សេដ្ឋកិច្ច
The Guardian៖ រុស្ស៊ី កំពុងឈ្នះសង្គ្រាមសេដ្ឋកិច្ចលើ លោកខាងលិច
តាមការចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០២ខែមិថុនា កាសែតអង់គ្លេស The Guardian បានយល់ឃើញថា រុស្ស៊ីកំពុងឈ្នះសង្រ្គាមសេដ្ឋកិច្ចដែលលោកខាងលិចបានធ្វើ ចាប់តាំងពីខែកុម្ភៈមក ក្នុងក្តីសង្ឃឹម បង្ខំឲ្យទីក្រុង មូស្គូ ដកថយចេញពីអ៊ុយក្រែន។

កាសែតប្រចាំថ្ងៃនេះ បានផ្សាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី បាននាំឲ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអាហារពិភពលោក ដែលបានជំរុញកញ្ចប់ថវិការបស់រុស្ស៊ី តែធ្វើឲ្យមានភាពតានតឹងខ្លាំងលើសេដ្ឋកិច្ចលោកខាងលិច។
កាសែតដដែលលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងលេងហ្គេមដ៏យូរមួយ ក្នុងក្តីសង្ឃឹមថា ការកើនឡើងតម្លៃដោយសារតែទណ្ឌកម្ម នឹងធ្វើឲ្យលោកខាងលិច ជួបប្រទះនូវបញ្ហា។

ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការប្រឈមមុខដាក់គ្នាដ៏យូរ កំពុងស្ថិតក្នុងចិត្តមនុស្សគ្រប់គ្នា ទោះមេដឹកនាំពិភពលោក និងធនាគារិក បានជួបប្រជុំគ្នានៅទីក្រុង Davos នៃប្រទេសស្វីស កាលពីសប្តាហ៍មុនក៏ដោយ។
បណ្តាប្រទេសសហភាពអឺរ៉ុប បានជួបប្រទះ អត្រាអតិផរណាកើនឡើង ហើយកំពុងស្ថិតក្នុងកំណើនសេដ្ឋកិច្ចដ៏យឺត ដោយធ្វើឲ្យគេនឹកឃើញដល់ការជាប់គាំងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ីក៏ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៨,៥% ផងដែរនៅឆ្នាំនេះ ប៉ុន្តែប្រាក់រូបិ៍លមានភាពរឹងមាំ ហើយរុស្ស៊ីមានពេលវេលាស្វែងរកទីផ្សារថាមពលអាស៊ី ទោះមានការរឹតត្បិតពីលោកខាងលិចក៏ដោយ។
ជាពិសេស ប្រទេសចិនបាននឹងកំពុងដណ្តើមយកប្រេង និងឧស្ម័នរបស់រុស្ស៊ី ដោយបង្កើនការនាំចូលថាមពលទ្វេដងនៅក្នុងខែមេសា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ អាមេរិក ប្រកាសសាងសង់មូលដ្ឋានយោធាជាង១០០កន្លែង ក្នុងប្រទេស ជាប់រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


