណាក់កាលរបស់លោក ត្រាំ ក៏ដោយ។ ជាងនេះទៀត ហាម៉ាស និងអ៊ីស្រាអែល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះភាពទាល់ច្រកនាពេលបច្ចុប្បន្ន ដោយភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកស្ទើរតែរៀងរាល់ថ្ងៃ ថាបានរំលោភលើបទឈប់បាញ់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន ​​ឯកភាព​លើ​ការ​ផ្ទេរអាវុធមួយផ្នែក ប៉ុន្តែ អ៊ីស្រាអែល​ ទាមទារឲ្យរំលាយ​ក្រុម​ប្រដាប់​អាវុធទាំងស្រុង appeared first on Kampuchea Thmey Daily.

ប្រជាជន​ប៉ាឡេស្ទីន ដង្ហែសពប្រមុខយោធាហាម៉ាស​ ស្ទើរ​ពេញ​ក្រុង​ហ្គាហ្សា​​​
ប្រជាជនប៉ាឡេស្ទីន​នៅតំបន់ហ្គាហ្សារាប់សិបនាក់ កាលពីថ្ងៃទី២៧ ខែឧសភា បានដង្ហែសាកសពប្រធានក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស លោក Mohammad Odeh​​ កាត់តាមដងផ្លូវនានាក្នុងទីក្រុងហ្គាហ្សា ក្នុងពិធីបុណ្យសពមួយ គឺមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារសម្លាប់រូបលោក ក្នុងយុទ្ធនាការកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធនេះ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។

ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ ដង្ហែសាកសពប្រធានក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស លោក Mohammad Odeh (រូបភាព៖Reuters)

យោងតាមការចុះផ្សាយពីទីភ្នាក់ងារ​សារព័ត៌មាន Reuters កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា លោក Mohammad Odeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំគោលដៅកាលពីយប់ថ្ងៃអង្គារ ពោលគឺត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកកាន់តំណែងមុន គឺ លោក Izz al-Din al-Haddad ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើអគារស្នាក់នៅមួយកន្លែងក្នុងតំបន់ហ្គាហ្សា។

ការបាត់បង់ជីវិតទាំងនេះមានន័យថា ក្រុមសកម្មប្រយុទ្ធស្ទើរតែគ្មានមេដឹកនាំដែលមានបទពិសោធន៍សេសសល់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីដឹកនាំផ្នែកប្រដាប់អាវុធរបស់ខ្លួនទៀតឡើយ ចំពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងស្ថិតក្នុងភាពទាល់ច្រក នៃកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក ដើម្បីរុញច្រានផែនការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់អនាគតរបស់តំបន់ហ្គាហ្សា។

ប៉ុន្មានម៉ោងក្រោយពិធីបុណ្យសពរបស់លោក Odeh យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើសមាជិកសកម្មប្រយុទ្ធហាម៉ាសពីររូបទៀត នៅក្នុងការវាយប្រហារមួយនៅភាគខាងជើងហ្គាហ្សា ដោយមិនបានបង្ហាញអត្តសញ្ញាណរបស់ពួកគេឡើយ។

យ៉ាងណាមិញ មន្ត្រីសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហារដែលបានសម្លាប់លោក Odeh ប្រពន្ធ និងកូនប្រុសរបស់លោក ក៏បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ផ្សេងទៀតស្លាប់ និងជាង ២០ នាក់រងរបួស។ ការវាយប្រហារនេះបានបំផ្លាញជាន់ខាងលើនៃអគារស្នាក់នៅមួយ ក្នុងសង្កាត់ Rimal នៃទីក្រុងហ្គាហ្សា។ ក្រុមអ្នកជួយសង្គ្រោះបានកាយគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះដែលអាចកើតមានបន្ថែមទៀត កាលពីព្រឹកថ្ងៃពុធ។

សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំ រួមទាំងមន្ត្រីយោធារបស់ក្រុមហាម៉ាសរាប់សិបនាក់ ខណៈនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ ឬចាប់ខ្លួននរណាម្នាក់ដែលខ្លួននិយាយថា មានការពាក់ព័ន្ធនឹងការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍

The post ប្រជាជន​ប៉ាឡេស្ទីន ដង្ហែសពប្រមុខយោធាហាម៉ាស​ ស្ទើរ​ពេញ​ក្រុង​ហ្គាហ្សា​​​ appeared first on Kampuchea Thmey Daily.

សកម្មជន ៤៣០នាក់​ ​នៅ​លើ​​នាវា​ដឹក​ជំនួយទៅ​តំបន់​ហ្គាហ្សា​​ ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ីស្រាអែល​ហើយ​
អាជ្ញាធរ​អ៊ីស្រាអែល​​ បាន​អះ​អាង​ថា នាវា​៥០គ្រឿងដឹកសកម្មជន​ ៤៣០នាក់​ មកពី ៤៤ប្រទេស រួម​ដំណើរ​ដឹក​ជំនួយ​អន្តរ​ជាតិ ដោយ​ នាវា Global Sumud Flotilla ដែល​មានគោល​​បំណង​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ហ្គាហ្សា​ កំពុង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​​ប្រទេស​អ៊ីស្រាអែល បន្ទាប់ប្រទេស​នេះ​បាន​​ស្ទាក់​ចាប់​នាវា​ទាំង​នោះ​​ក្នុង​​សមុទ្រ​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ធ្វើដំណើរពីប្រទេសតួកគី​កាលពីសប្តាហ៍មុន នាវា Global Sumud Flotilla គឺជា​​ការ​ធ្វើ​ដំណើរ​​ចុងក្រោយបំផុត​ក្នុងចំណោម​ការ​​សម្រេច​ចិត្ត​បន្ត​បន្ទាប់​របស់​សកម្មជន ដើម្បី​ទម្លុះ​ការ​​បិទផ្លូវ​របស់​អ៊ី​ស្រាអែល​ចូល​​ទឹក​ដី​ប៉ាឡេស្ទីន ដោយ​ក្បួន​​នាវា​ទាំង​នោះ​កាល​ពី​ខែ​មុន​ ​​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​កងកម្លាំងអ៊ីស្រាអែលជា​បន្ត​បន្ទាប់​។​

កងទ័ព​ជើង​ទឹក​អ៊ីស្រាអែល​កំពុង​ធ្វើ​សកម្មភាពលើ​នាវា​ដឹក​ជំនួយ​អន្តរ​ជាតិ។ រូបភាព៖ Reuters

អ្នក​នាំ​ពាក្យក្រសួង​ការបរទេសអ៊ីស្រាអែល​​លើក​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​៖ « កិច្ចខិតខំប្រឹងប្រែងបាន​បញ្ចប់ហើយ! នាវា​ទាំង​នោះ​ត្រូវ​បាន​ស្ទាក់ចាប់! សកម្មជនទាំង ៤៣០នាក់​ ត្រូវបានផ្ទេរ​ទៅកាន់​នាវា​អ៊ីស្រាអែល ហើយកំពុងធ្វើ​ដំណើរទៅកាន់អ៊ីស្រាអែល ជាកន្លែង​ដែល​សកម្ម​ជន​​អាច​នឹង​ចួប​ជាមួយតំណាងកុងស៊ុលអ៊ីស្រាអែល​»។

លោក​បន្ត​ថា​៖ « កងនាវា​ទាំង​នោះបង្ហាញ​ខ្លួន​ម្តងទៀត​ គ្មាន​អ្វីក្រៅ​ពីល្បិច​ទំនាក់ទំនង​សាធារណៈ​ក្នុងការបម្រើ​ដល់​ក្រុម​ហាម៉ាសទេ»។​

មិន​តែ​ប៉ុណ្ណោះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេន​ចា​មីន ណេតាន់​យ៉ាហ៊ូ ថ្កោលទោសកង​នាវា​​ទាំង​នោះ​ថា​៖ « វាជាគម្រោង​ព្យាបាទ!​ វា​រចនា​ឡើង​ដើម្បីបំបែកការបិទផ្លូវយើង​ នាំ​យក​អាវុធ​ឱ្យ​​ពួក​ភេរវករ​ហាម៉ាស​នៅ​តំបន់ហ្គាហ្សា»។

គួរ​បញ្ជាក់​ថា នាវាប្រមាណ​ ៥០គ្រឿង​ បាន​ចាកចេញពីភាគនិរតីនៃប្រទេសតួក​គីកាល​ពីថ្ងៃព្រហស្បតិ៍។ គេហទំព័រតាម​ដានទីតាំង​កងនាវាបង្ហាញថា នាវា​ជា​ច្រើន​គ្រឿង​ត្រូវ​បានស្ទាក់​ចាប់​នៅភាគខាងលិច​នៃកោះស៊ីប ​​ប្រទេស​ក្រិក។

ដោយ​ឡែក អ្នកនាំពាក្យក្រសួងការបរទេស​ឥណ្ឌូណេស៊ីអំពាវនាវឱ្យ​អ៊ីស្រាអែលដោះលែង​នាវានិង​សមាជិកនាវិក​ទាំងអស់ជា​បន្ទាន់កាល​ពី​ថ្ងៃពុធ​ ដោយ​បន្ថែម​ថា៖ «ពលរដ្ឋ​ឥណ្ឌូណេស៊ីចំនួន ​៩នាក់ ត្រូវ​បានចាប់ខ្លួនដោយ​យោធាអ៊ីស្រាអែល​»។

កាសែតឥណ្ឌូណេស៊ី Republika ឱ្យ​ដឹង​ថា អ្នកកាសែតពីរនាក់​របស់​ខ្លួន​ស្ថិតក្នុងចំណោមជនជាតិឥណ្ឌូណេស៊ីទាំង៩នាក់​ក្នុង​ចំណោម​អ្នក​ចាប់​ខ្លួន​៕

សម្រួល៖ ណឺ មិនា

The post សកម្មជន ៤៣០នាក់​ ​នៅ​លើ​​នាវា​ដឹក​ជំនួយទៅ​តំបន់​ហ្គាហ្សា​​ ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ីស្រាអែល​ហើយ​ appeared first on Kampuchea Thmey Daily.

UN៖ ​ទោះមាន​បទ​ឈប់បាញ់ ប៉ុន្តែ​​អ៊ីស្រាអែល​នៅ​តែ​វាយ​ប្រហារប៉ាឡេស្ទីន​រៀង​រាល់​ថ្ងៃ​​ ដោយ​មិនញញើត​ដៃ​
ប្រាំ​មួយ​ខែ​ បន្ទាប់​ពីបទឈប់បាញ់​ត្រូវបានប្រកាសជាផ្លូវ​ការ​​រវាង​អ៊ីស្រាអែលនិងក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​នៅ​តំបន់ហ្គាហ្សា ​ប្រធានសិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ (UN) លើក​ឡើង​ថា ប្រជាជនប៉ាឡេស្ទីន​នៅតំបន់​ហ្គាហ្សា​​នៅ​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈ​ការវាយប្រហារ​របស់អ៊ីស្រាអែល​នៅតែបន្ត​ជា​រៀងរាល់ថ្ងៃ។ នេះ​បើយោង​តាមសារព័ត៌មាន Al Jazeera។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk លើក​ឡើង​ថា៖ « វាពិបាក​ក្នុង​ការ​ដោះ​ស្រាយរឿង​នេះជាមួយ​នឹងបទឈប់បាញ់។ អ៊ីស្រាអែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីនជាង ៧០០នាក់ ចាប់តាំងពីបទ​ឈប់​បាញ់ចូល​ជា​ធរមាន​នៅក្នុង​ខែតុលា ឆ្នាំ ២០២៥ »។

ឧត្តមស្នង UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk. រូបភាព៖ Reuters

មិន​តែ​ប៉ុណ្ណោះ មាន​​​ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់​ចំនួន ៣២នាក់​ ត្រូវបាន​សម្លាប់ដោយ​កងកម្លាំងអ៊ីស្រាអែល​ចាប់តាំងពីដើម​ខែ​មេសា​ ឆ្នាំ​២០២៦​។

ចំណែក​ជនរង​គ្រោះរួមមាន​ក្មេងស្រីសិស្សសាលា​ថ្នាក់ទី៣ ម្នាក់​ ត្រូវបានបាញ់​សម្លាប់​នៅក្នុងថ្នាក់រៀន​បណ្ដោះអាសន្ន​របស់​នាងនៅឯ​ភាគខាងជើង​តំបន់​ហ្គាហ្សា និងអ្នកកាសែតរបស់​ Al Jazeera លោក Mohamed Washah ក៏​ត្រូវបាន​សម្លាប់​ដោយការវាយប្រហារ​ដ្រូន​របស់​អ៊ីស្រាអែល​ មក​លើ​រថយន្ត​របស់​គាត់​ផង​ដែរ​។

