Connect with us

ព័ត៌មានអន្ដរជាតិ

Miss Grand Orlando ២០២៥ ​​​ស្លាប់​​​ជា​មួយ​មិត្ត​ប្រុស​ ក្នុង​​គ្រោះ​​រញ្ជួយ​ដី​ នៅ​វ៉េណេស៊ុយអេឡា​​

បានផុស

នៅ

កម្ម​វិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ Miss Grand Orlando ប្រចាំ​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក កំពុង​កាន់​ទុក្ខ ​ចំពោះមរណភាព​របស់​អ្នក​នាង​ Skarlent Rodriguez ដែលជា​ Miss Grand Orlando ២០២៥ បន្ទាប់​ពីរក​ឃើញ​ថា ​នាង​​​ស្លាប់​​ជា​មួយ​មិត្ត​ប្រុស​ ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេសវ៉េណេស៊ុយអេឡា​​។

សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែ​កក្តដា ឆ្នាំ​២០២៦ ឲ្យ​ដឹង​ថា ដោយ​ធ្លាប់​រស់​នៅ​រដ្ឋ​ Florida និង​ប្រកួត​តំណាង​ឱ្យ​ ទី​ក្រុង​ Orlando តារាម៉ូដែល​វ៉េណេស៊ុយអេឡារូបនេះត្រូវ​បាន​​​រក​ឃើញ​ថា​​ ស្លាប់ជាមួយ​មិត្ត​ប្រុស​របស់​នាងគឺ​ លោក José Castro បន្ទាប់ពី​ក្រុម​ស្វែង​រក​ បាន​ព្យាយាម​រុក​រក​អស់​រយៈពេលពីរ​ថ្ងៃ​ ក្រោយ​ពីការរញ្ជួយដីពីរ​លើក​​ភ្លាមៗ​ បានវាយប្រហារ​ប្រទេសនេះ​នៅថ្ងៃទី២៤ ខែមិថុនា។

អ្នក​នាង​ Skarlent Rodriguez,​ Miss Grand Orlando ២០២៥ ។ រូបភាព៖ Hoy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ ​មនុស្ស​ជាង​ ២ ០០០នាក់​ត្រូវបានបាត់បង់ជីវិត​ក្នុង​គ្រោះ​មហន្តរាយ​នេះ ខណៈមនុស្សជាច្រើន​នៅតែ​បាត់​ខ្លួន​នៅឡើយ។

​គូ​ស្នេហ៍​ទាំង​ពីរ​ត្រូវ​បានគេរកឃើញ​ថា ​បាត់បង់​ជីវិត​នៅកន្លែង​ដែល​ពួក​គេជាប់​​ក្នុង​គំនរបាក់បែក​នៃ​អគារ​លំនៅឋាន​ (Apartment) ​ដួលរលំ​ នៅ​ទី​ក្រុង​ Catia La Mar រដ្ឋ La Guaira ប្រទេស​វ៉េណេស៊ុយ​អេឡា​។

គួរ​បញ្ជាក់​ថា សាកសពទាំងពីរ​ត្រូវបានរកឃើញ​ នៅយប់ថ្ងៃចន្ទដោយសាច់ញាតិ។

ក្នុង​ការបង្ហោះមួយ​ពីក្រុមគ្រួសារ​​របស់​អ្នក​ទាំង​ពីរ​នៅ​លើ​បណ្តាញ​ GoFundMe ដោយ​លើក​ឡើង​ថា​៖ « ជាអកុសល អ្នកទាំងពីរ​ត្រូវ​បាន​គេ​រកឃើញថាស្លាប់​[…] នៅក្បែរគ្នា រហូត​ដល់ទីបញ្ចប់»។

បន្ទាប់​ពីការបញ្ជាក់ពីការស្លាប់របស់​នាង កម្មវិធី​បវរកញ្ញា Miss Grand Florida ក៏បាន​ចេញលិខិតចូលរួមរំលែកទុក្ខ​ដល់​រូប​នាង​ផង​ដែរ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម