ព័ត៌មានអន្ដរជាតិ
ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ វ៉េណេស៊ុយអេឡា
លោកឧត្តមសេនីយ៍ Francis Donovan និងមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ Joseph Humire បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធទី១៨ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសន្តិសុខ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយភ្នាក់ងារ Reuters ។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបាននិយាយថា គណៈប្រតិភូយោធាអាមេរិកបានជួបជាមួយប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez រដ្ឋមន្ត្រីក្រសួងការពារជាតិ Vladimir Padrino និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Diosdado Cabello។ ភាគីទាំងពីរបានព្រមព្រៀងគ្នាសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន អំពើភេរវកម្ម និងការធ្វើចំណាកស្រុក។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡាលោក Miguel Angel Perez បានលើកឡើងថា កិច្ចប្រជុំនេះបានបញ្ជាក់ថា ការទូតត្រូវតែជាយន្តការមួយដើម្បីដោះស្រាយភាពខុសគ្នា និងដោះស្រាយបញ្ហាដែលជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់។
ដោយឡែក បញ្ជាការភាគខាងត្បូង (SOUTHCOM) ដែលជាទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅអាមេរិកខាងត្បូង អាមេរិកកណ្តាល និងការ៉ាប៊ីន បានចេញសេចក្តីថ្លែងការណ៍រួមថា ការពិភាក្សាបានផ្តោតលើបរិយាកាសសន្តិសុខ ជំហាននានាដើម្បីធានាការអនុវត្តផែនការ ៣ ដំណាក់កាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសស្ថិរភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក៏ដូចជាសារៈសំខាន់នៃសន្តិសុខរួមនៅទូទាំងអឌ្ឍគោលខាងលិច។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូយោធាសហរដ្ឋអាមេរិក ចាប់តាំងពីកងកម្លាំងអាមេរិកបានចាប់ខ្លួនអតីតប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់មួយកាលពីខែមុន ហើយបាននាំលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងជាប្រតិបត្តិការដែលបានកើតឡើងដោយគ្មានការប្រកាសជាមុន ដោយសម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់ឧត្តមសេនីយ៍ Francis Donovan ទៅកាន់អាមេរិកឡាទីន ក្នុងនាមជាមេដឹកនាំនៃបញ្ជាការភាគខាងត្បូង SOUTHCOM ចាប់តាំងពីត្រូវបានតែងតាំងកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


