ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ត្រៀមដាក់បម្រាបមិនឲ្យក្មេងក្រោម១៦ឆ្នាំប្រើបណ្ដាញសង្គម
រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ខ្លួននឹងរៀបចំចេញច្បាប់ថ្មីមួយដំបូងគេនៅលើពិភពលោក ដែលហាមឃាត់កុមារក្រោមអាយុ១៦ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញសង្គមទៀតឡើយ។ នេះបើយោងតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese នៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤។

លោក Albanese បានប្រាប់ថា បណ្ដាញសង្គមកំពុងបង្កផលអាក្រក់លើកុមារអូស្ត្រាលី ហើយច្បាប់ថ្មីនឹងត្រូវដាក់ស្នើទៅសភាក្នុងឆ្នាំ២០២៤នេះ និងចូលជាធរមាននៅរយៈពេល១២ខែបន្ទាប់។ បម្រាបថ្មី នឹងធ្វើឡើងលើគ្រប់អ្នកប្រើប្រាស់ទាំងអស់ដែលមានវ័យក្រោមអាយុកំណត់ ដោយគ្មានការលើកលែងឡើយ ទោះមានការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកគេក៏ដោយ។
លោកស្រី Michelle Rowland រដ្ឋមន្ត្រីទំនាក់ទំនង បាននិយាយថា បណ្ដាញសង្គមដែលនឹងរងផលប៉ះពាល់ ក្រោយច្បាប់ថ្មីត្រូវបានអនុម័ត មានដូចជា Instagram, Facebook, TikTok, YouTube និង X។
បណ្ដាប្រទេសជាច្រើន ធ្លាប់បានប្ដេជ្ញាហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម តែអូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលការណ៍រឹតបន្តឹងខ្លាំងគេ៕
ដោយ៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


