Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បដិសេធជម្លៀសបុគ្គលិកស្ថានទូត ចេញពី វេណេស៊ុយអេឡា

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារទី២៣ធ្នូនេះបានបដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងជម្លៀសបុគ្គលិកចេញពីស្ថានទូតរបស់ខ្លួននៅវេណេស៊ុយអេឡា ខណៈដែលសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន themoscowtimes

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា(រូបភាព៖Valery Sharifulin / TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេធនេះបានកើតឡើងបន្ទាប់ពីរបាយការណ៍មួយរបស់ The Associated Press បានដកស្រង់សម្តីមន្ត្រីស៊ើបការណ៍សម្ងាត់អឺរ៉ុបម្នាក់ដែលថា ទីក្រុងមូស្គូបាននិងកំពុងតែចាប់ផ្តើមជម្លៀសក្រុមគ្រួសារអ្នកការទូតរុស្ស៊ីចេញពីប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសុក្រសប្តាហ៍មុន។

នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X ក្រសួងការបរទេសបានច្រានចោលរបាយការណ៍មួយនេះថា ជាព័ត៌មានមិនពិត ប៉ុន្តែមិនបាននិយាយជាក់លាក់ថា តើក្រុមគ្រួសារអ្នកការទូតត្រូវបានផ្លាស់ប្តូរទីលំនៅឬអត់នោះទេ។ យ៉ាងណា ក្រសួងបានស្នើឲ្យមានការត្រូវប្រយ័ត្ន ហើយកុំធ្លាក់ក្នុងការញុះញង់របស់លោកខាងលិចឲ្យសោះ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយសមភាគីវេណេស៊ុយអេឡារបស់លោក គឺលោក Yván Gil ដោយបង្ហាញពីអ្វីដែលក្រសួងបានពិពណ៌នាថាជា ការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងមូស្គូចំពោះរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ និងការព្រួយបារម្ភយ៉ាងខ្លាំងលើសកម្មភាពរបស់សហរដ្ឋអាមេរិកដែលកំពុងកើនឡើងនៅក្នុងសមុទ្រការ៉ាប៊ីន។

បន្ថែមពីនេះទៀត ក្រសួងការបរទេសរុស្ស៊ីបានបញ្ចាក់ទៀតថា សកម្មភាពកើនឡើងកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោនអាចមានផលវិបាកដ៏ធំធេងសម្រាប់តំបន់ និងបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ។ ដូច្នេះ សូមធ្វើការបញ្ចាក់ជាថ្មីនូវសាមគ្គីភាពរបស់ទីក្រុងមូស្គូជាមួយថ្នាក់ដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ ឲ្យ Maduro ចេញពីតំណែង ខណៈរុស្ស៊ី និងចិនគាំទ្រ វេណេស៊ុយអេឡា ពេញទំហឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម