ព័ត៌មានអន្ដរជាតិ
ម្តាយនិងកូនស្រី ជប៉ុន សុខចិត្តរស់នៅជាមួយគំនរសំរាម ទោះមានលុយច្រើនចាយលែងអស់ក្ដី
ពីរនាក់ម្ដាយកូននៅប្រទេសជប៉ុន បានរស់នៅក្នុងផ្ទះពោរពេញដោយគំនរសំរាមអស់ជាច្រើនឆ្នាំមកហើយ បើទោះជាអាចរកចំណូលបានជាង ៤០០,០០០ យ៉េន (២៧០០ ដុល្លារ) ក្នុងមួយខែ សម្រាប់ការជួលយ៉ាងណាក្ដី។ ពួកគេបានសារភាពថា មិនដឹងពីរបៀបផ្លាស់ប្តូរជីវិតឲ្យកានតែល្អប្រសើរបែបណាឡើយ។

ក្រោយពីឪពុកដែលជាជំហររបស់គ្រួសារបានទទួលមរណភាព អ្នកទាំងពីរបានតស៊ូរស់នៅដោយឯករាជ្យ និងបាត់បង់ទិសដៅចាប់ពីពេលនោះមក។
Nachiko Tanaka អាយុ ៨៣ ឆ្នាំ និងកូនស្រីអាយុ ៤៧ ឆ្នាំរបស់នាង Akane ទាំងពីរនាក់មកពីសង្កាត់ Tokyo ដ៏អ៊ូអរ គ្មានការងារធ្វើ ប៉ុន្តែជាម្ចាស់ផ្ទះល្វែងដែលមានចំនួន ៧ យូនីត។ ពួកគេរស់នៅក្នុងផ្ទះល្វែងចំនួនបួន ហើយជួលផ្ទះដែលនៅសេសសល់ ដោយទទួលបានប្រាក់ឈ្នួលជាង ៤០០,០០០ យ៉េនក្នុងមួយខែ។ ម្យ៉ាងទៀត ឪពុកបានបន្សល់ទុកប្រាក់សោធននិវត្តន៍។
ជារឿយៗ ពួកគេតែងតែកុម្ម៉ង់អាហារយកទៅឆ្ងាយ ងូតទឹកនៅបន្ទប់ទឹកសាធារណៈ និងប្រើម៉ាស៊ីនបោកគក់ដោយខ្លួនឯងនៅក្បែរនោះ។ ច្រកចូលផ្ទះរបស់ពួកគេមានសភាពទ្រុឌទ្រោមដោយប្រអប់ដឹកជញ្ជូនដែលមិនទាន់បានបើក ខណៈដែលបន្ទប់ទទួលភ្ញៀវត្រូវបានពោពេញទៅដោយសៀវភៅ កំប៉ុង និងថង់ទិញទំនិញ។ ចំណែក បញ្ជរផ្ទះបាយក៏មានគ្រឿងឧបភោគបរិភោគ និងចានផងដែរ ប៉ុន្តែឆ្នាំងបាយត្រូវបានខូច ហើយមុខម្ហូបជាច្រើនមិនត្រូវបានបើក និងហួសកាលបរិច្ឆេទផុតកំណត់របស់វា។ ជាងនេះទៀត ទ្វារបន្ទប់គេងរបស់ពួកគេអាចបើកបានតែបន្តិចប៉ុណ្ណោះដោយសារតែរញ៉េរញ៉ៃ។
Nachiko អង្គុយនៅលើពំនូករបស់របរមួយ រុញទៅម្ខាង ហើយដេកចុះ ដោយពន្យល់ថា នេះជារបៀបដែលពួកគេគេងនិងសម្រាកជារៀងរាល់ថ្ងៃ។ នាងបាននិយាយថា «ពួកយើងទិញរបស់ដែលយើងចូលចិត្ត ប៉ុន្តែមិនដែលប្រើទាន់ពេលទេ ដូច្នេះវានៅតែមានការកកកុញ។ ពេលដែលយើងចាប់ផ្តើមសម្អាត យើងហត់ពេកហើយបោះបង់ចោលទៅ»។
Nachiko បាននិយាយថា នាងមកពីគ្រួសារអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយមានប្តីដែលធ្វើការក្នុងការអប់រំ។ កូនស្រី Akane បានរំលឹកពីរបៀបដែលឪពុករបស់នាង តែងតែនាំពួកគេទៅលេងក្រៅប្រទេស ហើយក្រុមគ្រួសារតែងតែរីករាយជាមួយអាហារ និងទំនិញល្អៗ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីឪពុកបានស្លាប់ បងប្រុស និងបងស្រីរបស់ Akane បានរើចេញ ដោយបន្សល់ទុកតែនាង និងម្តាយរបស់នាងប៉ុណ្ណោះ។ មូលហេតុនៃការស្លាប់របស់ឪពុកមិនត្រូវបានរាយការណ៍ទេ។ អ្នកទាំងពីរបាត់បង់ការយល់ដឹងពីការដឹកនាំរបស់ពួកគេ ហើយខំប្រឹងប្រែងមើលថែខ្លួនគេបន្តិចម្តងៗ ប្រែក្លាយផ្ទះរបស់ពួកគេទៅជាគំនរសំរាម។
Akane បាននិយាយថា «មិនមែនថាពួកយើងមិនចង់ផ្លាស់ប្តូរទេ យើងគ្រាន់តែមិនដឹងថាត្រូវចាប់ផ្តើមពីណាមកតែប៉ុណ្ណោះ»។

រឿងរបស់ពួកគេបានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក។ អ្នកសង្កេតការណ៍តាមអ៊ីនធឺណិតម្នាក់បាននិយាយថា វាបង្ហាញថា ទោះបីជាគ្មានការបារម្ភពីការងារ ឬប្រាក់កម្ចីទិញផ្ទះក៏ដោយ ក៏មនុស្សនៅតែអាចរស់នៅយ៉ាងគួរឲ្យភ័យខ្លាច។ ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិដែរថា នៅពេលដែលជីវិតបាត់បង់ការផ្តោតអារម្មណ៍ វាត្រូវបានប្រើប្រាស់យ៉ាងងាយស្រួលដោយរឿងតូចតាច។ អ្នកខ្លះបានបន្ថែមជាចុងក្រោយ ដោយសង្ឃឹមថាម្ដាយកូននេះស្វែងរកជំនួយពីអ្នកចិត្តសាស្រ្ត ឬស្វែងរកផ្លូវចេញពីអ័ព្ទដ៏អាក្រក់នេះ ប្រសិនបើឪពុកគេនៅរស់ ក៏មិនចង់ឃើញពួកគេរស់នៅក្នុងសភាពបែបនេះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាពលោកយាយ ជប៉ុន វ័យ ១១៤ ឆ្នាំ ដែលកាន់ភ្លើងនៅឯកីឡាអូឡាំពិក ចាស់ជាងគេ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


