Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះ​រញ្ជួយ​ដី​នៅ​វ៉េ​ណេស៊ុយ​អេឡា​ ធ្វើ​ឱ្យ​ខាត​ប្រាក់​ប្រមាណ​ ៦.៧​ប៊ីលាន​ដុល្លា​រ

បានផុស

នៅ

ការ​រញ្ជួយដីពីរលើកជាប់ៗ​គ្នា​ នៅ​ប្រទេសវ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៦ ​​បង្ក​ឱ្យ​ខូចខាត​ដោយផ្ទាល់ប្រមាណ ៦.៧ប៊ីលានដុល្លារ ស្មើនឹង​ជិត​៦% នៃ​ផលិតផលក្នុងស្រុក​សរុប(GDP) ​។ នេះ​បើយោង​តាម​សារព័ត៌មាន The Guardian ផ្សាយ​នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២៦ ។

អគារ​បាក់​បែក​នៅ​វ៉េណេស៊ុយ​អេឡា ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រញ្ជួយដី​កម្រិត ៧.២ និង ៧.៥ រ៉ិចទ័រជាប់ៗ​គ្នាជាប្រវត្តិសាស្ត្រ ​ដែល​មានចំណុចកណ្តាល​ នៅជិតឆ្នេរសមុទ្រភាគ​ខាងជើង បាន​បន្សល់​ទុកនូវការបំផ្លិចបំផ្លាញ​យ៉ាង​ច្រើន ដូច​ជា​​៖

១. ហេដ្ឋា​រចនាសម្ព័ន្ធ និងអគារ៖ អគារ​រហូតដល់ ៥៨ ០០០ខ្នង​ត្រូវ​បានខូចខាត ឬបំផ្លាញ។ របាយការណ៍របស់រដ្ឋាភិបាល​វ៉េណេ​ស៊ុយ​អេ​ឡា​ បង្ហាញពីការដួលរលំ​រចនាសម្ព័ន្ធ​រាប់រយ រួមទាំងអគារ​ខ្ពស់ៗ​ច្រើន​ជាន់ លំនៅដ្ឋានសង្គមក្នុងនិងជុំវិញ​ទីក្រុងការ៉ាកាស និង La Guaira ។

២. ចំនួន​អ្នកស្លាប់៖ គ្រោះមហន្តរាយ​នេះ​បាន​សម្លាប់មនុស្ស​យ៉ាង​ហោចណាស់ ១ ៩៤៣នាក់ របួសជាង ១០ ៥០០នាក់ និង​បន្សល់​ទុក​មនុស្សរាប់ម៉ឺននាក់ទៀតបាត់ខ្លួន​។

៣. ផលប៉ះពាល់​មនុស្សធម៌៖ អង្គការសហប្រជាជាតិ​(UN) ប៉ាន់ប្រមាណថា ​មនុស្សរហូតដល់ ៦.៨លាននាក់​ បានរងផលប៉ះ​ពាល់ និងមនុស្ស​ជាង​ ១៥ ០០០នាក់​ ត្រូវផ្លាស់ទីលំនៅ បង្កើត​ឱ្យមានតម្រូវការបន្ទាន់​សម្រាប់ជម្រក ទឹក និងការថែទាំសុខភាព​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម