ព័ត៌មានអន្ដរជាតិ
ស៊ើបអង្កេតផ្ទះអតីតស្ត្រីទីមួយកូរ៉េខាងត្បូង រកឃើញអំណោយដ៏ប្រណីតជាច្រើនបន្ថែមទៀត
កាលពីថ្ងៃទី ១៣ ខែសីហា តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនអតីតជំទាវទីមួយ Kim Keon-hee ដោយចោទប្រកាន់ពីបទរំលោភលើច្បាប់ទីផ្សារមូលធន និងច្បាប់មូលនិធិនយោបាយ។ អ្នកស៊ើបអង្កេតបានចោទប្រកាន់លោកស្រីថា បានទទួលអំណោយថ្លៃៗជាច្រើន ដើម្បីអនុគ្រោះដល់បុគ្គលពាក់ព័ន្ធ។
រដ្ឋអាជ្ញាកូរ៉េខាងត្បូងនាពេលនេះ កំពុងស៊ើបអង្កេតវត្ថុប្រណីតដែលគេជឿថា ជាអំណោយដែលផ្តល់ឲ្យអតីតជំទាវទីមួយ Kim Keon-hee អំឡុងពេលស្វាមីលោកស្រីកាន់តំណែងជាប្រធានាធិបតី។

គួរឲ្យកត់សម្គាល់បំផុតគឺចិញ្ចៀនពេជ្រ Van Cleef & Arpels ។ ស្រ្តីវ័យ៥២ឆ្នាំ បានពាក់គ្រឿងអលង្ការនេះ ពេលរួមដំណើរជាមួយស្វាមីអតីតប្រធានាធិបតី Yoon Suk-yeol ក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់គាត់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO នៅខែមិថុនា ឆ្នាំ ២០២២។
ចិញ្ចៀនផ្កាព្រិលត្រូវបានច្នៃចេញពីមាសស និងពេជ្រ 18K ។ ខ្សែកបច្ចុប្បន្នមានតម្លៃ ៨៣.៥ លានវ៉ុន (ប្រហែល ៦០,៦០០ ដុល្លារ) នៅលើគេហទំព័រផ្លូវការរបស់ Van Cleef & Arpels ដែលខ្ពស់ជាងតម្លៃ ៦០ លានវ៉ុន (ប្រហែល ៤៣,៣០០ដុល្លារ) ដែលលោកស្រីពាក់វា។
ការិយាល័យរបស់ Yoon បាននិយាយដំបូងថា Kim បានខ្ចីខ្សែកពីអ្នកស្គាល់គ្នា។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់រដ្ឋអាជ្ញាកាលពីខែឧសភា លោកស្រីបែរជានិយាយកុហកថា ខ្សែកនេះក្លែងក្លាយ ហើយមិនចាំបាច់ប្រកាសជាផ្លូវការនោះទេ។
ក្នុងអំឡុងពេលសាកសួររបស់ព្រះរាជអាជ្ញាពិសេសកាលពីថ្ងៃទី៦ ខែសីហា គីម បាននិយាយថា គាត់បានទិញខ្សែកក្លែងក្លាយនៅហុងកុងក្នុងឆ្នាំ ២០១០ ជាកាដូសម្រាប់ម្តាយរបស់គាត់ ហើយបន្ទាប់មកបានខ្ចីវាសម្រាប់ដំណើរកម្សាន្តក្រៅប្រទេស។
នៅថ្ងៃទី ១២ ខែសីហា ព្រះរាជអាជ្ញាពិសេសបានបង្ហើបថា Seohee Construction បានបញ្ជាក់ថា ខ្លួនបានទិញខ្សែកនេះ ហើយប្រគល់ឲ្យលោកស្រី Kim ។ ប្រធាន Lee Bong-kwan បានធ្វើដូច្នេះជាថ្នូរនឹងការងារសម្រាប់កូនប្រសាររបស់គាត់នៅក្នុងរដ្ឋបាល Yoon ។ ក្រោយមក ក្រុមស៊ើបអង្កេតបានដកហូតខ្សែកភ្លាមៗ។
