ប្រលោមលោក Archives - Kampuchea Thmey Daily

លោក យូ សុភា ប្រាប់កំហុសឆ្គង ៥ ក្នុងស្នាដៃប្រលោមលោក មិនអាចឈានទៅដណ្តើមពានរង្វាន់អក្សរសិល្បិ៍
ឆ្លងកាត់បទពិសោធជាង ១០ឆ្នាំ លើវិស័យតែងនិពន្ធទាំងនៅស្ថាប័នរដ្ឋ-ឯកជន និងក្នុងនាមជាគណៈកម្មការវាយតម្លៃលើអត្ថបទប្រលោមលោក លោក យូ សុភា បានគូសបង្ហាញចន្លោះខ្វះខាត ៥ចំណុច ដែលម្ចាស់ស្នាដៃអត្ថបទប្រលោមលោក តែងបង្កើតកំហុសឆ្គងដោយមិនដឹងខ្លួន មិនអាចឈានទៅដណ្តើមពានរង្វាន់អក្សរសិល្បិ៍បាន។

ដូចនេះ ដើម្បីជាគន្លឹះសម្រាប់ម្ចាស់ស្នាដៃប្រលោមលោក ដែលចូលរួមដណ្តើមពានរង្វាន់អក្សរសិល្បិ៍ រៀមច្បងក្នុងវិស័យតែងនិពន្ធរូបនេះ បានលើកឡើងកត្តា ៥ចំណុច ដែលទាញទម្លាក់ស្នាដៃប្រលោមលោកបេក្ខជនកន្លងមក។

១. ស្នាដៃប្រលោមលោក តែសរសេរទម្រង់លំនាំអត្ថបទល្ខោន
អ្នកនិពន្ធរូបនេះ ចង់សំដៅដល់ការតែងនិពន្ធប្រលោមលោក ដែលប្រើពាក្យសន្ទនាច្រើនរវាងតួអង្គ។
ឧទាហរណ៍៖
” ហេតុអី…? ” ..សួរនាង
” ខ្ញុំតែងតែ… ”
” ហេតុអី? ” ..ជម្រិញសួរ…

២. ពីចាប់ផ្តើមរហូតបញ្ចប់រឿង មិនមានអ្វីថ្មីឬប្លែក
ត្រង់ចំណុចនេះ គឺសំដៅដល់ការចាប់ផ្តើមរហូតដល់បញ្ចប់នៃសាច់រឿង គឺគ្រាន់តែជាការរៀបរាប់ពីដំណើរជីវិតតួអង្គមួយ ដែលឆ្លងកាត់ឧបសគ្គដ៏លំបាកទម្រាំជោគជ័យលើអ្វីមួយ ពោលគឺគ្រាន់តែឆ្លុះបញ្ចាំងពីជីវិតនរណាម្នាក់ ហើយមិនតំណាងឱ្យលក្ខណៈសង្គមទូទៅ (សាច់រឿងស្រាល មិនមានបញ្ហាធំដុំ និងតំណាងឱ្យសង្គម) ។

៣. ប្រើពាក្យអសុរស ធ្វើឱ្យថយចុះសីលធម៌
លោកថា រាល់ស្នាដៃអត្ថបទណាដែលប្រើពាក្យសម្តីអសុរស ធ្វើឱ្យចុះថយនូវតម្លៃសីលធម៌នៅក្នុងការរស់នៅ ប្រើភាសាកម្រិតទាប ឬពាក្យប្រចាំថ្ងៃខ្លាំងពេក នឹងកាត់បន្ថយនូវតម្លៃនៃអត្ថបទរឿង។ មិនតែប៉ុណ្ណោះ អត្ថបទណាដែលប្រើពាក្យគ្រោតគ្រាត ហើយពុំមែនជាភាសាអក្សរសីល្បិ៍ ឬបង្កប់ទៅដោយសិល្បៈដើម្បីអន្ទងចិត្តអ្នកអានទេនោះ ក៏មិនទទួលបានជោគជ័យនោះដែរ។

៤. ការបង្កើតបញ្ហា និងដំណោះស្រាយ មិនសមហេតុផល

៥. គុណតម្លៃនៃអត្ថបទ

ការណែនាំនេះ មិនត្រឹមជាគន្លឹះសម្រាប់ម្ចាស់ស្នាដៃប្រលោមលោក ដែលអ្នកចូលរួមដណ្តើមពានរង្វាន់អក្សរសិល្បិ៍ប៉ុណ្ណោះទេ តែក៏ដើម្បីក្លាយជាគំរូវណ្ណកម្មអក្សរសិល្បិរ៍ដែលមានគុណតម្លៃដល់អ្នកសិក្សាជំនាន់ក្រោយៗរបស់ខ្មែរផងដែរ។

ដូចនេះហើយ ដើម្បីឱ្យស្នាដៃប្រលោមលោករបស់ខ្លួនទទួលបានជោគជ័យក្រោមការវាយតម្លៃរបស់គណៈកម្មការជំនាញផ្នែកអក្សរសិល្បិ៍ ដាច់ខាតត្រូវជៀសកត្តាឆ្គាំឆ្គងចម្បងទាំង៥ ខាងលើនេះ៕

The post លោក យូ សុភា ប្រាប់កំហុសឆ្គង ៥ ក្នុងស្នាដៃប្រលោមលោក មិនអាចឈានទៅដណ្តើមពានរង្វាន់អក្សរសិល្បិ៍ appeared first on Kampuchea Thmey Daily.

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំប្រកួតប្រលោមលោកខ្នាតខ្លីពី “សង្គ្រាម និងសន្តិភាព” សម្រាប់និស្សិតកំពុងរៀនទីនោះ
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសពីកម្មវិធីប្រកួតប្រជែងសំណេរប្រលោមលោកខ្នាតខ្លី ក្រោមប្រធានបទ “សង្គ្រាម និងសន្តិភាព” ដើម្បីជាការលើកកម្ពស់វិស័យអក្សរសិល្ប៍នៅកម្ពុជា និងឱ្យយុវជនកម្ពុជាស្វែងយល់ពីការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា។

ការប្រកួតនេះ រៀបចំដោយ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ភាសាវិទ្យា និងប្រវត្តិវិទ្យា មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីចូលរួមលើកកម្ពស់អក្សរសិល្ប៍នៅកម្ពុជា កម្មវិធីប្រកួតប្រជែងសំណេរប្រលោមលោកខ្នាតខ្លី នេះ មានបំណងចង់ឱ្យយុវជនខ្មែរ ស្វែងយល់ពីវិនាសសកម្មនៃការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា ភាពក្លាហានរបស់កងទ័ពកម្ពុជាក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន សាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជាតិខ្មែរ និងមនោសញ្ចេតនាស្នេហាជាតិ និងតម្លៃនៃសន្តិភាព។

ចំពោះលក្ខខណ្ឌនៃការចូលរួមប្រកួត បេក្ខជនត្រូវតែជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អត្ថបទដាក់ប្រកួតជាភាសាខ្មែរ ( Microsoft word & PDF), ចំណងជើង ពុម្ពអក្សរ Khmer OS Muol Light ទំហំ ១២ pt, ខ្លឹមសារប្រលោមលោក តម្រូវឱ្យដាក់ពុម្ពអក្សរ Khmer OS Siemreap ទំហំ ១២pt ចំណែកចំនួនទំព័រចន្លោះពី ៤០ ទៅ៥០ទំព័រ។

សូមជម្រាបថា ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងនេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤លានរៀល, ជ័យលាភីលេខ២ ទទួលបាន ៣លានរៀល, ជ័យលាភីលេខ៣ ទទួលបាន ២លានរៀល និងអ្នកបានលេខ៤ លេខ៥ ទទួលបានរង្វាន់លួងចិត្ត ២សែនរៀល។ ផុតកំណត់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹង ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មុនម៉ោង ៥រសៀល៕

The post សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំប្រកួតប្រលោមលោកខ្នាតខ្លីពី “សង្គ្រាម និងសន្តិភាព” សម្រាប់និស្សិតកំពុងរៀនទីនោះ appeared first on Kampuchea Thmey Daily.

រន្ធត់ កំប្លែង ប្រទាក់ជ្រៅមុតប្រចាំឆ្នាំ៖ គម្រោងការសម្ងាត់ ២០៣៥
កម្រងវណ្ណកម្មប្រលោមលោកឧក្រិដ្ឋកម្មបច្ចេកវិទ្យាដ៏ស្មុគស្មាញ  ឧក្រិដ្ឋកម្មនិងសំណុំក្តីព្រហ្មទណ្ឌដ៏ជក់ចិត្ត បានធ្វើឱ្យប្រលោមលោកបែបស៊ើបអង្កេតរបស់ខ្មែរ រឿង គម្រោងការសម្ងាត់២០៣៥ ក្លាយជាទីចង់បាននៃអ្នកអានជិតឆ្ងាយ។

អ្នកនិពន្ធ ម៉ីសន សុធារី  ដែលប្រើនាមប៉ាកាសុភាប្រុសលើរាល់បទនិពន្ធប្រលោមលោកស៊ើបអង្កេត នឹងធ្វើឱ្យអ្នកអានប៉ាន់ស្មានមិនបាន មុជមិនជ្រៅរហូតដល់ទីបញ្ចប់!

តើត្រៀមខ្លួនហើយឬនៅ សម្រាប់សាកល្បងកម្រិតស៊ីជម្រៅនៃការអង្កេតរឿង?

«គម្រោងការសម្ងាត់២០៣៥» ជាប្រលោមលោកឧក្រិដ្ឋកម្មថ្មី ផ្តើមចេញពីបទល្មើសចាក់ស្រេះ កើតមានឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកអានមុនៗ បានសន្យាថា នេះជាប្រលោមលោកដែលអ្នកស្នេហាអំណានគួរតែបានអានសម្រាប់យល់ដឹងអំពីល្បិចនៃសំណេរដ៏មានភាពចាក់ស្រេះនិងជ្រៅជ្រះ។

អ្នកគាំទ្របានលើកឡើងអំពីភាពស្រពិចស្រពិល អាថ៌កំបាំង និងភាពងងឹតគ្មានតម្រុយ។

នៅក្នុងពិភពលោកថ្មីមួយដែលគ្មានអ្វីអាចធានាបានជាក់លាក់ អ្នកស៊ើបអង្កេតម្នាក់នៅឈរចន្លោះយុត្តិធម៌ និងគ្រោះមហន្តរាយ។

អាថ៌កំបាំងនៃគម្រោងសម្ងាត់២០៣៥ ត្រូវបានអ្នកនិពន្ធ ម៉ីសន សុធារី ចាត់ទុកថា ជារឿងនិទានមុះមុតដែលបញ្ចូលនូវស្នៀតបញ្ឆោត គ្រោះថ្នាក់ និងសេចក្តីប្រុងប្រយ័ត្នមិនឈ្នះអំពើទ្រុស្ត។ ទោះយ៉ាងណា  សៀវភៅនេះសំបូរទៅដោយអ្វីគ្រប់យ៉ាងដែលអ្នកអានចូលចិត្តស្វែងរកនៅក្នុងរឿងប្រតិដ្ឋប្រភេទឧក្រិដ្ឋកម្ម សកម្មភាពរហ័ស តួអង្គរឹងមាំ អ្នកលាក់មុខជាឃាតក ដែលបញ្ចេញទម្រង់ធ្វើការស្មុគស្មាញ និងបទពណ៌នាបត់បែនដែលនឹងធ្វើឱ្យអ្នកអានដកដង្ហើមធំ។

សង្ខេបរឿង៖

គម្រោងការសម្ងាត់កំពូលមួយ ដែលបង្កើតឡើងប្រើឈ្មោះថា ២០៣៥ បានធ្វើឱ្យមានកូនស្រីអភិជនជាច្រើនបាត់ខ្លួនបន្តគ្នាត្រឹមគម្លាតជាងម្ភៃម៉ោង។ ឧត្តមសេនីយ៍ ឌិតសាម៉ុនដែលមានកូនស្រីម្នាក់វ័យដូចគ្នានឹងអ្នកបាត់ខ្លួនមុនៗ បានរកកូនប៉ូលិសសក្តិបួនមកនៅក្បែរនាងគ្រប់វិនាទី។ ខ្លួនគាត់បានទទួលបន្ទុកបំបែកក្តី២០៣៥នេះ។  ប្រលោមលោកដែលរុញប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏អន្តរកម្មស្មុគស្មាញ បានចោទចេញជាសំណួរថា ហេតុអ្វីឧត្តមសេនីយ៍កំពូលផ្ញើវាសនាកូនស្រីតែមួយគត់ទៅលើដៃកូនប៉ូលិសគ្មានកេរ្តិ៍ឈ្មោះម្នាក់?

នៅពេលដែលមន្ត្រីរដ្ឋាភិបាលព្យាយាមរកមធ្យោបាយមកគ្រប់គ្រងលើសំណុំរឿងនេះ អ្នកស៊ើបអង្កេតទាំងឯកជននិងផ្លូវការបានប្រជែងគ្នា ជាមួយកម្រិតប្រាក់រង្វាន់មហាសាលដែលគ្រួសារអ្នកបាត់កូនស្រីម្នាក់ៗបានដាក់ចេញឱ្យ។

តម្រុយដ៏គួរឱ្យរំខានជាច្រើន ត្រូវបានអ្នកនិពន្ធ ម៉ីសន សុធារី បង្ហាញចេញជាការពង្វៀង ខណៈសត្រូវដ៏សំខាន់របស់ច្បាស់នៅសំងំលាក់មុខយ៉ាងមានប្រសិទ្ធភាព។ រាល់ជំហានខិតទៅជិតការពិតនាំ មកនូវគ្រោះថ្នាក់កាន់តែច្រើន ដោយបង្ខំឱ្យអ្នកអានត្រូវប្រឈមមុខនឹងបណ្តាញនៃការភូតកុហក និងគំនុំសងសឹកដែលលាតសន្ធឹងដល់កម្រិតខ្ពស់បំផុតនៃផ្ទៃរឿង។

ការសម្រេចចិត្តមួយ ដែលអាចមានន័យថា មានជីវិតទៅផ្ទះវិញ ឬស្លាប់ បានធ្វើឱ្យអ្នកអានចំហរមាត់។

មិនគួរខកខានអានសៀវភៅនេះឡើយ ។ អាថ៌កំបាំងនៃគម្រោង២០៣៥ បង្កប់មកជាមួយនូវវប្បធម៌ដ៏សម្បូរបែប និងបរិយាកាសសន្តិសុខដ៏រស់រវើកនាអនាគតកាល ដែលញាំងឱ្យមិត្តអ្នកអានឃើញខ្លួនឯងបានជ្រមុជខ្លួននៅក្នុងសាច់រឿងដ៏មានអនុភាព។

អ្នកនិពន្ធរំលឹកដែរថា៖ «ជំពូកនីមួយៗ ខ្ញុំតែងតែដកម្តងបន្តិចៗនូវស្រទាប់អាថ៌កំបាំងមួយជាន់ហើយមួយជាន់ទៀត នាំទៅដល់ការសន្និដ្ឋានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយខុសជានិច្ច!»

បេះដូងនៃអ្នកស៊ើបអង្កេត មិនមែនគ្រាន់តែប្រដេញតាមឧក្រិដ្ឋជនប៉ុណ្ណោះទេ តែគេកំពុងប្រយុទ្ធជាមួយសីលធម៌ ប្រយោជន៍ផ្ទាល់ខ្លួន ភាពភ័យខ្លាច និងសម្ពាធនៃទំនាក់ទំនងស្នេហា ។

ដើម្បីផ្តល់យុត្តិធ​ម៌ តើប៉ូលិសអាចបាត់បង់មនុស្សដែលគេស្រលាញ់ដែរទេ?

ប្រលោមលោក រឿង គម្រោងការសម្ងាត់២០៣៥ ថែមមកជាមួយនូវប្រភេទនៃភាគនិទានដ៏អស្ចារ្យដែលនឹងធ្វើឱ្យអ្នកអានស្រេកឃ្លានកាន់តែច្រើនឡើងមិនចង់ឱ្យចប់។

ប្រលោមលោកនេះ មានជិតមួយពាន់ទំព័រ និងបោះពុម្ពជាពីរភាគ ដាក់លក់ តម្លៃសរុប៧២០០០រ។

The post រន្ធត់ កំប្លែង ប្រទាក់ជ្រៅមុតប្រចាំឆ្នាំ៖ គម្រោងការសម្ងាត់ ២០៣៥ appeared first on Kampuchea Thmey Daily.

យុវតីមួយចំនួន និយាយថា ពួកគេចូលចិត្តអានសៀវភៅបែបប្រលោមលោក
ក្នុងកម្មវិធីពិព័រណ៍សៀវភៅលើកទី ១០ ឆ្នាំ ២០២៣នេះ គេសង្កេតឃើញមានយុវជន-យុវតី​ ដែលភាគច្រើនជាសិស្ស-និស្សិត បានចាប់អារម្មណ៍ទៅទស្សនា និងទិញសៀវភៅយ៉ាងច្រើន។ យុវតី ២រូប ដែលចូលរួមកម្មវិធីពិព័រណ៍សៀវភៅ បានបង្ហាញចំណាប់អារម្មណ៍ថា​ ពួកគេចូលចិត្តអានសៀវភៅបែបប្រលោមលោក ព្រោះសៀវភៅប្រភេទនេះ បានបណ្ដុះស្មារតី និងលើកទឹកចិត្តមនុស្សគ្រប់រូប ឱ្យចេះស្រឡាញ់ការសិក្សា គ្រួសារបងប្អូន និងមានក្ដីសង្ឃឹមក្នុងជីវិត។

យុវតី រ៉ើន ដារីតា​ និស្សិតឆ្នាំទី ១ មកពីខេត្តតាកែវ បានប្រាប់់ឱ្យកម្ពុជាថ្មីដឹងថា កញ្ញា មកចូលរួមកម្មវិធីពិព័រណ៍សៀវភៅនេះ គឺជាលើកទី ១ ហើយអ្វីដែលកញ្ញាចា​ប់អារម្មណ៍ក្នុងថ្ងៃពិព័រណ៍សៀវភៅនេះ គឺបានមើលឃើញថា គ្រប់ស្ដង់ ឬតុបលក់សៀវភៅ ភាគច្រើនសម្បូរទៅដោយសៀវភៅប្រលោមលោក និងសៀវភៅបែបលើកទឹកចិត្តមនុស្សឱ្យស្រឡាញ់ជីវិត ចេះតស៊ូក្នុងឆាកជីវិតរស់នៅ ជាដើម។

ដារីតា បានបន្ថែមថា សម្រាប់រូបកញ្ញាផ្ទាល់ ចូលចិត្តទិញសៀវភៅបែបប្រលោមលោក ដើម្បីយកទៅអានបន្ទាប់ពីទំនេរពីការសិក្សារៀនសូត្រ ពីព្រោះកញ្ញាគិតថា​ សៀវភៅប្រភេទនេះ ពេលអានចប់ទៅបានជួយឱ្យកញ្ញាមានផ្នត់គំនិត គិតតែរឿងបែបវិជ្ជមាន ចេះស្រឡាញ់គ្រួសារ និងបងប្អូន រស់នៅប្រកបដោយសេចក្ដីសុខផ្លូវចិត្ត។ ក្រៅពីនេះ ដារីតា ក៏បានបង្ហើបឱ្យដឹងថា នៅថ្ងៃអនាគតខាងមុខ កញ្ញាក៏មានក្ដីស្រមៃមួយនឹង ចង់ក្លាយទៅអ្នកនិពន្ធប្រលោមលោកមួយរូបដែរ ប្រសិនបើមានឱកាស និងពេលវេលាសមរម្យមួយ កញ្ញានឹងចាប់យកការសរសេរប្រលោមលោក ដូចរៀមច្បងអ្នកនិពន្ធមុនៗ ផងដែរ។

ចំណែក កញ្ញា ផែន ចន្នា និស្សិតឆ្នាំទី ៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានឱ្យកម្ពុជាថ្មី ដឹងដែរថា កញ្ញា មកចូលរួមកម្មវិធី ពិព័រណ៍សៀវភៅនៅឆ្នាំនេះ កញ្ញាចាប់អារម្មណ៍ចំពោះសៀវភៅបែបប្រលោមលោក បែបទស្សនវិជ្ជា ពីព្រោះសៀវភៅប្រភេទនេះ ជួយឱ្យកញ្ញា បានយល់ដឹងពីទស្សនវិជ្ជា ដែលទាក់ទងនឹងព្រឹត្តិការណ៍សង្គម និងមួយផ្នែកទៀត ជួយឱ្យកញ្ញា អាចមានគំនិតគិតបែបទស្សនវិជ្ជា ចំពោះការត្រិះរិះពិចារណា ចំពោះរឿងរ៉ាវជួបប្រទះ ក្នុងជីវីតរស់នៅប្រចាំថ្ងៃ។ សម្រាប់ ចន្នា ជាទូទៅកញ្ញាបានអានសៀវភៅ ក្នុងមួយខែចាប់ពី ២ក្បាល ទៅ៣ក្បាល នៅពេលដែលឆ្លៀតពេលពីការរៀនសូត្រនៅសាលាផ្ទាល់ និងការងារ តែប៉ុណ្ណោះ។

ដោយឡែក យុវជន យ៉េន ម៉ាលីន អតីតនិស្សិតបរិញ្ញាបរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកម្ពុជា ក៏បានឱ្យប្រាប់កម្ពុជាថ្មីខុសពី យុវតី ២នាក់ខាងលើ ពីព្រោះលោកមានចំណង់ចំណូលចិត្តអានសៀវភៅ ទាក់ទងនឹង នយោបាយ សេដ្ឋកិច្ច ប្រវត្តិសាស្រ្ដ និងទំនាក់ទំនងអន្ដរជាតិ ដោយលោកអះអាងថា​ សៀវភៅទាំងនេះវាអាចជួយដល់ការសិក្សា និងការងាររបស់លោក ផងដែរ។

ចំណែក អ្វីដែលមើលឃើញថា យុវជនខ្លះក៏និយមជ្រើសរើសការអានសៀវភៅ បែបប្រលោមលោក មនោសញ្ចេតនា និងស្នេហា គឺវាស្ថិតទៅលើចំណង់ចំណូលចិត្ត របស់យុវជន ឬសិស្ស-និស្សិត ដែលនិយមចូលចិត្តប្រលោមលោក តែប៉ុណ្ណោះ៕

អត្ថបទ ៖ សួស​ សិត

The post យុវតីមួយចំនួន និយាយថា ពួកគេចូលចិត្តអានសៀវភៅបែបប្រលោមលោក appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាសសម្រួលគ្រប់វិធី ដើម្បីឲ្យសៀវភៅល្អៗបានដល់ដៃអ្នកអាន
ដោយសារតែមានគ្រូបង្រៀននិងសិស្ស​និស្សិត​ជាច្រើន មានបំណងចង់អាន​តែមិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ពេលនេះអ្នកនិពន្ធ ម៉ីសន សុធារី បានរកគ្រប់វិធី​​ឲ្យ​​សៀវភៅ​ល្អៗ​ទៅ​​ដល់​ដៃ​អ្នក​អាន ​ដោយ​គ្រាន់​តែ​ជាវ​ប្រលោមលោក “ស្រទន់​មន្ត​ស្នេហ៍” និង​ទទួល​បានសៀវភៅ​ “ថ្ងៃ​ណាមួយ” ​ដោយ​ឥត​គិត​ថ្លៃ​ភ្លាមៗ។

ស្រប​ពេលដែលអ្នក​និពន្ធ​ដដែល​បាន​ប្រកាស​ស្វែងរក​រកអ្នកគាំទ្រ ដោយអ្នកស្រីបានមាន​ប្រសាសន៍​ថា “នាងខ្ញុំ ម៉ីសន សុធារី ម្ចាស់​ស្នាដៃសៀវភៅ ស្រទន់​មន្ត​ស្នេហ៍, ពេលវេលា និង ថ្ងៃណាមួយ សរុបប្រមាណ ៥០០០ក្បាល ដែល​ជា​បទនិពន្ធ​បាន​សម្រិតសម្រាំង ផ្ដល់​គុណ​តម្លៃ​និង​ពុទ្ធិ​ដល់​ចលករ​លើកកម្ពស់​ការ​អាន​និង​សរសេរ​នៅ​កម្ពុជា។ នាងខ្ញុំ​ទទួលខុសត្រូវ ពេញទំហឹងលើ​ការ​ជះ​ឥទ្ធិពល​អវិជ្ជមានណាមួយ​ពី​សំណេរ​នេះ ទៅលើ​មជ្ឈដ្ឋាន​អ្នកអាន​ទូទៅ”។

អ្នក​និពន្ធ​ ម៉ីនសន សុធារី

អ្នក​និពន្ធ​ ម៉ីនសន សុធារី ក៏បាន​និយាយ​បន្ថែម​ទៀត​ថា សូម​ប្រកាស​ទទួល​យក​ជំនួយ​ពី​រដ្ឋាភិបាល វិស័យ​ឯកជន បុគ្គល ក្រុម ឬ​សហគមន៍​ណា​ក្ដី ក្នុង​ការ​ទម្លាក់​តម្លៃ​ដើម​នៃ​សៀវភៅ​ទាំង​បី​ចំណង​ជើង ឬ​ចែក​ជូន​ហ្វ្រី​ទាំងស្រុង ដល់ដៃ សិស្ស និស្សិត មន្ត្រីរាជការ ឬ​សហគមន៍​ជនជាតិ​ដើម សហគមន៍​នានាដែល​ត្រូវការ​អាន​និង​ខ្វះ​លទ្ធភាព ដោយគ្រាន់តែទាក់ទងមកក្រុមការងាររបស់អ្នកនិពន្ធតាមរយៈ ប្រអប់សារលើផេកម៉ីសន សុធារី អ្នកនិពន្ធ ឬតេឡេក្រាម ហើយទាំងនេះគឺដើម្បី​រួមចំណែក​ចែកចាយសៀវភៅ​ទៅកាន់តែទូលំទូលាយ និង​មានផលវិជ្ជមាន រយៈ​ពេលវែង។

សូមបញ្ចាក់ដែរថា​ ប្រលោមលោក “ស្រទន់មន្តស្នេហ៍” និង “ថ្ងៃណាមួយ” សុទ្ធតែទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់អ្នកអានគ្រប់ខេត្តក្រុង ហើយដោយសារតែអ្នកនិពន្ធចង់សម្របសម្រួលដល់អ្នកពុំមាន​លទ្ធភាព អាចមានសៀវភៅក្នុងដៃដោយមិនចាំបាច់ចំណាយច្រើន ទើបម្ចាស់ស្នាដៃ “ពេលវេលា” បានខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យអ្នកអានមកពីគ្រប់ទិសទី នឹងទទួលបានសៀវភៅល្អៗពីអ្នកនិពន្ធ៕

នេះ​ជា​ឱកាស​ល្អ​ សម្រាប់​អ្នក​ស្រលាញ់​ការ​អាន ​ជា​ពិសេស​ប្រលោមលោក​ដ៏​ល្អ​មួយ​នេះ​ពី​អ្នក​និពន្ធ ម៉ីសន សុធារី! សូមទាក់ទងឥលូវនេះឆាប់ទទួលបានសៀវភៅ!

ចុចអាន៖ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា

ចុចអាន៖អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ

The post អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាសសម្រួលគ្រប់វិធី ដើម្បីឲ្យសៀវភៅល្អៗបានដល់ដៃអ្នកអាន appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ
អ្នកនិពន្ធម៉ីសន សុធារី ដែលនឹង​ទៅដល់ខេត្តកំពង់ស្ពឺ ក្នុងជំនួបជាលើកដំបូងជាមួយអ្នកគាំទ្រនៃដែនដីម្លិះលាច្បារមន​ចុងសប្ដាហ៍នេះ បានលើកឡើងថា ពេលនិពន្ធឡើង​នូវ​សៀវភៅ​ថ្មីចំណងជើង «ថ្ងៃណាមួយ» ឧបសគ្គ​និង​ប្រស្នា​ធំ​ដែល​អ្នកស្រី​បាន​ដាក់​មក​ភ្នាល់​លើ​ការងារ​នេះ គឺ​សួរខ្លួនឯង​ថា មនុស្ស​វ័យ​សែប្លាយ នឹង​អាច​សរសេរ​រឿងរ៉ាវ​វ័យជំទង់​បាន​ក្នុង​កម្រិត​ណា?

ប្រលោមលោក BL ថ្ងៃណាមួយ

អ្នកនិពន្ធ​ដែល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​លើ​ប្រលោមលោក​ ស្រទន់មន្តស្នេហ៍ កម្រង​ស៊ើបអង្កេត​ចាក់ស្រេះ​នៃ​សំណុំ​ក្ដី​ព្រហ្មទណ្ឌ​ល្បី​កក្រើក​បួន​ខ្សែ«ស្ទូឌីយោលេខ​៧»«ម៉ោង១២អាធ្រាតនៅ​សង្កាត់លេខ១» «សំណុំឯកសារz22» «គម្រោងការសម្ងាត់២០៣៥» ក៏ដូចម្ចាស់សៀវភៅ​ទស្សនៈ «ពេលវេលា»លក់ដាច់បំផុតនៅគ្រឹះស្ថានតម្រា ពេលនេះបាន​ដាក់​ចេញ​កម្រង​សៀវភៅប្រលោមលោក BL ដំបូងដែលធ្វើឱ្យអ្នកគាំទ្រគ្រាំគ្រាចិត្ត​ស្រក់ទឹកភ្នែក​អាណិត​តួអង្គប្រុស«ជេមស៍»។ នៅ​មុន​ប៉ុន្មាន​ថ្ងៃ​នៃកម្មវិធីជួបហ្វេន​នៅ​បណ្ណាល័យ​ខេត្តកំពង់ស្ពឺ អ្នកនិពន្ធបាន​បង្ហោះ​ឡើង​ថា «ខ្ញុំ​ចង់​ដឹង​ថា ខ្ញុំជាអ្នកនិពន្ធដែលអាច​បង្កើត​រូបរាងក្មេងប្រុស​មាន​បញ្ហា​ម្នាក់ និងអាច​ចូល​ដើរ​លើ​ស្បែកជើង​របស់គេ​ក្នុងនាមមនុស្ស​ស្រលាញ់ភេទដូចគ្នា​ ហើយ​ដោះស្រាយ​ឌីប្រេស្សិន​របស់​គេបាន​សម​ទំនង​កម្រិត​ណា?»

