ព័ត៌មានអន្ដរជាតិ
មេដឹកនាំបារាំង និងអ៊ីតាលី ប៉ះសម្តីគ្នាជុំវិញអំពើហិង្សានៅបារាំង
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ បានឆ្លើយតបទៅកាន់លោកស្រី Giorgia Meloni ដោយស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីតាលីឈប់ធ្វើអត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត បន្ទាប់ពីគាត់លើកឡើងអំពីឧប្បត្តិហេតុដ៏សាហាវនៅឯប្រទេសបារាំង។

យោងតាមសារព័ត៌មាន france24 ប្រធានាធិបតីបារាំង លោក Macron បាននិយាយថា នៅប្រទេសបារាំង គ្មានកន្លែងសម្រាប់ចលនាណាមួយដើម្បីទទួលយក និងធ្វើឲ្យអំពើហិង្សាស្របច្បាប់នោះទេ ហើយសូម្បីតែក្នុងការប្រឈមមុខដាក់គ្នាដ៏ខ្លាំងសម្រាប់សាធារណរដ្ឋក៏ដោយ។
ការប្រកាសដ៏តានតឹងរបស់ប្រធានាធិបតីបារាំងបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃទី ១៨ខែកុម្ភៈថា ការស្លាប់របស់លោក Deranque គឺជា «របួសសម្រាប់អឺរ៉ុបទាំងមូល»។
លោក Quentin Deranque ជាពលរដ្ឋបារាំងអាយុ ២៣ឆ្នាំ បានស្លាប់កាលពីសប្តាហ៍មុនដោយសាររបួសក្បាល បន្ទាប់ពីត្រូវបានវាយប្រហារដោយមនុស្សយ៉ាងហោចណាស់៦នាក់ នៅខាងក្រៅការតវ៉ាដោយក្រុមស្តាំនិយមនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Lyon។
ទោះបីយ៉ាងណា យោងតាមប្រភពពីរដ្ឋអាជ្ញា Thierry Dran បានប្រាប់សន្និសីទសារព័ត៌មានថា បច្ចុប្បន្នជនសង្ស័យមានចំនួន១១នាក់ ក្នុងនោះមានបុរស ៨ នាក់ និងស្ត្រី ៣នាក់ ដែលត្រូវចាប់ខ្លួនទាក់ទងនឹងការស្លាប់របស់លោក Deranque។ ឥឡូវនេះជនសង្ស័យកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ឃាតកម្មដោយចេតនា។ ក្នុងចំណោមពួកគេមានជំនួយការពីរនាក់របស់លោក Raphael Arnault សមាជិកសភាមកពីគណបក្ស French Indomitable (LFI) ឆ្វេងនិយម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ វ៉េណេស៊ុយអេឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


