ប្រទេសអ៊ីតាលី Archives - Kampuchea Thmey Daily

តើជម្លោះរវាង ត្រាំ និងលោកស្រី Meloni អាចរុញច្រានទំនាក់ទំនងអាមេរិក-អ៊ីតាលី ធ្លាក់ចុះដល់ចំណុចសូន្យ?
ការប៉ះទង្គិចពាក្យសម្តី និងការវាយប្រហារផ្ទាល់ខ្លួនជាបន្តបន្ទាប់ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី  Giorgia Meloni កំពុងធ្វើឲ្យទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរ៉ូម ធ្លាក់ចូលក្នុងភាពរកាំរកូសយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក។

លោកស្រី  Giorgia Meloni និងលោកត្រាំ (រូបភាព៖Reuters)

យោងតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters, ភាពតានតឹងនេះបានផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅពេលដែលលោក ត្រាំ បានរិះគន់លោកស្រី Meloni យ៉ាងចាស់ដៃចំៗ ជុំវិញការដែលប្រទេសនេះ បដិសេធមិនព្រមចូលរួមគាំទ្រយុទ្ធនាការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។

លោកបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកស្រី Meloni ដែលបានហាមឃាត់មិនឲ្យកងទ័ពអាកាសអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស Sigonella នៅក្នុងកោះស៊ីស៊ីលី សម្រាប់ការធ្វើប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ក៏ដូចជាការដកថយរបស់អ៊ីតាលីលើការបញ្ជាទិញយន្តហោះចាក់ប្រេងពីក្រុមហ៊ុន Boeing របស់អាមេរិក។

មុនពេលកិច្ចប្រជុំកំពូលនេះផ្ទុះឡើង លោក ត្រាំ ក៏បានបើកការវាយប្រហារសង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម Truth Social ដោយបានបង្ហោះរូបថតមេដឹកនាំអ៊ីតាលី សម្លឹងមើលមកដៅរូបលោក អមដោយចំណងជើងឌឺដងបែបកំប្លែងលាយចំអក។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានអះអាងថា លោកស្រី បានអង្វរកសុំថតរូបជាមួយលោកនៅក្នុងកិច្ចប្រជុំ G7 កាលពីខែមិថុនា ដែលការចោទប្រកាន់នេះត្រូវបានលោកស្រី វាយបកវិញភ្លាមៗតាមរយៈបណ្តាញផ្សព្វផ្សាយ ដោយហៅការលើកឡើងរបស់លោកថាជារឿងប្រឌិត និងបានសង្កត់ធ្ងន់ថា ទាំងរូបលោកស្រី និងប្រទេសអ៊ីតាលី មិនដែលអង្វរករនរណាម្នាក់ឡើយ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំណាតូ លោកស្រី  Meloni បានបង្ហាញជំហរការទូតដ៏សឿងមួយ ដោយប្រកាសថា លោកស្រីដាច់ខាតមិនស្តាយក្រោយឡើយ ចំពោះទុននយោបាយ និងកិច្ចខិតខំប្រឹងប្រែងដែលខ្លួនបានបោះទុនដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ កន្លងមក។

មេដឹកនាំអ៊ីតាលីរូបនេះបានពន្យល់ថា ការព្យាយាមចងសម្ព័ន្ធភាពនេះ គឺធ្វើឡើងដើម្បីសាមគ្គីភាព និងផលប្រយោជន៍រួមរបស់ប្លុកលោកខាងលិចទាំងមូល មិនមែនជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនជាមួយលោក ត្រាំ នោះទេ។ លោកស្រីថែមទាំងទទួលស្គាល់ថា ទំនាក់ទំនងរវាងលោកស្រី និង ត្រាំ បច្ចុប្បន្នកំពុងជួបភាពរកាំរកូសពិតប្រាកដមែន ប៉ុន្តែពួកគេទាំងពីរនៅតែមានចំណុចរួមគ្នាលើគោលនយោបាយរឹតបន្តឹងអន្តោប្រវេសន៍ និងការប្រឆាំងទៅនឹងអ្វីដែលលោកស្រីបានពិពណ៌នាថាជា «វប្បធម៌ភ្ញាក់រលឹក»។

ខណៈពេលដែលការប៉ះទង្គិចពាក្យសម្តីផ្ទាល់ខ្លួននេះ បានធ្វើឲ្យអ្នកវិភាគបារម្ភថា ទំនាក់ទំនងទ្វេភាគីអាចនឹងធ្លាក់ចុះដល់ចំណុចសូន្យ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីតាលី រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានបង្ហាញសញ្ញាសម្របសម្រួលដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងរ៉ូម នឹងបញ្ឈប់ការឆ្លើយតបជាសាធារណៈចំពោះការឌឺដងតាមបណ្តាញសង្គមរបស់លោក ត្រាំ ដើម្បីរក្សាទំនាក់ទំនងស្ថាប័នរយៈពេលវែង និងការពារសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងអាមេរិក និងអ៊ីតាលី កុំឲ្យរង្គោះរង្គើដោយសារតែជម្លោះបុគ្គល៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី

The post តើជម្លោះរវាង ត្រាំ និងលោកស្រី Meloni អាចរុញច្រានទំនាក់ទំនងអាមេរិក-អ៊ីតាលី ធ្លាក់ចុះដល់ចំណុចសូន្យ? appeared first on Kampuchea Thmey Daily.

​​លោកស្រី Meloni ប្រាប់ថា មិនស្តាយក្រោយទេ ដែលស្គាល់ ត្រាំ ទោះបីធ្លាប់ឌឺដងដាក់គ្នាពីមុនក៏ដោយ
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានលើកឡើងនៅថ្ងៃទី៨ ខែកក្កដា ថា លោកស្រី​មិនមានការស្តាយក្រោយឡើយ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បើទោះបីជាមានការខ្វែងគំនិតគ្នាជាសាធារណៈជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងមិត្តភាពចាស់ៗក៏ដោយ។

រូបភាព៖ Reuters

«ទេ ខ្ញុំដាច់ខាតមិនស្តាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើនោះឡើយ» លោកស្រី Meloni បានថ្លែងនៅក្នុងទីក្រុងអង់ការ៉ា នាចុងបញ្ចប់នៃកិច្ចប្រជុំកំពូលណាតូ ដែលមានការចូលរួមពីលោក ត្រាំ ផងដែរ នៅពេលត្រូវបានគេសួរថា តើលោកស្រីមានការរាក់រែកចិត្តដែរឬទេ ចំពោះទុននយោបាយដែលលោកស្រីបានវិនិយោគជាមួយប្រធានាធិបតីអាមេរិករូបនេះ។

មេដឹកនាំអ៊ីតាលី បានបន្ថែមថា «ខ្ញុំបានធ្វើការវិនិយោគផ្នែកនយោបាយនោះ ពីព្រោះខ្ញុំជឿជាក់លើសាមគ្គីភាពរបស់ប្លុកលោកខាងលិច។ វាមិនមែនជាយុទ្ធសាស្ត្រដែលខ្ញុំទើបតែអនុវត្តនៅពេល ត្រាំ មកដល់នោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដែលខ្ញុំបានប្រកាន់ខ្ជាប់ជាមួយសមភាគីទាំងអស់របស់ខ្ញុំ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រីក៏បានទទួលស្គាល់ថា រឿងរ៉ាវនានាកំពុងដើរទៅរកផ្លូវដូចដែលគ្រប់គ្នាបានឃើញហើយ រវាងលោកស្រី និងលោក ត្រាំ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា ពួកគេទាំងពីរនៅតែមានចំណុចរួមគ្នាលើបញ្ហាមួយចំនួន រួមទាំងបញ្ហាអន្តោប្រវេសន៍ និងការប្រឆាំងទៅនឹងអ្វីដែលលោកស្រីបានពិពណ៌នាថាជា «វប្បធម៌ភ្ញាក់រលឹក »។

លោកស្រី Meloni ធ្លាប់ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរូបរបស់លោក ត្រាំ នៅតំបន់អឺរ៉ុប ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មេដឹកនាំស្រ្តីរូបនេះ បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីសំណាក់មេដឹកនាំអាមេរិក ទាំងនៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហោះនៅលើបណ្តាញសង្គម។

ការរិះគន់ជាសាធារណៈលើកដំបូងរបស់លោក ត្រាំ មកលើលោកស្រី Meloni បានកើតឡើងកាលពីខែមេសា បន្ទាប់ពីលោកស្រីបានស្តីបន្ទោសរូបលោក ចំពោះការវាយប្រហារលើសម្តេចប៉ាប លីអូ ជុំវិញការថ្កោលទោសរបស់សម្តេចប៉ាបចំពោះសង្គ្រាមអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ កាលពីខែមីនា អ៊ីតាលីក៏បានបដិសេធមិនផ្តល់ការអនុញ្ញាតឲ្យយន្តហោះយោធាអាមេរិក ដែលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងកោះ Sicily នោះឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី

The post ​​លោកស្រី Meloni ប្រាប់ថា មិនស្តាយក្រោយទេ ដែលស្គាល់ ត្រាំ ទោះបីធ្លាប់ឌឺដងដាក់គ្នាពីមុនក៏ដោយ appeared first on Kampuchea Thmey Daily.

លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកស្រី Giorgia Meloni គឺជាមនុស្សល្អម្នាក់ ប៉ុន្តែទំនាក់ទំនងរវាងអ្នកទាំងពីរបានធ្លាក់ចុះដុនដាប ដោយសារតែនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បានបដិសេធជួយអាមេរិក ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

លោកត្រាំនិង លោកស្រី Giorgia Meloni ( រូបភាព៖Reuters)

ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃទី៧ ខែកក្កដា ដោយលោកបានទម្លាយថា៖ «យើងធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា! តែវាបានប្រែប្រួល ចាប់តាំងពីលោកស្រីបដិសេធជួយយើង និងមិនចង់ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz»។

យោងតាម Newsweek លោកស្រី Meloni ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយលោក ត្រាំ ដោយសារទស្សនៈនយោបាយស្តាំនិយមដូចគ្នា។ លោកស្រីថែមទាំងជាមេដឹកនាំអឺរ៉ុបតែម្នាក់គត់ ដែលបានទៅវ៉ាស៊ីនតោន ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ កាលពីដើមឆ្នាំ២០២៥ និងធ្លាប់ចង់ស្នើឈ្មោះលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាពទៀតផង។

ទោះជាយ៉ាងណា ទំនាក់ទំនងបានចាប់ផ្តើមតានតឹងកាលពីចុងខែមិថុនា បន្ទាប់ពីលោក ត្រាំ និយាយថា លោកស្រីបានអង្វរសុំថតរូបជាមួយលោកក្នុងកិច្ចប្រជុំ G7 ហើយដែលលោកព្រមថត គឺដោយសារតែអាណិត។ ចំណុចនេះបានធ្វើឱ្យមេដឹកនាំអ៊ីតាលីខឹងសម្បារយ៉ាងខ្លាំង និងបានតបតវិញថា លោក ត្រាំ គឺជាអ្នកប្រឌិតរឿង។ សង្គ្រាមពាក្យសម្តីបានបន្តរហូតដល់សប្តាហ៍នេះ នៅពេលដែលលោក ត្រាំ បានបង្ហោះរូបភាពកាត់តឌឺដងលើគណនី Truth Social ព្រមទាំងដាក់សារថា «មិនបាច់សុំចូលជួបឡើយ»។

យ៉ាងណាមិញ នៅពេលមកដល់ទីក្រុងអង់ការ៉ា លោក ត្រាំ បែរជាបានបន្ទន់សម្តីវិញ នៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីតួកគី លោក Erdogan ដោយនិយាយថា៖ «ខ្ញុំគិតថាលោកស្រីជាមនុស្សល្អម្នាក់»។ ប៉ុន្តែលោកនៅតែបង្ហាញការខកចិត្តដែលអ៊ីតាលី និងអឺរ៉ុប មិនព្រមជួយអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ ដោយលោកសង្កត់ធ្ងន់ថា៖ «ខ្ញុំស្រឡាញ់លោកស្រី ប៉ុន្តែលោកស្រីធ្វើខុសហើយដែលមិនឈរខាងយើង ហើយខ្ញុំមិនសប្បាយចិត្តឡើយ»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី អ៊ីតាលី ជំរុញ​ EU ​ត្រៀមទណ្ឌកម្មថ្មី​ប្រឆាំង​អ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា បាន​លើ​ក​ឡើង​ឲ្យ​មាន​ការត្រៀមខ្លួនជាស្រេចរបស់សហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មថ្មីៗ​បន្ថែម​ទៀត​​ប្រឆាំង​​អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនជួយសម្រួលដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី  Giorgia Meloni (រូបភាព៖Reuters)

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន devdiscourse, នាយករដ្ឋមន្ត្រីអ៊ីតាលី បានអំពាវនាវឲ្យសហភាពអឺរ៉ុប ត្រៀមលក្ខណៈសម្រាប់ការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ លោកស្រី បានលេចឡើងចំពេលមានភាពតានតឹងជាបន្តបន្ទាប់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានជម្រុញឲ្យសហភាពអឺរ៉ុបចាត់វិធានការភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមរួមចំណែកក្នុងការដោះស្រាយវិបត្តិ។

លោកស្រី Meloni បានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលថ្លែងការណ៍ទៅកាន់សភារបស់ខ្លួន មុនពេលកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបខិតជិតចូលមកដល់។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសម្ពាធរបស់សហភាពអឺរ៉ុបទៅលើអ៊ីរ៉ង់ តាមរយៈ «វិធានការកំណត់គោលដៅ» ប្រសិនបើប្រទេសមួយនេះនៅតែបន្តដើរលើផ្លូវបច្ចុប្បន្នរបស់ខ្លួនទៀត។

លើសពីនេះទៅទៀត នៅក្នុងសុន្ទរកថាមួយស្តីពីជំហរគោលនយោបាយការបរទេសរបស់អ៊ីតាលី មុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Meloni ក៏បានលើកឡើងផងដែរថា ការអត្ថាធិប្បាយនាពេលថ្មីៗនេះមកលើប្រទេសអ៊ីតាលី ដោយរដ្ឋមន្ត្រីសន្តិសុខស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក អ៊ីតាម៉ា បេន ហ្គីរ (Itamar Ben-Gvir) គឺជារឿង «មិនអាចទទួលយកបានសម្រាប់ប្រទេសជាតិខ្លួន ហើយក៏ជារឿងមិនសមរម្យសម្រាប់ប្រទេសអ៊ីស្រាអែលផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post នាយករដ្ឋមន្ត្រី អ៊ីតាលី ជំរុញ​ EU ​ត្រៀមទណ្ឌកម្មថ្មី​ប្រឆាំង​អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

អ៊ីតាលី ស្នើ EU ទិញប្រេង និងឧស្ម័នរុស្ស៊ីឡើងវិញ ចៀសវាង «ការបិទខ្ទប់ថាមពល»
ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី និងជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Matteo Salvini បានបញ្ជាក់ជាថ្មីចំពោះការអំពាវនាវរបស់លោក ឲ្យសហភាពអឺរ៉ុប (EU) វិលត្រឡប់ទៅទិញឧស្ម័នពីប្រទេសរុស្ស៊ីវិញ ដើម្បីការពារ «ការបិទខ្ទប់ថាមពល» នាបច្ចប្បន្ន។ នេះបើយោងតាមទីភ្នាកងារសារព័ត៌មាន tass បានចុះផ្សាយ នៅថ្ងៃទី១៩ មេសា។

លោក Matteo Salvini (រូបភាព៖Reuters)

ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Milan ក្នុងនាមជាមេដឹកនាំគណបក្សសម្ព័ន្ធ លោក Salvini បាននិយាយថា EU ត្រូវផ្តល់អាទិភាពដល់សន្តិសុខថាមពល និងលុបចោលការរឹតបន្តឹងលើការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ដើម្បីចៀសវាងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

លោកក៏បានអំពាវនាវឲ្យមានការផ្អាកបទប្បញ្ញត្តិនៅក្នុងកតិកាសញ្ញាស្ថិរភាព និងកំណើន ហើយបានរិះគន់គោលនយោបាយកិច្ចព្រមព្រៀងបៃតង ដែលលោកហៅថា ជាឧបសគ្គដល់សេដ្ឋកិច្ច។

យោងតាមលោក Salvini ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ គួរតែត្រូវបានដឹកនាំឆ្ពោះទៅរកការគាំទ្រដល់ប្រជាជនដែលជួបការលំបាក ជំនួសឲ្យការរក្សាការរឹតបន្តឹងពាណិជ្ជកម្ម។ លោកបានស្នើឲ្យទីក្រុងព្រុចសែល ធ្វើសកម្មភាពស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិក ក្នុងការបន្ធូរបន្ថយវិធានការទាក់ទងនឹងប្រេងរបស់រុស្ស៊ី។

ជាក់ស្ដែង អាមេរិកបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើប្រេងរបស់រុស្ស៊ីជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឲ្យមានការជួញដូរទំនិញដែលផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី១២ ខែមីនា ហើយបន្ទាប់មកពង្រីកការរឹតបន្តឹងទាំងនោះដើម្បីបន្តទិញរហូតដល់ពាក់កណ្តាលខែឧសភា។ លោក Salvini បាននិយាយថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអាចចាត់វិធានការនេះ សហភាពអឺរ៉ុបក៏គួរតែពិចារណា ជំនួសឲ្យការបិទសាលារៀន និងរោងចក្រ ចូរយើងត្រលប់ទៅទិញឧស្ម័នពីជុំវិញពិភពលោក រួមទាំងប្រទេសរុស្ស៊ីផងដែរ ព្រោះយើងមិនកំពុងធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ីទេ»។

សហភាពអឺរ៉ុបបានអនុម័តផែនការមួយដើម្បីលុបបំបាត់ឧស្ម័នរបស់រុស្ស៊ីបន្តិចម្តងៗ តាមរយៈបំពង់បង្ហូរប្រេងនៅឆ្នាំ ២០២៧ ទោះបីជាមានការជំទាស់ពីស្លូវ៉ាគី និងហុងគ្រីក៏ដោយ។ ហុងគ្រីបានប្តឹងការសម្រេចចិត្តនេះនៅក្នុងតុលាការសហភាពអឺរ៉ុប ខណៈដែលស្លូវ៉ាគីក៏បានប្រកាសផងដែរថា ខ្លួននឹងចាត់វិធានការស្រដៀងគ្នានេះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អ៊ីតាលី ស្នើ EU ទិញប្រេង និងឧស្ម័នរុស្ស៊ីឡើងវិញ ចៀសវាង «ការបិទខ្ទប់ថាមពល» appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​​​​​ជាប្រទេសទី២នៅអាស៊ីអាគ្នេយ៍​មាន​​​​នាវាផ្ទុកយន្តហោះ​ ក្រោយ​​បញ្ជាទិញ​ពីអ៊ីតាលី
ថ្មីៗនេះរដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​បានប្រកាសថា ​ខ្លួន​នឹង​ទិញ​នាវា​ផ្ទុក​យន្ត​ហោះម៉ាក Giuseppe Garibaldi (C-៥៥១)​ ដែលលែង​ប្រតិបត្តិការ​​បម្រើ​​​កង​​ទ័ព​ជើងទឹកអ៊ីតាលី​ ក្នុង​ទម្រង់​ជា​ជំនួយ​ឥត​សំណង​ពី​រដ្ឋា​ភិបាល​អ៊ី​តា​លី ដោយ​​រំពឹង​ថា​ នាវានោះ​នឹង​មក​ដល់​មុន​ខួប​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិឥណ្ឌូណេស៊ីនៅ​ថ្ងៃទី៥ខែតុលា​។ ​​​នាវា​ផ្ទុក​យន្តហោះ​នោះ​ បាន​ដាក់​បម្រើ​ឱ្យ​កង​ទ័ព​ជើង​ទឹក​អ៊ីតាលី​ចាប់​ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០២៤។ ​

