ប្រធានាធិបតីអាមេរិក Archives - Kampuchea Thmey Daily

លោក Obama និងភរិយា ចង់​​​ឃើញ​ការ​ផ្លាស់ប្តូរ​នៅអាមេរិក​ឲ្យ​មាន​​​​ប្រធានាធិប​តី​​​​ជាស្រ្តី​
​លោកស្រី​ Michelle Obama បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​អាមេរិក​កំពុង​ឆ្ពោះ​ទៅ​រក​ការ​មាន​ប្រធានា​ធិបតី​ស្ត្រីហើយ ​ដោយ​​បញ្ជាក់​ពី​អ្វី​ដែល​លោក​ស្រី​​ធ្លាប់​បាន​លើក​ឡើង​​ បន្ទាប់​ពីមាន​ការ​យល់​ច្រឡំចំពោះ​លោក​ស្រី​ ថា​សហរដ្ឋអាមេរិក​​មិន​ទាន់​រួច​រាល់​សម្រាប់​រឿង​នេះ​​​។

លោក Barack Obama និងប្រពន្ធ​។ Reuters

តែ​យ៉ាងណា លោក​ស្រី​បាន​ឆ្លើយតប​​ក្នុង​កម្មវិធី​ទូរទស្សន៍ «Call Her Daddy»​ ​ថា​៖ «វាត្រូវ​ការ​​ពេលវេលា​ តែ​ខ្ញុំ​គិត​ថា​យើង​កំពុង​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ​​ហើយ។ ពួក​យើង​នឹង​សម្រេច​បាន​ ដែល​សហរដ្ឋ​អាមេរិក​គួរ​តែ​មាន​ប្រធានាធិបតីជា​​ស្រី្ត»។

មិន​តែ​ប៉ុណ្ណោះ លោកស្រី Obama ក៏បាន​លើក​ឡើង​​ថា៖ «ការ​​​លើក​​ឡើង​​​ ​​​​ពី​​មុន​​មិន​មែន​ជា​ការពិតទេ​​»។

លើសពីនេះ​ លោកស្រី ធ្លាប់​បាន​និយាយ​កាល​ពី​ឆ្នាំមុន អំឡុង​ពេល​​​ផ្សព្វផ្សាយ​សៀវភៅ​របស់​ខ្លួន​ ចំណង​ជើង​ «The Look» ថា​​៖ «នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អ្នក​ខ្លះ​មើល​មក​ខ្ញុំ​ ថា​កំពុង​ចង់​ពន្លឿន​តាម​​​អ្វី​តាម​ចិត្ត​ឯង​ តាម​ពិត​មិន​មែន​ទេ​។ ព្រោះ​​អ្នកទាំងនោះ​កំពុងរក​លេស​ ថា​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ស្ត្រី​ជាថ្នាក់​ដឹក​នាំ​នៅ​ឡើយ​» ។

យោង​តាម CNN, លោក Alex Cooper បាន​ចោទ​សួរ​ក្នុង​កម្មវិធី «Call Her Daddy»​ ថា៖«​តើ​ប្រទេស​មួយ​​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រទេស​ ដែល​មាន​​ប្រធា​នា​ធិប​តី​​ជា​ស្ត្រីជាលើក​ដំបូង?»។

​លោកស្រី​ Michelle Obama បាន​ឆ្លើយ​តប​ថា៖ «យើង​​ចាំ​​បាច់​ត្រូវ​មាន​ការ​សន្ទ​នា​អំពី​អារម្មណ៍​របស់​ប្រជា​ជន​ ថា​តើ​ពួក​គេ​ពេញ​​ចិត្ត​ចំពោះ​ស្ត្រី​ដែល​ដឹក​នាំ​ប្រទេសឬអត់!»។

លោកស្រី​​បាន​បន្ត​ទៀត​ថា​៖« វានឹង​មាន​បុរស​នៅ​ទីនេះ​ដែល​​មិន​បោះ​ឆ្នោត​ឱ្យ​ស្ត្រី​។ អ្នក​ដឹង​ទេ​ថា … ប្រជា​ជន​នឹង​លើក​ឡើង​នួវ​រឿង​ទាំង​នេះ​មក​និយាយ​។ ប៉ុន្តែ​ចូរ​និយាយ​អ្វី​ដែល​ជា​ការ​ពិត ហើយគួរ​​រៀប​ចំ​​​តុមួយ ​​និយាយ​ពី​អ្វី​ដែល​ត្រូវ​និយាយ និង​ ព្យាយាម​រក​ចម្លើយឱ្យ​ឃើញ​​»។

លោកស្រី​​បាន​បន្ថែម​ទៀត​ថា​៖ «កុំ​ខឹង​ ព្រោះ​តែ​ខ្ញុំ​ឱ្យ​យោ​បល់​អី​។ ឥឡូវ​យើង​សាក​ក្រឡេក​មើល បេក្ខភាពស្រ្តី​ពីរ​រូប​​​ដែល​​មាន​សមត្ថភាព​ពិតៗ កន្លង​មក​ទៅ​មើល៌»។

ដោយ​លោកស្រី​ បាន​ចង្អុល​បង្ហាញ​ថា ទី​មួយ​គឺអតីត​រដ្ឋ​មន្ត្រី​ការបរទេស​ លោក​ស្រី​ Hillary Clinton ដែលបាន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី និង​ចាញ់​ក្នុង​ឆ្នាំ ២០០៨ និង ២០១៦ នៅ​អាណត្តិ​របស់​ប្តីលោកស្រី​ផ្ទាល់ និង​អតីត​អនុ​ប្រធានា​ធិបតី​ លោក​ស្រី​ Kamala Harris ដែល​ត្រូវ​​ចាញ់​ ប្រធា​នាធិប​តីបច្ចុប្បន្ន​ លោក ដូណាល់ ត្រាំ​ ក្នុងឆ្នាំ២០២៤​។

មិន​តែប៉ុណ្ណោះ លោក​ស្រី Michelle បន្ថែម​ទៀត​​ថា​​៖«តាម​ពិត​​យើង​​មាន​​ស្ត្រី​​ដែល​​មាន​​សមត្ថភាព និង​ការ​អប់​រំ​ខ្ពស់រួច​ហើយ​​ … ហេតុ​​អ្វី​​យើង​​មិន​​អាច​​និយាយ​​អំពី​​រឿង​​នេះ​បាន​?​ ហេតុ​​អ្វី​​បាន​​​​យើង​​ត្រូវ​ធ្វើ​​ពុត​​​ថា​អាមេរិក​​មិន​អាច​ធ្វើ​បាន​?»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post លោក Obama និងភរិយា ចង់​​​ឃើញ​ការ​ផ្លាស់ប្តូរ​នៅអាមេរិក​ឲ្យ​មាន​​​​ប្រធានាធិប​តី​​​​ជាស្រ្តី​ appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ៖ កម្ពុជានឹងចារឹកពីការងារដ៏មានតម្លៃរបស់លោកត្រាំជាប្រវត្តិសាស្ត្រ ក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃ
បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា បានលើកឡើងថា កម្ពុជានឹងចារឹកពីការងារដ៏មានតម្លៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាប្រវត្តិសាស្ត្រ ក្នុងនាមលោកជាមេដឹកនាំមហាអំណាចលេខ១ នៃពិភពលោក បានចូលខ្លួនដោយផ្ទាល់សម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយលោកត្រាំមានសេណារីយ៉ូច្បាស់លាស់ និងចង់បានសន្តិភាពពិតប្រាកដ។

លោកបណ្ឌិត យង់ ពៅ អះអាងខាងលើ ព្រោះលោកត្រាំ គឺជាប្រធានាធិបតីកំពូលនៃពិភពលោកបានចូលខ្លួនមកដោះស្រាយបញ្ហាកម្ពុជា-ថៃ ដោយផ្ទាល់ លោក មិនមែនឱ្យរដ្ឋមន្ត្រីការបរទេស ឬឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមកដោះស្រាយឡើយ ពោល ​គឺលោកត្រាំបានទូរសព្ទផ្ទាល់មកកាន់នាយករដ្ឋមន្ត្រីកម្ពុជា និងទូរសព្ទទៅនាយករដ្ឋមន្ត្រីស្តីទីថៃ។ បន្ថែមពីនេះ លោកបណ្ឌិត ថា លោកត្រាំមានសេណារីយ៉ូច្បាស់លាស់ ដោយរៀបចំកិច្ចប្រជុំបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី សម្របសម្រួលពីប្រធានអាស៊ាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងមានការចូលរួមពីតំណាង អាមេរិក និងចិន ផងដែរ។

អ្នកជំនាញ បានបន្តថា ៖ «ហើយសេណារីយ៉ូមួយទៀត គាត់បានកំណត់ថា ប្រសិនបើមិនមានបទឈប់បាញ់តាមអ្វីដែលគាត់ស្នើទេ នោះនឹងសហរដ្ឋអាមេរិក នឹងមិនជជែករឿងពន្ធសម្រាប់នាំទៅសហរដ្ឋអាមេរិករវាងប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជានោះទេ»។ លោកបណ្ឌិត បន្ថែមថា លោកត្រាំមើលឃើញ និងមានវិធានមការណ៍ច្បាស់លាស់បែបនេះ ព្រោះរឿងពន្ធគយ ទាំងថៃ កម្ពុជា និងប្រទេសដទៃ សុទ្ធតែត្រូវការចរចារជាមួយអាមេរិក។ លោកថា កម្ពុជាត្រូវកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រព្រោះ ប្រធានាធិបតីអាមេរិក បានធ្វើការដោយផ្ទាល់ជាមួយប្រទេសចំនួន៣ គឺកម្ពុជា ថៃ និងម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហានេះ ដោយសារលោក ដូណាល់ ត្រាំ ចង់បានសន្តិភាពពិតប្រាកដ នៅតំបន់នេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកក្កដា កម្ពុជា ថៃ បានចូលរួមកិច្ចប្រជុំចរចារនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន និងរៀបចំដោយអាមេរិក។ បន្ទាប់ពីចប់កិច្ចប្រជុំ ភាគីកម្ពុជា និងថៃ បានឯកភាពចំនួន ៣ចំណុច៖ ១. កម្ពុជា-ថៃ បទឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។  ២. កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជា គឺយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ៣. កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃទី២៨ ខែកក្កដា ជាភាសាអង់គ្លេស និងបកជាភាសាខ្មែរថា ៖«ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពប្រកាសថា បន្ទាប់ពីការចូលរួមសម្របសម្រួល ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ និង សន្តិភាព។ ខ្ញុំសូមអបអរសាទរអ្នកទាំងអស់គ្នាដែលបានបញ្ចប់សង្គ្រាមនេះ ដែលបានសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់។ ជាមួយគ្នានេះ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មឱ្យចាប់ផ្តើមចរចាពាណិជ្ជកម្មឡើងវិញពាក់ព័ន្ធពន្ធបដិកា។ ក្នុងអាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិក ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលតែប្រាំមួយខែ ហើយខ្ញុំមានមោទនភាពក្នុងនាមជាប្រធានាធិបតីនៃ សន្តិភាព!»៕

The post បណ្ឌិត យង់ ពៅ៖ កម្ពុជានឹងចារឹកពីការងារដ៏មានតម្លៃរបស់លោកត្រាំជាប្រវត្តិសាស្ត្រ ក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

​​​​​​លោក ដូណាល់ ត្រាំ រក​ប្រាក់​បាន ​​២៣៩ ​លាន​ដុល្លារ​​​​ពីការបរិច្ចាគសម្រាប់​ពិធី​ឡើង​កាន់​អំណាច​
​ការ​ឡើង​កាន់​អំណាច​លើក​ទី​២​របស់​លោក ដូណាល់ ត្រាំ (Donald Trump) ដ៏​មាន​ឥទ្ធិពល​​កាល​ពីខែ​មករា​ឆ្នាំ​២០២៥ បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​នយោបាយ​​របស់​លោកជះទៅលើ​​​អ្នក​​ជំនួញ​​ អ្នក​វិនិយោគ​សហរដ្ឋអាមេរិកយ៉ាងខ្លាំង។ តាមរយៈ​​​ឥទ្ធិពល​នយោបាយ​នោះ  ​ពិធី​​ឡើង​កាន់​អំណាច​របស់​លោក ដូណាល់ ត្រាំ បាន​រៃ​​​អង្គាស​​ប្រាក់​​រហូត​ដល់​​២៣៩​លាន​ដុល្លារ​សម្រាប់​អាណត្តិទី​២ ដែលកើន​លើស​ទ្វេដង​ធៀប​នឹង​​​​​អាណត្តិទី១​​កាល​ឆ្នាំ​២០១៧​។

រូប​ភាព​បង្ហាញ​ពី​​លោក​ត្រាំ​ក្នុងពិធីឡើង​កាន់​អំណាច​​។ WUSA9

សារ​ព័ត៌មាន Financial Times បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ដោយ​ដក​ស្រង់​ឯកសារសហព័ន្ធ​ដែល​បានបង្ហាញថា លោក ដូណាល់ ត្រាំ បានរៃអង្គាសប្រាក់បានជាង ២៣៩​លានដុល្លារសម្រាប់ពិធីសម្ពោធលើកទីពីររបស់គាត់ ដែលជាចំនួនបំបែកកំណត់ត្រា​​​សម្រាប់​ការ​ឡើង​កាន់​ដំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។

​ថវិកា​ដ៏​ច្រើន​​សន្ធឹកសន្ធាប់​នេះ បាន​​ទទួល​ពី​ការ​បរិច្ចាគ​របស់​ នាយកប្រតិបត្តិ​​ក្រុមហ៊ុនខ្នាត​យក្ស​​ពហុជា​តិ​ដ៏មានឥទ្ធិពលបំផុត​ជាច្រើន​របស់សហរដ្ឋអាមេរិក ដែល​ហាក់​ដូច​ជាការ​គាប់គុណ​​ បំពេញ​ចិត្ត​​ប្រធានាធិបតីដែលចូលមក​​ដឹកនាំ​ប្រទេស​សម្រាប់​​​​​អាណត្តិ​៤ឆ្នាំ​។

សេចក្តីរាយការណ៍​នោះ បាន​ឲ្យដឹងថា ឯកសារដែលបានលាតត្រដាងកាលពីថ្ងៃអាទិត្យបានបង្ហាញថា ភាគច្រើននៃក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកជាពិសេស​ក្រុមហ៊ុន​ប្រតិបត្តិការ​នៅក្នុងវិស័យបច្ចេកវិទ្យា បានធ្វើការបរិច្ចាគ។

