ព័ត៌មានអន្ដរជាតិ
ត្រាំ ឲ្យ Maduro ចេញពីតំណែង ខណៈរុស្ស៊ី និងចិនគាំទ្រ វេណេស៊ុយអេឡា ពេញទំហឹង
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី២២ធ្នូ បានចេញការព្រមានថ្មីមួយដល់លោកនីកូឡាស ម៉ាឌូរ៉ូ ដោយថា វាជាការឆ្លាតវៃសម្រាប់មេដឹកនាំវេណេស៊ុយអេឡាក្នុងការចុះចេញពីតំណែង ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនយុទ្ធនាការដាក់សម្ពាធ ដែលទទួលបានការស្តីបន្ទោសយ៉ាងខ្លាំង ពីរុស្ស៊ី និងចិន។

យោងតាម aljazeera នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋផ្លរីដា ត្រាំនិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពតានតឹងបន្ថែមទៀត បន្ទាប់ពីមានសម្ពាធកើនឡើងរយៈពេល៤ខែលើទីក្រុងការ៉ាកាស។
មេដឹកនាំអាមេរិកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថាវាជាការឆ្លាតវៃសម្រាប់គាត់ ក្នុងការចុះចេញពីតំណែងមួយនេះ។ ប៉ុន្តែប្រសិនបើគាត់ចង់ធ្វើអ្វីមួយ ឬបើគាត់ចង់លេងវាឲ្យខ្លាំងជាងនេះ នោះនឹងក្លាយជាវិធីលេងលើកចុងក្រោយរបស់គាត់ក៏ថាបានដែរ»។
លោកត្រាំបានបន្ថែមការគំរាមកំហែងចុងក្រោយ ខណៈដែលឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្តដេញតាមនាវាដឹកប្រេងទីបី ដែលខ្លួនបានពិពណ៌នាថាជាផ្នែកមួយនៃ «កងនាវាងងឹត» របស់វេណេស៊ុយអេឡាប្រើប្រាស់ដើម្បីគេចវេសពីទណ្ឌកម្មរបស់អាមេរិក។
បើទោះជាបែបណាក៏ដោយ វេណេស៊ុយអេឡាបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការជួញដូរគ្រឿងញៀន ហើយអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការផ្តួលរំលំលោកម៉ាឌូរ៉ូ ដើម្បីដណ្តើមយកទុនបំរុងប្រេងក្នុងប្រទេស ដែលជាប្រទេសធំជាងគេបំផុតរបស់ពិភពលោក។ ជាងនេះទៀត ទីក្រុងការ៉ាកាសបានថ្កោលទោសការរឹបអូសនាវារបស់សហរដ្ឋអាមេរិកថា ជាទង្វើនៃចោរសមុទ្រអន្តរជាតិ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើប្រតិបត្តិការការ៉ាប៊ីនរបស់វ៉ាស៊ីនតោន ដោយពាំនាំសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសរុស្ស៊ីថា ទីក្រុងមូស្គូសូមបញ្ជាក់ជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពយ៉ាងពេញទំហឹងរបស់ខ្លួនចំពោះថ្នាក់ដឹកនាំ និងប្រជាជនវេណេស៊ុយអេឡានៅក្នុងបរិបទបច្ចុប្បន្ន។
ងាកមកកាន់ប្រទេសចិនឯណោះវិញ ក៏បានថ្កោលទោសសកម្មភាពចុងក្រោយរបស់អាមេរិកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ក្នុងនោះដែរ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន ថា ទីក្រុងប៉េកាំង សូមប្រឆាំងនឹងសកម្មភាពណាមួយដែលរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រុស្ស៊ី បញ្ជាក់ជំហរគាំទ្រ វេណេស៊ុយអេឡា ហ៊ានប្រឈមមុខតតាំងជាមួយ អាមេរិក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


