ព័ត៌មានអន្ដរជាតិ
ហូឡង់ កត់ត្រាចំនួនអ្នកស្លាប់លើសពី ៩០០នាក់ ដោយសាររលកកម្តៅកើនឡើងខ្លាំង
រលកកម្តៅនៅអឺរ៉ុបកំពុងកើនកាន់តែខ្លាំងឡើង ញឹកញាប់ និងរីករាលដាលជាងពេលណាៗទាំងអស់។ អ្នកវិទ្យាសាស្ត្រ បានកត់សម្គាល់ថា អឺរ៉ុបកំពុងឡើងកម្តៅលឿនជាងទ្វីបដទៃទៀត ហើយកម្តៅប្រហែលពីរដងនៃមធ្យមភាគសកល។
ជាក់ស្តែង ប្រទេសហូឡង់ បានកត់ត្រាចំនួនអ្នកស្លាប់លើសពី ៩០០នាក់ នៅចុងខែមិថុនា និងដើមខែកក្កដា ដោយសារការកើនកម្តៅ ខណៈរលកកម្តៅបានវាយប្រហារនៅអឺរ៉ុបខាងលិច ដែលហូឡង់ជាប្រទេសចុងក្រោយបង្អស់ដែលត្រូវបានរាយការណ៍ពីការកើនឡើងនៃអត្រាមរណភាពបណ្តាលមកពីកត្តាអាកាសធាតុ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។

វិទ្យាស្ថានជាតិសុខភាពសាធារណៈនិងបរិស្ថាន(RIVM) លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « មូលហេតុនៃការស្លាប់ទាំងនោះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាទំនងជាកម្តៅបានដើរតួនាទីយ៉ាងសំខាន់»។
ប្រទេសនេះបានកត់ត្រាការស្លាប់ចំនួន ៩១១នាក់ ច្រើនជាងធម្មតា ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ដោយមនុស្សមានអាយុ ៨០ឆ្នាំឡើងទៅ រងផលប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជាអ្នករស់នៅភាគខាងត្បូង និងខាងកើត ជាកន្លែងដែលសីតុណ្ហភាពខ្ពស់បំផុត ជិត ៤០អង្សាសេក្នុងតំបន់មួយចំនួន។
យោងតាមការប៉ាន់ស្មាន រលកកម្ដៅជាបន្តបន្ទាប់នៅអឺរ៉ុបថ្មីៗនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់ បណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់ក្នុងប្រទេសនានា រួមមាន បែលហ្ស៊ិក អង់គ្លេស បារាំង និងអេស្ប៉ាញ។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ World Weather Attribution រលកកម្ដៅខែមិថុនានឹងស្ទើរតែមិនអាចទៅរួចទេ បើគ្មានការប្រែប្រួលអាកាសធាតុ៕
សម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


