ព័ត៌មានអន្ដរជាតិ
១៤ប្រទេសចេញថ្កោលទោស អ៊ីស្រាអែល ដែលកាន់កាប់ តំបន់ West Bank
ប្រទេសចំនួន ១៤ កាលពីថ្ងៃពុធថ្ងៃទី ២៤ ខែធ្នូ បានថ្កោលទោសនូវការអនុម័តថ្មីៗនេះដោយអ៊ីស្រាអែល ចំពោះការតាំងទីលំនៅថ្មីរបស់ជនជាតិយូដានៅក្នុងតំបន់ West Bank និងព្រមានថា ចលនាកាន់កាប់នេះអាចប្រឈមហានិភ័យនៃការធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាពកាន់តែទូលំទូលាយ។

យោងតាម CNA ដោយដកស្រង់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសបារាំង រដ្ឋាភិបាលនៃប្រទេសបែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្លង់ អៀរឡង់ ជប៉ុន ម៉ាល់តា ហូឡង់ ន័រវែស អេស្ប៉ាញ និងចក្រភពអង់គ្លេស បានលើកឡើងដូចៗថា ពួកគេប្រឆាំងនឹងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលក្នុងការអនុម័តការតាំងទីលំនៅថ្មីចំនួន ១៩។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា «យើងសូមរំលឹកឡើងវិញនូវការជំទាស់យ៉ាងច្បាស់លាស់របស់យើងចំពោះទម្រង់ណាមួយនៃការបញ្ចូលទឹកដីអ៊ីស្រាអែល និងការពង្រីកគោលនយោបាយតាំងទីលំនៅ»។
ការថ្កោលទោសនេះបានកើតឡើងបន្ទាប់ពីការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការអនុម័តនេះមានបំណងការពារការបង្កើតរដ្ឋប៉ាឡេស្ទីន។
បើទោះជាយ៉ាងនេះក៏ដោយ ប្រទេសដែលបានចេញការថ្កោលទោសបាននិយាយថា សកម្មភាពឯកតោភាគីបែបនេះគឺជារំលោភលើច្បាប់អន្តរជាតិ និងគំរាមកំហែងដល់ស្ថានភាពអស្ថិរភាពនៅពេលវេលាដ៏រសើបមួយ ខណៈដែលក្រុមអ្នកសម្របសម្រួលធ្វើការដើម្បីជំរុញដំណាក់កាលទីពីរនៃបទឈប់បាញ់ដ៏ផុយស្រួយនៅហ្គាហ្សា។
ពួកគេក៏បានបញ្ជាក់ជាថ្មីដោយជំរុញឲ្យអ៊ីស្រាអែល បញ្ច្រាសការសម្រេចចិត្តនេះ ក៏ដូចជាការពង្រីកការតាំងទីលំនៅ ហើយថា សកម្មភាពតាំងទីលំនៅបន្តអាចបង្កើនភាពតានតឹងបន្ថែមទៀត។ ជាងនេះទៀត គ្រប់ប្រទេសតាមអស់បានប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីជាកន្លែងដែលរដ្ឋប្រជាធិបតេយ្យពីរគឺអ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅជាមួយគ្នាក្នុងសន្តិភាព និងសន្តិសុខ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ ឲ្យ Maduro ចេញពីតំណែង ខណៈរុស្ស៊ី និងចិនគាំទ្រ វេណេស៊ុយអេឡា ពេញទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


