ព័ត៌មានអន្ដរជាតិ
មហាក្សត្រិយ៍ហុល្លង់អាចរៀបអភិសេកជាមួយដៃគូភេទដូចគ្នាបាន
មង្គលការភេទដូចគ្នាគឺស្របច្បាប់នៅក្នុងប្រទេសហុល្លង់តាំងពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានគេមើលឃើញថា វាមិនអាចទៅរួចទេសម្រាប់រាជទាយាទដែលស្នងរាជ្យសម្បត្តិបន្ត។
ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Mark Rutte ឥឡូវនេះបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ព្រះមហាក្សត្រ ឬ មហាក្សត្រិយ៍ក៏អាចរៀបអភិសេកជាមួយដៃគូភេទដូចគ្នាបានដែរ។
រាជទាយាទជាអ្នកស្នងរាជសម្បត្តិហុល្លង់ គឺព្រះនាងម្ចាស់ Amalia នឹងឈានចូលព្រះជន្ម១៨វស្សានាខែធ្នូខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រី Rutte មានប្រសាសន៍ថា «វាគឺទាំងអស់អំពីស្ថានភាពទ្រឹស្តី» ប៉ុន្តែមហាក្សត្រិយ៍បន្ទាប់អាចរៀបអភិសេកជាមួយស្ត្រីដូចគ្នាបាន។

លោកបានពន្យល់ដើម្បីឆ្លើយតបនឹងសំនួរមួយក្នុងរដ្ឋសភាមកពីគណបក្សរបស់លោកផ្ទាល់ថា ៖«ហេតុដូច្នេះ គណៈរដ្ឋមន្ត្រីមិនឃើញថា អ្នកស្នងរាជសម្បត្តិបន្ត ឬព្រះមហាក្សត្រគួរតែដាក់រាជ្យទេ ប្រសិនបើព្រះអង្គចង់រៀបអភិសេកជាមួយដៃគូភេទដូចគ្នា»។
ក្នុងនាមជាបុត្រីច្បងរបស់ព្រះមហាក្សត្រ Willem-Alexander អនាគតរបស់ព្រះនាងម្ចាស់ Amalia ស្ថិតក្រោមការត្រួតពិនិត្យដែលមានសៀវភៅមួយក្បាលបានលើកឡើងពីបញ្ហានារដូវក្តៅខាងមុខនេះ ថាតើមានអ្វីកើតឡើង ប្រសិនបើព្រះនាងជ្រើសរើសរៀបអភិសេកជាមួយដៃគូភេទដូចគ្នា។
សៀវភៅនោះមិនបានបញ្ជាក់ពីជីវិតផ្ទាល់ខ្លួនរបស់ព្រះនាងម្ចាស់ទេ ហើយក៏មិនបានចង្អុលបង្ហាញពីសញ្ញាណាមួយនៃរាជអភិសេកដែរ។ ព្រះនាង Amalia គ្រោងនឹងបន្តចូលរៀននៅសាកលវិទ្យាល័យនៅឆ្នាំថ្មីខាងមុខនេះ ហើយព្រះនាងក៏បានបដិសេធពីប្រាក់ចំណូលរាជវាំងនៅពេលចុះឈ្មោះចូលរៀនក្នុងនាមជានិស្សិតដែរ។
សំនួរនោះបានជំរុញឲ្យសមាជិកសភាពីរនាក់ពីគណបក្សសេរីនិយម VVD របស់លោក
Rutte សួរថាតើការរឹតត្បិតបច្ចុប្បន្នលើរាជពិសេកបានបំពេញតាមបទដ្ឋាន និងគុណតម្លៃឆ្នាំ ២០២១ ឬយ៉ាងណា។
ទោះបីជាយ៉ាងណា គណៈរដ្ឋមន្ត្រីបញ្ជាក់ថា រាជពិសេកភេទដូចគ្នាអាចទៅរួច។ អ្វីដែលមិនបានដឹងពីអ្វីដែលនឹងកើតឡើងចំពោះការស្នងរាជ្យបន្ត ឧទាហរណ៍ ថាតើមានបុត្រប្រសូត្រពីរាជពិសេកភេទដូចគ្នា ឬសុំបុត្រគេចិញ្ចឹម ឬក៏មានអ្នកបរិច្ចាគមេជីវិតឈ្មោល។
លោកនាយករដ្ឋចាំផ្ទះ Rutte ពន្យល់ថា ៖«វាស្មុគស្មាញគួរឲ្យខ្លាច»។ រដ្ឋធម្មនុញ្ញហុល្លង់ចែងថា ព្រះមហាក្សត្រ ឬមហាក្សត្រិយ៍អាចស្នងរាជ្យបានដោយបុត្រាបុត្រីស្របច្បាប់ប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ដំណាក់កាលនេះគឺទ្រឹស្តីសុទ្ធសាធ ប៉ុន្តែវាអាស្រ័យលើរដ្ឋសភាដែលផ្តល់ការអនុម័តចំពោះរាជពិសេកភេទដូចគ្នា។ លោកប្រាប់ទូរទស្សន៍ហុល្លង់ថា ៖«ចាំឆ្លងកាត់ស្ពាននោះ ប្រសិនបើយើងបានទៅដល់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


