ព័ត៌មានអន្ដរជាតិ
អ្នកជំនាញUN ថា ពិភពលោកផ្តល់អាជ្ញាប័ណ្ណឲ្យអ៊ីស្រាអែល ធ្វើទារុណកម្មលើពលរដ្ឋប៉ាឡេស្ទីន
អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ពិភពលោកបានផ្តល់អាជ្ញាប័ណ្ណដល់អ៊ីស្រាអែល ដើម្បីធ្វើទារុណកម្មដល់ជនជាតិប៉ាឡេស្ទីន ដោយគ្រប់គ្រងនិងកាន់កាប់ជីវិតរបស់ពួកគេ ដែលជាការបន្តនៃការធ្វើទុក្ខបុកម្នេញខាងរាងកាយ និងផ្លូវចិត្តក្នុងរយៈពេលវែង។
យោងតាម Al Jazeera ផ្សាយថ្ងៃទី២៣ ខែមីនា លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិនៅក្នុងទឹកដីប៉ាឡេស្ទីន បានលើកឡើងកាលពីថ្ងៃចន្ទថា៖ «ការធ្វើទារុណកម្មបានក្លាយជាគោលនយោបាយរបស់រដ្ឋក្នុងប្រទេសអ៊ីស្រាអែលទៅហើយ»។

លោកស្រីនិយាយថា៖ «អាជ្ញាប័ណ្ណត្រូវបានផ្តល់ឱ្យអ៊ីស្រាអែល ដើម្បីធ្វើទារុណកម្មដល់ប្រជាជនប៉ាឡេស្ទីន ព្រោះរដ្ឋាភិបាលរបស់ពួកគេភាគច្រើន រួមទាំងរដ្ឋមន្ត្រី អនុញ្ញាតឱ្យធ្វើបែបនេះ»។ លោកស្រី បានលើកឡើងបែបនេះ អំឡុងពេលខ្លួនបង្ហាញរបាយការណ៍ចុងក្រោយរបស់ក្នុងប្រទេសអ៊ីស្រាអែលទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
អ្នករាយការណ៍ពិសេសរូបនេះបន្តថា៖ «អ្វីដែលធ្លាប់តែប្រព្រឹត្តបែបលួចលាក់ជាស្រមោល តែពេលនេះត្រូវបានអនុវត្តដោយបើកចំហ។ វាជារបបនៃការអាម៉ាស់ ជាការឈឺចាប់ និងការបន្ទាបបន្ថោកដែលបានរៀបចំឡើង ហើយត្រូវបានអនុម័តក្នុងកម្រិតនយោបាយខ្ពស់បំផុតទៀតផង»។
របាយការណ៍អង្គការសហប្រជាជាតិ មានចំណងជើងថា៖ «ការធ្វើទារុណកម្ម និងជាអំពើប្រល័យពូជសាសន៍»។
របាយការណ៍បញ្ជាក់ថា៖ «ការធ្វើទារុណកម្មមិនបានកំណត់ត្រឹមតែបន្ទប់ឃុំឃាំង និងសួរចម្លើយនោះទេ»។
របាយការណ៍នោះបន្ថែមថា៖ «តាមរយៈផលប៉ះពាល់សរុបនៃការផ្លាស់ទីលំនៅយ៉ាងច្រើន រួមមាន ការបដិសេធផ្គត់ផ្គង់ជំនួយ និងស្បៀងអាហារ អំពើហិង្សាផ្នែកយោធា ការតាមដានឃ្លាំមើល និងអំពើភេរវកម្មយ៉ាងទូលំទូលាយ។ ទឹកដីប៉ាឡេស្ទីនក្លាយជាកន្លែងនៃការដាក់ទណ្ឌកម្មរួមគ្នា អំពើហិង្សាប្រល័យពូជសាសន៍ទាំងផ្លូវកាយផ្លូវចិត្ត មានបំណងឱ្យជនរងគ្រោះឈឺចាប់រយៈពេលវែង»។
លោកស្រីបន្តអំពាវនាវដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិរួមគ្នាទប់ស្កាត់ និងដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ពីធ្វើទារុណកម្ម និងអំពើប្រល័យពូជសាសន៍ ព្រមទាំងឱ្យប្រទេសនេះគោរពច្បាប់អន្តរជាតិ។
លោកស្រីបន្ថែមថា៖ «ប្រសិនបើសហគមន៍អន្តរជាតិបន្តអត់ឱន ចំពោះទង្វើបែបនេះពេលប្រព្រឹត្តលើប្រជាជនប៉ាឡេស្ទីន នោះច្បាប់ខ្លួនឯងលែងមានន័យហើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


