ប្រទេសវ៉េណេស៊ុយអេឡា Archives - Kampuchea Thmey Daily

អាមេរិក ធ្វើសមយុទ្ធយោធាដែន​​​អាកាស នៅ វ៉េណេស៊ុយអេឡា​ លើកដំបូង
កងទ័ពអាមេរិក បានបើកធ្វើសមយុទ្ធ​យោធា​​នៅលើដែនអាកាសទីក្រុងការ៉ាកាស កាលពីថ្ងៃសៅរ៍ទី២៣ ខែឧសភា ដែលនេះជាសមយុទ្ធយោធាលើកដំបូងបង្អស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីកងទ័ពអាមេរិក បានវាយ​ឆ្មក់​ចូល​​ប្រទេ​ស​វ៉េណេស៊ុយអេឡាកាល​ពី​ដើម​ខែ​មករា​ឆ្នាំ​នេះ​ រួចចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា​យក​ទៅ​កាត់​ទោស​​នៅសហរដ្ឋអាមេរិក​។

យន្តហោះ MV-22B Osprey របស់កងម៉ារីនអាមេរិក បានហោះមកជិតស្ថានទូតអាមេរិកក្នុងអំឡុងពេលសមយុទ្ធជម្លៀសចេញតាមផ្លូវអាកាសមួយ នៅក្នុងប្រទេសវេណេស៊ុយអេឡា (រូបភាព៖REUTERS)

ទាក់ទិននឹងសមយុទ្ធនេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានបញ្ជាក់ថា ខ្លួនបានអនុញ្ញាតឲ្យធ្វើឡើងក្នុងទម្រង់ជាសមយុទ្ធជម្លៀសប្រជាជន សម្រាប់ករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ឬគ្រោះមហន្តរាយនានា ដោយនៅក្នុងនោះមានការប្រើប្រាស់យន្តហោះប្រភេទ MV-22B Osprey ចំនួនពីរគ្រឿង ចុះចតនៅជិតស្ថានទូតអាមេរិក ព្រមទាំងមាននាវាចម្បាំងជាច្រើនគ្រឿងបានចូលទៅក្នុងដែនទឹកវ៉េណេស៊ុយអេឡា ក្នុងសមុទ្រការីបៀនផងដែរ។ នេះ​បើ​យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា ក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេស៊ុយអេឡា មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។ ស្របពេលដែល ស្ថានទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយគូសបញ្ជាក់ថា ខ្លួននៅតែ «ប្តេជ្ញាចិត្តធានាដល់ការអនុវត្ត» ផែនការបីដំណាក់កាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាពិសេសគឺ «ការធ្វើឲ្យប្រទេសវ៉េណេស៊ុយអេឡាមានស្ថិរភាពឡើងវិញ»។

លោក Francis Donovan មេបញ្ជាការនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់អាមេរិក ដែលត្រួតពិនិត្យប្រតិបត្តិការយោធាអាមេរិក បានជិះលើយន្តហោះ Osprey មួយគ្រឿងឆ្ពោះទៅកាន់ទីក្រុងការ៉ាកាស ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្ន។

ដោយឡែក លោកស្រី Evelyn Rebolledo ដែលជាមន្ត្រីរដ្ឋបាលម្នាក់រស់នៅក្នុងរដ្ឋធានី បាននិយាយថា «រឿងនេះធ្វើឲ្យពួកយើងមានការប្រុងប្រយ័ត្នខ្ពស់។ ការដែលមាន យន្តហោះបរទេសហោះហើរពីលើទីក្រុងបែបនេះ គឺជារឿងថ្មីស្រឡាងសម្រាប់ពួកយើង ហើយរឹតតែប្លែកទៀតនោះ គឺវាជាយន្តហោះមកពីទឹកដីអាមេរិក បើក្រឡេកមើលទៅលើស្ថានភាពបច្ចុប្បន្ន និងភាពចលាចលទាំងឡាយនៅក្នុងប្រទេស។ វាធ្វើឲ្យពួកយើងរស់នៅក្នុងភាពមិនច្បាស់លាស់ទាល់តែសោះ»។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ បានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលរបស់លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស ដែលអតីតជាអនុប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ។ រដ្ឋាភិបាលថ្មីនេះបានអនុម័តច្បាប់នានា ដើម្បីបើកចំហទុនបម្រុងប្រេងដ៏មហាសាល និងធនធានរ៉ែរបស់វ៉េណេស៊ុយអេឡា ទៅឲ្យសអាមេរិក។