នាវា​ផ្ទុក​យន្ត​ហោះម៉ាក Giuseppe Garibaldi ។ រូបភាព​៖ Reddit

យោង​តាម​ CNA ចុះផ្សាយ​ថ្ងៃទី២៣ ខែ​កុម្ភៈឱ្យ​ដឹង​ថា ការបញ្ជា​ទិញ​យក​នេះ​នឹង​ធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី​ក្លាយ​ជា​ប្រទេស​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​ថៃ ​ដែល​មាន​​ដំណើរ​ការ​នាវា​ផ្ទុក​យន្ត​ហោះ​។ នៅ​ទូទាំង​អាស៊ីបច្ចុប្បន្ន មាន​​តែប្រទេសចិន ឥណ្ឌា និងជប៉ុនប៉ុណ្ណោះ​ដែល​មាននាវា​ផ្ទុក​យន្ត​ហោះ​ផ្ទាល់​ខ្លួន​។​

នាវា​ផ្ទុក​យន្តហោះ​​ Giuseppe Garibaldi ត្រូវ​បាន​គេ​មើល​ឃើញ​ថាជាផ្នែក​មួយ​នៃ​ការ​ជំរុញ​ដ៏​ខ្លាំងរបស់​ប្រធានាធិបតី ​ទើប​ឡើង​កាន់​អំណាច​ លោក​ Prabowo Subianto ដើម្បី​ធ្វើ​ទំនើប​កម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​ឥណ្ឌូណេស៊ី ពង្រីក​​សមត្ថភាព​ អំឡុងពេល​លោក​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ចាប់​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៤។

ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo បាន​ត្រួត​ពិនិត្យ​ការ​ទិញយន្តហោះចម្បាំង ប្រព័ន្ធ​មីស៊ីល និង​នាវា​ចម្បាំង ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​វិស័យ​យោធាប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ គំនិត​​នៃ​ការ​ទទួល​យក​នាវា​ផ្ទុកយន្តហោះ​លេច​ចេញ​​រូប​រាង​ឡើង ​បន្ទាប់​ពី​លោក​បានឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីនៅ​ចុង​ឆ្នាំ ២០២៤ ។

ចំណែក​អ្នកវិភាគ​ជា​ច្រើន​និយាយថា ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​ផ្លូវទឹកយុទ្ធ​សាស្ត្រ​ជាច្រើន និង​ចំណុច​ប្រសព្វដ៏​មមា​ញឹក ភូមិ​សា​ស្ត្រ​របស់​ឥណ្ឌូណេស៊ីគឺ​មាន​​ភាព​ត្រឹម​ត្រូវ​ចំពោះ​​តម្រូវ​ការ​សម្រាប់​នាវាផ្ទុកយន្តហោះ។

លោក Beni Sukadis អ្នក​វិភាគការពារជាតិនៅវិទ្យាស្ថានសិក្សា​ការពារ​ជាតិ ​និង​យុទ្ធសាស្ត្រឥណ្ឌូណេស៊ី (Lesperssi) និយាយថា៖ « នាវា​ផ្ទុក​យន្ត​ហោះ​អាច​មាន​សមត្ថភាព​គាំទ្រ​ប្រតិបត្តិ​ការ​ប្រយុទ្ធ និង​មិនប្រយុទ្ធ​ជា​ច្រើន​ទៀត​»។

លោក​បន្ថែម​ថា៖ « នាវា​ផ្ទុក​យន្ត​ហោះ​នេះក៏​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​បេសកកម្ម​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ផង​ដែរ»។

យ៉ាងណា អ្នកជំនាញផ្សេងទៀតបានព្រមាន​ថា ទំហំ ​និង​ថ្លៃដើម​នៃដំណើរការក្រុមហ៊ុនដឹក​ជញ្ជូន​អាច​ដាក់សម្ពាធ​បន្ថែម​ទៀត ​លើ​ទំហំ​ហិរញ្ញវត្ថុ​របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវ​បាន​លាត​សន្ធឹង​រួច​ហើយ​ដោយ​កម្មវិធី​សង្គម សេដ្ឋកិច្ច និងវិស័យ​ការពារ​​ជាតិ​ដ៏​ធំ​ជា​ច្រើន​របស់​លោក Prabowo។

យោង​តាម​វេទិកាព័ត៌មានការពារជាតិ និងសន្តិសុខ (Defence Security Asia)ថ្លៃ​ដើម​នៃ​ប្រតិបត្តិការប្រចាំឆ្នាំ​លើ​នាវា Giuseppe Garibaldi ​អាច​មាន​ចន្លោះពី ៥០លានដុល្លារទៅ ៨០ លានដុល្លារអាមេរិក៕

The post ឥណ្ឌូណេស៊ី​​​​​ជាប្រទេសទី២នៅអាស៊ីអាគ្នេយ៍​មាន​​​​នាវាផ្ទុកយន្តហោះ​ ក្រោយ​​បញ្ជាទិញ​ពីអ៊ីតាលី appeared first on Kampuchea Thmey Daily.

​មេ​ដឹកនាំ​បារាំង​ និង​អ៊ីតាលី ប៉ះសម្តី​គ្នា​​ជុំវិញ​អំពើហិង្សា​នៅបារាំង​​​​
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ បានឆ្លើយតបទៅកាន់លោកស្រី Giorgia Meloni ដោយស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីតាលីឈប់ធ្វើអត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត បន្ទាប់ពីគាត់លើកឡើងអំពីឧប្បត្តិហេតុដ៏សាហាវនៅឯប្រទេសបារាំង។

ប្រធានាធិបតីបារាំង Emmanuel Macron និងលោកស្រី  Giorgia Meloni (រូបភាព៖Reuters)

យោងតាមសារព័ត៌មាន​ france24 ប្រធានាធិបតី​បារាំង លោក Macron បាន​និយាយថា​ នៅប្រទេសបារាំង គ្មានកន្លែងសម្រាប់ចលនា​ណាមួយ​ដើម្បីទទួលយក និងធ្វើឲ្យអំពើហិង្សាស្របច្បាប់នោះទេ ហើយសូម្បីតែក្នុងការប្រឈមមុខដាក់គ្នាដ៏​ខ្លាំង​សម្រាប់សាធារណរដ្ឋក៏ដោយ។

ការប្រកាសដ៏តានតឹងរបស់​ប្រធានាធិបតី​​បារាំង​បានកើត​​ឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃទី ១៨ខែកុម្ភៈថា ការស្លាប់របស់លោក Deranque គឺជា «របួសសម្រាប់អឺរ៉ុបទាំងមូល»។

លោក Quentin Deranque ជាពលរដ្ឋបារាំងអាយុ ២៣​ឆ្នាំ បានស្លាប់កាលពីសប្តាហ៍មុនដោយសាររបួសក្បាល បន្ទាប់ពីត្រូវបានវាយប្រហារដោយមនុស្សយ៉ាងហោចណាស់៦នាក់ នៅខាងក្រៅការតវ៉ា​ដោយ​​ក្រុម​ស្តាំនិយមនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Lyon។

ទោះបី​យ៉ាងណា យោងតាមប្រភពពីរដ្ឋអាជ្ញា Thierry Dran បានប្រាប់សន្និសីទសារព័ត៌មានថា បច្ចុប្បន្នជនសង្ស័យមានចំនួន១១នាក់ ក្នុង​នោះ​មាន​បុរស ៨ នាក់ និងស្ត្រី ៣នាក់ ដែលត្រូវចាប់ខ្លួនទាក់ទងនឹងការស្លាប់របស់លោក Deranque។​​  ឥឡូវនេះ​​ជនសង្ស័យ​​កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ឃាតកម្មដោយចេតនា។ ក្នុងចំណោមពួកគេមានជំនួយការពីរនាក់របស់លោក Raphael Arnault សមាជិកសភាមកពីគណបក្ស French Indomitable (LFI) ឆ្វេងនិយម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ វ៉េណេស៊ុយអេឡា

The post ​មេ​ដឹកនាំ​បារាំង​ និង​អ៊ីតាលី ប៉ះសម្តី​គ្នា​​ជុំវិញ​អំពើហិង្សា​នៅបារាំង​​​​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី អ៊ីតាលី ចង់តែងតាំងលោកត្រាំ សម្រាប់ពានសន្តិភាព បើបញ្ចប់ជម្លោះនៅ អ៊ុយក្រែន
នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz កាលពីថ្ងៃទី ២៣ខែមករាថា យើងសង្ឃឹមថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដើម្បីឲ្យលោកស្រីអាចតែងតាំងគាត់សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

លោកត្រាំ និង នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni(រូបភាព៖REUTERS)

យោងតាម straitstimes. លោកស្រី Meloni បានសម្តែងទំនុកចិត្តយ៉ាងមុតមាំថា ខ្លួនអាចតែងតាំងរង្វាន់ណូបែលសន្តិភាពសម្រាប់ប្រធានាធិបតីអាមេរិក ប្រសិនបើគាត់ជួយសម្រេចបាន «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន»។

លោកស្រី Meloni ត្រូវបានគេដឹងថា តែងមានទំនាក់ទំនងល្អជាមួយលោកត្រាំជាខ្លាំង ហើយក៏ដឹងថា គាត់បានសម្តែងការខកចិត្តម្តងហើយម្តងទៀត បន្ទាប់ពីមិនបានទទួលរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុន។ យ៉ាងណា នៅក្នុងសារមួយទៅកាន់នាយករដ្ឋមន្ត្រីន័រវេស Jonas Gahr Store ដែលចេញផ្សាយនៅថ្ងៃទី ១៩ ខែមករា លោកត្រាំបាននិយាយថា ការមិនឈ្នះរង្វាន់ណូបែលសន្តិភាពមានន័យថាគាត់ «លែងមានអារម្មណ៍ថាត្រូវគិតតែអំពីសន្តិភាពទៀតហើយ»។

ប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២២ ខែមករា បានចុះហត្ថលេខាលើឯកសារមួយដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព។ អង្គការនេះត្រូវបានបង្កើតឡើងដំបូងដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅហ្គាហ្សា និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា ប៉ុន្តែលោកត្រាំបានបង្ហើបថា ក្រុមប្រឹក្សានេះនឹងសម្របសម្រួលជម្លោះសកលក្នុងពេលឆាប់ៗ។

នៅក្នុងនោះ អ៊ីតាលីក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្រុមប្រឹក្សាដែរ ប៉ុន្តែលោកស្រី Meloni បានប្រាប់ត្រាំថា ប្រទេសរបស់ខ្លួនមានបញ្ហារដ្ឋធម្មនុញ្ញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញនៃប្រទេសអ៊ីតាលី មិនអនុញ្ញាតឲ្យប្រទេសចូលរួមជាមួយអង្គការដែលដឹកនាំដោយមេដឹកនាំបរទេសតែមួយនោះទេ។ ក្នុងពេលដែលលោកត្រាំ គឺជាប្រធានក្រុមប្រឹក្សាសន្តិភាព ក៏ដូចជាតំណាងសហរដ្ឋអាមេរិក និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិផងដែរ។

លោកស្រី Meloni បាននិយាយថា ខ្លួនបានស្នើសុំឲ្យលោកត្រាំពិនិត្យឡើងវិញនូវក្របខ័ណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាដើម្បីធ្វើឲ្យសមស្របទៅនឹងតម្រូវការរក្នុងប្រទេសអ៊ីតាលី និងប្រទេសអឺរ៉ុបដទៃទៀត។ លោកស្រីលើកឡើងថា យើងត្រូវព្យាយាមធ្វើបែបនេះ។ វត្តមានរបស់ប្រទេសដូចជាយើងអាចធ្វើឲ្យមានភាពខុសគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មូលហេតុ មន្ត្រីរុស្ស៊ីមួយចំនួនគាំទ្រលោកត្រាំ  ស្វែងរកជ័យជម្នះលើ Greenland

The post នាយករដ្ឋមន្ត្រី អ៊ីតាលី ចង់តែងតាំងលោកត្រាំ សម្រាប់ពានសន្តិភាព បើបញ្ចប់ជម្លោះនៅ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.