ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់កើនដល់ជិត ២ ០០០នាក់ហើយ ព្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា
ក្រោយមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាពីរដងជាប់ៗគ្នា បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា ឥឡូវនេះតួលេខអ្នកដែលបាត់បង់ជីវិត បានហក់ឡើងខ្ពស់រហូតដល់ ១ ៩៤៣នាក់ទៅហើយ គិតត្រឹមថ្ងៃទី១កក្កដា។ នេះបើយោងតាមការថ្លែងប្រាប់ទាំងក្តីក្តុកក្តួលរបស់លោក Jorge Rodriguez ប្រធានរដ្ឋសភាជាតិ តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TRT World ក្រៅពីអ្នកស្លាប់ លោក Rodiguez ក៏បានបន្ថែមទៀតថា មានមនុស្សរហូតដល់ ១០ ៥៧១នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យនៅឡើយ។
នៅក្នុងគ្រាដ៏ខ្មៅងងឹតនេះ ក្រុមអ្នកសង្គ្រោះ កំពុងតែប្រជែងនឹងពេលវេលា ដើម្បីកាយគំនរបាក់បែកជួយអាយុជីវិតមនុស្ស។ មកទល់នឹងបច្ចុប្បន្ន ពួកគេអាចទាញមនុស្សចំនួន ៦ ៤៦១នាក់ ចេញពីមាត់ជ្រោះនៃសេចក្តីស្លាប់បានដោយជោគជ័យ។ យ៉ាងណាមិញ លោកប្រធានរដ្ឋសភា Jorge Rodriguez បានបង្ហើបថា ចំនួនអ្នកដែលរួចជីវិតពិតប្រាកដ អាចមានរហូតដល់ទៅជិត ២០ ០០០នាក់ឯណោះ។ តួលេខដ៏ច្រើននេះ គឺដោយសារតែនៅរដ្ឋ La Guaira ដែលជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ មានពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាខំប្រឹងវារលូនចេញពីគំនរបែកបាក់ដោយខ្លួនឯង ខ្លះទៀតក៏ត្រូវ បានសាច់ញាតិ និងមិត្តភក្តិជិតខាងមកជួយកាយទាញចេញទាន់ពេលវេលា។
ការរញ្ជួយដីភ្លោះនៅវ៉េណេស៊ុយអេឡា មានកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់ ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ។ ទំហំនៃការបំផ្លិចបំផ្លាញវិញ គឺធំធេងហួសពីការស្មាន ដោយសារតែទីភ្នាក់ងារអវកាស NASA បានពិនិត្យមើលពីលើមេឃមក ហើយរាយការណ៍ថា មានផ្ទះសម្បែង និងអគារប្រហែល ៥៨ ៨៧០ខ្នង ត្រូវបានបាក់រលំខ្ទេចខ្ទី ឬខូចខាតស្ទើរតែទាំងស្រុង ដោយបន្សល់ទុកត្រឹមតែគំនរផេះផង់ និងទឹកភ្នែកពលរដ្ឋរាប់សែននាក់ដែលគ្មានទីជម្រក៕



ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


