ប្រទេសវេណេស៊ុយអេឡា Archives - Kampuchea Thmey Daily

លោក ម៉ាឌូរ៉ូ ជាប់ឈ្មោះ​ក្នុងបញ្ជី​​មេដឹកនាំ​​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើនបំផុត​លើ​ពិភពលោក
​​ខណៈ​ពេល​ដែល​មេដឹក​នាំ​ពិភពលោក​ជា​ច្រើន​ដែលអាច​​​កាន់​អំណាច​នយោបាយ​ដ៏​ធំ​​រួច​ហើយ​​ក្នុ​ង​បណ្តា​ប្រទេស​​អភិវឌ្ឍន៍​សេដ្ឋកិច្ចរីកចម្រើន មេដឹកនាំ​​ទាំងនោះ​​​​ក៏បង្ហាញ​ពី​ភាព​​មានបាន ដោយ​កាន់​កាប់​ទ្រព្យ​សម្បត្តិយ៉ាងស្តុកស្តមរកអ្វីគណនាមិនបាន​។​

​សារព័ត៌មាន UK Finance ឱ្យ​ដឹង​ថា​ ​បញ្ជី​នៃ​មេ​ដឹក​នាំ​ដែល​មានទ្រព្យ​​ជាង​គេ​បំផុត​មិន​ត្រឹម​​តែ​បង្ហាញ​ពី​ប្រធា​នា​ធិប​តី និង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ្នក​មាន​បំផុត​ក្នុង​ពិភព​លោក ហើយពួក​​គេ​ដ៏​​ដឹក​នាំ​ប្រទេស​ឱ្យ​រីក​ចម្រើន​ដូច​ទ្រព្យ​សម្បត្តិដែល​ខ្លួន​កាន់​កាប់​​​​ដែរ។​ ផ្ទុយទៅវិញ​ ​មាន​មេ​ដឹក​នាំ​មួយ​ចំនួន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ប៉ុន្តែ​បែរ​ជា​ដឹក​នាំ​ប្រទេស​ឱ្យអន់ថយ​​ទៅ​វិញ​ រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ ​ប្រទេសកើត​កលយុគញឹកញាប់​ និង​អតិផរណា​​ ប៉ះពាល់ដល់​ប្រជាជ​ន​យ៉ាងខ្លាំង​។

លោក ម៉ាឌូរ៉ូ។ Reuters

តាមការចេញផ្សាយ​នោះ ក្នុង​​មេដឹកនាំ​ប្រទេសទាំងនោះ​​​​ក៏​មាន​មហា​អំណាច​មួយ​ចំនួន​ ដូច​ជា​ប្រធានាធិបតី​​អាមេរិក លោក ដូ ណាល់ត្រាំ និងប្រធានាធិបតី​​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក​ ស៊ី ជីនពីង ប្រធានាធិបតីចិន និង​ប្រធានាធិបតីកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ជាដើម​។

តែ​យ៉ាង​ណា​ ប្រធា​នា​ធិប​តីវ៉េណេស៊ុយ​អេឡា លោក នីកូឡាស់​​ ម៉ាឌូរ៉ូ​ នៅ​តំបន់​​អាមេរិកខាងត្បូង ឬ​ហៅថា អាមេរិកឡាទីន ដែល​គេ​ប៉ាន់​ស្មាន​ថា​ មាន​ប្រាក់​ខែ​ទាប​​បំផុត ប៉ុន្តែ​គាត់​នៅ​តែ​ត្រូវ​បាន​គេរក​ឃើញ​ថាលោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ២លាន​ដុល្លារ ទោះ​បី​ជា​​​ មាន​ប្រភព​​ខ្លះទៀត​ ​បាន​កំណត់​ទ្រព្យ​សម្បត្តិ​របស់​លោក​ខ្ពស់​ជាង​នេះ​​ច្រើនទៀត​​។

ដោយ​ធ្វើ​ជាប្រធានា​ធិបតី​លើ​ប្រទេស​មួយ​ដែល​ត្រូវ​បាន​រំខាន​ដោយ​អតិផរណា​ខ្ពស់ កង្វះ​ខាត​ស្បៀង​អាហារ ​ថ្នាំ​ពេទ្យ និង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ញឹក​ញាប់​ មេ​ដឹក​នាំ​សង្គម​និយម​រូប​នេះ​ពិត​ជា​អាច​ទិញ​ទំនិញ​ប្រណីត​ៗគ្មាន​ដែន​កំណត់​ផង​ដែរ។

តែ​យ៉ាង​ណា​ លោក ម៉ាឌូរ៉ូ បាន​ចាប់​ផ្តើម​ជីវិត​ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​បើក​បរ​រថយន្ត​ក្រុង មុន​ពេល​ក្លាយ​ជា​មេ​ដឹក​នាំ​សហជីព​ ​និង​បាន​ដឹក​នាំ​ប្រទេសវ៉េណេស៊ុយ​អេឡា​ពី​ឆ្នាំ២០១៣។ តែ​ពេល​វេលា​នៅ​ក្នុង​តំណែង​របស់លោក​ ត្រូវ​បាន​ជាប់​គាំង​ដោយ​ភាព​ចម្រូង​ចម្រាសនានា​ជាច្រើន​​ ដោយសារ​ប្រទេស​ដែល​សម្បូរ​​ដោយប្រេង​ឥន្ធនៈ​របស់​លោក​តែង​តែ​ឃើញ​ខ្លួន​ឯង​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ។

មិន​តែ​ប៉ុណ្ណោះ​ លោក ម៉ាឌូរ៉ូ បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​ជា​ច្រើន​មុន​​ពេល​ចូល​កាន់​អំណាច​ជា​ប្រធានាធិបតី​៕

ប្រែសម្រួល៖ ណឺ មិនា​

The post លោក ម៉ាឌូរ៉ូ ជាប់ឈ្មោះ​ក្នុងបញ្ជី​​មេដឹកនាំ​​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើនបំផុត​លើ​ពិភពលោក appeared first on Kampuchea Thmey Daily.

ចិន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ និង​ច្រាន​​ចោល​​​ការ​ត្រួត​ត្រា​​ពិភពលោក​ ដោយ​​​ដើរ​តួជា​ចៅ​ក្រម​​​​ផង​និង​ប៉ូលិសផង​របស់​អាមេរិក​​
រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​ថ្លែង​​​ពី​ទី​ក្រុង​ប៉េ​កាំង​ថា ​ខ្លួន​មិន​អាច​ទទួល​យក​បាន​ ចំពោះ​ប្រទេស​ណា​មួយ​ដែល​ដើរ​តួ​នាទី​ជាចៅ​ក្រម​ពិភព​លោក បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​បាន​ចាប់​ខ្លួន​ប្រធា​នា​ធិប​តី​វ៉េ​ណេ​ស៊ុយ​អេឡា​ លោក នីកូឡាស ម៉ាឌូរ៉ូ [Nicolas Maduro]។

លោក Wang Yi. Reuters

លោក វ៉ាង និយាយ​ថា​៖«យើង​មិន​ដែល​ជឿ​ថា​មាន​ប្រទេស​ណា​មួយ​អាច​ដើរ​តួនាទី​​ជា​​ប៉ូលីស​ពិភព​លោក​នោះ​ទេ ហើយ​ក៏​មិន​ទទួលយក​បាន​ដែរ ​ថា​ប្រទេស​ណា​​អាច​ទាម​ទារ​ធ្វើ​ជា​ចៅ​ក្រម​របស់​ពិភព​លោក​នោះ​»។

ថ្លែង​ក្នុង​កិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ លោក​បាន​ប្រាប់​សមភាគី​ប៉ាគី​ស្ថាន ​លោក Ishaq Dar ដោយ​សំដៅ​លើ​ការ​វិវឌ្ឍន៍​ភ្លាមៗ​នៅ​វ៉េណេ​ស៊ុយ​អេឡា ហើយ​លោក​ក៏​​មិន​បាន​និយាយ​ត្រង់ៗសំដៅ​ទៅ​កាន់​ «សហ​រដ្ឋ​អា​មេ​រិក» ​ចំ​តែ​ម្តងនោះ​​ទេ។

យោងតាមសារព័ត៌មាន Reuters, អ្នក​ការ​ទូត​កំពូល​របស់​ប្រទេស​ចិន​បាន​បន្ថែម​ថា​៖ «អធិប​តេយ្យ​ភាព​និង​សន្តិ​សុខ​នៃ​ប្រទេស​ទាំង​អស់ ​គួរ​តែ​ត្រូវ​បាន​ការពារ​យ៉ាង​ពេញ​លេញ​នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ​»។

លោក​បានលើក​ឡើង​ ក្រោយ​​កត់​សម្គាល់​ដំបូង​របស់​លោក​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដែល​មាន​វ័យ ៦៣ឆ្នាំ ត្រូវ​បាន​បិទ​ភ្នែក និង​ដាក់​ខ្នោះ​ដៃ​កាល​ពី​ថ្ងៃ​សៅរ៍​ និង​បាន​ធ្វើ​ឱ្យ​ប្រជាជនវ៉េណេស៊ុយអេឡាភ្ញាក់ផ្អើលជុំវិញ​ករណី​នេះ​។

បច្ចុប្បន្ន​ លោក ម៉ាឌូរ៉ូ កំពុង​​ស្ថិត​​នៅ​​ក្នុង​​មន្ទីរ​​ឃុំ​ឃាំង​​ក្រុង​​ញូវ​យ៉ក​ ​ដើម្បី​​រង់​ចាំ​​ការ​​ចូល​​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​​ក្នុង​​​តុលាការ​​នៅ​​ថ្ងៃ​​ចន្ទ​​ ពី​​បទ​​​​​ជួញ​​ដូរ​គ្រឿង​ញៀន។