លោក Volker លើក​ឡើង​ថា៖ « ប្រជាជនប៉ាឡេស្ទីនគ្មាន​ផែនការ​សម្រាប់​ការរស់រាន​មាន​ជីវិតទេ​។ អ្វី​ដែលពួកគេធ្វើបាន​ ឬមិនបាន​ កន្លែង​ណា​ដែលពួកគេទៅឬមិនទៅ គឺ​គ្មានសុវត្ថិភាព ឬ​ផ្តល់​ការ​ការពារ​ដល់​ពួក​គេ​នោះ​ទេ»។

លោក Turk បន្ថែមថា៖ « គំរូនៃការ​សម្លាប់ដែល​​ឆ្លុះបញ្ចាំង​ពី​ភាព​​មិន​អើពើជាបន្តបន្ទាប់​ ចំពោះ​ជីវិតប៉ាឡេស្ទីនអាចធ្វើ​ទៅបានដោយ​ភាព​គ្មានទោស​ពៃរ៍យ៉ាងទូលំទូលាយ។ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ឱ្យ​មាន​អត្ថ​ន័យ​បំផុត​​ ហួសពីពាក្យសម្តី​​ជាក់​ស្តែង​ និង​ចាត់វិធានការបន្ទាន់លើ​ទង្វើ​អ៊ីស្រាអែល​​»។

គួរ​បញ្ជាក់​ថា យោងតាមក្រសួងសុខាភិបាលហ្គាហ្សា មាន​អង្គការសហប្រជាជាតិនិងអ្នកជំនាញឯករាជ្យបាន​ឱ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៦១ ៧០០នាក់ ត្រូវបានសម្លាប់ដោយ​អ៊ីស្រាអែល​ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។ ក្រសួងកត់សម្គាល់ថា ប្រហែលពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ៕

ប្រែសម្រួល៖ ណឺ មិនា

The post UN៖ ​ទោះមាន​បទ​ឈប់បាញ់ ប៉ុន្តែ​​អ៊ីស្រាអែល​នៅ​តែ​វាយ​ប្រហារប៉ាឡេស្ទីន​រៀង​រាល់​ថ្ងៃ​​ ដោយ​មិនញញើត​ដៃ​ appeared first on Kampuchea Thmey Daily.

ប្រទេស​​អ៊ីស្លាម៨ ថ្កោល​ទោស អ៊ីស្រាអែលដែល​​​អនុម័ត​ច្បាប់សំដៅ​​​ប្រហារជីវិត​ជន​ជាតិប៉ាឡេស្ទីន​​​
​ប្រទេសចំនួន​៨​ដែល​ភាគ​ច្រើន​ជា​​ជន​ជាតិ​​មូស្លីម​​បានថ្កោល​ទោស​យ៉ាងខ្លាំង ចំពោះ​​​​អំពើ​​របស់អ៊ីស្រាអែល​ក្នុងការអនុម័ត​ច្បាប់​កាត់​ទោស​ប្រហារជីវិត​ដោយ​ការ​ព្យួរក ជាការ​កាត់ទោស​ប្រហារ​ជីវិតនៅ​ក្នុង​តុលាការ​​ដ៏​សាហាវ​លើ​ជនជាតិប៉ាឡេស្ទីន​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍រួមមួយចេញផ្សាយដោយ​ក្រសួង​​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ទី០២ខែមេសា។

​យោង​តាម​រ៉យទ័រ​ផ្សាយ​ថ្ងៃ​ទី​០២ ខែមេសា​ សភាអ៊ីស្រាអែលបាន​អនុម័តច្បាប់​នេះ​នៅថ្ងៃទី៣០ ខែមីនា នឹង​អនុ​វត្ត​ដោយ​ជនជាតិអ៊ីស្រាអែលកាត់ទោស​ពីបទឃាត​កម្ម និង​​មាន​គោលបំណង «បញ្ចប់អត្ថិភាព​របស់​អ៊ីស្រាអែល» ដែល​មានន័យ​ថា​ ការ​អនុម័តនេះ​​​នឹង​អនុវត្តទោសប្រហារជីវិត​សម្រាប់ជនជាតិ​ប៉ាឡេស្ទីន ប៉ុន្តែ​មិន​មែន​សម្រាប់ជនជាតិជ្វីហ្វ​អ៊ីស្រាអែល​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ស្រដៀង​គ្នានោះទេ។

ពលរដ្ឋ​ប៉ាឡេស្ទីនកំពុង​ធ្វើ​បាតុកម្ម​។ រូបភាព៖ Reuters

ប្រធានា​ធិបតី​ប៉ាឡេស្ទីន លោក Mahmoud Abbas បាន​ថ្កោល​ទោស​ច្បាប់នេះថា ជាការរំលោភ​លើច្បាប់អន្តរ​ជាតិ និង​ជាការប៉ុន​ប៉ង​បំភិត​បំភ័យ​ជនជាតិ​ប៉ាឡេស្ទីន​។

ប្រទេស​​ដែលបាន​ចេញ​សារ​ថ្កោល​ទោស​​នោះ រួម​មាន ប្រទេស​ប៉ាគីស្ថាន តួកគី អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្ស៊ក​ដានី កាតា អារ៉ាប៊ីសា​អូឌីត និងអេមីរ៉ាតអារ៉ាប់រួម បាន​លើក​ឡើង​ថា ច្បាប់​នេះ​បង្កើត​​ឡើងគឺ​មាន​​គ្រោះថ្នាក់​ណាស់​ ហើយគួរ​តែ​មាន​តម្រូវ​ការ​បន្ទាន់​ដើម្បី​ចៀសវាង​វិធាន​ការនានាដែល​​ប្រឈមនឹងភាពតានតឹង​បន្ថែមទៀត។

ក្រសួង​ការបរទេសប៉ាគីស្ថានថា៖ « ពួក​យើង​ចង់​បាន​ការ​ទទួល​​​ខុស​ត្រូវនិង​កិច្ចខិតខំប្រឹង​ប្រែង​ពីអន្តរ​ជាតិឱ្យ​កាន់តែខ្លាំង​ឡើង ដើម្បីរក្សា​ស្ថិរភាព និងការ​ពារ​​បន្ថែមទៀតលើ​ពល​រដ្ឋ​ងាយ​រង​គ្រោះ​»។

ចំណែក​រដ្ឋាភិបាល​តាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​ក៏បាន​ហៅ​ច្បាប់នេះថាជាការបន្ត​នៃ​ការគាបសង្កត់លើ​ប្រជា​ជន​ប៉ាឡេស្ទីន​។

រដ្ឋាភិបាល​បន្ត​ថា​៖ « យើង​អំពាវនាវឱ្យអង្គការអន្តរជាតិ និងប្រទេសដែល​មានឥទ្ធិពលចាត់​វិធានការ​ជាបន្ទាន់និងជាក់ស្តែង ដើម្បី​ទប់ស្កាត់សកម្មភាពបែបនេះ»៕

ប្រែសម្រួល៖ ណឺ មិនា

The post ប្រទេស​​អ៊ីស្លាម៨ ថ្កោល​ទោស អ៊ីស្រាអែលដែល​​​អនុម័ត​ច្បាប់សំដៅ​​​ប្រហារជីវិត​ជន​ជាតិប៉ាឡេស្ទីន​​​ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ​​UN ថា​ ពិភពលោកផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​អ៊ីស្រាអែល ធ្វើ​ទារុណ​កម្ម​លើ​ពល​រដ្ឋ​ប៉ាឡេស្ទីន​
អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ (UN) បាន​ឱ្យ​ដឹង​ថា ពិភពលោក​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់អ៊ីស្រាអែល ដើម្បី​ធ្វើ​ទារុណ​កម្ម​​ដល់ជនជាតិប៉ាឡេស្ទីន ​ដោយគ្រប់​គ្រងនិង​​​​កាន់កាប់ជីវិត​របស់​ពួកគេ​ ដែល​​ជាការ​បន្ត​នៃការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខាងរាង​កាយ និង​ផ្លូវចិត្តក្នុង​រយៈ​ពេល​វែង​។

យោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​២៣ ខែមីនា លោក​ស្រី Francesca Albanese អ្នក​រាយការណ៍​ពិសេស​របស់​​អង្គ​​ការ​សហប្រជាជាតិ​ស្តីពីស្ថានភាពសិទ្ធិនៅក្នុងទឹកដីប៉ាឡេស្ទីន បាន​លើក​ឡើង​កាលពីថ្ងៃចន្ទថា៖ «ការធ្វើ​ទារុណ​កម្ម​បាន​ក្លាយ​ជា​គោល​នយោបាយ​របស់រដ្ឋក្នុងប្រទេស​អ៊ីស្រាអែល​​ទៅ​ហើយ​»។

