ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មាន! អូស្ត្រាលី កើតមានរន្ទះបាញ់ជាង ១លានដងក្នុងពេលត្រឹម២៤ម៉ោង
ប្រទេសអូស្ត្រាលី បានរងការវាយប្រហារដោយរន្ទះបាញ់ជាង ១,១លានដង កាលពីថ្ងៃទី១០ខែវិច្ឆិកា ដែលជាកំណត់ត្រាថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារឧតុនិយមអូស្ត្រាលី Weathezone។

នៅតំបន់ Uluru រន្ទះបាញ់បានកើតមានចំនួន ៧១៩ ០៦៨ដង លើផ្ទៃដីប្រវែង ៨០០គីឡូម៉ែត្រ អំឡុងពេលមានព្យុះដ៏ធំមួយ។ ចំណែកឯភាគអាគ្នេយ៍នៃរដ្ឋ Queensland មានភ្លៀងធ្លាក់ខ្លាំង និងព្យុះ ហើយគេមើលឃើញមានរន្ទះបាញ់ចំនួន ៣២៨ ៦២៧ដង។
ដោយឡែកនៅតំបន់ភាគខាងជើងប្រទេសអូស្ត្រាលីវិញ មានរន្ទះបាញ់ប្រហែល ៩៥ ០០០ដង។
កាលពីថ្ងៃអាទិត្យ នៅរដ្ឋ Queensland ការប្រគំតន្ត្រីមួយចំនួន ត្រូវបានលុបចោល ហើយប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួន នៅអំឡុងពេលកំពុងកើតមានព្យុះភ្លៀងដ៏អាក្រក់។ កសិដ្ឋានមួយកន្លែងនៅក្រុង Dalby ត្រូវបានរន្ទះបាញ់ចំបណ្ដាលឲ្យឆេះគំនរចំប៉ើងមានតម្លៃ ៣ម៉ឺនដុល្លារ។
ភ្នាក់ងារឧតុនិយម បានចេញសារព្រមានពីគ្រោះថ្នាក់នៃរន្ទះបាញ់ និងព្យុះ ដែលត្រូវបានព្យាករថានឹងបន្តរហូតដល់ប៉ុន្មានថ្ងៃខាងមុខទៀត៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