​នៅមុន​ការ​ឡើង​កាន់​តំណែង​​ជា​ផ្លូវការ​ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ម្ចាស់​​​ក្រុមហ៊ុន​ OpenAI លោក Sam Altman និងនាយកប្រតិបត្តិ Uber លោក Dara Khosrowshahi ម្នាក់ៗបានផ្តល់ប្រាក់ចំនួន ១ លានដុល្លារ។ ​​​ក្រុមហ៊ុន​​​ខ្នាត​យក្ស​ផ្សេង​ទៀត ដូចជា ក្រុមហ៊ុន Nvidia, Google, Meta, Broadcom, Perplexity AI, C3.AI, Micron, Qualcomm និង Intuit ​ក៏បាន​បរិច្ចាគ​ក្នុង​ទំហំ​ទឹក​ប្រាក់​នោះដែរ​។

​ក្រុមហ៊ុន​ Robinhood ដែល​ដំណើរ​ការ​​​កម្មវិធី​​ថ្នាលបច្ចេកវិទ្យា​​ពាណិជ្ជកម្មលក់រាយ បានផ្តល់ប្រាក់ចំនួន២​លានដុល្លារ ខណៈដែលក្រុមហ៊ុន​​​​ប្រាក់​អេឡិច​ត្រូនិក (គ្រីបតូ) Coinbase និង Solana ម្នាក់ៗបានបរិច្ចាគ ១លានដុល្លារ។​ តាមសេចក្តី​រាយការណ៍​នោះ​ ក្រុមហ៊ុន IBM និង Microsoft បានផ្តល់ប្រាក់ចំនួន ៧៥​ម៉ឺន​ដុល្លារ។

នាយកប្រតិបត្តិ និងមហាសេដ្ឋីឈានមុខគេជាច្រើនរបស់អាមេរិកបានចូលរួមពិធីសម្ពោធរបស់លោក ត្រាំ រួមទាំងលោក Cook ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ថៅកែ Google Sundar Pichai និងលោក Jeff Bezos របស់ក្រុមហ៊ុន​ Amazon។

សេចក្តី​រាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា ​​ការរៃអង្គាសប្រាក់​បាន​រហូតច្រើនជាងពីរដងនៃ​ចំនួន​​ទឹកប្រាក់ ១០៧​​​ លានដុល្លារដែល ​លោក​ ត្រាំ​ បាន​ទទួល​​ក្នុងពេល​ឡើង​កាន់​អំណាច​​ក្នុងឆ្នាំ២០១៧​។

ក្រុមហ៊ុនហិរញ្ញវត្ថុយក្សរួមមាន JPMorgan Chase, BlackRock, Blackstone និង Goldman Sachs ម្នាក់ៗបានបរិច្ចាគ១លានដុល្លារ ដល់គណៈកម្មាធិការ ដូចក្រុមហ៊ុនទូរគមនាគមន៍ AT&T, Comcast និង Verizon ដែរ។

​កុ្រមហ៊ុន​អាកាសចរណ៍​អាមេរិក រួម​មាន United Airlines និង Delta Air Lines ក្រុមថាមពល ConocoPhillips ក្រុមហ៊ុន ExxonMobil និង Occidental Petroleum ក្រុមឱសថ Merck និង Pfizer និងក្រុមហ៊ុនផលិតរថយន្ត Stellantis ក្រុមហ៊ុន Hyundai ក្រុមហ៊ុន General Motors និង Toyota ដោយពួក​គេ​និមួយៗ​បានផ្តល់ប្រាក់ចំនួន ១លានដុល្លារ​។ ចំណែក​ក្រុមហ៊ុនថាមពល​ខ្នាតយក្ស​​ Chevron វិញ​ បានផ្តល់ប្រាក់ចំនួន ២លានដុល្លារ។

ម៉ាកយីហោអាមេរិក McDonald’s, FedEx, Target និង Boeing ត្រូវបានចូលរួមដោយក្រុមហ៊ុនដែលមិនសូវស្គាល់ដូចជា Bank OZK និង Breeze Smoke ក្នុងការបរិច្ចាគ ១លានដុល្លារ ឬច្រើនជាងនេះ៕​

ដោយ រ៉ាន់ រើយ​

The post ​​​​​​លោក ដូណាល់ ត្រាំ រក​ប្រាក់​បាន ​​២៣៩ ​លាន​ដុល្លារ​​​​ពីការបរិច្ចាគសម្រាប់​ពិធី​ឡើង​កាន់​អំណាច​ appeared first on Kampuchea Thmey Daily.

លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះភរិយា Michelle Obama បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការលែងលះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃមុននេះ។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ បាន​បង្ហាញ​ពី​អារម្មណ៍​ចំពោះ​ភរិយា​ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់ ៦១ ឆ្នាំ ដោយសរសេរពេញដោយអទ្ថន័យថា «រីករាយថ្ងៃកំណើតដល់ក្តីស្រលាញ់នៃជីវិតរបស់ខ្ញុំ Michelle Obama។ អ្នកបំពេញគ្រប់យ៉ាងដោយភាពកក់ក្តៅ ប្រាជ្ញា ភាពកំប្លុកកំប្លែង និងការទាក់ទាញ។ អ្នក​មើល​ទៅ​ពូកែ​ ខ្ញុំមានសំណាងណាស់ដែលមានអ្នកជាដៃគូរបស់ខ្ញុំក្នុងជីវិត។ ខ្ញុំស្រឡាញ់​អ្នក»។

