KPT+
ប្រធានាធិបតីមានបំផុតទាំង៥រូប របស់សហរដ្ឋអាមេរិក
កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ លោក Donald Trump បានជាប់ឆ្នោតសាជាថ្មី ក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។
លោកគឺជាអ្នកជំនួញនិងជាមហាសេដ្ឋីមានប្រាក់វាល់លាន។ យ៉ាងណា មិនមែនតែលោក Trump ឡើយ ប្រធានាធិបតីមុនៗរបស់សហរដ្ឋអាមេរិក ក៏ជាអ្នកមានដែរ ហើយថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនប្រធានាធិបតីមានបំផុតទាំង៥រូបរបស់សហរដ្ឋអាមេរិក៖
1. Donald Trump

ប្រធានាធិបតីទី៤៥និងទី៤៧របស់សហរដ្ឋអាមេរិករូបនេះ មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៧ពាន់លានដុល្លារ នៅពេលគាត់ចាប់ផ្តើមកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូងក្នុងឆ្នាំ២០១៧ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ៥.៣ពាន់លានដុល្លារ គិតត្រឹមពេលនេះ។
ប្រាក់ចំណូលភាគច្រើនរបស់គាត់ គឺបានមកពីការវិនិយោគអចលនទ្រព្យនិងក្រុមហ៊ុន Trump Media & Technology Group ដោយឆ្នាំនេះ ភាគហ៊ុនបានកើនឡើងរហូតដល់៥៩%ឯណោះ។
2. John F. Kennedy

ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិក លោក John F. Kennedy មានទ្រព្យសម្បត្តិ១.៣ពាន់លានដុល្លារ ដែលភាគច្រើនគឺជាមរតកបន្សល់ទុកពីឪពុករបស់គាត់។
ឪពុករបស់គាត់ឈ្មោះ Joseph Kennedy គឺជាមហាសេដ្ឋីវិនិយោគ ហើយត្រូវតែងតាំងជាប្រធានទីមួយនៃគណៈកម្មការមូលបត្រនៅឆ្នាំ១៩៣៤។
3. George Washington

ប្រធានាធិបតីទីមួយគឺលោក George Washington មានទ្រព្យសម្បត្តិសុទ្ធចំនួន ៧០៩លានដុល្លារ។
យោងតាមប្រវត្តិវិទូ Douglas Brinkley បានឲ្យដឹងថាថា «ប្រធានាធិបតីអាមេរិកដំបូងរូបនេះ គឺជាអ្នកមាន ហើយគាត់ជាម្ចាស់អចលនទ្រព្យជាច្រើន»។ ប្រវត្តិវិទូផ្សេងទៀតនិយាយថា លោក Washington កើបទ្រព្យសម្បត្តិពីការដាំពោត ហើយប្រើវាដើម្បីធ្វើស្រាវីស្គី។
4. Thomas Jefferson

ប្រធានាធិបតីទី២ លោក Thomas Jefferson មានទ្រព្យសម្បត្តិ ២៨៦លានដុល្លារ ដែលភាគច្រើនក៏បានទទួលមរតកតាមរយៈដីធ្លីពីឪពុករបស់គាត់ដែរ។
5. Theodore Roosevelt

ប្រធានាធិបតីទី២៦ លោក Theodore Roosevelt មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦៩លានដុល្លារ។ គាត់មកពីគ្រួសារវណ្ណៈខ្ពស់មួយក្នុងទីក្រុងញូវយ៉ក ហើយជាអ្នកទទួលបានមរតក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