តែ​យ៉ាង​ណា​ទិន្ន​ន័យ​គយ​ចិន​មួយ​​បង្ហាញថា ​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ការ​ទិញប្រេង​​របស់​ចិន​គឺ​ជា​ប្រេង​ឆៅ ខណៈពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​របស់​ខ្លួន​បាន​វិ​និ​យោគ​ប្រហែល ៤.៦ពាន់​លាន​ដុល្លារ​នៅប្រទេស​​​វ៉េ​ណេ​ស៊ុយ​អេឡា​នៅ​ឆ្នាំ២០១៨ ។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​ពី​វិទ្យា​ស្ថាន​សហ​គ្រាស​អា​មេរិក​ដែល​តាម​ដាន​ការ​វិនិ​យោគ​សា​ជី​វ​កម្ម​ក្រៅ​ប្រទេស​របស់​ចិន៕

ប្រែសម្រួល៖ ណឺ មិនា​

The post ចិន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ និង​ច្រាន​​ចោល​​​ការ​ត្រួត​ត្រា​​ពិភពលោក​ ដោយ​​​ដើរ​តួជា​ចៅ​ក្រម​​​​ផង​និង​ប៉ូលិសផង​របស់​អាមេរិក​​ appeared first on Kampuchea Thmey Daily.

តើប្រពន្ធរបស់ម៉ាឌូរ៉ូ​ជានរណា និង​ ហេតុអ្វី​ត្រូវ​សហរដ្ឋអាមេរិកចាប់ខ្លួន​ដែរ?
នៅ​ពេល​ដែល​កង​កម្លាំង​អាមេរិក​បាន​​វាយ​ឆ្មក់​នៅ​វេលា​យប់​ថ្ងៃ​ទី​​៣​ខែមករា​ចូល​​​រដ្ឋ​ធានីការ៉ាកាស [Caracas] របស់​​ប្រទេស​វ៉េណេ​ស៊ុយ​អេ​ឡា​ ពួក​គេ​មិន​ត្រឹម​តែ​ចាប់​ខ្លួន​ប្រធា​នា​ធិបតី លោក នី​កូឡាស ម៉ាឌូរ៉ូ [Nicolás Maduro] ​​​​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ញូវ​យ៉ក​នោះ​ទេ​ ប៉ូលិស​អាមេរិក​ថែម​ទាំង​​ចាប់​ខ្លួន​ប្រពន្ធ​របស់​​លោក​​ផង​ដែរ​។ ហេតុអ្វីត្រូវ​នាំខ្លួន​លោកស្រី​​ទៅជាមួយ​ដែរ​?​​

លោក ម៉ាឌូរ៉ូ និង​ប្រពន្ធ​។ Reuters

យោង​តាម​សារព័ត៌មាន BBC, លោកស្រី Cilia Flores អាយុ៦៩​ឆ្នាំ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ឥស្សរ​ជន​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​វ៉េណេ​ស៊ុយ​អេ​ឡា​ ជា​ប្រតិបត្តិ​ករ​នយោបាយ​ដែល​មាន​​សិទ្ធិ​ផ្ទាល់​ខ្លួនក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួ​ន​ឯង​​ ក្នុង​ការ​​បង្កើត​ទ្រព្យ​​សម្បត្តិ​​របស់​​ប្រទេស​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។

បន្ទាប់​ពី​ការ​ដឹក​នាំ​សភា​ជាតិ​របស់​ប្រទេស​វេណេ​ស៊ុយ​អេ​ឡា​អស់​ជា​​ច្រើន​ឆ្នាំ​មក លោក​ស្រី ​បាន​ជួយ​ពង្រឹង​ការ​កាន់​អំណាច​របស់​ស្វាមី ​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​​ការ​បោះ​ឆ្នោត​ប្រធានា​ធិប​តី​ឆ្នាំ២០១៣ របស់​ លោក ម៉ាឌូរ៉ូ។

ក្នុង​នាម​ជា​ស្ត្រី​ទី​មួយ លោក​ស្រី​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​​ថា៖«អ្នក​ខ្លាំង​​លេខ​១​» របស់​ម៉ាឌូរ៉ូ។ ប៉ុន្តែ​នៅ​ក្នុង​តួ​នាទី​នោះ​ លោក​ស្រី​បាន​យក​កៅ​អី​ខាង​ក្រោយស្វាមី​​ជា​សាធារណៈ ដោយ​បង្ហាញ​ពី​មុខ​មាត់​គ្រួសារ​បន្ថែម​ទៀត​ចំពោះ​អ្វី​ដែល​អ្នក​រិះគន់​និយាយ​ថា​ «ជា​របប​ដ៏​ឃោរ​ឃៅ»​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា លោក​ស្រី Flores បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ និង​បក្ខ​ពួក​និយម ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សមាជិក​គ្រួសារ​របស់​លោក​ស្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ទោស​នៅ​ក្នុង​តុលា​ការ​សហរដ្ឋ​អាមេរិក​ពី​បទ​រត់​ពន្ធគ្រឿង​ញៀន​​កូ​កា​អ៊ីន​។

ក្នុង​ពេល​​​ថ្មី​ៗនេះ ​​លោក​ស្រី​​​ប្រឈម​​មុខ​​នឹង​​ការ​​ជួញ​​ដូរ​​គ្រឿង​​ញៀន និង​​ការ​​ចោទ​​ប្រកាន់​​​ពាក់​ព័ន្ធ​អាវុធ​​នៅ​​ក្នុង​​តុលា​ការ​​ក្រុង​​ញូវ​យ៉ក រួម​​ជា​មួយ​​ប្តី​​របស់​លោក​ស្រី​ផង​ដែរ​។

ក្នុង​អាជីព​របស់ខ្លួន​​ លោក​ស្រី​​បាន​​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​​ក្នុងសំណុំ​រឿង​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។

ក្នុង​ឆ្នាំ២០១២ លោក​ស្រី ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សហជីព​នៃ​​​បក្ខ​ពួក​និយម​ពី​​ឥទ្ធិ​ពល​​នៃ​ការ​ជួញ​ដូរ​​មនុស្ស​រហូត​ដល់ ៤០នាក់ រួម​ទាំង​សមាជិក​ជា​ច្រើន​នៃ​គ្រួសារ​របស់លោកស្រី​​​ផង​ដែរ​។

លោក​ Christopher Sabatini ជាមន្រ្តី​ជាន់​ខ្ពស់​និងប្រធាន​កម្មវិធី Chatham House’s Latin America ដែល​​ជា​វេទិកា​វិភាគ​​​លើ​កិច្ច​ការ​នយោបាយ​ សេដ្ឋកិច្ច ប្រចាំ​តំបន់អាមេរិក​ឡាទីន បាន​​និយាយ​ថា៖ «លោក​ស្រី​ Flores ត្រូវ​​បាន​គេ​រក​ឃើញ​ថា​ ជា​ផ្នែកដ៏​ធំ​មួយ​​នៃ​​រដ្ឋា​ភិបាល​ពុក​រលួយ រំលោភ​សិទ្ធិ​មនុស្ស និង​ប្រព្រឹត្តអំពើ​ឃោរ​ឃៅ​​នានាយ៉ាង​ធ្ងន់​ធ្ងរ​​»។

លោក​​បន្ថែម​​ថា​៖​«លោកស្រី​ជា​​អ្នក​​មាន​​អំណាច​​នៅ​​ពី​​ក្រោយ​​ខ្នង​ស្វាមី​។ ប៉ុន្តែ​អំណាច​ល្អ​ណា​មួយ​នៅ​ពី​ក្រោយ​បល្ល័ង្ក មនុស្ស​មួយ​ចំនួន​​ពិត​​ជា​មិន​បាន​ឃើញអ្វី​ដែល​នាង​បាន​ប្រព្រឹត្ត​យ៉ាង​សាហាវ​ឡើយ ដូច្នេះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ លោកស្រី​មាន​អំណាច​ប៉ុណ្ណា​នោះ​ទេ»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​ស្រី Flores ​ត្រូវ​​បាន​​គេ​​រំពឹង​​ថា​​នឹង​​ឡើង​​តុលា​ការ​​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​៕

ប្រែសម្រួល៖ ណឺ មិនា

The post តើប្រពន្ធរបស់ម៉ាឌូរ៉ូ​ជានរណា និង​ ហេតុអ្វី​ត្រូវ​សហរដ្ឋអាមេរិកចាប់ខ្លួន​ដែរ? appeared first on Kampuchea Thmey Daily.

ជុំវិញបញ្ហាវ៉េណេស៊ុយអេឡា-អាមេរិក ថៃជំរុញឱ្យគ្រប់ភាគីអត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ​
ពាក់ព័ន្ធនឹង​ការវិវត្តចុងក្រោយនៃភាពតានតឹងវ៉េណេស៊ុយអេឡា-សហរដ្ឋអាមេរិក ក្រសួងការបរទេសថៃនៅថ្ងៃអាទិត្យនេះ បាន​ជំរុញឱ្យគ្រប់ភាគីទាំងអស់មាន​ការអត់ធ្មត់ និងគោរពតាមច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។

​ក្រសួងការបរទេសថៃ បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួន​បានតាមដានស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡាយ៉ាងដិតដល់ ហើយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ «ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

ក្រសួងបាន​ជំរុញឱ្យគ្រប់ភាគី​អនុវត្តការអត់ធ្មត់ឱ្យ​ខ្លាំងបំផុត ដើម្បីបញ្ចៀសភាពតានតឹង​បន្ថែមទៀត និង​ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា។

ការអំពាវនាវយ៉ាងដូច្នេះរបស់ប្រទេសថៃ ធ្វើឡើង​ក្រោយ​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានប្រកាសថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិកបានចាប់ខ្លួនឃុំខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ប៉ុន្មានម៉ោង​បន្ទាប់ពីបើក​វាយប្រហារ​រដ្ឋធានីការ៉ាកាស និងខេត្តមួយចំនួនរបស់​វ៉េណេស៊ុយអេឡា។ មុនពេលប្រកាសចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេស។

​ក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតី ត្រាំ បានថ្លែងថា​ អាមេរិក​នឹង​គ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡារហូតដល់ «ការផ្ទេរអំណាច​ប្រកបដោយ​សុវត្ថិភាព សមស្រប និងប្រុងប្រយ័ត្ន អាចកើតឡើង»។ ​លោកបន្តថា អាមេរិក​នឹងកំណត់ថាពេលណាត្រូវប្រគល់ការគ្រប់គ្រងទៅឱ្យប្រទេសវេណេស៊ុយអេឡាវិញ៕

The post ជុំវិញបញ្ហាវ៉េណេស៊ុយអេឡា-អាមេរិក ថៃជំរុញឱ្យគ្រប់ភាគីអត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ​ appeared first on Kampuchea Thmey Daily.

វេណេស៊ុយអេឡា មានអណ្តូងរ៉ែ «មាសខ្មៅ» ធំជាងគេបំផុតក្នុងពិភពលោក
ប្រទេសវេណេស៊ុយអេឡាមានទុនបំរុងប្រេងដោយបានបញ្ជាក់ច្រើនជាងគេបំផុតក្នុងពិភពលោក ជារឿយៗគេហៅវាថា «មាសខ្មៅ» ដែលជាការប្រមូលផ្តុំដ៏ធំនៃប្រេងឆៅ តាមការប៉ាន់ស្មានថា មានចំនួន ៣០៣ពាន់លានបារ៉ែល ភាគច្រើនស្ថិតនៅក្នុងតំបន់ Orinoco Belt និងមានផ្ទៃដី ៥៥,០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើតនៃទឹកដីនេះ។

រូបភាព៖Getty Images

លើសពីនេះទៀតដែរ ទុនបម្រុងប្រេងរបស់វេណេស៊ុយអេឡាគឺប្រហាក់ប្រហែលនឹងទុនបម្រុងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតរួមបញ្ចូលគ្នា។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០និងដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រទេសមួយនេះបានផលិតប្រេងជាង ៣ លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹង ១០% នៃផលិតកម្មសកល។

ប្រេងឆៅរបស់វេណេស៊ុយអេឡាមានលក្ខណៈសម្បត្តិរូបវិទ្យា-គីមីពិសេស ដែលខុសពីប្រេងស្រាលនៅមជ្ឈិមបូព៌ា ឬសហរដ្ឋអាមេរិក។ ទុនបម្រុងប្រេងនៅក្នុងតំបន់ Orinoco Belt គឺជាប្រេងធ្ងន់ខ្លាំង ដែលមានសន្ទស្សន៍ API តិចជាង ១០។ សន្ទស្សន៍ API ត្រូវបានប្រើដើម្បីបង្ហាញពីកំហាប់ប្រេងឆៅ ដែលប្រេងកាន់តែទាប ប្រេងកាន់តែក្រាស់ ហើយប្រេងស្រាលដែលមានសន្ទស្សន៍នេះជាធម្មតាលើសពី៣០។

ដោយសារតែប្រេងនេះជាធម្មតាមានកម្រាស់ដូចកៅស៊ូ មាន viscosity ខ្ពស់ខ្លាំង ហើយមិនអាចហូរតាមបំពង់ដោយខ្លួនឯងបានទេ ប្រសិនបើមិនត្រូវបានកែច្នៃ។ ពួកវាត្រូវតែលាយជាមួយប្រេងស្រាលជាង ឬសារធាតុរំលាយ ឬកែច្នៃជាមុនទៅជាប្រេងសំយោគមុនពេលដឹកជញ្ជូនពីអណ្តូងរ៉ែទៅកាន់កំពង់ផែ ឬរោងចក្រចម្រាញ់ប្រេង។

