ព័ត៌មានអន្ដរជាតិ
មេដឹកនាំប៉ាឡេស្ទីន ប្រកាសរៀបចំការបោះឆ្នោតប្រធានាធិបតី ក្រោយដឹកនាំជាង២០ឆ្នាំដោយមិនបោះឆ្នោត
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាក់មូដ អាបាស (Mahmoud Abbas) បានចេញក្រឹត្យមួយ ប្រកាសឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅដើមឆ្នាំ ២០២៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភា (នីតិប្បញ្ញត្តិ) នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន Wafa ដោយមិនបានបញ្ជាក់ថា លោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរឬទេ។

លោក ម៉ាក់មូដ អាបាស ដែលបច្ចុប្បន្នមានវ័យ ៩០ ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីប៉ាឡេស្ទីនចុងក្រោយបង្អស់កាលពីឆ្នាំ ២០០៥ ជាមួយនឹងអាណត្តិរយៈពេល ៤ ឆ្នាំ ដែលមានន័យថា អាណត្តិផ្លូវការរបស់លោកត្រូវផុតកំណត់តាំងពីឆ្នាំ ២០០៩ មកម៉្លេះ។
ទោះជាយ៉ាងណា អាណត្តិរបស់លោកត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយមិនដែលមានការបោះឆ្នោតប្រធានាធិបតីណាមួយត្រូវបានរៀបចំឡើងឡើយចាប់តាំងពីពេលនោះមក ដោយ លោក អាបាស បានប្រើប្រាស់អំណាចដឹកនាំប្រទេសតាមរយៈការចេញព្រះរាជក្រឹត្យប្រធានាធិបតី ដែលទង្វើនេះបានរងការរិះគន់យ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងពីឆាកអន្តរជាតិ។
សារព័ត៌មាន Wafa បានស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីមកចុះផ្សាយថា «ប្រធានាធិបតី ម៉ាក់មូដ អាបាស បានប្រកាសថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងត្រូវរៀបចំឡើងនៅដើមឆ្នាំ ២០២៧»។ ព្រះរាជក្រឹត្យរបស់មេដឹកនាំវ័យចំណាស់រូបនេះ ក៏បានបង្គាប់ឲ្យមានការបោះឆ្នោតសភាជាតិកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំនេះផងដែរ។
នៅក្នុងព្រះរាជក្រឹត្យនោះ លោក អាបាស បានសង្កត់ធ្ងន់ថា លោកបានត្រៀមខ្លួនរួចរាល់ទាំងស្រុងក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ដែលនៅក្នុងនោះរួមបញ្ចូលទាំងការបោះឆ្នោតសភាជាតិទូទៅនៅក្នុងស្រុក និងការបោះឆ្នោតសម្រាប់ពលរដ្ឋនៅក្រៅប្រទេសផងដែរ។
សូមជម្រាបជូនថា ការបោះឆ្នោតសភាចុងក្រោយបង្អស់នៅដែនដីប៉ាឡេស្ទីន ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០៦ ដែលកាលណោះ ក្រុមហាម៉ាសបានទទួលជ័យជម្នះ ដោយបានយកឈ្នះលើគណបក្សហ្វាតា (Fatah) របស់លោក អាបាស ដែលធ្លាប់តែគ្រប់គ្រងឆាកនយោបាយប៉ាឡេស្ទីនកាលពីមុន។ ជាលទ្ធផល ក្រុមប្រឹក្សានីតិប្បញ្ញត្តិប៉ាឡេស្ទីន ដែលជាសភារបស់អាជ្ញាធរប៉ាឡេស្ទីន (PA) របស់លោក អាបាស មិនដែលបានបើកប្រជុំសភាឡើងវិញឡើយចាប់តាំងពីឆ្នាំ ២០០៧ មក៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


