ព័ត៌មានអន្ដរជាតិ
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ឯកភាពលើការផ្ទេរអាវុធមួយផ្នែក ប៉ុន្តែ អ៊ីស្រាអែល ទាមទារឲ្យរំលាយក្រុមប្រដាប់អាវុធទាំងស្រុង
ប្រភពពីក្រុមអាជ្ញាធរប៉ាឡេស្ទីន បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារទី៩ ខែមិថុនា ថា សមាជិកនៃក្រុមប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាសផង បានព្រមព្រៀងគ្នាជាគោលការណ៍ឲ្យក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា ប្រគល់អាវុធមួយផ្នែករបស់ពួកគេ ទៅឲ្យអង្គភាពប៉ាឡេស្ទីនបណ្ដោះអាសន្នមួយ ដែលមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ នៅក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប។

ទោះជាយ៉ាងណា សំណើបែបនេះ គឺសឹងតែគ្មានឱកាសទទួលបានការយល់ព្រមពីសំណាក់ប្រទេសអ៊ីស្រាអែលនោះទេ ដ្បិតអ៊ីស្រាអែលទាមទារឲ្យមាការលុបបំបាត់យោធាទាំងស្រុងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយចាប់ផ្ដើមដំបូងគេពីក្រុមហាម៉ាសតែម្ដង។
ជាក់ស្ដែង អ្នកចូលរួមកិច្ចពិភាក្សានៅទីក្រុងគែរជាច្រើនរូប ដែលបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ បានសម្តែងក្តីសង្ឃឹមថា សំណើនេះនឹងជួយបំបែកភាពទាល់ច្រកជាច្រើនខែមកនេះ លើការចរចាអំពីអនាគតរបស់តំបន់ហ្គាហ្សា។
កិច្ចពិភាក្សានេះ មានការចូលរួមពីសំណាក់ក្រុមធំៗភាគច្រើន រួមទាំងក្រុមហាម៉ាស និងក្រុមអ៊ីស្លាមិក ជីហាត (Islamic Jihad) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែមិនមានការចូលរួមពីគណបក្សហ្វាតា (Fatah) ដែលកំពុងគ្រប់គ្រងអាជ្ញាធរប៉ាឡេស្ទីននោះឡើយ។
យោងតាមប្រភពជិតស្និទ្ធនឹងការចរចា បានឲ្យដឹងថា ក្រុមទាំងនោះបានពិភាក្សាអំពីព័ត៌មានលម្អិតនៃការផ្ទេរប្រគល់អាវុធទៅឲ្យអង្គភាពថ្មីមួយ ដែលមានតំណាងមកពីចរន្តនយោបាយផ្សេងៗគ្នារបស់ប៉ាឡេស្ទីន។ ប្រភពជាច្រើនសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគេបានបដិសេធគំនិតនៃការទម្លាក់អាវុធទាំងស្រុង ដូចដែលអ៊ីស្រាអែលបានទាមទារកន្លងមក។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក តាហឺ អាល់នូនូ (Taher al-Nunu) បានប្រាប់ AFP ដែរថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការពិភាក្សាបាននាំមកនូវ «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» ហើយ ក្រុមទាំងនោះមានគោលបំណងអនុវត្តផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
សូមបញ្ជាក់ដែរថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្តកើតមានស្ទើរតែរៀងរាល់ថ្ងៃ បើទោះបីជា មានការប្រកាសបទឈប់បាញ់កាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីសង្គ្រាមបានអូសបន្លាយរយៈពេល២ឆ្នាំ ស្ថិតក្រោមផែនការសន្តិភាពជាដំណាក់កាលរបស់លោក ត្រាំ ក៏ដោយ។ ជាងនេះទៀត ហាម៉ាស និងអ៊ីស្រាអែល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះភាពទាល់ច្រកនាពេលបច្ចុប្បន្ន ដោយភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកស្ទើរតែរៀងរាល់ថ្ងៃ ថាបានរំលោភលើបទឈប់បាញ់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


