Connect with us

ព័ត៌មានអន្ដរជាតិ

សកម្មជន ៤៣០នាក់​ ​នៅ​លើ​​នាវា​ដឹក​ជំនួយទៅ​តំបន់​ហ្គាហ្សា​​ ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ីស្រាអែល​ហើយ​

បានផុស

នៅ

អាជ្ញាធរ​អ៊ីស្រាអែល​​ បាន​អះ​អាង​ថា នាវា​៥០គ្រឿងដឹកសកម្មជន​ ៤៣០នាក់​ មកពី ៤៤ប្រទេស រួម​ដំណើរ​ដឹក​ជំនួយ​អន្តរ​ជាតិ ដោយ​ នាវា Global Sumud Flotilla ដែល​មានគោល​​បំណង​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ហ្គាហ្សា​ កំពុង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​​ប្រទេស​អ៊ីស្រាអែល បន្ទាប់ប្រទេស​នេះ​បាន​​ស្ទាក់​ចាប់​នាវា​ទាំង​នោះ​​ក្នុង​​សមុទ្រ​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ធ្វើដំណើរពីប្រទេសតួកគី​កាលពីសប្តាហ៍មុន នាវា Global Sumud Flotilla គឺជា​​ការ​ធ្វើ​ដំណើរ​​ចុងក្រោយបំផុត​ក្នុងចំណោម​ការ​​សម្រេច​ចិត្ត​បន្ត​បន្ទាប់​របស់​សកម្មជន ដើម្បី​ទម្លុះ​ការ​​បិទផ្លូវ​របស់​អ៊ី​ស្រាអែល​ចូល​​ទឹក​ដី​ប៉ាឡេស្ទីន ដោយ​ក្បួន​​នាវា​ទាំង​នោះ​កាល​ពី​ខែ​មុន​ ​​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​កងកម្លាំងអ៊ីស្រាអែលជា​បន្ត​បន្ទាប់​។​

កងទ័ព​ជើង​ទឹក​អ៊ីស្រាអែល​កំពុង​ធ្វើ​សកម្មភាពលើ​នាវា​ដឹក​ជំនួយ​អន្តរ​ជាតិ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យក្រសួង​ការបរទេសអ៊ីស្រាអែល​​លើក​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​៖ « កិច្ចខិតខំប្រឹងប្រែងបាន​បញ្ចប់ហើយ! នាវា​ទាំង​នោះ​ត្រូវ​បាន​ស្ទាក់ចាប់! សកម្មជនទាំង ៤៣០នាក់​ ត្រូវបានផ្ទេរ​ទៅកាន់​នាវា​អ៊ីស្រាអែល ហើយកំពុងធ្វើ​ដំណើរទៅកាន់អ៊ីស្រាអែល ជាកន្លែង​ដែល​សកម្ម​ជន​​អាច​នឹង​ចួប​ជាមួយតំណាងកុងស៊ុលអ៊ីស្រាអែល​»។

លោក​បន្ត​ថា​៖ « កងនាវា​ទាំង​នោះបង្ហាញ​ខ្លួន​ម្តងទៀត​ គ្មាន​អ្វីក្រៅ​ពីល្បិច​ទំនាក់ទំនង​សាធារណៈ​ក្នុងការបម្រើ​ដល់​ក្រុម​ហាម៉ាសទេ»។​

មិន​តែ​ប៉ុណ្ណោះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេន​ចា​មីន ណេតាន់​យ៉ាហ៊ូ ថ្កោលទោសកង​នាវា​​ទាំង​នោះ​ថា​៖ « វាជាគម្រោង​ព្យាបាទ!​ វា​រចនា​ឡើង​ដើម្បីបំបែកការបិទផ្លូវយើង​ នាំ​យក​អាវុធ​ឱ្យ​​ពួក​ភេរវករ​ហាម៉ាស​នៅ​តំបន់ហ្គាហ្សា»។

គួរ​បញ្ជាក់​ថា នាវាប្រមាណ​ ៥០គ្រឿង​ បាន​ចាកចេញពីភាគនិរតីនៃប្រទេសតួក​គីកាល​ពីថ្ងៃព្រហស្បតិ៍។ គេហទំព័រតាម​ដានទីតាំង​កងនាវាបង្ហាញថា នាវា​ជា​ច្រើន​គ្រឿង​ត្រូវ​បានស្ទាក់​ចាប់​នៅភាគខាងលិច​នៃកោះស៊ីប ​​ប្រទេស​ក្រិក។

ដោយ​ឡែក អ្នកនាំពាក្យក្រសួងការបរទេស​ឥណ្ឌូណេស៊ីអំពាវនាវឱ្យ​អ៊ីស្រាអែលដោះលែង​នាវានិង​សមាជិកនាវិក​ទាំងអស់ជា​បន្ទាន់កាល​ពី​ថ្ងៃពុធ​ ដោយ​បន្ថែម​ថា៖ «ពលរដ្ឋ​ឥណ្ឌូណេស៊ីចំនួន ​៩នាក់ ត្រូវ​បានចាប់ខ្លួនដោយ​យោធាអ៊ីស្រាអែល​»។

កាសែតឥណ្ឌូណេស៊ី Republika ឱ្យ​ដឹង​ថា អ្នកកាសែតពីរនាក់​របស់​ខ្លួន​ស្ថិតក្នុងចំណោមជនជាតិឥណ្ឌូណេស៊ីទាំង៩នាក់​ក្នុង​ចំណោម​អ្នក​ចាប់​ខ្លួន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម