ប្រទេស ហូឡង់ Archives - Kampuchea Thmey Daily

ហូឡង់​ កត់ត្រា​ចំនួន​អ្នក​ស្លាប់​លើស​ពី ​៩០០នាក់ ​ដោយ​សារ​រលក​កម្តៅ​​កើន​ឡើង​ខ្លាំង​
រលកកម្តៅ​​នៅអឺរ៉ុបកំពុងកើន​​កាន់តែខ្លាំងឡើង ញឹកញាប់ និង​រីករាលដាលជាង​ពេលណាៗទាំងអស់។ អ្នក​វិទ្យាសាស្ត្រ បាន​កត់​សម្គាល់ថា អឺរ៉ុបកំពុង​ឡើង​កម្តៅ​លឿន​ជាងទ្វីប​ដទៃ​ទៀត ហើយ​កម្តៅ​ប្រហែល​ពីរដង​នៃ​មធ្យម​ភាគ​សកល។​​

ជាក់​ស្តែង​ ប្រទេស​ហូឡង់ បានកត់ត្រា​ចំនួន​អ្នក​ស្លាប់​លើសពី ៩០០នាក់​ នៅចុង​ខែ​មិថុនា និងដើមខែកក្កដា ដោយ​សារ​ការ​កើន​កម្តៅ​ ខណៈរលក​កម្តៅ​បាន​​វាយ​ប្រហារ​នៅ​អឺរ៉ុបខាងលិច ដែលហូឡង់​​ជាប្រទេសចុងក្រោយ​​បង្អស់​ដែល​ត្រូវបាន​​​​រាយការណ៍​ពី​ការកើនឡើងនៃអត្រាមរណភាព​​បណ្តាល​មក​ពី​កត្តា​អាកាសធាតុ​។ នេះបើយោងតាមអាជ្ញាធរសុខា​ភិបាល បាន​ឲ្យ​ដឹង​​​នៅថ្ងៃទី១៥ ខែកក្កដា និង​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ​។

ឡាន​បាញ់​ទឹក​នៅ​ហូឡង់​ ដោយសារ​ក្តៅ​ពេក​។ រូបភាព៖ AFR

វិទ្យាស្ថានជាតិ​សុខភាពសាធារណៈនិងបរិស្ថាន(RIVM) លើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា៖ « មូលហេតុនៃការស្លាប់​ទាំងនោះ​មិនទាន់​ដឹងច្បាស់​នៅឡើយទេ ប៉ុន្តែ​វាទំនងជាកម្តៅ​បាន​ដើរតួនាទីយ៉ាងសំខាន់»។

ប្រទេសនេះ​បានកត់ត្រាការស្លាប់ចំនួន ៩១១នាក់​ ច្រើនជាងធម្មតា​ ​ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ដោយមនុស្ស​​មានអាយុ ៨០ឆ្នាំឡើង​ទៅ រងផលប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជាអ្នករស់​នៅភាគខាងត្បូង និងខាងកើត ជាកន្លែង​ដែលសីតុណ្ហភាពខ្ពស់បំផុត ​ជិត ៤០អង្សាសេ​​ក្នុងតំបន់មួយ​ចំនួន។

យោងតាមការ​ប៉ាន់ស្មាន រលកកម្ដៅជាបន្តបន្ទាប់នៅអឺរ៉ុប​ថ្មីៗនេះ​បាន​បំបែកកំណត់ត្រា​សីតុណ្ហភាព​ខ្ពស់​ បណ្តាល​ឱ្យមានមនុស្សស្លាប់រាប់​ពាន់នាក់ក្នុងប្រទេសនានា រួមមាន ​បែលហ្ស៊ិក អង់គ្លេស បារាំង និងអេស្ប៉ាញ។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ World Weather Attribution រលកកម្ដៅខែមិថុនានឹងស្ទើរតែមិនអាច​ទៅរួចទេ បើគ្មានការប្រែប្រួល​អាកាសធាតុ​៕

សម្រួល៖ ណឺ មិនា

The post ហូឡង់​ កត់ត្រា​ចំនួន​អ្នក​ស្លាប់​លើស​ពី ​៩០០នាក់ ​ដោយ​សារ​រលក​កម្តៅ​​កើន​ឡើង​ខ្លាំង​ appeared first on Kampuchea Thmey Daily.

​​​អាល្លឺម៉ង់-ហូឡង់ នឹង​ដឹកនាំ​ទ័ព​អង្គការ​ណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះ​សង្គ្រាមជាមួយរុស្ស៊ី
ប្រទេសអាល្លឺម៉ង់ និងហូឡង់ នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា បានប្រកាសថា អង្គការណាតូ នឹងពង្រឹងការការពារដែនដីនៅប៉ែកខាងកើត​អឺរ៉ុប​ ដោយប្រគល់ភារកិច្ចឲ្យកងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ធ្វើជាមេបញ្ជាការលើកងទ័ពសម្ព័ន្ធមិត្តនៅក្នុងប្រទេសអេស្តូនី និងឡេតូនី​ ក្នុងករណីមានសង្គ្រាមកើតឡើងជាមួយរុស្ស៊ី។

ទាហានឈរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier និងស្តេចហូឡង់ Willem-Alexander (រូបភាព៖ Reuters)

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters  បច្ចុប្បន្ននេះ កងកម្លាំងរបស់អង្គការណាតូនៅក្នុងប្រទេស​តំបន់​បាល់ទិកទាំងបី ព្រមទាំងប៉ែកខាងជើងនៃប្រទេសប៉ូឡូញ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការដ្ឋានចម្រុះជាតិសាសន៍តែមួយ។

ការបង្កើតតំបន់បញ្ជាការទីពីរនេះ អាចអនុញ្ញាតឲ្យបក្សសម្ព័ន្ធយោធា​នៃ​អង្គការ​ណាតូមួយនេះ បន្ថែមកងកម្លាំង​កាន់តែច្រើនទៅកាន់តំបន់បាល់ទិក ដែលជាតំបន់ប្រឈមនឹងហានិភ័យខ្ពស់ជាងគេបំផុត ពីការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសរុស្ស៊ី។ អង្គការណាតូ បានព្រមានថា ទីក្រុងមូស្គូអាចនឹងបើកការវាយលុកទ្រង់ទ្រាយធំលើទឹកដីសម្ព័ន្ធមិត្តយ៉ាងឆាប់បំផុតនៅឆ្នាំ២០២៩ ប្រសិនបើកិច្ចប្រឹងប្រែងពង្រឹងសព្វាវុធរបស់រុស្ស៊ី​នៅតែបន្ត ខណៈដែលវិមានក្រឹមឡាំងបានបដិសេធចំពោះចេតនានេះ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា «ជាមួយនឹងការបញ្ចូលកងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ទៅក្នុងផែនការការពារជាតិរបស់ណាតូ ប្រទេសទាំងពីរជួយទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខរបស់អឺរ៉ុប» ដោយលោកបានបន្ថែមថា កងទ័ពចម្រុះនេះមានការចូលរួមពីប្រទេសចំនួន១៦។

ក្រសួងការពារជាតិអាល្លឺម៉ង់ និងហូឡង់ ក៏បានចេញការបញ្ជាក់មួយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា កងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ដែលមានមូលដ្ឋាននៅទីក្រុង Muenster ប្រទេសអាល្លឺម៉ង់ នឹងទទួលតួនាទីជាទីបញ្ជាការដ្ឋានយុទ្ធសាស្ត្រសម្រាប់ប្រទេសអេស្តូនី និងឡេតូនី​ នៅជុំវិញពាក់កណ្តាលឆ្នាំនេះ។

ដោយឡែក យោងតាមមន្ត្រីយោធាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ការមានកងទ័ពចម្រុះទីពីរមកទទួលបន្ទុកការពារតំបន់បាល់ទិក នឹងអនុញ្ញាតឲ្យណាតូអាចប្រមូលផ្តុំ «កម្លាំងក្នុងចំនួនដ៏ច្រើនដោយល្បឿនលឿន»។ ជាក់ស្ដែង នៅជិតព្រំដែនបាល់ទិក រុស្ស៊ីបានចាប់ផ្តើមបង្កើនហេដ្ឋារចនាសម្ព័ន្ធយោធា ដោយសាងសង់បន្ទាយថ្មីៗនៅក្នុងស្រុក Leningrad និងទីក្រុង Moscow របស់ខ្លួន ដែលរំពឹងថា នឹងប្រើសម្រាប់ផ្ទុកកងទ័ពរុស្ស៊ីដែលត្រឡប់មកពីប្រទេសអ៊ុយក្រែនវិញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប

The post ​​​អាល្លឺម៉ង់-ហូឡង់ នឹង​ដឹកនាំ​ទ័ព​អង្គការ​ណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះ​សង្គ្រាមជាមួយរុស្ស៊ី appeared first on Kampuchea Thmey Daily.

Joe Biden ឈ្នះកិច្ចព្រមព្រៀងជាមួយហូឡង់ និងជប៉ុន ទប់ស្កាត់នាំចេញបន្ទះឈីបទៅចិន
យោងតាមប្រភពមួយបានឲ្យដឹងថា អាមេរិក ទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសហូឡង់ និងជប៉ុន រឹតបន្តឹងការនាំចេញគ្រឿងម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួនទៅកាន់ប្រទេសចិននៅក្នុងកិច្ចពិភាក្សាដែលបានបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងកាត់បន្ថយមហិច្ឆតារបស់ទីក្រុងប៉េកាំងក្នុងការកសាងសមត្ថភាពបន្ទះឈីបក្នុងស្រុករបស់ខ្លួន នឹងពង្រីកការគ្រប់គ្រងនាំចេញមួយចំនួនដែលអាមេរិកបានអនុម័តកាលពីខែតុលាដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសសម្ព័ន្ធមិត្តទាំងពីររួមមាន ក្រុមហ៊ុន ASML Holding, Nikon Corp និង Tokyo Electron ។

ចំពោះការរឹតបន្តឹងនេះ គឺមិនមានផែនការប្រកាសជាសាធារណៈឡើយ ហើយការអនុវត្តជាក់ស្តែងអាចចំណាយពេលរាប់ខែ នៅពេលដែលប្រទេសទាំងពីរបញ្ចប់ការរៀបចំផ្លូវច្បាប់។

ក្នុងកិច្ចពិភាក្សា​នៅទីក្រុង ឡាអេ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte លោកនិយាយថា ទាក់ទិនជាមួយបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សាគ្នាជាយូរមកហើយ ដែលវាគឺជាប្រធានបទដ៏រសើបមួយ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ឯអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ហូឡង់​ក៏បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ។

តាមរយៈកិច្ចព្រមព្រៀងនេះ ហូឡង់នឹងរារាំង ក្រុមហ៊ុន ASML មិនឱ្យលក់ទៅប្រទេសចិននូវម៉ាស៊ីន lithography ជ្រមុជទឹកមួយចំនួន ដែលជាប្រភេទឧបករណ៍ទំនើបបំផុតនៅក្នុងខ្សែអក្សរ lithography ultraviolet ជ្រៅរបស់ក្រុមហ៊ុន។ ដោយឡែក ជប៉ុន​នឹង​កំណត់​​ស្រដៀង​គ្នា​នេះ​លើ​ក្រុមហ៊ុន Nikon ផងដែរ។

កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះមួយសម្រាប់អាមេរិក ដែលព្យាយាមរារាំងការរីកចំរើនផ្នែកយោធារបស់ទីក្រុងប៉េកាំង ដោយកាត់ផ្តាច់ការនាំចូលឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់។

ប៉ុន្តែនាយកប្រតិបត្តិរបស់ ASML លោក Peter Wennink បានព្រមានថា យុទ្ធនាការរបស់អាមេរិកអាចនឹងមានផលវិបាក ដោយព្យាករណ៍ថា ចិននឹងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើការនាំចូលឡើយ៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ South China Morning Post

The post Joe Biden ឈ្នះកិច្ចព្រមព្រៀងជាមួយហូឡង់ និងជប៉ុន ទប់ស្កាត់នាំចេញបន្ទះឈីបទៅចិន appeared first on Kampuchea Thmey Daily.

ហូឡង់ ប្រកាស បង្កើនការចំណាយខាងយោធា ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់
រដ្ឋាភិបាល​ហូឡង់ ​បាន​លាតត្រដាង​នូវ​អ្វី​ដែល​ខ្លួន​និយាយ​ថា ​ជា​ការ​បង្កើន​ចំណាយ​ខាង​យោធា​ដ៏​ធំ​បំផុត​ចាប់​តាំង​ពី​ ​បញ្ចប់​សង្រ្គាម​ត្រជាក់មក។

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren

រដ្ឋមន្ត្រីការពារជាតិ លោកស្រី Kajsa Ollongren និយាយថា “ការគំរាមកំហែងលើពិភពលោក និងសង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា សន្តិភាព និងសន្តិសុខមិនអាចទទួលយកបានទេ”។

ប្រាក់បន្ថែមចំនួន ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ នឹងត្រូវបានប្រើដើម្បីផ្គត់ផ្គង់គ្រឿងសព្វាវុធ ដូចជាយន្តហោះចម្បាំង F-35 ថ្មីចំនួន៦គ្រឿង និងបង្កើនចំនួនយន្តហោះគ្មានមនុស្សបើកធុន MQ-9 Reaper ទ្វេដងពី ៤ ទៅ ៨ គ្រឿង។

នេះមានន័យថា នៅឆ្នាំ ២០២៤ និង ២០២៥, ហូឡង់នឹងឈានដល់ ២% នៃ GDP លើការចំណាយយោធា ដែលអង្គការណាតូបានជំរុញដល់សមាជិករបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ The Guardian៖ រុស្ស៊ី កំពុងឈ្នះសង្គ្រាមសេដ្ឋកិច្ចលើ លោកខាងលិច

The post ហូឡង់ ប្រកាស បង្កើនការចំណាយខាងយោធា ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ appeared first on Kampuchea Thmey Daily.

មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដ៏សាហាវ ឆ្លងមនុស្សជាង ១០០នាក់ហើយ
មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដែលមានបម្រែបម្រួលសាហាវបំផុត ត្រូវបានរកឃើញនៅក្នុងប្រទេសហូឡង់។ វាធ្វើឲ្យបុគ្គលដែលឆ្លងមេរោគនេះ ឈឺលឿនជាងមេរោគបច្ចុប្បន្នដល់ទៅទ្វេដងឯណោះ។

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford បានឲ្យដឹងថា មេរោគបំប្លែងថ្មី ដែលគេហៅថា វ៉ារ្យ៉ង់ VB បានឆ្លងដល់មនុស្សចំនួន១០៩នាក់ហើយ។

មេរោគនេះបំផ្លាញប្រព័ន្ធការពាររាងកាយ និងធ្វើឲ្យចុះខ្សោយដល់ សមត្ថភាពរបស់មនុស្សក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រចាំថ្ងៃ ហើយឆ្លងលឿនជាងមេរោគមុនៗ។

វា​មាន​ន័យ​ថា អ្នក​ដែល​ឆ្លង​មេរោគ​នេះ ​អាច​វិវត្តន៍​ទៅ​រក​ជំងឺ​អេដស៍​បានកាន់តែ​លឿន។

វ៉ារ្យ៉ង់ VB ក៏មានផ្ទុកមេរោគខ្ពស់ជាងប្រភេទបច្ចុប្បន្នចន្លោះពី ៣.៥ទៅ ៥.៥ ដងផងដែរ ដែលមានន័យថា អ្នកឆ្លងនឹងចម្លងមេរោគទៅអ្នកដទៃបានកាន់តែងាយ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចាប់ផ្តើមការព្យាបាល អ្នកដែលមានផ្ទុកវីរុសបំប្លែងខ្លួននេះ មានប្រព័ន្ធការពាររាងកាយ និងអត្រារស់រានមានជីវិតស្រដៀងនឹងអ្នកឆ្លងមេរោគអេដស៍ផ្សេងទៀតដែរ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានព្រមានពីការចុះខ្សោយសុខភាព ក្នុងរយៈពេលយ៉ាងឆាប់រហ័សបន្ទាប់ពីការឆ្លង VB៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kenya Talk

ចុចអាន៖ វ៉ាក់​សាំង​​ការពារ​​​ជំងឺ​​អេដស៍​​ប្រើ​​បច្ចេកវិទ្យា​ mRNA​ ចាប់​​ផ្តើម​ធ្វើ​​តេស្ត​​លើ​​មនុស្ស​

The post មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដ៏សាហាវ ឆ្លងមនុស្សជាង ១០០នាក់ហើយ appeared first on Kampuchea Thmey Daily.

ហូឡង់ រកឃើញវីរុសបំប្លែងថ្មី Omicron លើអ្នកដំណើរ ១៣នាក់មកពី អាហ្វ្រិកខាងត្បូង
វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី Omicron ត្រូវបានរកឃើញនៅក្នុងមនុស្សចំនួន១៣នាក់ ដែលមកដល់រដ្ឋធានី អាំស្ទែដាំ របស់ប្រទេសហូឡង់ តាមជើងហោះហើរចំនួនពីរ​ចេញពីប្រទេសអាហ្វ្រិកខាងត្បូង។

ពួកគេស្ថិតក្នុងចំណោមអ្នកដំណើរទាំង៦១នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះមេរោគកូវីដ១៩។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិហូឡង់ KLM ចេញពីទីក្រុង ចូហានណេស្បឺក បានមកដល់កាលពីព្រឹកថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា)។ អ្នកដំណើរទាំង៦០០នាក់នៅលើយន្តហោះ ត្រូវបានដាក់ឲ្យនៅមួយកន្លែងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីមកដល់ខណៈ ពួកគេត្រូវបានធ្វើតេស្តរកមេរោគ។

រឿងនេះកើតឡើង ស្របពេលការរឹតត្បិតដែលកាន់តែតឹងរ៉ឹង បានចូលជាធរមាននៅក្នុងប្រទេសហូឡង់ ចំពេលមានករណីឆ្លងកូវីដក្នុងកម្រិតកំណត់ត្រា និងការព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី។

ការរឹតត្បិតនេះ រួមបញ្ចូលទាំងការបិទមុនម៉ោងសម្រាប់កន្លែងបដិសណ្ឋារកិច្ច និងកន្លែងវប្បធម៌ ព្រមទាំងការដាក់ដែនកំណត់លើការជួបជុំនៅក្នុងកន្លែងបិទជិតផងដែរ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Omicron ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ ហើយភស្តុតាងដំបូងបង្ហាញថា វាមានហានិភ័យខ្ពស់នៃការឆ្លងឡើងវិញ។ វាត្រូវបាន WHO ចាត់ថ្នាក់ថាជា “វីរុសគួរឲ្យព្រួយបារម្ភ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ប្រាយុទ្ធ ព្រមានប្រជាជន ថៃ កុំធ្វើដំណើរទៅប្រទេសមាន វីរុសបំប្លែងខ្លួន Omicron

The post ហូឡង់ រកឃើញវីរុសបំប្លែងថ្មី Omicron លើអ្នកដំណើរ ១៣នាក់មកពី អាហ្វ្រិកខាងត្បូង appeared first on Kampuchea Thmey Daily.

ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅ ហូឡង់ ក្រោយអ្នកតវ៉ាប្រឆាំងច្បាប់កូវីដថ្មី ប្រែទៅជាអំពើហិង្សា (មានវីដេអូ)
ប៉ូលិសហូឡង់បានបាញ់ព្រមាន និងប្រើកាណុងបាញ់ទឹក បន្ទាប់ពីកុបកម្មបានផ្ទុះឡើងនៅទីក្រុង Rotterdam ជុំវិញវិធានការថ្មីនៃជំងឺកូវីដ ១៩។

ក្រុមបាតុកររាប់រយនាក់បាន​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួកគេ​ ចំពោះផែនការ​របស់រដ្ឋាភិបាលជុំវិញវិធានការកូវីដ១៩ និងការហាមឃាត់ការបាញ់​កាំជ្រួច ​នៅថ្ងៃ​ចូល​ឆ្នាំសកល។ ដោយ​ពួកគេ​បាន​គប់​ដុំ​ថ្ម និង​ ដុត​រថយន្ត​របស់ប៉ូលិស។

គួរ​បញ្ជាក់​ថា​ នៅព្រឹកថ្ងៃសុក្រម្សិលមិញ​​ ប្រទេសហូឡង់បានដាក់ច្បាប់ថ្មី​មួយផ្នែកនៃការបិទខ្ទប់ រយៈពេល​បី​សប្ដាហ៍ ចាប់តាំង​​ពី​សប្តាហ៍​មុន និង​ហាមឃាត់ការ​បាញ់កាំជ្រួចនៅថ្ងៃទី ៣១ ខែធ្នូ សម្រាប់​ឆ្នាំ​ទីពីរ​ជាប់ៗ​គ្នា​ ខណៈដែលករណីកូវីដ បានកើនឡើងយ៉ាងគំហុកតាំង​ពី​ចាប់ផ្ដើម។