នាឡិកា Vacheron Constantin ក៏ស្ថិតក្រោមការស៊ើបអង្កេតផងដែរ។ យោងតាមសារព័ត៌មាន Korea Herald ព្រះរាជអាជ្ញាសង្ស័យថា របស់ដែលដើមឡើយមានតម្លៃ ៥៤ លានវ៉ុន (39,000 ដុល្លារ) ត្រូវបានផ្តល់ឲ្យលោកស្រីដោយពាណិជ្ជករម្នាក់ឈ្មោះ Seo ដែលបាននិយាយថា គាត់បានទិញនាឡិកានេះក្នុងតម្លៃបញ្ចុះតម្លៃ ៣៥ លានវ៉ុនតាមរយៈ កម្មវិធីបញ្ចុះតម្លៃ VIP ។
នៅខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុនរបស់ Seo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយការិយាល័យប្រធានាធិបតីទាក់ទងនឹងកម្មវិធីសាកល្បងដើម្បីប្រើប្រាស់សត្វឆ្កែមនុស្សយន្តសម្រាប់ភារកិច្ចសន្តិសុខ។ សេវាសន្តិសុខប្រធានាធិបតីបានត្រៀមលុយ ៨០០ លានវ៉ុន ដើម្បីទិញឆ្កែមនុស្សយន្តនេះ ប៉ុន្តែផែនការនេះត្រូវបានលុបចោលបន្ទាប់ពីត្រូវបានលាតត្រដាងដោយសារព័ត៌មាន។
អ្នកស៊ើបអង្កេតក៏បានរកឃើញវត្ថុប្រណីតផ្សេងទៀតផងដែរ បន្ទាប់ពីបានឆែកឆេរផ្ទះរបស់លោកស្រី Kim ជាមួយគ្រួសាររបស់គាត់ រួមទាំងស្បែកជើងម៉ាក Chanel ផងដែរ។ ពួកគេសង្ស័យថា អំណោយទាំងនេះជាអំណោយពីមនុស្សដែលមានទំនាក់ទំនងជាមួយអង្គការសាសនា សហព័ន្ធគ្រួសារដើម្បីសន្តិភាព និងការបង្រួបបង្រួមពិភពលោក។
ក្នុងដីកាចាប់ខ្លួន ពួកគេបានពណ៌នាចំណាត់ការនេះថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការបំបែករដ្ឋធម្មនុញ្ញនៃសាសនាចក្រ និងរដ្ឋ»។ ទោះជាយ៉ាងណាក៏ដោយ សំណួរនៅតែមានអំពីទំហំស្បែកជើង ដោយសារស្បែកជើងម៉ាក Chanel មានទំហំ ៣៩ ខណៈដែលលោកស្រី Kim ពាក់ទំហំ ៤១។
នាពេលកន្លងមក លោកស្រី Kim ធ្លាប់មានភាពចម្រូងចម្រាសនៅពេលនាងទទួលបានកាបូប Christian Dior តម្លៃ ៣ លានវ៉ុន (២,១០០) ពីគ្រូគង្វាលជនជាតិអាមេរិកដើមកំណើតកូរ៉េក្នុងឆ្នាំ ២០២២។ ការជួបគ្នានេះត្រូវបានថតដោយកាមេរ៉ាលាក់ ហើយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រះរាជអាជ្ញាបានសន្និដ្ឋានជាចុងក្រោយថា មិនមានមូលដ្ឋានសម្រាប់ការចោទប្រកាន់ព្រហ្មទណ្ឌនៅក្នុងសំណុំរឿងនេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ដើមពីខ្សែកពេជ្រ នាឡិកា និងកាបូប ទើបនាំឲ្យចាប់ខ្លួនអតីតជំទាវទីមួយ ពីបទពុករលួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


