ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីអាមេរិក Clinton ចេញពីពេទ្យហើយ ក្រោយព្យាបាលជំងឺឆ្លង
លោក Bill Clinton នៅថ្ងៃអាទិត្យម្សិលមិញបានចេញពីមន្ទីរពេទ្យនៅកាលីហ្វញ៉ាខាងត្បូងហើយ បន្ទាប់ពីសម្រាកព្យាបាលជំងឺឆ្លងដែលមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
មន្ត្រីបាននិយាយថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកអាយុ៧៥ឆ្នាំបានចូលមន្ទីរពេទ្យមួយនៅភាគខាងត្បូងទីក្រុងឡស អេនជឺឡេសកាលពីថ្ងៃអង្គារ៍ ដើម្បីព្យាបាលជំងឺឆ្លង ប៉ុន្តែវាមិនពាក់ព័ន្ធនឹងជំងឺកូវីដឡើយ។

អ្នកនាំពាក្យអតីតប្រធានាធិបតី លោក Angel Urena បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Clinton នឹងបន្តស្នាក់នៅមន្ទីរពេទ្យមួយយប់ទៀតដើម្បីទទួលថ្នាំអង់ទីគ័របន្ថែម។ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែកំពុងតាមដានសុខភាពរបស់លោក។
អតីតជំនួយការម្នាក់បាននិយាយថា លោក Clinton មានជំងឺទឹកនោមប្រៃដែលបានឆ្លងរាលដាលដល់ចរន្តឈាមរបស់លោក។
រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះចាប់តាំងពី Clinton បានចាកចេញពីសេតវិមាននៅឆ្នាំ២០០១ លោកប្រឈមនឹងបញ្ហាសុខភាពជាច្រើន។
នៅឆ្នាំ២០០៤ លោកបានធ្វើការវះកាត់៤ដង បន្ទាប់ពីកើតមានអាការឈឺទ្រូង និងពិបាកដកដង្ហើម។ នៅឆ្នាំ២០០៥ លោកបានធ្វើការវះកាត់សួត ហើយឆ្នាំ២០១០លោកត្រូវបានដាកស្រោមសរសៃឈាមបេះដូងមួយគូ។
ដោយសារអាការជំងឺច្រើនមុខ លោកត្រូវបានគេដឹងថា បានទទួលអាហារបួស ហើយជាលទ្ធផលលោកបានស្រកទម្ងន់ និងសុខភាពល្អប្រសើរគ្រាន់បើឡើងវិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