យ៉ាងណា ទង្វើចុងក្រោយរបស់លោក និងលោកស្រី អូបាម៉ា បានធ្វើឲ្យអ្នកគាំទ្រហាក់មានអារម្មណ៍ធូរស្បើយជាងមុន ព្រោះកន្លងមក បណ្ដាញសង្គមមានការងឿងឆ្ងល់ជាមួយការសង្ស័យថា គូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះ បានលែងលះគ្នាបន្ទាប់ពីរៀបការបាន ៣៣ ឆ្នាំ។

ពាក្យចចាមអារ៉ាមមួយនេះទៀតសោត បានផ្ទុះឡើង បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ថា Michelle មិនបានបង្ហាញខ្លួនជាមួយស្វាមីរបស់នាង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នាងបានអវត្តមានពីពិធីបុណ្យសពរបស់អតីតប្រធានាធិបតី Jimmy Carter កាលពីថ្ងៃទី ០៩ ខែមករា ដោយសារកាលវិភាគមិនត្រវគ្នា។

លើសពីនេះ ការិយាល័យបានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន Becoming មិនបានចូលរួមពិធីសម្ពោធលោក Donald Trump និងលោក Obama កាលពីថ្ងៃទី២០ ខែមករា នោះទេ។ មនុស្សជាច្រើនមានមតិចម្រុះលើបញ្ហានេះដោយគិត​ថា​វា​ជា​សញ្ញា​នៃ​អស្ថិរភាព​ក្នុង​អាពាហ៍ពិពាហ៍​របស់​គូស្វាមី​ភរិយា​លោក​អូបាម៉ា។

CNN បានរាយការណ៍ថា លោកស្រី Michelle មិនបានចូលរួមពិធីបុណ្យសពរបស់លោក Jimmy Carter ទេ ដោយសារតែនាងមានវិស្សមកាលយូរនៅហាវ៉ៃ។ ជាមួយគ្នានេះដែរ ប្រភពពី Page Six បានបង្ហើបថា មេធាវីស្ត្រីកើតនៅឆ្នាំ ១៩៦៤ មិនបានចូលរួមពិធីសម្ពោធរបស់លោក Trump ទេ ដោយសារតែនាងមិនចង់លេចមុខ។

ពួក​គេ​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ នៅ​ពេល​ពួក​គេ​ចេញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ Los Angeles។ រូបថត Paparazzi បង្ហាញ Michelle ញញឹមដាក់កាមេរ៉ា ពេលនាងចាកចេញពីភោជនីយដ្ឋាន Mother Wolf ខណៈដែលលោក Obama ដើរតាមពីក្រោយដោយទឹកមុខធ្ងន់ធ្ងរ។ បន្ទាប់ពីឡើងឡាន ស្នាមញញឹមរបស់ Michelle រសាត់បាត់។

តាមរយៈរូបថតនេះ អ្នកជំនាញខាងភាសាកាយវប្បកម្មជនជាតិអង់គ្លេស Judi James បានអធិប្បាយទៅកាន់ Daily Mail ថា គូស្នេហ៍មួយគូនេះ មិនមានសញ្ញានៃការទាក់ទងគ្នានោះទេ។ បើ​តាម​អ្នក​ជំនាញ លោក​អូបាម៉ា​មើល​ទៅ​ក្រៀម​ក្រំ​ណាស់ ដោយ​ជ្រើស​រើស​ដើរ​ពី​ក្រោយ ​ជា​ជាង​ដើរ​ជាមួយ​ប្រពន្ធ។

បន្ថែមពីលើពាក្យចចាមអារ៉ាមអំពីការលែងលះ លោកស្រី អូបាម៉ា ក៏រងការរិះគន់ផងដែរ ចំពោះការមិនគោរព និងវាយតម្លៃខ្លួនឯងហួសហេតុ ដែលមិនបានចូលរួមពិធីសម្ពោធលោក Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖អតីតប្រធានាធិបតីអាមេរិក អូបាម៉ា ចែករំលែកអ្នកអាន ពីសៀវភៅលោកចូលចិត្តបំផុត

The post លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីមានបំផុតទាំង៥រូប របស់សហរដ្ឋអាមេរិក
កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ លោក Donald Trump បានជាប់ឆ្នោតសាជាថ្មី ក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។

លោកគឺជាអ្នកជំនួញនិងជាមហាសេដ្ឋីមានប្រាក់វាល់លាន។ យ៉ាងណា មិនមែនតែលោក Trump ឡើយ ប្រធានាធិបតីមុនៗរបស់សហរដ្ឋអាមេរិក ក៏ជាអ្នកមានដែរ ហើយថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនប្រធានាធិបតីមានបំផុតទាំង៥រូបរបស់សហរដ្ឋអាមេរិក៖

1. Donald Trump

លោក Donald Trump (រូបថត៖ AP)

ប្រធានាធិបតីទី៤៥និងទី៤៧របស់សហរដ្ឋអាមេរិករូបនេះ មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៧ពាន់លានដុល្លារ នៅពេលគាត់ចាប់ផ្តើមកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូងក្នុងឆ្នាំ២០១៧ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ៥.៣ពាន់លានដុល្លារ គិតត្រឹមពេលនេះ។

ប្រាក់ចំណូលភាគច្រើនរបស់គាត់ គឺបានមកពីការវិនិយោគអចលនទ្រព្យនិងក្រុមហ៊ុន Trump Media & Technology Group ដោយឆ្នាំនេះ ភាគហ៊ុនបានកើនឡើងរហូតដល់៥៩%ឯណោះ។

2. John F. Kennedy

លោក John F. Kennedy (រូបថត៖ Getty)

ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិក លោក John F. Kennedy មានទ្រព្យសម្បត្តិ១.៣ពាន់លានដុល្លារ ដែលភាគច្រើនគឺជាមរតកបន្សល់ទុកពីឪពុករបស់គាត់។

ឪពុករបស់គាត់ឈ្មោះ Joseph Kennedy គឺជាមហាសេដ្ឋីវិនិយោគ ហើយត្រូវតែងតាំងជាប្រធានទីមួយនៃគណៈកម្មការមូលបត្រនៅឆ្នាំ១៩៣៤។

3. George Washington

លោក George Washington (រូបថត៖ Getty)

ប្រធានាធិបតីទីមួយគឺលោក George Washington មានទ្រព្យសម្បត្តិសុទ្ធចំនួន ៧០៩លានដុល្លារ។

យោងតាមប្រវត្តិវិទូ Douglas Brinkley បានឲ្យដឹងថាថា «ប្រធានាធិបតីអាមេរិកដំបូងរូបនេះ គឺជាអ្នកមាន ហើយគាត់ជាម្ចាស់អចលនទ្រព្យជាច្រើន»។ ប្រវត្តិវិទូផ្សេងទៀតនិយាយថា លោក Washington កើបទ្រព្យសម្បត្តិពីការដាំពោត ហើយប្រើវាដើម្បីធ្វើស្រាវីស្គី។

4. Thomas Jefferson

លោក Thomas Jefferson (រូបថត៖ Getty)

ប្រធានាធិបតីទី២ លោក Thomas Jefferson មានទ្រព្យសម្បត្តិ ២៨៦លានដុល្លារ ដែលភាគច្រើនក៏បានទទួលមរតកតាមរយៈដីធ្លីពីឪពុករបស់គាត់ដែរ។

5. Theodore Roosevelt

លោក Theodore Roosevelt (រូបថត៖ Getty)

ប្រធានាធិបតីទី២៦ លោក Theodore Roosevelt មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦៩លានដុល្លារ។ គាត់​មក​ពី​គ្រួសារវណ្ណៈខ្ពស់​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក ហើយ​ជាអ្នកទទួល​បានមរតក៕

អត្ថបទ៖ សុខ សុវណ្ណ

The post ប្រធានាធិបតីមានបំផុតទាំង៥រូប របស់សហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.

ឆ្កែរបស់លោក ចូ បៃដិន ខាំភ្នាក់ងារសម្ងាត់ អាមេរិក ចំនួន ៧ រូប
គិតត្រឹមរយៈពេល ៤ ខែ ឆ្កែរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានខាំមនុស្សដល់ទៅ ៧ នាក់ ក្នុងនោះមានភ្នាក់ងារសម្ងាត់ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ។

បើយោងតាមក្រុមឃ្លាំមើល Judicial Watch បានឲ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលឆ្កែលោក បៃដិន ពូជប៊ែកហ្សេចុះពីលើជណ្ដើរ ហើយរត់ទៅខាំភ្នាក់ងារសម្ងាត់ដែលកំពុងអង្គុយនៅខាងក្រោម ។ ឆ្កែនោះមានឈ្មោះថា Commander ឬមេបញ្ជាការ អាយុ ១ ឆ្នាំ ហើយភាគច្រើនវាខាំគេត្រង់ដៃ និងភ្លៅ បណ្ដាលឲ្យឈឺចាប់ជាខ្លាំងរហូតអ្នករងរបួសត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការវាយប្រហារ ។

ពាក់ព័ន្ធនឹងករណីខាងលើ មិត្តភ័ក្ដិរបស់អ្នករងរបួសនិយាយថា “វាកំប្លែងណាស់ បើឆ្កែនោះមិនមែនជារបស់លោក បៃដិន ទេនោះ គាត់ប្រហែលជាសម្លាប់វាបាត់ហើយ” ។

ឆ្កែ Commander ត្រូវបានប្រគល់ជូនលោក បៃដិន ក្នុងខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីឆ្កែចាស់របស់គាត់ដែលមានអាយុ ១៣ ឆ្នាំបានងាប់ ។ ក្នុងពេលជាមួយគ្នានេះ ឆ្កែប៊ែកហ្សេផ្សេងទៀតរបស់លោក បៃដិន ឈ្មោះ Major ក៏ត្រូវបានបញ្ជូនទៅរដ្ឋ Delaware ផងដែរ ព្រោះវាបានខាំភ្នាក់ងារសម្ងាត់ម្តងហើយម្តងទៀត ។

កាលពីថ្ងៃអង្គារ លោក Tom Fitton ប្រធានក្រុមឃ្លាំមើល Judicial Watch បាននិយាយថា “នេះជារឿងឆ្កួត និងបង្ហាញពីអំពើពុករលួយ ដែលប្រធានាធិបតីអនុញ្ញាតឲ្យឆ្កែរបស់គាត់វាយប្រហារ និងខាំមនុស្សតាមចិត្ត” ។

ដោយឡែក បន្ទាប់ពីបញ្ជូនភ្នាក់ងារសម្ងាត់រងរបួសទៅមន្ទីរពេទ្យហើយ ឆ្កែ Commander បានខាំមនុស្ស ៦ នាក់បន្ថែមទៀត បើគិតពីចន្លោះខែតុលាឆ្នាំ ២០២២ ដល់ខែមករាឆ្នាំ ២០២៣ ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងចំនួនជនរងគ្រោះ ដោយសារឆ្កែ Commander សរុបនៅឡើយទេ ដោយសារវានៅតែបន្តស្នាក់នៅសេតវិមានដដែល ។

យ៉ាងណាមិញ អ្នកស្រី Elizabeth Alexander នាយកទំនាក់ទំនងរបស់ជំទាវទីមួយលោកស្រី Jill Biden បានឲ្យដឹងថា ដោយសារសេតវិមានមានបរិយាកាសតានតឹងសម្រាប់សត្វចិញ្ចឹម គ្រួសាររបស់លោក បៃដិន កំពុងព្យាយាមដោះស្រាយបញ្ហានេះជូនអ្នកទាំងអស់គ្នាហើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ RT

ចុចអាន៖ Paris Hilton កើតទុក្ខខ្លាំង ព្រោះឆ្កែជាទីស្រលាញ់ស្លាប់ចោល

ចុចអាន៖ ឆ្កែអនាថាមួយក្បាល ជួយសង្គ្រោះទារិកាពីធុងសំរាមនៅ ប្រទេសលីបង់

The post ឆ្កែរបស់លោក ចូ បៃដិន ខាំភ្នាក់ងារសម្ងាត់ អាមេរិក ចំនួន ៧ រូប appeared first on Kampuchea Thmey Daily.

អតីតប្រធានាធិបតីអាមេរិក Clinton ចេញពីពេទ្យហើយ ក្រោយ​ព្យាបាល​ជំងឺ​ឆ្លង​
លោក Bill Clinton នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យនៅ​កាលីហ្វញ៉ា​ខាង​ត្បូង​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​ជំងឺ​​ឆ្លង​ដែល​មិន​ពាក់​ព័ន្ធ​​នឹង​ជំងឺ​កូវីដ-១៩​។

មន្ត្រី​បាន​និយាយ​ថា អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាយុ​៧៥​ឆ្នាំ​​បាន​ចូលមន្ទីរ​ពេទ្យ​មួយ​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ឡស អេនជឺឡេសកាល​ពី​ថ្ងៃ​អង្គារ៍ ​ដើម្បីព្យាបាល​ជំងឺ​ឆ្លង ប៉ុន្តែ​វា​មិន​ពាក់​ព័ន្ធ​នឹង​​​ជំងឺ​កូវីដឡើយ។

អ្នក​នាំ​ពាក្យ​​អតីត​ប្រធានាធិបតី លោក Angel Urena បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក Clinton នឹង​បន្ត​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​មួយ​យប់​ទៀត​ដើម្បី​ទទួលថ្នាំ​អង់ទីគ័រ​បន្ថែម។ ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​នៅ​តែ​​កំពុង​តាម​ដាន​សុខភាព​របស់​លោក។

អតីត​ជំនួយ​ការ​ម្នាក់​បាន​និយាយ​ថា លោក Clinton មាន​ជំងឺ​ទឹក​នោម​ប្រៃ​ដែល​បាន​ឆ្លង​រាល​ដាល​ដល់​ចរន្ត​ឈាម​របស់​លោក។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ​នេះ​ចាប់​តាំង​ពី​ Clinton បាន​ចាក​ចេញ​ពី​សេតវិមាន​នៅ​ឆ្នាំ​២០០១ លោក​ប្រឈម​នឹង​បញ្ហាសុខភាព​ជា​ច្រើន។

នៅ​ឆ្នាំ​២០០៤ លោក​បាន​ធ្វើ​ការ​វះ​កាត់​៤​ដង បន្ទាប់​ពី​កើត​មាន​អាការ​ឈឺ​ទ្រូង និង​ពិបាក​ដក​ដង្ហើម។ នៅ​ឆ្នាំ​២០០៥ លោក​បាន​ធ្វើ​ការ​វះ​កាត់​សួត​ ហើយ​ឆ្នាំ​២០១០​លោក​ត្រូវ​បាន​ដាក​ស្រោម​​សរសៃ​ឈាម​បេះ​ដូង​មួយ​គូ។

ដោយ​សារ​អាការ​ជំងឺ​ច្រើន​មុខ លោក​ត្រូវ​បាន​គេ​ដឹង​ថា បាន​ទទួល​អាហារ​បួស ហើយ​ជា​លទ្ធផល​លោក​បាន​ស្រក​ទម្ងន់ និង​សុខភាព​ល្អ​ប្រសើរ​គ្រាន់​បើ​ឡើង​វិញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

The post អតីតប្រធានាធិបតីអាមេរិក Clinton ចេញពីពេទ្យហើយ ក្រោយ​ព្យាបាល​ជំងឺ​ឆ្លង​ appeared first on Kampuchea Thmey Daily.