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ហ្សេលេនស្គី ច្រានចោល​សំណើរបស់អាល្លឺម៉ង់ ដែលប្រុង​​ឲ្យ​អ៊ុយក្រែនត្រឹមតែ​ «សមាជិក​បម្រុង»ប៉ុណ្ណោះ​ ក្នុង EU

The post អាមេរិក ធ្វើសមយុទ្ធយោធាដែន​​​អាកាស នៅ វ៉េណេស៊ុយអេឡា​ លើកដំបូង appeared first on Kampuchea Thmey Daily.

វ៉េណេស៊ុយ​អេ​ឡា​ នឹង​ដោះ​លែង​អ្នក​ទោស ៣០០​នាក់​​​ទៀត ក្រោយ​ដោះ​លែង​​ច្រើន​នាក់​
ប្រទេសវ៉េណេស៊ុយអេឡា លើក​ឡើង​កាលពីថ្ងៃអង្គារថា ខ្លួន​គ្រោង​ដោះលែង​អ្នកទោស​ចំនួន ៣០០នាក់​ នៅសប្តាហ៍នេះ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​មនុស្សធម៌ ហួសពី​វិសាលភាព​នៃច្បាប់​លើកលែង​ទោសថ្មី។ យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ លោក Jorge Rodriguez ប្រធាន​រដ្ឋ​សភាវ៉េណេស៊ុយអេឡា​ បាន​ប្រកាសពីការសម្រេច​ចិត្តនេះ អំឡុងសម័យប្រជុំមួយ​នៅវិមាននីតិបញ្ញត្តិ​ក្នុងរដ្ឋធានីការ៉ាកាស​។

លោក Jorge Rodriguez ប្រធាន​រដ្ឋ​សភាវ៉េណេស៊ុយអេឡា​។ រូបភាព៖ Reuters

លោក Rodriguez សង្កត់ធ្ងន់ថា៖ « ការសម្រេចចិត្តនេះ[ដោះ​លែង​អ្នក​ទោស​​] នឹង​​ផ្តល់អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី ៦០ និង ៧០ឆ្នាំ អនីតិជន ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន និង​អ្នកដែលមានជំងឺប្រចាំកាយ​»។

លោក​ ​មាន​ប្រសាសន៍​ថា វិធានការ​​ខាង​លើ​​គឺ​ផ្អែក​លើ​លក្ខណៈ​​វិនិច្ឆ័យ​​មនុស្សធម៌​យ៉ាង​​តឹងរ៉ឹង​ ដោយ​គិតគូរ​ពី​កត្តា​​អាយុ និង​ស្ថានភាព​​សុខ​ភាព​រ៉ាំរ៉ៃ​។

ក្រុម​ប្រឆាំង និង​​អង្គការ​សិទ្ធិ​មនុស្ស​​អះអាង​ថា ការ​កាត់​ក្តី​​អ្នកទោស​​គឺ​​មិន​យុត្តិធម៌ ហើយ​​បុគ្គល​ទាំងនោះ​​កំពុង​ត្រូវ​បាន​ឃុំខ្លួន​​ដោយសារ​​ហេតុផល​​នយោបាយ។

កាលពីសប្តាហ៍​មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន​នឹងធានាការដោះលែង​អ្នកទោស​នយោបាយ​ដែល​នៅសេសសល់ទាំងអស់​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖ « យើងនឹងដោះលែង​ពួកគេ​ទាំងអស់គ្នា! ដូចដែល​អ្នកបាន​ដឹងអ៊ីចឹង​​ យើង​បានដោះលែងអ្នក​ទោសនយោបាយជា​ច្រើនរួចហើយ ហើយអ្នកដែលនៅសល់ក៏នឹង​ត្រូវ​បានដោះលែងផងដែរ»។

ដោយ​ឡែក​កាល​ពី​ខែ​មករា អ្នកតាក់តែងច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡារាយការណ៍​ថា មនុស្ស​រាប់​ពាន់នាក់ ចាប់​តាំង​ពីការដោះលែងដោយ​ផ្ទាល់រាប់រយ​នាក់ រហូតដល់ជាង ៨០០០នាក់ រួមទាំងការដោះលែង​ដែល​ទទួលអត្ថប្រយោជន៍​ពីច្បាប់លើកលែង​ទោសថ្មីមួយ​ត្រូវបានអនុម័ត​។

ចំណែក​ អ្នកឃ្លាំមើលឯករាជ្យ និង​ក្រុមសិទ្ធិមនុស្ស Foro Penal ​បញ្ជាក់ថា អ្នកទោសជិត ៨០០នាក់​ ត្រូវបានដោះលែង ខណៈអ្នក​ទោសនយោបាយរាប់រយនាក់ទៀតនៅតែជាប់ពន្ធនាគារ​៕

សម្រួល៖ ណឺ មិនា

The post វ៉េណេស៊ុយ​អេ​ឡា​ នឹង​ដោះ​លែង​អ្នក​ទោស ៣០០​នាក់​​​ទៀត ក្រោយ​ដោះ​លែង​​ច្រើន​នាក់​ appeared first on Kampuchea Thmey Daily.

វ៉េណេស៊ុយអេឡា ថា មិនព្រម​ធ្វើ​ជា «រដ្ឋទី៥១» របស់អាមេរិក តាម​បំណងរបស់លោក ត្រាំ ទេ
ទោះបីជាមានការលើកឡើងពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ ក៏រដ្ឋាភិបាលថ្មីរបស់ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសយ៉ាងច្បាស់ៗថា ខ្លួនមិនដែលគិតចង់ក្លាយជា «រដ្ឋទី៥១» របស់សហរដ្ឋអាមេរិកនោះឡើយ។

អ្នកស្រី Delcy Rodriguez (រូបថត៖ REUTERS)

តាមការ​ផ្សាយ​របស់ The Hill កាលពី​ថ្ងៃទី​១១ ខែ​ឧសភា អ្នកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីស្ដីទីនៃប្រទេសវ៉េណេស៊ុយអេឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេថា ក្នុងនាមជាប្រជាជាតិមួយ វ៉េណេស៊ុយអេឡា តែងតែស្រឡាញ់ និងឱ្យតម្លៃបំផុតលើឯករាជ្យភាព និងវីរភាពរបស់ដូនតាខ្លួន ដូច្នេះការក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក គឺជារឿងដែលមិនអាចទៅរួច។

ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់សារព័ត៌មាន Fox News ថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ ក្នុងការបញ្ចូលវ៉េណេស៊ុយអេឡាឱ្យទៅជារដ្ឋទី៥១ របស់អាមេរិក។ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ខ្លួនអតីតមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមឆ្នាំ២០២៦ មក លោក ត្រាំ តែងតែបង្ហាញមោទកភាព ចំពោះការមានឥទ្ធិពលលើប្រទេស ដែលសម្បូរទៅដោយប្រេងកាតមួយនេះ ហើយថែមទាំងបានបង្ហោះសារបែបលេងសើចលាយឡំការចង់បាននៅលើបណ្តាញសង្គម Truth Social ទៀតផង។

ដ្បិត​​បដិសេធរឿងចូលជាសមាជិករដ្ឋរបស់អាមេរិក ប៉ុន្តែអ្នកស្រី Rodriguez បានបញ្ជាក់ថា រដ្ឋាភិបាលរបស់អ្នកស្រី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈរបៀបវារៈការទូត និងសេដ្ឋកិច្ច។ ចាប់តាំងពីឡើងមកដឹកនាំបន្តពីលោក ម៉ាឌូរ៉ូ អ្នកស្រី Rodriguez បានធ្វើកំណែទម្រង់ជាច្រើន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនអាមេរិក ចូលមកវិនិយោគលើវិស័យរ៉ែ និងប្រេងកាតយ៉ាងទូលំទូលាយ ដែលចំណុចនេះហើយទើបធ្វើឱ្យលោក ត្រាំ តែងតែពោលពាក្យសរសើរអ្នកស្រីមិនដាច់ពីមាត់។

ក្រៅពីបញ្ហាសេដ្ឋកិច្ច អ្នកស្រីប្រធានាធិបតីស្ដីទីរូបនេះ ក៏បានជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ផងដែរ ខណៈ​បច្ចុប្បន្ននៅសល់ប្រមាណ ៥០០នាក់ទៀតក្នុងពន្ធនាគារ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា បានចាប់ផ្តើមមានភាពកក់ក្តៅឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់អស់រយៈពេល ៧ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមប្រឆាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅតែបន្តទាមទារឱ្យមានការបោះឆ្នោតជាតិមួយឱ្យបានត្រឹមត្រូវ ដើម្បីកំណត់អនាគតប្រទេសជាតិឱ្យកាន់តែច្បាស់លាស់៕

លោក ត្រាំ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

The post វ៉េណេស៊ុយអេឡា ថា មិនព្រម​ធ្វើ​ជា «រដ្ឋទី៥១» របស់អាមេរិក តាម​បំណងរបស់លោក ត្រាំ ទេ appeared first on Kampuchea Thmey Daily.