វិធានការ​នេះ​ មាន​ន័យ​ថា​ ភោជនីយដ្ឋាន និង​ហាង​នានា​ត្រូវ​បិទ​មុន​នេះ ហើយ​ព្រឹត្តិការណ៍​កីឡា​ត្រូវ​តែ​ធ្វើ​ឡើង​ក្រោយ​ការ​បិទខ្ទប់។

អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​ ប៉ូលិស​បាន​បាញ់​ព្រមាន និង​បាញ់​ចំៗ​«​ដោយ​សារ​ស្ថានការណ៍​គំរាមកំហែង​ដល់​អាយុជីវិត​» ហើយ​ពួកគេ​បាន​បន្ថែម​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ ២ នាក់​ បាន​រង​របួស​ដោយសារ​ការ​បាញ់​ប្រហារ​នេះ។

ទីក្រុង Rotterdam ត្រូវបានដាក់​ឲ្យ​ស្ថិតក្រោម​ភាព​អាសន្ន ហើយ​ស្ថានីយ៍​ៗសំខាន់​ត្រូវបានបិទ ជា​លទ្ធផលការបិទខ្ទប់នេះប្រែជាអំពើ​ហិង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា។

វីដេអូដែលបាន​បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ បាន​បង្ហាញ​ពីរ​រថយន្ត​ប៉ូលីស​ដែល​ឆេះអស់ និងអ្នកបះបោរបានគប់ដុំថ្ម​ទៅលើប៉ូលីស​ នៅក្នុងផ្លូវ​លក់ទំនិញដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង។

យ៉ាងណាមិញ​ ក្រោយ​ដាក់​ច្បាប់​ថ្មី​ មាន​តែ​អ្នកដែលបង្ហាញលិខិតឆ្លងដែនប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលទៅតាមកន្លែង​ក្នុងផ្ទះ ដូចជា​ភោជនីយដ្ឋាន និងបារជាដើម៕

សូមទស្សនាវីដេអូប៉ះទង្គិចគ្នា ខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖BBC

ចុចអាន៖គ្រូពេទ្យជំនាញប្រាប់វិធីងាយៗការពារអ្នកពី កូវីដ ជាជាងពាក់ស្រោមដៃ

The post ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅ ហូឡង់ ក្រោយអ្នកតវ៉ាប្រឆាំងច្បាប់កូវីដថ្មី ប្រែទៅជាអំពើហិង្សា (មានវីដេអូ) appeared first on Kampuchea Thmey Daily.

មហាក្សត្រិយ៍ហុល្លង់អាចរៀបអភិសេកជាមួយដៃគូភេទដូចគ្នាបាន
មង្គលការ​ភេទ​​ដូច​គ្នា​គឺ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ហុល្លង់​តាំង​ពី​ឆ្នាំ​២០០១ ប៉ុន្តែ​ត្រូវ​បាន​គេមើល​ឃើញ​​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់រាជ​ទាយាទ​​ដែល​​​ស្នង​​​រាជ្យ​សម្បត្តិបន្ត​។

ប៉ុន្តែ​​​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ លោក Mark Rutte ឥឡូវ​នេះ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​មហា​ក្សត្រ ឬ​ មហាក្សត្រិយ៍​​ក៏​អាច​រៀប​អភិសេក​ជា​មួយដៃគូ​​ភេទ​ដូច​គ្នា​បាន​ដែរ។

រាជ​ទាយាទ​​ជា​អ្នក​ស្នង​រាជ​សម្បត្តិ​ហុល្លង់ គឺ​ព្រះ​នាង​ម្ចាស់ Amalia ​នឹង​ឈាន​ចូល​ព្រះ​ជន្ម​១៨​វស្សា​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។ លោកនាយក​រដ្ឋ​មន្ត្រី​ Rutte មាន​ប្រសាសន៍​ថា «វា​គឺ​ទាំង​អស់​អំពី​ស្ថានភាព​ទ្រឹស្តី» ប៉ុន្តែ​មហា​​ក្សត្រិយ៍បន្ទាប់​​អាច​រៀប​អភិសេក​ជា​មួយ​ស្ត្រី​ដូច​គ្នា​បាន​។

ព្រះ​នាង​ Amalia និង​ព្រះ​បិតា  Willem-Alexander

លោក​បាន​ពន្យល់​​ដើម្បី​​ឆ្លើយ​តប​​នឹង​សំនួរ​មួយ​​ក្នុង​រដ្ឋសភា​មក​ពី​គណបក្សរបស់​លោក​ផ្ទាល់​ថា ៖«ហេតុ​ដូច្នេះ​ គណៈ​រដ្ឋ​មន្ត្រី​មិន​ឃើញ​ថា អ្នក​ស្នង​រាជ​សម្បត្តិបន្ត​ ឬ​ព្រះ​មហា​ក្សត្រគួរ​តែ​ដាក់​រាជ្យ​ទេ ប្រសិន​បើ​ព្រះ​អង្គចង់​រៀប​អភិសេក​ជា​មួយ​ដៃ​គូ​​​ភេទ​ដូច​គ្នា»។

ក្នុង​នាម​ជា​​បុត្រី​ច្បង​របស់​ព្រះ​មហាក្សត្រ Willem-Alexander អនាគត​របស់​ព្រះ​នាង​ម្ចាស់ Amalia ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​​ដែល​មាន​សៀវភៅ​មួយ​ក្បាល​​បាន​លើក​ឡើង​ពី​បញ្ហា​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ ថា​តើ​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​ព្រះ​នាង​ជ្រើស​រើស​រៀប​អភិសេក​ជា​មួយ​ដៃ​គូ​ភេទ​ដូច​គ្នា។

សៀវភៅ​នោះ​មិន​បាន​បញ្ជាក់​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​ព្រះ​នាង​ម្ចាស់​ទេ ហើយ​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ពី​សញ្ញា​ណា​មួយ​នៃ​រាជ​អភិសេក​​ដែរ។ ព្រះ​នាង Amalia គ្រោង​នឹង​​បន្ត​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ហើយ​ព្រះ​នាង​ក៏​បាន​បដិសេធ​ពី​ប្រាក់​ចំណូល​រាជវាំង​នៅ​ពេលចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​នាម​ជា​និស្សិត​ដែរ។

សំនួរ​នោះ​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​ពីរ​នាក់​ពី​គណបក្សសេរីនិយម VVD របស់​លោក

Rutte សួរ​ថា​​តើ​ការ​រឹត​ត្បិត​បច្ចុប្បន្ន​លើ​រាជ​ពិសេក​​​បាន​បំពេញ​តាម​​បទដ្ឋាន និង​គុណ​តម្លៃ​ឆ្នាំ ២០២១​ ឬយ៉ាងណា។​

ទោះ​បី​ជា​យ៉ាង​ណា គណៈ​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា រាជ​ពិសេក​ភេទ​ដូច​គ្នា​អាច​ទៅ​រួច។ អ្វី​ដែល​មិនបាន​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ការ​ស្នងរាជ្យ​បន្ត​ ឧទាហរណ៍​​ ថា​តើ​មាន​​បុត្រ​ប្រសូត្រ​ពី​រាជ​ពិសេក​ភេទ​ដូច​គ្នា​​​ ឬ​​​សុំ​បុត្រ​​គេ​ចិញ្ចឹម ឬ​ក៏​មាន​​អ្នក​បរិច្ចាគ​មេជីវិត​ឈ្មោល។

លោក​នាយក​រដ្ឋ​ចាំ​ផ្ទះ Rutte ពន្យល់​ថា ៖«វា​ស្មុគ​ស្មាញ​គួរ​ឲ្យ​ខ្លាច»។  រដ្ឋ​ធម្មនុញ្ញ​ហុល្លង់​ចែង​ថា ព្រះ​មហា​ក្សត្រ ឬ​មហា​ក្សត្រិយ៍​​អាច​ស្នង​រាជ្យ​បាន​ដោយ​បុត្រា​បុត្រី​ស្រប​ច្បាប់​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ដំណាក់​កាល​នេះ​គឺ​ទ្រឹស្តី​សុទ្ធសាធ ប៉ុន្តែ​វា​អាស្រ័យ​លើ​រដ្ឋសភា​ដែល​ផ្តល់​ការ​អនុម័ត​ចំពោះ​រាជពិសេក​ភេទ​ដូច​គ្នា។ លោក​ប្រាប់​ទូរទស្សន៍​ហុល្លង់​ថា ៖«ចាំ​ឆ្លង​កាត់​ស្ពាន​​នោះ ប្រសិន​បើ​យើង​បាន​ទៅ​ដល់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

The post មហាក្សត្រិយ៍ហុល្លង់អាចរៀបអភិសេកជាមួយដៃគូភេទដូចគ្នាបាន appeared first on Kampuchea Thmey Daily.