លោក​ ចូ​ បៃដិន​ ព្រមាន​«មិនលើក​លែង​ដល់​ជន​វាយ​ប្រហារនៅ​កាប៊ុល»
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​​ផ្តល់​ការ​ព្រមាន​ដល់​ជន​ដៃ​ដល់​នៃ​ការ​វាយ​ប្រហារ​​បំផ្ទុះគ្រាប់បែកពីរលើក នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។

លោក ចូ បៃដិន មាន​ប្រសាសន៍ថា ៖«យើង​នឹង​មិន​លើក​លែង​ទេ។ យើង​នឹង​មិន​ភ្លេច​ទេ។ យើង​នឹង​តាម​ប្រមាញ់ និង​សងអ្នក​វិញ»។ លោក​បាន​បង្ហើប​​ថា អ្នក​វាយ​ប្រហារ​ប្រហែល​ជា​ចេញ​មក​ពី​ពន្ធនាគារ​ដែល​ត្រូវ​បាន​បើក​ដោយ​តាលីបង់។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន

លោក​ក៏​បាន​យោង​ទៅ​លើ​ក្រុម​ភេវរករ ISIS-K ដែល​បាន​និយាយ​មុន​ថា ខ្លួន​ស្ថិត​នៅ​ពី​ក្រិយ​ការ​បំផ្ទុះ​​នៅ​ព្រលាន​យន្តហោះ។ លោក​ប្រធានាធិបតី​បាន​សង្កត់​ធ្ងន់​ថា អាមេរិកនឹង​មិន​ត្រូវ​បាន​រារាំង​ដោយ​ភេរវករ​ទេ។

លោក​មាន​ប្រសាសន៍​ថា ៖«យើង​នឹង​មិន​បញ្ឈប់​បេសកកម្ម​ទេ។ យើង​នឹង​បន្ត​ការ​ជម្លៀស​ទៀត»។

ការ​វិវត្ត​​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​​​នៅ​អាហ្វហ្គានីស្ថាន​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​មាន​ដូច​ខាង​ក្រោម៖

ហោច​ណាស់​ជន​ជាតិ​អាហ្វហ្គានីស្ថានជាង​៦០​នាក់ត្រូវ​បាន​សម្លាប់ និង​១៤០​នាក់​របួសពី​ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​​២លើក​​នៅ​ព្រលាន​យន្តហោះ​កាប៊ុល​កាល​ពី​យប់​មិញ។

កម្លាំង​ទ័ព​អាមេរិក១៣​នាក់​​ត្រូវ​បាន​សម្លាប់។ វាជា​ការ​វាយ​ប្រហារ​ថ្លុក​ឈាម​បំផុត​គិត​ចាប់​តាំង​ពី​កម្លាំង​អាមេរិក​ស្ថិត​នៅ​អាហ្វហ្គានីស្ថាន​​ពី​ឆ្នាំ​២០១១។

ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្រាប់​ជន​ដៃដល់​ថា ៖«​យើង​នឹង​តាម​ប្រមាញ់​​ និង​សង​អ្នក​វិញ»។

លោកក៏​បាន​ប្តេជ្ញា​បញ្ឈប់​ការ​ដក​ពលរដ្ឋ​ងាមេរិក ប៉ុន្តែ​ទទួល​ស្គាល់​ថា ការ​ជម្លៀស​មនុស្ស​ចេញ​មិន​ធានា​សុវត្ថិភាព​ទេ។

លោក​ប្រធានាធិបតី​និយាយ​ថា រហូត​ដល់​ពេល​នេះ​មិន​មាន​ភស្តុតាង​នៃ​ការបំផ្ទុះ​រវាង​តាលីបង់ និង​រដ្ឋ​ឥស្លាម​និយម​ ដែល​អះ​អាង​ថា ខ្លួន​ស្ថិត​នៅ​ក្រោយ​ពី​ការ​វាយ​ប្រហារ។

មេ​ដឹក​ប្រទេស​លោក​ខាង​លិច​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​កាប៊ុល ខណៈ​ប្រទេស​​ជា​ច្រើន​កំពុង​ប្រឹង​ប្រែង​ប្រតិបត្តិការ​ជម្លៀស​ពល​រដ្ឋ​របស់​ពួក​គេ៕

អាន​បន្ថែម៖ Update! យោធាអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថាន ជាង៧០នាក់ ស្លាប់ក្នុងការផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះក្រុង កាប៊ុល

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

The post លោក​ ចូ​ បៃដិន​ ព្រមាន​«មិនលើក​លែង​ដល់​ជន​វាយ​ប្រហារនៅ​កាប៊ុល» appeared first on Kampuchea Thmey Daily.