ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅវ៉េណេស៊ុយអេឡា! មនុស្សស្លាប់ កើនដល់ជិត ៥ ០០០នាក់ហើយ
គ្រោះរញ្ជួយដីភ្លោះយ៉ាងសាហាវបំផុត បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា តាំងពីខែមុនមកម្ល៉េះ ប៉ុន្តែមកទល់ពេលនេះ តួលេខមនុស្សស្លាប់ នៅតែបន្តកើនឡើង ដោយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ចំនួនមនុស្សបាត់បង់ជីវិត បានឈានដល់ ជិត ៥ ០០០នាក់ ហើយ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ទិន្នន័យចុងក្រោយ របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស ដែលបង្ហាញថា មនុស្ស ៤ ៨២៩នាក់ បានបាត់បង់ជីវិត និង ១៦ ៧៤០នាក់ទៀត រងរបួស។
ទន្ទឹមនោះ មនុស្សយ៉ាងតិច ២០ ៨៥៧នាក់ គ្មានផ្ទះសម្បែង ត្រូវរស់នៅក្នុងជំរំបណ្តោះអាសន្នទាំងដែលត្រូវប្រឈមមុខជាមួយ កង្វះទឹកស្អាត និងការផ្គត់ផ្គង់នានា ព្រមទាំងគ្មានអនាម័យ។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់ ២លើកផ្ទួនៗ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ នៅថ្ងៃទី២៤ ខែមិថុនា។
ចំណុចកណ្តាលនៃការរញ្ជួយដីដំបូងកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីលើកទី២ កម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ។

វាគឺជា មហាសោកនាដកម្មគ្រោះរញ្ជួយភ្លោះ ដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំរបស់ប្រទេស វ៉េណេស៊ុយអេឡា៕
អត្ថបទ៖ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