វ៉េណេស៊ុយអេឡា ត្រៀមតតាំងក្តីនៅ ICJ ដណ្ដើម​យក​ទឹកដី ដែលសម្បូរមាស និងប្រេង
លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា បានធ្វើដំណើរទៅដល់ប្រទេសហូឡង់ហើយ កាលពីថ្ងៃអាទិត្យ ទី​១០ ខែ​ឧសភា ដើម្បីត្រៀមតតាំងក្តី នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយប្រទេសហ្គីយ៉ាន (Guyana)។

លោកស្រី Delcy Rodríguez (រូបថត៖ REUTERS)

យោងតាម​ Washington Times ជម្លោះ ដែលអូសបន្លាយរាប់សិបឆ្នាំមកនេះ គឺការដណ្តើមគ្នាកាន់កាប់តំបន់ Essequibo ដែលជាទឹកដីព្រៃភ្នំមានទំហំជិត ១៦ម៉ឺនគីឡូម៉ែត្រការ៉េ។ តំបន់នេះ មិនមែនជាដីធម្មតាឡើយ ប៉ុន្តែវាជាជម្រកនៃធនធានធម្មជាតិមហាសាល រួមមាន មាស ពេជ្រ ឈើប្រណីត និងជាពិសេសគឺមានប្រភពប្រេងកាតដ៏ធំសម្បើម នៅតាមបណ្តោយឆ្នេរសមុទ្រ។ វ៉េណេស៊ុយអេឡា បានអះអាងថា តំបន់នេះ ជារបស់ខ្លួនតាំងពីសម័យអាណានិគមអេស្ប៉ាញមកម្ល៉េះ ប៉ុន្តែតាមការសម្រេចកាលពីឆ្នាំ១៨៩៩ ដោយក្រុមអាជ្ញាកណ្តាលមកពីអង់គ្លេស រុស្ស៊ី និងអាមេរិក បានបោះបង្គោលព្រំដែនឱ្យទឹកដីភាគច្រើនធ្លាក់ទៅក្នុងដៃហ្គីយ៉ានវិញ។

ក្រោយពីចុះពីយន្តហោះនៅទីក្រុង Amsterdam លោកស្រី Rodríguez ដែលទើបឡើងកាន់អំណាចកាលពីខែមករា ជំនួសលោក នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងថា ប្រទេសរបស់លោកស្រី មានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ តាំងពីសម័យកកើតរដ្ឋធានីដំបូងមកម្ល៉េះ ដើម្បីបង្ហាញថា ទឹកដីនេះជារបស់វ៉េណេស៊ុយអេឡា។ លោកស្រី នឹងឡើងការពារក្តីជាលើកចុងក្រោយនៅថ្ងៃចន្ទនេះ ខណៈដែលតុលាការ អាចនឹងចំណាយពេលរាប់ខែទៀត ទើបចេញសេចក្តីសម្រេចជាផ្លូវការ ដែលបិទផ្លូវតវ៉ា។

សម្រាប់ភាគីខាងហ្គីយ៉ានវិញ រដ្ឋមន្ត្រីការបរទេសលោក Hugh Hilton Todd បានលើកឡើងប្រាប់ចៅក្រមអន្តរជាតិថា វិវាទនេះ ប្រៀបដូចជាស្រមោលអាក្រក់ ដែលតាមលងបន្លាចអធិបតេយ្យភាពរបស់ប្រទេសលោក តាំងពីដើមមក។ លោកបានបញ្ជាក់ថា ប្រសិនបើចាញ់ក្តីនេះ ហ្គីយ៉ាន នឹងត្រូវបាត់បង់ទឹកដីរហូតដល់ទៅ ៧០ភាគរយនៃប្រទេសទាំងមូល។

សូម​ជម្រាប​ថា បើទោះបីជាវ៉េណេស៊ុយអេឡា ចូលរួមតតាំងក្តីក៏ដោយ ប៉ុន្តែ​ក៏​បានព្រមានទុកជាមុនដែរថា ខ្លួនមិនទាន់ទទួលស្គាល់អំណាចពេញលេញរបស់តុលាការអន្តរជាតិ​មួយ​នេះទាំងស្រុង​នោះ​ឡើយ៕

តំបន់ Essequibo (រូបថត៖ AP)

ប្រែសម្រួល៖ ឈាង

The post វ៉េណេស៊ុយអេឡា ត្រៀមតតាំងក្តីនៅ ICJ ដណ្ដើម​យក​ទឹកដី ដែលសម្បូរមាស និងប្រេង appeared first on Kampuchea Thmey Daily.

អាមេរិក បើកផ្លូវឲ្យ​រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បង់ថ្លៃមេធាវីការពារក្តីជូនលោក ម៉ាឌូរ៉ូ
ក្នុងព្រឹត្តិការណ៍ផ្លូវច្បាប់ដ៏គួរឲ្យ​ចាប់អារម្មណ៍មួយនៅសហរដ្ឋអាមេរិក ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចធ្វើការកែសម្រួលលើទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីអនុញ្ញាត​ឲ្យ​រដ្ឋាភិបាលប្រទេសវ៉េណេស៊ុយអេឡា អាចមានសិទ្ធិចំណាយថវិកាបង់ថ្លៃសេវាកម្មមេធាវីជូន លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា។

តាម​ការ​ផ្សាយរបស់ New York Times កាល​ពីថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៦ ការសម្រេចចិត្តនេះ ត្រូវបានបង្ហាញឡើងតាមរយៈលិខិតរបស់រដ្ឋអាជ្ញាសហព័ន្ធផ្ញើទៅកាន់តុលាការក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែមេសា បន្ទាប់ពីកន្លងមក អាមេរិកធ្លាប់បានហាមឃាត់ការបង់ប្រាក់បែបនេះ ដោយសារបារម្ភថា វានឹងធ្វើឲ្យ​ប៉ះពាល់ដល់ប្រសិទ្ធភាពនៃទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ។

ដើមចមនៃរឿងរ៉ាវនេះ បានចាប់ផ្តើមឡើងកាលពីដើមខែមករា នៅពេលដែលកងកម្លាំងពិសេសអាមេរិក បានបើកប្រតិបត្តិការតាមអាកាសនៅទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយា បញ្ជូនមកកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទល្មើសគ្រឿងញៀន។ ចាប់តាំងពីពេលនោះមក ប្តីប្រពន្ធមេដឹកនាំរូបនេះ ត្រូវបានឃុំខ្លួននៅទីក្រុង Brooklyn ហើយពួកគេតែងតែអះអាងពីភាពស្អាតស្អំរបស់ខ្លួន។ ទោះជាយ៉ាងណា ក្នុងសវនាការកាលពីខែមីនា លោក ម៉ាឌូរ៉ូ និងលោកស្រី Flores បានជម្រាបតុលាការថា ពួកគេមិនមានលទ្ធភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីជួលមេធាវីការពារក្តីនោះទេ ខណៈដែលទណ្ឌកម្មអាមេរិកបានរារាំងមិនឲ្យ​រដ្ឋាភិបាលវ៉េណេស៊ុយអេឡាចេញមុខមកជួយបង់ថ្លៃសេវាទាំងនេះ។

មេធាវីការពារក្តីរបស់លោក ម៉ាឌូរ៉ូ បានព្យាយាមតស៊ូមតិយ៉ាងខ្លាំង ដោយស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះតែម្តង ប្រសិនបើអាមេរិកនៅតែបន្តរារាំងការបង់ថ្លៃមេធាវី។ លោកមេធាវីបានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលអាមេរិកគឺជាការរំលោភលើរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទ្ធិឲ្យជនជាប់ចោទគ្រប់រូប មានសិទ្ធិជ្រើសរើសមេធាវីការពារក្តី។ បញ្ហានេះបានធ្វើ​ឲ្យ​ចៅក្រមសហព័ន្ធ លោក Alvin Hellerstein បង្ហាញជំហរទន់ភ្លន់ ដោយលោកយល់ឃើញថា សិទ្ធិមានមេធាវីការពារក្តីគឺជាសិទ្ធិដ៏សំខាន់បំផុត ហើយនៅពេលដែលជនជាប់ចោទស្ថិតក្នុងដៃតុលាការអាមេរិកទៅហើយ ពួកគេលែងជាការគំរាមកំហែងដល់សន្តិសុខជាតិទៀតហើយ។

ទោះបីជាខាងតំណាងអយ្យការធ្លាប់បានជែកវែកញែកថា ការដាក់ទណ្ឌកម្មគឺជាបញ្ហានយោបាយក្រៅប្រទេស និងសន្តិសុខជាតិដែលតុលាការមិនគួរលូកដៃក៏ដោយ ក៏ចុងក្រោយអាមេរិកបានសម្រេចបន្ធូរបន្ថយ ដើម្បីឲ្យដំណើរការក្តីតាមផ្លូវច្បាប់អាចទៅមុខរួច។ ការសម្រេចចិត្តនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញផងដែរពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស បន្ទាប់ពីលោក ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួន។ ឥឡូវនេះ លោក ម៉ាឌូរ៉ូ និងភរិយា នឹងអាចបន្តតតាំងតាមផ្លូវច្បាប់ដោយមានមេធាវីពេញសិទ្ធិ ខណៈដែលពិភពលោកកំពុងតាមដានមើលថា តើលទ្ធផលនៃរឿងក្តីប្រវត្តិសាស្ត្រនេះនឹងទៅជាយ៉ាងណា៕

ប្រែសម្រួល៖​ ឈាង

The post អាមេរិក បើកផ្លូវឲ្យ​រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បង់ថ្លៃមេធាវីការពារក្តីជូនលោក ម៉ាឌូរ៉ូ appeared first on Kampuchea Thmey Daily.

ទាហាន​អាមេរិកម្នាក់លួច​ប្រើព័ត៌មានចាប់ខ្លួនលោកម៉ាឌូរ៉ូ ភ្នាល់​ល្បែង​​ឈ្នះ​ជាង​៤០ម៉ឺន​ដុល្លារ
រឿងរ៉ាវដ៏មិនគួរ​ឲ្យ​ជឿ​មួយបានកើតឡើងនៅក្នុងជួរកងទ័ពអាមេរិក នៅពេលដែលទាហានពិសេសម្នាក់ត្រូវ​គេរកឃើញថា បានប្រើប្រាស់ព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលទៅធ្វើការភ្នាល់ ដើម្បីរកប្រាក់ចំណេញផ្ទាល់ខ្លួន។

លោកម៉ាឌូរ៉ូ​ ដែលត្រូវ​អាមេរិក​ចាប់​ខ្លួន (រូបថត៖ X)

លោក Gannon Ken Van Dyke ដែលជាទាហានពិសេសក្នុងជួរ​កងទ័ពជើងគោកអាមេរិក កំពុងប្រឈមមុខនឹងការកាត់ទោសពីបទប្រើប្រាស់ព័ត៌មានផ្ទៃក្នុងក្នុងប្រតិបត្តិការយោធាដ៏រស៊ើប​បំផុតមួយ។

យោងតាមពាក្យបណ្តឹងដែល​ប្រកាសកាលពីថ្ងៃទី២៣ខែមេសា​ឆ្នាំ​២០២៦ ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ AFP លោក Van Dyke បានបើកគណនីនៅលើគេហទំព័រភ្នាល់អន្តរជាតិមួយកាលពីចុងឆ្នាំ២០២៥។ លោកបានដាក់ប្រាក់ភ្នាល់ជាង ៣៣ ០០០ ដុល្លារ ដោយចាក់ថា លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ នឹងត្រូវគេទម្លាក់ពីអំណាចមុនដាច់ខែមករា​ឆ្នាំ​២០២៦។ អ្វីដែលគួរ​ឲ្យ​កត់សម្គាល់នោះគឺ លោក Van Dyke ខ្លួនឯងគឺជាអ្នកដែលចូលរួមដោយផ្ទាល់ក្នុងរៀបចំផែនការ និងអនុវត្តយុទ្ធនាការយោធាដើម្បីចាប់ខ្លួនលោកម៉ាឌូរ៉ូ​នេះតែម្តង។ លោកបានភ្នាល់ដល់ទៅ ១៣ដង ហើយទទួលបានប្រាក់ចំណេញត្រឡប់មកវិញរហូតដល់ជាង ៤០៩ ០០០ដុល្លារ។

អាជ្ញាធរអាមេរិកបានរកឃើញថា បន្ទាប់ពីយុទ្ធនាការបានបញ្ចប់ជោគជ័យ លោក Van Dyke បានដកប្រាក់ចំណេញទាំងនោះទៅដាក់ក្នុងកាបូបលុយអេឡិចត្រូនិក (Crypto wallet) នៅក្រៅប្រទេស ដើម្បីបិទបាំងដាន។ សូម្បីតែគណនីភ្នាល់ ក៏លោកបានស្នើសុំ​ឲ្យគេលុបចោលដែរ ដោយយកលេសថាបាត់បង់ការគ្រប់គ្រងអ៊ីមែល។ ទោះជាយ៉ាងណា ខាងក្រុមហ៊ុនភ្នាល់បានសហការជាមួយក្រសួងយុត្តិធម៌អាមេរិក បន្ទាប់ពីសង្ស័យថាមានអ្នកប្រើប្រាស់ព័ត៌មានសម្ងាត់មកលេងបែបនេះ។

នៅពេលដឹងរឿងនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា លោកមិនចូលចិត្តអ្វីដែលពាក់ព័ន្ធនឹងការភ្នាល់ឡើយ ហើយវាជារឿងគួរឲ្យ​សោកស្តាយដែលពិភពលោកបច្ចុប្បន្នបានប្រែខ្លួនទៅជាកាស៊ីណូ ស្ទើរតែទាំងអស់ទៅហើយ។ ចំណែកឯនាយក FBI លោក Kash Patel បានសង្កត់ធ្ងន់ថា ករណីនេះគឺជាភស្តុតាងដែលបង្ហាញថា គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ ហើយ FBI នឹងធ្វើគ្រប់យ៉ាងដើម្បីការពារអាថ៌កំបាំងជាតិ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣មករា អាមេរិកបានបើកប្រតិបត្តិការ «Operation Absolute Resolve» ដោយប្រើប្រាស់យន្តហោះប្រមាណ ១៥០គ្រឿង បើកការវាយប្រហារតាមអាកាសក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីបើកផ្លូវ​ឲ្យ​កងទ័ពពិសេសចូលទៅចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយាដល់ក្នុងរដ្ឋធានីការ៉ាកាស។ បច្ចុប្បន្ន លោកម៉ាឌូរ៉ូ ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងមួយនៅទីក្រុងញូវយ៉ក ដោយត្រូវបានអនុញ្ញាតឲ្យ​ទាក់ទងតែជាមួយគ្រួសារ និងមេធាវីក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ចំណែកឯអំណាចដឹកនាំនៅវ៉េណេស៊ុយអេឡា បច្ចុប្បន្នបានធ្លាក់ទៅលើដៃលោកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីបណ្តោះអាសន្ន៕

ប្រែសម្រួល៖ ឈាង

The post ទាហាន​អាមេរិកម្នាក់លួច​ប្រើព័ត៌មានចាប់ខ្លួនលោកម៉ាឌូរ៉ូ ភ្នាល់​ល្បែង​​ឈ្នះ​ជាង​៤០ម៉ឺន​ដុល្លារ appeared first on Kampuchea Thmey Daily.

លោក ត្រាំ លើក​ឡើង​ពីជ័យជម្នះលើ វ៉េណេស៊ុយអេឡា និង អ៊ីរ៉ង់​ រីឯអ្នក​បន្ទាប់គឺ «គុយបា»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃសុក្រទី២៧មីនា បានប្រកាសពីជ័យជម្នះពីការប្រើប្រាស់កម្លាំងយោធា «ដ៏អស្ចារ្យ» របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងប្រទេសវ៉េណេស៊ុយអេឡា ដោយគំរាមបន្ថែម​ថា អ្នកបន្ទាប់គឺជាប្រទេស «គុយបា» ។

រូបភាព៖Reuters

យោងតាម thehill ដោយថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាទិភាពនៃគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត នៅរដ្ឋផ្លរីដា លោកត្រាំ ក៏បានអំពាវនាវឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលរដ្ឋបាលរបស់លោក កំពុងស្វែងរកផ្លូវចេញពីអរិភាព ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលវិបាកសេដ្ឋកិច្ច​បណ្តាល​មក​ពី​សង្គ្រាម។

លោកបាននិយាយអំពីប្រតិបត្តិការយោធារបស់អាមេរិក ដែលនាំឲ្យមានការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា ថា «ពេលខ្ញុំចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ខ្ញុំបាននិយាយថា ពីព្រោះខ្ញុំបានធ្វើយុទ្ធនាការលើការពិត គឺសន្តិភាពតាមរយៈកម្លាំង។ ខ្ញុំបានសាងសង់យោធាដ៏អស្ចារ្យនេះ ហើយខ្ញុំបាននិយាយថា អ្នកនឹងមិនចាំបាច់ប្រើវាទេ! ប៉ុន្តែពេលខ្លះ អ្នកត្រូវតែប្រើវាដែរ»។

នៅក្នុងសុន្ទរកថាដដែលនោះ មេដឹកនាំអាមេរិកបានសង្កត់ធ្ងន់ថា «គុយបាគឺជាប្រទេសបន្ទាប់ ប៉ុន្តែត្រង់ចំណុចនេះសូមចាត់ទុកថា ខ្ញុំមិនបាននិយាយបែបនោះទេ ប្រព័ន្ធផ្សព្វផ្សាយ សូមកុំអើពើនឹងសេចក្តីថ្លែងការណ៍របស់ខ្ញុំអី! សូមអរគុណច្រើន»។

ការកត់សម្គាល់របស់លោកត្រាំ លើគុយបា គឺជាសុន្ទរកថាចុងក្រោយបង្អស់ ដែលលោកបានបង្ហើបពីការចាត់វិធានការនៅទីក្រុងហាវ៉ាណា ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ និងបន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro។  ជាក់ស្ដែង ត្រាំកំពុងធ្វើការដើម្បីដាក់សម្ពាធលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canal ឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអាមេរិក ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ អំពីលក្ខខណ្ឌដែលអាចកើតមាននៃកិច្ចព្រមព្រៀងបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក ត្រាំ លើក​ឡើង​ពីជ័យជម្នះលើ វ៉េណេស៊ុយអេឡា និង អ៊ីរ៉ង់​ រីឯអ្នក​បន្ទាប់គឺ «គុយបា» appeared first on Kampuchea Thmey Daily.

អាមេរិកនិងវ៉េណេស៊ុយអេឡា យល់ព្រម​ភ្ជាប់​​ប្រក្រតីភាព​ឡើង​​វិញដើម្បី​ឆ្ពោះទៅបោះឆ្នោត​
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ខែមីនា បានឲ្យ​ដឹង​​ថា ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលបណ្ដោះអាសន្ននៅវ៉េណេស៊ុយអេឡា បានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញរវាងប្រទេសទាំងពីរ។

ការ​សម្រេច​​នេះមានគោលបំណងលើកកម្ពស់ដំណើរការផ្លាស់ប្តូរដោយសន្តិវិធី ឆ្ពោះទៅរកការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាមេរិកខាងត្បូង។

រូបភាព៖Reuters

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិក state.gov  បានបញ្ចាក់ឲ្យដឹងថា ជំហាននេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការសម្របសម្រួលដើម្បីលើកកម្ពស់ស្ថិរភាព គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់ការផ្សះផ្សានយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ដំណើរការសហប្រតិបត្តិការផ្តោតលើការគាំទ្រប្រជាជននៅទីក្រុង Caracas ឲ្យឈានទៅរកដំណាក់កាលអន្តរកាល តាមរយៈផែនទីបង្ហាញផ្លូវមួយជំហានម្តងៗ ដើម្បីសម្រួលដល់ការបង្កើតរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការចូលដំណាក់កាលថ្មីនៃការសន្ទនាប្រកបដោយស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាពនៃអធិបតេយ្យភាពរវាងប្រជាជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា វ៉េណេស៊ុយអេឡាជឿជាក់ថាដំណើរការនេះនឹងរួមចំណែកដល់ការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងបើកឱកាសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អាមេរិកនិងវ៉េណេស៊ុយអេឡា យល់ព្រម​ភ្ជាប់​​ប្រក្រតីភាព​ឡើង​​វិញដើម្បី​ឆ្ពោះទៅបោះឆ្នោត​ appeared first on Kampuchea Thmey Daily.