ប្រេងរបស់វេណេស៊ុយអេឡាមានតម្លៃថ្លៃជាងក្នុងការទាញយក ដឹកជញ្ជូន និងកែច្នៃជាងប្រេងស្រាលនៅមជ្ឈិមបូព៌ា ប៉ុន្តែមានមាតិកាស្ពាន់ធ័រខ្ពស់ ធ្វើឲ្យវាសមស្របសម្រាប់ផលិតប្រេងម៉ាស៊ូត កៅស៊ូ និងឥន្ធនៈសម្រាប់រោងចក្រ និងឧបករណ៍ធុនធ្ងន់ ដែលធ្វើឲ្យវាក្លាយជាទំនិញយុទ្ធសាស្ត្រនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងសកល។

នៅទសវត្សរ៍ឆ្នាំ ១៩៩០ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Rafael Caldera ឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាត្រូវបានបើកចំហ និងធ្វើអន្តរជាតិ ដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនបរទេសដើម្បីបង្កើនការរុករក និងផលិតកម្ម។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលោក Hugo Chavez ឡើងកាន់អំណាចនៅឆ្នាំ ១៩៩៨ បែរជាបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដោយដកហូតទ្រព្យសម្បត្តិក្នុងប្រទេសវេណេស៊ុយអេឡារបស់សាជីវកម្មធំៗជាច្រើនដូចជា ConocoPhillips និង ExxonMobil។

ចាប់តាំងពីពេលនោះមក ទំនាក់ទំនងការ៉ាកាស-វ៉ាស៊ីនតោនកាន់តែតានតឹង។ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ទណ្ឌកម្មលើប្រទេសវេណេស៊ុយអេឡាក្នុងឆ្នាំ ២០០៥ និងរឹតបន្តឹងវាកាន់តែខ្លាំងឡើងៗ។ លោក Chavez បានទទួលមរណភាពក្នុងឆ្នាំ ២០១៣ ហើយត្រូវបានជំនួសដោយលោក Maduro។ ក្នុងឆ្នាំ ២០១៩ អាមេរិកបានទទួលស្គាល់មេដឹកនាំប្រឆាំង Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់មកបានពង្រីកទណ្ឌកម្មដល់បុគ្គល និងអាជីវកម្មក្នុងវិស័យប្រេង មាស និងរ៉ែនៅក្នុងប្រទេសមួយនេះតែម្ដង។

យោងតាមរបាយការណ៍របស់ PDVSA ប្រេងឆៅភាគច្រើនរបស់ប្រទេសវេណេស៊ុយអេឡាត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលបង្ហាញថាប្រទេសនេះកំពុងផ្លាស់ប្តូរទៅកាន់ទីផ្សារអាស៊ីជំនួសឲ្យទីផ្សារលោកខាងលិច។ ប្រេងរបស់វេណេស៊ុយអេឡាមួយផ្នែកតូច នៅតែចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុនចម្រាញ់ប្រេងពហុជាតិសាសន៍ Chevron ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់តែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

១៤ប្រទេសចេញថ្កោលទោស អ៊ីស្រាអែល ដែលកាន់កាប់ តំបន់ West Bank

The post វេណេស៊ុយអេឡា មានអណ្តូងរ៉ែ «មាសខ្មៅ» ធំជាងគេបំផុតក្នុងពិភពលោក appeared first on Kampuchea Thmey Daily.

រដ្ឋ​សភា​វ៉េ​ណេ​ស៊ុយ​អេឡា​អនុម័ត​ច្បាប់​ការពារនាវា​ចរណ៍ ដើម្បី​សេរីភាព​ពាណិជ្ជកម្ម
រដ្ឋសភារបស់​ប្រទេស​វ៉េណេស៊ុយ​អេឡា​កាល​ពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​ច្បាប់​មួយ​ដែល​មាន​គោល​បំណង​ ការពារ​សេរីភាព​នៃ​ការ​ធ្វើនាវា​ចរណ៍ ប្រឆាំង​នឹង​ការ​​ប្លន់​​ឆ្លង​ដែន ជា​ពិសេស​ការ​បិទ​ផ្លូវ និង​ទង្វើ​ខុសច្បាប់​អន្តរជាតិផ្សេង​ទៀត បន្ទាប់​ពី​សហរដ្ឋ​អាមេរិកបាន​រឹប​អូស​នាវា​ដឹក​ប្រេងរបស់​វ៉េណេស៊ុយ​អេឡា​នៅតំបន់​ការ៉ា​​ប៊ី​ន (Caribbean)។ នេះ​បើតាមសារព័ត៌មាន Global Time។​

លោក​ Nicolas Maduro ​ប្រធានាធិបតី​វេណេស៊ុយអេឡា។ Reuters

ប្រធាន​រដ្ឋសភាលោក Jorge Rodriguez ត្រូវបានប្រកាស​ថា​៖«ច្បាប់នេះ​អនុម័ត​ឡើង ​​ដើម្បី​ធានា​ឱ្យ​មាន​​សេរីភាព​នៃ​ការ​ធ្វើ​នាវា​តាម​ផ្លូវ​ទឹក​ សកម្មភាព​​ប្រឆាំង​នឹង​ការលួចប្លន់​ ការ​រារាំង និង​អំពើ​ខុស​ច្បាប់​អន្តរ​ជាតិ​ផ្សេងទៀត​»។

ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ដ៏​ក្រឹត្យ​ក្រម​មួយ​ និង​ស្ថិត​ក្រោម​នីតិ​វិធី​បន្ទាន់​ បន្ទាប់​ពី​អាមេរិក​រឹប​អូស​នាវា​ដឹក​ប្រេង​របស់​វេណេស៊ុយ​អេឡា​នៅ​តាម​ផ្លូវ​ទឹក​។​

ជា​ពិសេស​ច្បាប់​នេះ​នឹងមាន​ទោស​​ជាប់​​ពន្ធនា​គារ​រហូត​ដល់ ២០​ឆ្នាំសម្រាប់​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ ឬ​ផ្តល់​ជាសំណង​ក្នុង​ករណី​​​នរណា​ម្នាក់មាន​បំណង​ឆក់​ប្លន់​ឆ្លង​ដែន​ ឬការ​រា​រាំងសកម្មភាព​ណាមួយ​។

ច្បាប់​នេះបាន​​ស្វែង​​រក​ការ​ការ​ពារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និងនយោបាយ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អ្វី​ដែល​អាជ្ញាធរ​លើក​ឡើងថា​វាជា​ការ​គំរាម​កំហែង​ដោយ​សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​សភា​បាន​អនុម័ត​ច្បាប់​នេះ​នៅ​ក្នុង​សំណើរ​ដំបូង​ បន្ទាប់​ពី​ត្រូវ​បាន​ស្នើ​ដោយ​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក​ Nicolas Maduro ដែល​ជា​ផ្នែកមួយ​​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​ភាពជាតិ​៕

​ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​សភា​វ៉េ​ណេ​ស៊ុយ​អេឡា​អនុម័ត​ច្បាប់​ការពារនាវា​ចរណ៍ ដើម្បី​សេរីភាព​ពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

រុស្ស៊ី បដិសេធជម្លៀសបុគ្គលិកស្ថានទូត ចេញពី វេណេស៊ុយអេឡា
ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារទី២៣ធ្នូនេះបានបដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងជម្លៀសបុគ្គលិកចេញពីស្ថានទូតរបស់ខ្លួននៅវេណេស៊ុយអេឡា ខណៈដែលសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន themoscowtimes ។

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា(រូបភាព៖Valery Sharifulin / TASS)

ការបដិសេធនេះបានកើតឡើងបន្ទាប់ពីរបាយការណ៍មួយរបស់ The Associated Press បានដកស្រង់សម្តីមន្ត្រីស៊ើបការណ៍សម្ងាត់អឺរ៉ុបម្នាក់ដែលថា ទីក្រុងមូស្គូបាននិងកំពុងតែចាប់ផ្តើមជម្លៀសក្រុមគ្រួសារអ្នកការទូតរុស្ស៊ីចេញពីប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសុក្រសប្តាហ៍មុន។

នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X ក្រសួងការបរទេសបានច្រានចោលរបាយការណ៍មួយនេះថា ជាព័ត៌មានមិនពិត ប៉ុន្តែមិនបាននិយាយជាក់លាក់ថា តើក្រុមគ្រួសារអ្នកការទូតត្រូវបានផ្លាស់ប្តូរទីលំនៅឬអត់នោះទេ។ យ៉ាងណា ក្រសួងបានស្នើឲ្យមានការត្រូវប្រយ័ត្ន ហើយកុំធ្លាក់ក្នុងការញុះញង់របស់លោកខាងលិចឲ្យសោះ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយសមភាគីវេណេស៊ុយអេឡារបស់លោក គឺលោក Yván Gil ដោយបង្ហាញពីអ្វីដែលក្រសួងបានពិពណ៌នាថាជា ការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងមូស្គូចំពោះរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ និងការព្រួយបារម្ភយ៉ាងខ្លាំងលើសកម្មភាពរបស់សហរដ្ឋអាមេរិកដែលកំពុងកើនឡើងនៅក្នុងសមុទ្រការ៉ាប៊ីន។

បន្ថែមពីនេះទៀត ក្រសួងការបរទេសរុស្ស៊ីបានបញ្ចាក់ទៀតថា សកម្មភាពកើនឡើងកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោនអាចមានផលវិបាកដ៏ធំធេងសម្រាប់តំបន់ និងបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ។ ដូច្នេះ សូមធ្វើការបញ្ចាក់ជាថ្មីនូវសាមគ្គីភាពរបស់ទីក្រុងមូស្គូជាមួយថ្នាក់ដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ ឲ្យ Maduro ចេញពីតំណែង ខណៈរុស្ស៊ី និងចិនគាំទ្រ វេណេស៊ុយអេឡា ពេញទំហឹង

The post រុស្ស៊ី បដិសេធជម្លៀសបុគ្គលិកស្ថានទូត ចេញពី វេណេស៊ុយអេឡា appeared first on Kampuchea Thmey Daily.

រុស្ស៊ី បញ្ជាក់ជំហរគាំទ្រ វេណេស៊ុយអេឡា ហ៊ានប្រឈមមុខតតាំងជាមួយ អាមេរិក
ក្រសួងការបរទេសនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី២២ធ្នូ បានប្រកាសថា រុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយវេណេស៊ុយអេឡា ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការបិទផ្លូវយោធាពីសហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីន។

លោក នីកូឡាស ម៉ាឌូរ៉ូ ចាប់ដៃជាមួយ ពូទីន (រូបភាព៖ Maxim Shemetov/Reuters)

តាមការផ្សាយពី RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីវេណេស៊ុយអេឡា គឺលោក Yvan Gil Pinto ក្នុងអំឡុងពេលដែលអ្នកការទូតកំពូលរបស់រុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកើនឡើងកាន់តែខ្លាំងឡើងរបស់វ៉ាស៊ីនតោននៅក្នុងសមុទ្រការ៉ាប៊ីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

លោក Lavrov បានបន្ថែមថា «ការកសាងយោធាសហរដ្ឋអាមេរិក អាចនាំឲ្យមានផលវិបាកយ៉ាងធំធេងសម្រាប់តំបន់ និងបង្កើតការគំរាមកំហែងដល់ការធ្វើនាវាចរណ៍តាមសមុទ្រអន្តរជាតិ»។

កាលពីចុងសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ឆ្មាំសមុទ្រសហរដ្ឋអាមេរិកកំពុងដេញតាមយ៉ាងសកម្ម នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡា នៅក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រការ៉ាប៊ីន។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងកម្លាំងអាមេរិកបានរឹបអូសនាវាដឹកប្រេងពីរគ្រឿងរួចហើយ។

ចាប់តាំងពីខែកញ្ញាមក កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបំផ្លាញទូកជាច្រើនគ្រឿងនៅឯឆ្នេរសមុទ្រនៃប្រទេសអាមេរិកខាងត្បូង ដែលខ្លួនអះអាងថាកំពុងដឹកគ្រឿងញៀនដោយទទួលបាននូវការគាំទ្រពីរដ្ឋាភិបាលវេណេស៊ុយអេឡា និងរារាំងនាវាដឹកប្រេងដែលចូល ឬចាកចេញពីប្រទេស។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានគំរាមកំហែងផងដែរថា ការវាយប្រហារតាមផ្លូវគោកអាចនឹងកើតឡើងឆាប់ៗនេះ។

បើទោះជាបែបនេះក្ដី ប្រទេសវេណេស៊ុយអេឡាបានកំណត់ការរឹបអូសនាវាដឹកប្រេងនៅឯឆ្នេរសមុទ្ររបស់ខ្លួន ដោយកងទ័ពជើងទឹកអាមេរិកថាជាទង្វើចោរសមុទ្រជាក់ស្ដែង ហើយចោទប្រកាន់វ៉ាស៊ីនតោនថា កំពុងស្វែងរកការដំឡើង «រដ្ឋាភិបាលអាយ៉ង» នៅក្នុងទីក្រុងការ៉ាកាស ពោលគឺរៀបចំផែនការផ្លាស់ប្តូររបប ដើម្បីទទួលបានធនធានធម្មជាតិក្នុងប្រទេសវេណេស៊ុយអេឡា។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាប៉ុន្មានម៉ោងមុននេះបានបង្ហាញសាមគ្គីភាពជាមួយប្រជាជនវេណេស៊ុយអេឡា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោក ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ  ក្នុងការការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពប្រឆាំងនឹងសម្ពាធបរទេស។

កាលពីដើមខែនេះផងដែរ ក្រសួងការបរទេសចិនក៏បានបង្ហាញនូវជំហរគាំទ្រទីក្រុងការ៉ាកាសដូចគ្នា ដោយលើកឡើងថា ទីក្រុងប៉េកាំងប្រឆាំងនឹងសកម្មភាពឯកតោភាគី និងការគំរាមកំហែងទាំងអស់លើវេណេស៊ុយអេឡា។៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ ថា មិនត្រូវការព្រមពីសភា ដើម្បីវាយ វេណេស៊ុយអេឡា​នោះ​ទេ

The post រុស្ស៊ី បញ្ជាក់ជំហរគាំទ្រ វេណេស៊ុយអេឡា ហ៊ានប្រឈមមុខតតាំងជាមួយ អាមេរិក appeared first on Kampuchea Thmey Daily.