លោក​ស្រី Francesca Albanese អ្នក​រាយការណ៍​ពិសេស​ UN ។ រូបភាព៖ Reuters

លោក​ស្រី​និយាយ​ថា​៖ «អាជ្ញាប័ណ្ណត្រូវ​បាន​ផ្តល់ឱ្យ​​អ៊ីស្រាអែល ​ដើម្បី​ធ្វើ​ទារុណ​កម្ម​​ដល់​ប្រជាជនប៉ាឡេ​ស្ទីន ព្រោះ​រដ្ឋាភិបាល​របស់​ពួក​គេ​​ភាគ​ច្រើន​ រួម​ទាំងរដ្ឋមន្ត្រី អនុញ្ញាត​ឱ្យ​ធ្វើបែបនេះ»។ លោក​ស្រី​ បានលើក​ឡើង​បែប​នេះ​ អំឡុង​ពេល​ខ្លួន​បង្ហាញ​របាយការណ៍​ចុង​ក្រោយ​របស់​ក្នុង​ប្រទេស​អ៊ីស្រាអែល​ទៅ​កាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ។

អ្នក​រាយការណ៍​ពិសេស​រូបនេះ​បន្ត​ថា​៖ «អ្វី​ដែល​ធ្លាប់តែ​ប្រព្រឹត្ត​បែប​លួច​លាក់​ជា​ស្រមោល ​តែ​ពេល​នេះត្រូវ​បាន​អនុវត្ត​ដោយ​បើកចំហ។ វា​ជា​របបនៃការ​អាម៉ាស់​ ជា​ការឈឺចាប់ និងការបន្ទាបបន្ថោក​ដែលបាន​រៀបចំឡើង ហើយ​ត្រូវ​បាន​អនុ​ម័ត​ក្នុង​កម្រិតនយោបាយ​ខ្ពស់​បំផុត​ទៀត​ផង​»។

របាយការណ៍​អង្គការ​សហប្រជាជាតិ​ មានចំណងជើងថា៖ «ការធ្វើទារុណកម្ម និងជា​អំពើ​ប្រល័យ​ពូជសាសន៍»។

របាយការណ៍​បញ្ជាក់​ថា​៖ «ការធ្វើ​ទារុណ​កម្មមិនបាន​កំណត់​ត្រឹម​តែ​បន្ទប់ឃុំ​ឃាំង និងសួរចម្លើយនោះទេ»។

របាយការណ៍​នោះ​បន្ថែមថា៖ «តាមរយៈផលប៉ះពាល់សរុបនៃការផ្លាស់ទីលំនៅយ៉ាងច្រើន រួម​មាន​ ការបដិសេធ​​​​ផ្គត់ផ្គង់​ជំនួយ និង​ស្បៀងអាហារ អំពើហិង្សា​​ផ្នែក​​យោធា ការតាមដាន​ឃ្លាំមើល និង​អំពើ​ភេរវកម្ម​យ៉ាង​ទូលំទូលាយ។ ទឹកដីប៉ាឡេ​ស្ទីន​ក្លាយជាកន្លែង​នៃ​ការដាក់ទណ្ឌកម្ម​រួមគ្នា អំពើ​ហិង្សាប្រល័យពូជ​សាសន៍ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​ មាន​បំណង​ឱ្យ​ជនរង​គ្រោះ​ឈឺចាប់​រយៈ​ពេល​វែង​»។

លោក​ស្រី​បន្ត​អំពាវនាវ​ដល់រដ្ឋ​ជា​សមាជិកអង្គការសហប្រជាជាតិ​រួម​គ្នា​ទប់ស្កាត់ និងដាក់ទណ្ឌកម្មលើ​អ៊ីស្រាអែល​ ពី​ធ្វើទារុណកម្ម និង​អំពើ​ប្រល័យពូជ​សាសន៍ ព្រមទាំង​ឱ្យ​ប្រទេស​នេះ​គោរពច្បាប់អន្តរជាតិ។

លោក​ស្រី​បន្ថែម​ថា​៖ «ប្រសិនបើ​សហគមន៍អន្តរជាតិបន្ត​អត់ឱន​ ចំពោះ​ទង្វើបែបនេះ​ពេលប្រព្រឹត្ត​លើប្រជាជនប៉ាឡេស្ទីន នោះ​ច្បាប់​ខ្លួនឯង​លែង​មាន​ន័យហើយ»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្នកជំនាញ​​UN ថា​ ពិភពលោកផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​អ៊ីស្រាអែល ធ្វើ​ទារុណ​កម្ម​លើ​ពល​រដ្ឋ​ប៉ាឡេស្ទីន​ appeared first on Kampuchea Thmey Daily.