ព័ត៌មានអន្ដរជាតិ
លោក ម៉ាឌូរ៉ូ ជាប់ឈ្មោះក្នុងបញ្ជីមេដឹកនាំមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
ខណៈពេលដែលមេដឹកនាំពិភពលោកជាច្រើនដែលអាចកាន់អំណាចនយោបាយដ៏ធំរួចហើយក្នុងបណ្តាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន មេដឹកនាំទាំងនោះក៏បង្ហាញពីភាពមានបាន ដោយកាន់កាប់ទ្រព្យសម្បត្តិយ៉ាងស្តុកស្តមរកអ្វីគណនាមិនបាន។
សារព័ត៌មាន UK Finance ឱ្យដឹងថា បញ្ជីនៃមេដឹកនាំដែលមានទ្រព្យជាងគេបំផុតមិនត្រឹមតែបង្ហាញពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសអ្នកមានបំផុតក្នុងពិភពលោក ហើយពួកគេដ៏ដឹកនាំប្រទេសឱ្យរីកចម្រើនដូចទ្រព្យសម្បត្តិដែលខ្លួនកាន់កាប់ដែរ។ ផ្ទុយទៅវិញ មានមេដឹកនាំមួយចំនួនមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែបែរជាដឹកនាំប្រទេសឱ្យអន់ថយទៅវិញ រងទណ្ឌកម្មសេដ្ឋកិច្ច ប្រទេសកើតកលយុគញឹកញាប់ និងអតិផរណា ប៉ះពាល់ដល់ប្រជាជនយ៉ាងខ្លាំង។

តាមការចេញផ្សាយនោះ ក្នុងមេដឹកនាំប្រទេសទាំងនោះក៏មានមហាអំណាចមួយចំនួន ដូចជាប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាដើម។
តែយ៉ាងណា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅតំបន់អាមេរិកខាងត្បូង ឬហៅថា អាមេរិកឡាទីន ដែលគេប៉ាន់ស្មានថា មានប្រាក់ខែទាបបំផុត ប៉ុន្តែគាត់នៅតែត្រូវបានគេរកឃើញថាលោកមានទ្រព្យសម្បត្តិប្រហែល ២លានដុល្លារ ទោះបីជា មានប្រភពខ្លះទៀត បានកំណត់ទ្រព្យសម្បត្តិរបស់លោកខ្ពស់ជាងនេះច្រើនទៀត។
ដោយធ្វើជាប្រធានាធិបតីលើប្រទេសមួយដែលត្រូវបានរំខានដោយអតិផរណាខ្ពស់ កង្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងការដាច់ចរន្តអគ្គិសនីជាញឹកញាប់ មេដឹកនាំសង្គមនិយមរូបនេះពិតជាអាចទិញទំនិញប្រណីតៗគ្មានដែនកំណត់ផងដែរ។
តែយ៉ាងណា លោក ម៉ាឌូរ៉ូ បានចាប់ផ្តើមជីវិតការងាររបស់លោកក្នុងនាមជាអ្នកបើកបររថយន្តក្រុង មុនពេលក្លាយជាមេដឹកនាំសហជីព និងបានដឹកនាំប្រទេសវ៉េណេស៊ុយអេឡាពីឆ្នាំ២០១៣។ តែពេលវេលានៅក្នុងតំណែងរបស់លោក ត្រូវបានជាប់គាំងដោយភាពចម្រូងចម្រាសនានាជាច្រើន ដោយសារប្រទេសដែលសម្បូរដោយប្រេងឥន្ធនៈរបស់លោកតែងតែឃើញខ្លួនឯងឯកោនៅលើឆាកអន្តរជាតិ។
មិនតែប៉ុណ្ណោះ លោក ម៉ាឌូរ៉ូ បានប្រឈមមុខនឹងការចោទប្រកាន់ពីអំពើពុករលួយជាច្រើនមុនពេលចូលកាន់អំណាចជាប្រធានាធិបតី៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


