ព័ត៌មានអន្ដរជាតិ
Joe Biden ឈ្នះកិច្ចព្រមព្រៀងជាមួយហូឡង់ និងជប៉ុន ទប់ស្កាត់នាំចេញបន្ទះឈីបទៅចិន
យោងតាមប្រភពមួយបានឲ្យដឹងថា អាមេរិក ទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសហូឡង់ និងជប៉ុន រឹតបន្តឹងការនាំចេញគ្រឿងម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួនទៅកាន់ប្រទេសចិននៅក្នុងកិច្ចពិភាក្សាដែលបានបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងកាត់បន្ថយមហិច្ឆតារបស់ទីក្រុងប៉េកាំងក្នុងការកសាងសមត្ថភាពបន្ទះឈីបក្នុងស្រុករបស់ខ្លួន នឹងពង្រីកការគ្រប់គ្រងនាំចេញមួយចំនួនដែលអាមេរិកបានអនុម័តកាលពីខែតុលាដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសសម្ព័ន្ធមិត្តទាំងពីររួមមាន ក្រុមហ៊ុន ASML Holding, Nikon Corp និង Tokyo Electron ។

ចំពោះការរឹតបន្តឹងនេះ គឺមិនមានផែនការប្រកាសជាសាធារណៈឡើយ ហើយការអនុវត្តជាក់ស្តែងអាចចំណាយពេលរាប់ខែ នៅពេលដែលប្រទេសទាំងពីរបញ្ចប់ការរៀបចំផ្លូវច្បាប់។
ក្នុងកិច្ចពិភាក្សានៅទីក្រុង ឡាអេ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte លោកនិយាយថា ទាក់ទិនជាមួយបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សាគ្នាជាយូរមកហើយ ដែលវាគឺជាប្រធានបទដ៏រសើបមួយ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ឯអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មហូឡង់ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ។

តាមរយៈកិច្ចព្រមព្រៀងនេះ ហូឡង់នឹងរារាំង ក្រុមហ៊ុន ASML មិនឱ្យលក់ទៅប្រទេសចិននូវម៉ាស៊ីន lithography ជ្រមុជទឹកមួយចំនួន ដែលជាប្រភេទឧបករណ៍ទំនើបបំផុតនៅក្នុងខ្សែអក្សរ lithography ultraviolet ជ្រៅរបស់ក្រុមហ៊ុន។ ដោយឡែក ជប៉ុននឹងកំណត់ស្រដៀងគ្នានេះលើក្រុមហ៊ុន Nikon ផងដែរ។
កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះមួយសម្រាប់អាមេរិក ដែលព្យាយាមរារាំងការរីកចំរើនផ្នែកយោធារបស់ទីក្រុងប៉េកាំង ដោយកាត់ផ្តាច់ការនាំចូលឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់។
ប៉ុន្តែនាយកប្រតិបត្តិរបស់ ASML លោក Peter Wennink បានព្រមានថា យុទ្ធនាការរបស់អាមេរិកអាចនឹងមានផលវិបាក ដោយព្យាករណ៍ថា ចិននឹងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើការនាំចូលឡើយ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ South China Morning Post
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


