ប្រទេសអូស្ត្រាលី Archives - Kampuchea Thmey Daily

អាមេរិក-អូស្ត្រាលី ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​រ៉ែកម្រ ​ទប់ទល់ការត្រួតត្រារបស់​​ចិន
សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងគោលបំណងធានាការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀត។ យ៉ាងណា ការផ្លាស់ប្តូរនេះទំនងជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ទល់នឹងការគ្របដណ្តប់ទីផ្សាររបស់ប្រទេសចិនលើពិភពលោក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Reuters នាថ្ងៃទី២១ ខែតុលា។

លោកត្រាំ និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​​លើសារធាតុ​រ៉ែ​សំខាន់ ​​ក្នុង​បន្ទប់​គណៈរដ្ឋមន្ត្រី​នៅ​សេតវិមាន (រូបភាព៖Reuters)

ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលធ្វើឡើងនៅសេតវិមានកាល ពីថ្ងៃចន្ទទី២០ ខែតុលា ឆ្នាំ២០២៥។

នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក និងអូស្ត្រាលីនឹងចាត់វិធានការក្នុងរយៈពេល៦ខែ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលនឹងត្រូវបានអនុវត្តនៅក្នុងប្រទេសទាំងពីរ។ កិច្ច​ព្រម​ព្រៀង​នេះ​អំពាវនាវ​ឲ្យមាន​ការ​វិនិយោគ​លើ​ការ​រុករក​រ៉ែ និង​ការ​កែច្នៃ​រ៉ែ​កម្រ និង​រ៉ែ​សំខាន់ៗ​ផ្សេង​ទៀត។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់គម្រោង ត្រៀមរួចជាស្រេច ចំនួន ៨.៥ ពាន់លានដុល្លារអាមេរិកដែលនឹងពង្រីកសមត្ថភាពរុករករ៉ែ និងដំណើរការរបស់ប្រទេសរបស់លោក។ ជាពិសេសទៀត កិច្ចព្រមព្រៀងបន្ថែមរួមមានគម្រោងដែលអូស្ត្រាលី អាមេរិក និងជប៉ុននឹងរួមគ្នាផលិតហ្គាលលីញ៉ូម ដែលត្រូវបានប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក។

នៅក្នុងជំនួបនោះ លោកត្រាំក៏បានលើកឡើងអំពីផែនការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតដោយសហរដ្ឋអាមេរិកដល់ប្រទេសអូស្ត្រាលី ក្រោមក្របខណ្ឌសន្តិសុខត្រីភាគីដែលគេស្គាល់ថា AUKUS។ ស្របពេលដែល អាមេរិក អូស្ត្រាលី និងអង់គ្លេស សុទ្ធតែជាផ្នែកនៃក្របខ័ណ្ឌមួយនេះ។

យ៉ាងណាមិញ ដោយសារអូស្ត្រាលី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិត​រ៉ែ​ដ៏​កម្រ។ ដូច្នេះ តាមរយៈ​ការ​សហការ​ជាមួយ​ ​អូស្ត្រាលី អាមេរិក​ហាក់ដូចជា​កំពុង​ព្យាយាម​បង្កើត​ខ្សែសង្វាក់​ផ្គត់ផ្គង់​ស្ថិរភាព និង​ងាក​ចេញពី​ការ​ពឹង​ផ្អែក​ទាំំងស្រុង​លើ​ចិន។ កន្លងមក ក្រុមហ៊ុនអាមេរិកពឹងផ្អែកយ៉ាងខ្លាំងលើវត្ថុធាតុដើមដែលធ្វើឲ្យពួកគេងាយរងគ្រោះនៅឆ្នាំនេះ ដោយសារចិនបានចាត់វិធានការរឹតបន្តឹងការចូលទៅកាន់ការផ្គត់ផ្គង់ ខណៈបច្ចុប្បន្នប្រទេសអាស៊ីគ្រប់គ្រងប្រហែល ៧០% នៃការជីកយករ៉ែកម្រ និង ៩០% នៃការកែច្នៃវត្ថុធាតុដើម ដែលត្រូវបានរកឃើញនៅក្នុងអ្វីគ្រប់យ៉ាងចាប់ពីឧបករណ៍ការពារ រហូតដល់បន្ទះសៀគ្វីកុំព្យូទ័រ និងរថយន្ត៕

រូបភាព៖Xinhua

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក ស៊ី អបអរមេដឹកនាំថ្មីរបស់បក្សប្រឆាំងតៃវ៉ាន់ ក្រោមគោលការណ៍ «ចិនតែមួយ»

The post អាមេរិក-អូស្ត្រាលី ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​រ៉ែកម្រ ​ទប់ទល់ការត្រួតត្រារបស់​​ចិន appeared first on Kampuchea Thmey Daily.

បុរស អូស្ត្រាលី វ័យ៧៥ឆ្នាំម្នាក់ អង្វរសុំការសង្គ្រោះ ក្រោយប្រពន្ធថៃញៀនថ្នាំ ដុតលុយចោលខ្ទេច
បុរសជនពិការអូស្ត្រាលីអាយុ ៧៥ឆ្នាំម្នាក់ ឈ្មោះ កំពុងសុំជំនួយឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រពន្ធក្មេងជាងវ័យរបស់គាត់ជាជនជាតិថៃម្នាក់បានទុកគាត់ចោល ហើយបំផ្លិចបំផ្លាញជីវិតរបស់គាត់ដោយសារតែញៀនថ្នាំ និង​ដុត​បំផ្លាញ​លុយអស់​ចំនួន ១៨៩,០០០ ដុល្លារ។

រូបភាព៖msn

លោក Marcus ដែលបានបាត់បង់ជើងឆ្វេងរបស់គាត់ក្នុងគ្រោះថ្នាក់ចរាចរណ៍ បានផ្លាស់ទៅរស់នៅខេត្ត Udon Thani ភាគឦសានប្រទេសថៃ ដើម្បីរស់នៅជាមួយប្រពន្ធឈ្មោះ Pikun អាយុ ៤៥ ឆ្នាំ។ នាងធ្លាប់ជាអ្នកមើលថែចម្បងរបស់គាត់ ហើយជាមនុស្សដែលគាត់ទុកចិត្តដើម្បីគ្រប់គ្រងលុយ១៨៩,០០០ដុល្លារ ដែលគាត់ទទួលបានពីការលក់ផ្ទះរបស់គាត់នៅទីក្រុងបាងកក។

ប្រធាន​សហគមន៍​លោក Boonthom Sorumpha បាន​និយាយ​ថា Pikun កើត​ជំងឺ​ញៀន​ថ្នាំ ហើយ​ដុត​លុយ​ទាំង​អស់ចោលខ្ទេចខ្ទី។ មន្ត្រីក្នុងតំបន់បានចោទប្រកាន់ថា ថ្មីៗនេះនាងត្រូវបានគេនាំទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាដោយសារធាតុមេតាប៉ូលីស ដែលធ្វើឲ្យ Marcus ជាប់គាំង និងតស៊ូជាមួយជីវភាពប្រចាំថ្ងៃ ដោយសារពិការភាពរបស់គាត់។

រូបភាព៖msn

កាសែត Daily Mail បានរាយការណ៍ដោយដកស្រង់សម្ដីលោក Marcusថា «ខ្ញុំចង់ត្រលប់ទៅអូស្ត្រាលីវិញ។ ខ្ញុំមិនចង់ធ្វើអ្វីទៀតទេជាមួយនាង»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា កូនប្រុស​របស់​គូស្នេហ៍​នេះ​ក៏​ញៀន​ថ្នាំ​ផង​ដែរ​។ ម្តាយរបស់ Pikun ឈ្មោះ Ting បានសារភាពថា កូនស្រីរបស់គាត់បានប្រើប្រាស់គ្រឿងញៀន ប៉ុន្តែបានទទូចថា នាងស្រឡាញ់ប្តីបរទេសរបស់នាងណាស់។

Marcus បាននិយាយថា គាត់ធ្លាប់បានធ្វើដំណើរជាទៀងទាត់រវាងប្រទេសថៃ និងអូស្ត្រាលី ប៉ុន្តែបន្ទាប់ពីបាត់បង់ជើង គាត់បានសម្រេចចិត្តទៅតាំងលំនៅនៅ Udon Thani ជាមួយ Pikun ។ គាត់​អះអាង​ថា ទម្លាប់​ញៀន​ថ្នាំ​របស់​នាង​បាន​បំផ្លាញ​ធនធាន​ទាំង​អស់ ហើយ​ឥឡូវ​គាត់​នៅ​រស់​នៅ​ក្នុង​ប្រាក់ ១.៥០០ បាត (៧២ ដុល្លារ)។ ជាងនេះទៀត Boonthom បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ Marcus អាច​ត្រឡប់​មក​ប្រទេស​វិញ​បាន៕

រូបភាព៖msn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ស៊ើបអង្កេតផ្ទះ​អតីត​ស្ត្រី​ទី​មួយ​កូរ៉េ​ខាង​ត្បូង ​រក​ឃើញ​អំណោយដ៏ប្រណីតជាច្រើនបន្ថែមទៀត

The post បុរស អូស្ត្រាលី វ័យ៧៥ឆ្នាំម្នាក់ អង្វរសុំការសង្គ្រោះ ក្រោយប្រពន្ធថៃញៀនថ្នាំ ដុតលុយចោលខ្ទេច appeared first on Kampuchea Thmey Daily.

បុរសអូស្ត្រាលីដ៏សំណាង ប្រទះដុំមាសតម្លៃជាង ៤ម៉ឺនដុល្លារ ខណៈកំពុងថតវីដេអូ
អ្នករុករករ៉ែមាសស្ម័គ្រចិត្តម្នាក់នៅក្នុងតំបន់ Goldfields នៃភាគខាងលិចប្រទេសអូស្ត្រាលី បានរកឃើញដុំមាសទម្ងន់ ៧ អោន (ប្រហែល ១៩៨ ក្រាម)មានតម្លៃប្រហែលជា  ខណៈពេលដែលកំពុងថតវីដេអូបង្រៀនអំពីការស្វែងរកមាសនៅតាមតំបន់ផ្សេងៗគ្នា។

លោក Kevin Richardson ដែលជាម្ចាស់ឆានែល YouTube មួយរូបបានចែករំលែកគន្លឹះ និងបច្ចេកទេសសម្រាប់ការរកមាស ខណៈពេលដែលគាត់បានបង្ហាញដល់អ្នកទស្សនាអំពីសារៈសំខាន់នៃការស្វែងរកនៅក្រោមគុម្ពោតនៅជិតទីក្រុង Kalgoorlie ។ មួយសន្ទុះក្រោយមក ឧបករណ៍ចាប់ដែករបស់គាត់ បានបញ្ចេញសញ្ញាខ្លាំង។ ដំបូង​ឡើយ គាត់​គិត​ថា ​វា​គ្រាន់​តែ​ជា​សំណប៉ាហាំង​ចាស់​ដែល​អ្នក​ជីក​យក​មក​ទុក ប៉ុន្តែ​ពេល​គាត់​ជីក​រក​មិន​ឃើញ​សំណប៉ាហាំង​នោះទេ។

ភ្លាមៗនោះដែរ បុរសដដែលបានស្រែកហៅភរិយារបស់គាត់ឈ្មោះ Eliza ឲ្យថតក្នុងករណីដែលយើងបានរកឃើញអ្វីមួយ។ លុះ​ពេល​គាត់​រើស​ដុំ​ដី​ដ៏​ធ្ងន់​ហើយ​ឃើញ​មាស​ចាំង​នៅ​ខាង​ក្នុង ទើប​គាត់​ជឿ​ថា​ គាត់​បាន​រុករកប៉ះ​មាសសុទ្ធ។ Richardson បាននិយាយថា «ខ្ញុំគិតថាវាជាគ្រាប់កាំភ្លើង ឬសំណប៉ាហាំង ប៉ុន្តែទម្ងន់របស់វា ធ្វើឲ្យខ្ញុំដឹងថាវាជាមាស។ វីដេអូ​នោះ ​ថត​បាន​ពេល​ដែល​គាត់​ស្រែក​សឹងមិនគួរឲ្យជឿ ថានោះគឺជាដុំ​មាស!ពិតៗ។

នៅតម្លៃទីផ្សារបច្ចុប្បន្ន ដុំមាសសុទ្ធនេះអាចមានតម្លៃជាង ៤០,0០០០ ដុល្លារ គ្រប់គ្រាន់សម្រាប់ Richardson ដើម្បីសងបំណុលចររបស់គាត់។ នេះក៏ជារបកគំហើញដ៏ធំបំផុតរបស់គាត់ផងដែរ បន្ទាប់ពីការបរបាញ់មាសជាច្រើនឆ្នាំ ដែលលើសពីគោលដៅដំបូងរបស់គាត់ក្នុងការស្វែងរកដុំ ១ អោន។

លោក Richardson បាននិយាយថា អាថ៌កំបាំងក្នុងការស្វែងរកមាស គឺស្ថិតនៅក្នុងការតស៊ូ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីទីតាំង។ លោកបានមានប្រសាសន៍ថា មនុស្សជាច្រើនទិញឧបករណ៍រាវរក ហើយទៅរកមើលដោយចៃដន្យ។ ដើម្បីទទួលបានលទ្ធផល អ្នកត្រូវតែស្រាវជ្រាវដោយប្រុងប្រយ័ត្ន និងទាញយកតំបន់សក្តានុពលយ៉ាងប្រុងប្រយ័ត្ន។

អូស្ត្រាលីភាគខាងលិចឥឡូវនេះជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការរុករកមាស ដោយមានការគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលរដ្ឋ។ លោក Richardson គ្រោងនឹងលក់ដុំដុំនេះទៅឲ្យអ្នកចែកបៀ ហើយថែមទាំងដាក់កម្រងរូបភាពចម្លងទៅដាក់តាំងនៅក្នុងផ្ទះរបស់គាត់ផងដែរ៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្តាយនិង​កូន​ស្រី​ ​ជប៉ុន សុខចិត្ត​រស់​នៅ​ជាមួយគំនរ​សំរាម ទោះមានលុយច្រើនចាយលែងអស់ក្ដី

The post បុរសអូស្ត្រាលីដ៏សំណាង ប្រទះដុំមាសតម្លៃជាង ៤ម៉ឺនដុល្លារ ខណៈកំពុងថតវីដេអូ appeared first on Kampuchea Thmey Daily.

អាមេរិកជំរុញឲ្យ​អូស្ត្រាលីបង្កើនចំណាយលើវិស័យការពារជាតិដល់ ៣,៥% នៃ GDP
សហរដ្ឋអាមេរិក បានអំពាវនាវ​ឲ្យ​ប្រទេសអូស្ត្រាលីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន​ឡើង​ដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើនឹងប្រមាណ ១០០​ពាន់លានដុល្លារអូស្រ្តាលីក្នុងមួយឆ្នាំ។

លោក Pete Hegseth (រូបថត៖ Reuters)

សំណើនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ ក្នុងកិច្ចប្រជុំសន្តិសុខ Shangri-La Dialogue នៅ​សិង្ហបុរី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីមហិច្ឆតាយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បច្ចុប្បន្ននេះ ការចំណាយលើវិស័យការពារជាតិរបស់​អូស្ត្រាលី មានប្រហែល ២% នៃ GDP ជាមួយនឹងផែនការបង្កើនវាដល់ ២,៤% នៅឆ្នាំ​២០៣៣-២០៣៤។ ការកើនឡើងភ្លាមៗដល់ ៣,៥% នឹងត្រូវការប្រាក់បន្ថែមចំនួន ៤០​ពាន់លាន​ដុល្លារ​អូស្ត្រាលី​ក្នុងមួយឆ្នាំ ដែលជាការកើនឡើងយ៉ាងខ្លាំងលើការបែងចែកបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រី Anthony Albanese បានជំទាស់​នឹង​ការទាមទាររបស់​អាមេរិក ដោយសង្កត់ធ្ងន់ថា គោលនយោបាយការពារជាតិរបស់អូស្ត្រាលីនឹងត្រូវបានកំណត់ដោយការវាយតម្លៃជាយុទ្ធសាស្ត្រ និងសមត្ថភាពរបស់ខ្លួន។ ចំណែក​ឯ​​លោក Richard Marles បានទទួលស្គាល់ការព្រួយបារម្ភរបស់​អាមេរិក ប៉ុន្តែបានគូសបញ្ជាក់​ថា អូស្ត្រាលី​កំពុង​តែ​​បន្ត​វិនិយោគ​នៅ​​​ក្នុងវិស័យការពារជាតិ​របស់​ខ្លួន រួមទាំងការប្តេជ្ញាចិត្តនៅក្រោមកតិកាសញ្ញាសន្តិសុខ AUKUS។ លោកបានកត់សម្គាល់ថា ខណៈពេលដែល​អាមេរិកបានបង្ហាញពីបំណងចង់បង្កើនការចំណាយនោះ មិនមានភាគរយជាក់លាក់នៃ GDP ត្រូវបានពិភាក្សាជាផ្លូវការ​នៅ​ឡើយ​ទេ​ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ​។

ការជំរុញរបស់​អាមេរិក​សម្រាប់ការចំណាយលើវិស័យការពារជាតិកាន់តែខ្ពស់ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន ជាពិសេសទាក់ទងនឹងតៃវ៉ាន់។ លោក Hegseth បានព្រមានអំពីការគំរាមកំហែង«ពិត​ប្រាកដ និងអាចកើតមានឡើង» ពីប្រទេសចិន ដោយជំរុញ​ឲ្យ​សម្ព័ន្ធមិត្តពង្រឹងសមត្ថភាពយោធារបស់ពួកគេ។

អូស្ត្រាលី​នឹង​រៀបចំ​ពិភាក្សា​គ្នា​បន្ថែម​ទៀត​​ជាមួយអាមេរិក​ក្នុង​កិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ហើយ​ការចំណាយលើវិស័យការពារជាតិត្រូវបានគេរំពឹងថានឹងនៅតែជាចំណុចស្នូលនៃកិច្ចពិភាក្សាទ្វេភាគី​នេះ៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

The post អាមេរិកជំរុញឲ្យ​អូស្ត្រាលីបង្កើនចំណាយលើវិស័យការពារជាតិដល់ ៣,៥% នៃ GDP appeared first on Kampuchea Thmey Daily.

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី
អាជ្ញាធរបាន​បង្កើន​ការ​ព្រមាន​ដល់​ប្រជាជន​ក្នុង​តំបន់​ឱ្យស្នាក់នៅក្នុងផ្ទះនិងត្រៀមលក្ខណៈទប់ទល់ព្យុះ​កំណាច​​​ស៊ីក្លូន Alfred ដ៏គួរឱ្យខ្លាចដែលជិត​​​វាយ​ប្រហារ​រ​ដ្ឋ Queensland ប្រទេសអូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៧ខែមីនានេះ។

(រូបភាព៖ DPA)

មនុស្ស​បួន​លាន​នាក់​ស្ថិត​ក្នុង​ជួរ​ផ្លូវដែលព្យុះ​ស៊ីក្លូន​នេះបក់បោក។ ព្យុះនេះត្រូវបានគេរំពឹងថា នឹងវាយលុកនៅចន្លោះ Sunshine Coast និង Gold Coast ដែលជាតំបន់ជាឆ្នេរដ៏ស្រស់ស្អាតរបស់ប្រទេសអូស្ត្រាលី។ព្យុះនេះអាចមានល្បឿនរហូតដល់ ៩៥គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងខ្យល់ខ្លាំងរហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថានឹងបោកបក់ជាប្រព័ន្ធប្រភេទទី ២នៅព្រឹកថ្ងៃសៅរ៍។ ផ្លូវរបស់វាបានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបាននិងកំពុងផ្លាស់ប្តូរ «ខុសប្រក្រតី» យោងទៅតាមអ្នកជំនាញអាកាសធាតុ ដែលជាមូលហេតុដែលវាបកមកដល់ដីត្រូវបានពន្យារពេលពីការព្យាករណ៍ពីមុន។

ក្រៅពីខ្យល់បក់ខ្លាំង ព្យុះស៊ីក្លូន Alfred ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានភ្លៀងធ្លាក់​មាន​កម្ពស់​រហូត​ដល់​៨០០មីលីម៉ែត្រ​ក្នុង​រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលប៉ះពាល់ដល់តំបន់ដ៏ធំមួយនៃភាគខាងត្បូងរដ្ឋ Queensland និងភាគខាងជើង​នៃរដ្ឋ New South Wales ខណៈការជន់លិចតាមដងទន្លេ គឺជាក្តីកង្វល់ដ៏ធំបំផុតនៅក្នុងតំបន់ទំនាប។

អាជ្ញាធរ​មានបំណងរៀបចំ​សហគមន៍​មុន​ព្យុះស៊ីក្លូន Alfred មកដល់ ដោយបាន​ជួយរៀបចំដាក់​បាវ​ខ្សាច់​នៅ​ទូទាំង​តំបន់​ដើម្បី​ជួយ​អ្នក​ស្រុក​ការពារ​ផ្ទះ​របស់​ប្រជាជន។

(រូបភាព៖​ BBC)

នៅថ្ងៃសុក្រ​នេះ មនុស្សជាង ៨០០០០ នាក់នៅក្នុងរដ្ឋទាំងពីរនេះគ្មានថាពលប្រើប្រាស់ ហើយមនុស្សរាប់ម៉ឺននាក់ទៀតស្ថិតនៅក្រោមការបញ្ជាជម្លៀស។ សាលារៀនជិត ១០០០ ត្រូវបានបិទ ការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក និងព្រលាន​យន្តហោះត្រូវបានបិទ។ ជើងហោះហើរក៏ត្រូវបានលុបចោលហូតដល់ថ្ងៃអាទិត្យផងដែរ។

ទោះយ៉ាងណាព្យុះស៊ីក្លូននៅរដ្ឋ  Queensland មិនមែនជារឿងចម្លែកនោះទេ ព្រោះវាជារដ្ឋដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅក្នុងប្រទេសអូស្ត្រាលី ជាពិសេសគ្រោះ​ទឹក​ជំនន់​គឺ​មាន​ច្រើន​ជាងគេ។ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាតនៅតាមបណ្តោយភាគខាងកើតនៃប្រទេសអូស្ត្រាលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង៕

(រូបភាព៖​ BBC)

(រូបភាព៖​ BBC)

អត្ថបទ៖ ប៊ុន សុភាព

The post ​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី appeared first on Kampuchea Thmey Daily.

អូស្រ្តាលីផ្តល់ជំនួយ ២លានដុល្លារអូស្ត្រាលីដល់កម្ពុជា គាំទ្រការបោសសម្អាតមីនដំណាក់កាលទី៤
អូស្រ្តាលី បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២លានដុល្លារអូស្រ្តាលី (ជាង ១លាន ២ សែនដុល្លារ) ដល់កម្ពុជា សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) នៅរសៀលថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយចំនួន ២លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និងយូអិនឌីភី។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី លោកទេសរដ្ឋមន្ត្រី លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា រួមជាមួយ លោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី Alissar Chaker តំណាង​ យូអិនឌីភី ប្រចាំ​នៅ​កម្ពុជា។

លោក លី ធុជ បានមានប្រសាសន៍ថា អូស្ត្រាលី និង យូអិនឌីភី គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ដោយអូស្ត្រាលីបានផ្តល់ជំនួយជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្នុងនោះជាង ៣៥លានដុល្លារអាមេរិក បានផ្តល់ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ លោកបានបន្តទៀតថា ការគាំទ្រដ៏យូរអង្វែងរបស់ យូអិនឌីភី បានពង្រឹងវិស័យសកម្មភាពមីននៅកម្ពុជា បោសសម្អាតបានផ្ទៃដីទំហំ ៣៨៤ គីឡូម៉ែត្រក្រឡា និងប្រែក្លាយតំបន់គ្រោះថ្នាក់ទៅជាសហគមន៍ដែលរីកចម្រើន។

ទន្ទឹមនោះ លោកបានលើកសរសើរកងកម្លាំងបោសសម្អាតមីននៅកម្ពុជា ដែលភាពក្លាហាន និងការលះបង់របស់ពួកគេមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់ប្រទេសជាតិ។ លោកក៏បានស្វាគមន៍កិច្ចប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលីក្នុងការផ្តល់ជំនួយ ចំនួន ២លានដុល្លារអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀតនូវចក្ខុវិស័យរួម របស់កម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ចំណែក លោក ដេរីក យីប បានមានប្រសាសន៍ថា អូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែង និងមានមោទនភាពរបស់កម្ពុជា ដែលគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ ចាប់ពីឆ្នាំ ២០០៦មក មូលដ្ឋានគ្រឹះនៃភាពជាដៃគូនេះគឺគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ គម្រោងនេះមិនត្រឹមតែបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតមនុស្ស ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រជាជនកម្ពុជាកសាងអនាគតកាន់តែភ្លឺស្វាង។

លោកស្រី Alissar Chaker មានប្រសាសន៍ថា យូអិនឌីភី តែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូស្ត្រាលី លើគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីឱ្យប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជនអំពីហានិភ័យ និងគាំទ្រជនរងគ្រោះឱ្យទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាងជីវិតរបស់ពួកគេ។ លោកស្រីថា យូអិនឌីភី នៅតែប្តេជ្ញាក្នុងរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម។

សូមជម្រាបថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល-ដំណាក់កាលទី៤ (២០២០-២០២៥) ដែលផ្តល់មូលនិធិដោយប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ យូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែក្នុងការបោសសម្អាតមីន ការអប់រំអំពីហានិភ័យដោយសារមីន និងជំនួយជនរងគ្រោះ។ ចាប់តាំងពីឆ្នាំ ២០០៦មក គម្រោងនេះ បានជួយសម្អាតផ្ទៃដីជាង ៣៨៤ គីឡូម៉ែត្រការ៉េ (ប្រហែលជាង ១២% នៃសមិទ្ធិផលទាំងមូលនៃវិស័យនេះ) ដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងការអភិវឌ្ឍក្នុងតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,២លាននាក់៕

អត្ថបទ៖ ម៉ាលិះ

The post អូស្រ្តាលីផ្តល់ជំនួយ ២លានដុល្លារអូស្ត្រាលីដល់កម្ពុជា គាំទ្រការបោសសម្អាតមីនដំណាក់កាលទី៤ appeared first on Kampuchea Thmey Daily.

មិនធ្លាប់មាន! អូស្ត្រាលី កើត​មាន​រន្ទះបាញ់ជាង ១​លាន​ដង​ក្នុង​ពេលត្រឹម​២៤​ម៉ោង
ប្រទេស​អូស្ត្រាលី បាន​រង​ការ​វាយប្រហារដោយរន្ទះ​បាញ់​ជាង ១,១​លាន​ដង កាលពីថ្ងៃ​ទី​១០​ខែ​វិច្ឆិកា ដែល​ជា​​កំណត់ត្រា​ថ្មី​​សន្លាង​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះ​បើ​យោង​តាម​របាយការណ៍​​ពី​ទីភ្នាក់ងារ​​ឧតុនិយម​អូស្ត្រាលី Weathezone។

(រូបភាព៖ 7news)

នៅ​តំបន់ Uluru រន្ទះបាញ់​បាន​កើត​មាន​ចំនួន ៧១៩ ០៦៨​ដង លើផ្ទៃដី​ប្រវែង ៨០០​គីឡូម៉ែត្រ អំឡុង​ពេល​​មានព្យុះដ៏ធំ​មួយ។ ចំណែក​ឯ​ភាគអាគ្នេយ៍នៃរដ្ឋ Queensland មាន​ភ្លៀងធ្លាក់ខ្លាំង និងព្យុះ ហើយ​គេ​មើល​ឃើញ​មាន​រន្ទះបាញ់ចំនួន ៣២៨ ៦២៧​ដង។

ដោយ​ឡែក​នៅ​តំបន់​ភាគ​ខាង​ជើង​​ប្រទេស​អូស្ត្រាលី​វិញ ​មានរន្ទះបាញ់ប្រហែល ៩៥ ០០០​ដង។

កាល​ពី​ថ្ងៃ​អាទិត្យ នៅ​រដ្ឋ​ Queensland ការ​ប្រគំ​តន្ត្រី​មួយ​ចំនួន ត្រូវ​បាន​លុប​ចោល ហើយ​ប្រជា​ពលរដ្ឋ​​រាប់​ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន នៅ​អំឡុង​ពេល​កំពុង​កើត​មាន​ព្យុះ​ភ្លៀង​ដ៏​អាក្រក់។ កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្រុង Dalby ត្រូវ​បាន​រន្ទះ​បាញ់​ចំ​បណ្ដាល​​​ឲ្យ​ឆេះ​គំនរ​ចំប៉ើង​មាន​តម្លៃ​ ៣​ម៉ឺន​​ដុល្លារ។

ភ្នាក់ងារ​ឧតុនិយម បាន​ចេញ​សារ​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​រន្ទះ​បាញ់ និង​ព្យុះ ដែល​​​​ត្រូវ​បាន​ព្យាករ​ថា​​នឹង​បន្ត​​រហូត​ដល់​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត៕

ដោយ៖ ឈាង

The post មិនធ្លាប់មាន! អូស្ត្រាលី កើត​មាន​រន្ទះបាញ់ជាង ១​លាន​ដង​ក្នុង​ពេលត្រឹម​២៤​ម៉ោង appeared first on Kampuchea Thmey Daily.

អូស្ត្រាលី ត្រៀម​ដាក់​បម្រាប​មិន​ឲ្យ​ក្មេង​ក្រោម​១៦​ឆ្នាំ​ប្រើ​បណ្ដាញ​សង្គម
រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ចេញ​ច្បាប់​ថ្មី​មួយ​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែល​ហាមឃាត់​កុមារ​ក្រោម​​អាយុ​១៦​ឆ្នាំ​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​​សង្គម​ទៀត​ឡើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​លោក​នាយករដ្ឋមន្ត្រី Anthony Albanese នៅ​ថ្ងៃ​ទី​​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

(រូបភាព៖ The Nightly)

លោក Albanese បាន​​ប្រាប់​ថា បណ្ដាញ​សង្គម​កំពុង​បង្ក​ផល​អាក្រក់​លើ​កុមារ​​អូស្ត្រាលី ហើយ​ច្បាប់​​ថ្មី​នឹង​ត្រូវ​ដាក់​ស្នើ​ទៅ​សភា​ក្នុង​ឆ្នាំ​២០២៤​នេះ និង​ចូល​ជា​ធរមាន​នៅ​រយៈពេល​១២​ខែ​បន្ទាប់។ បម្រាប​ថ្មី​ នឹង​ធ្វើ​ឡើង​​លើ​គ្រប់​អ្នក​ប្រើប្រាស់​ទាំង​អស់​ដែល​មាន​វ័យ​ក្រោម​អាយុ​កំណត់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ទោះ​មាន​ការ​អនុញ្ញាត​ពី​​​អាណាព្យាបាល​របស់​​ពួក​គេ​ក៏​ដោយ។

លោកស្រី Michelle Rowland រដ្ឋមន្ត្រី​ទំនាក់ទំនង បាន​​និយាយ​ថា បណ្ដាញ​សង្គម​ដែល​នឹង​រង​ផល​ប៉ះពាល់ ក្រោយ​ច្បាប់​ថ្មីត្រូវ​បាន​អនុម័ត មាន​ដូចជា Instagram, Facebook, TikTok, YouTube និង X។

បណ្ដា​ប្រទេស​ជា​ច្រើន​​ ធ្លាប់​បាន​ប្ដេជ្ញា​ហាមឃាត់​​កុមារ​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម តែ​អូស្ត្រាលី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​​មាន​គោលការណ៍​រឹតបន្តឹង​ខ្លាំង​គេ៕

ដោយ៖ ឈាង​​​

The post អូស្ត្រាលី ត្រៀម​ដាក់​បម្រាប​មិន​ឲ្យ​ក្មេង​ក្រោម​១៦​ឆ្នាំ​ប្រើ​បណ្ដាញ​សង្គម appeared first on Kampuchea Thmey Daily.