អ្នកស្រីបរិយាបន្ថែមទៀតផងដែរថា ក្នុងនាមជាអ្នកនិពន្ធម្នាក់ អ្នកស្រីម៉ីសនសុធារី បានសួរ​ខ្លួនឯង ខ្ញុំ​អាច​បង្ហាញ​ភាព​ល្អបរិសុទ្ធ មានតម្លៃ និង​ការ​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ក្រុម​មនុស្ស​ភាគតិច​មួយ​ក្រុមដែលកំពុង​ប្រឈម​នឹង​ការ​រើសអើង​ដោយវិធីណា? តើអ្នកអានរបស់ខ្ញុំ​នៅតែ​ជឿជាក់​លើ​ទឹក​ដៃ​របស់​ខ្ញុំ​ដែលឬទេ?

អ្នកនិពន្ធម៉ីសន សុធារី និងអ្នកគាំទ្រ

សំណួរ​ទាំងនេះ​បញ្ជាក់​ជា​ស្រេច​ថា អ្នកស្រី​ជាអ្នកនិពន្ធម្នាក់ដែល​បារម្ភ​និងទទួលខុសត្រួវ ​ចំពោះ​ការ​ចំណាយប្រាក់​របស់អ្នកអាន​ជាយុវវ័យ​ដែល​មិន​មាន​ចំណូល ចាយលុយ​ប៉ាម៉ាក់ តើការ​ចំណាយ​លើ​សៀវភៅ​មួយ​នេះ​ខ្ជះខ្ជាយ​ឬ​មានតម្លៃ។

«ខ្ញុំតែង​យល់​ថា ខ្ញុំត្រូវព្យាយាមអស់ពីលទ្ធភាពលើទិដ្ឋភាពធំបី គឺស្នាដៃមាន​ភាពទទួលខុសត្រូវ ទាត់ចោល​គំនិតរាក់ៗដែលចោទថាប្រលោមលោក​មិនបានការ វាយបកទៅនឹង​ការវាយតម្លៃ​បន្ទោស​បង្អាប់ថាស្នាដៃអ្នកនិពន្ធខ្មែរ​ដដែលៗដូចរឿងភាគ​ដណ្ដើម​ស្នេហា​។ល។»

ថ្មីៗនេះ​អ្នកស្រី​ទើបតែបាន​បញ្ចេញ​នូវប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ​ដែលជាកម្រង​មនោសញ្ចេតនា​ដ៏​ស៊ីវិល័យ រៀបរាប់អំពី​ឧក្រិដ្ឋកម្ម​លើដែនកោះមួយនៃ​ទាយាទ​ក្រុមត្រីកោណមាស ព្រមទាំងការប៉ះទង្គិច​ស្នេហា​រវាងកូនស្រីគ្រួសារ​ប៉ូលិស និងកូនប្រុស​នៃ​ត្រកូល​អ្នក​ជំនួញដែនកោះ។ ប្រលោមលោក​មួយនេះ​ត្រូវបាន​ឈរមាំលើ​ចំណាត់ថ្នាក់​កំពូល​តារាង​ប្រចាំខែ​ដែ​លមាន​អ្នក​អាន​បង់ប្រាក់ចុចអាន​ច្រើនលើសលប់ពីចំណងជើងផ្សេងៗ​។

ស្រលាញ់បងជ្រៅជាងសមុទ្រ

«ខ្ញុំអាចសរសេរ​សៀវភៅ​សឹងថាគ្រប់ប្រភេទ ចុះហេតុអ្វីខ្ញុំនៅសរសេរប្រលោមលោក ព្រោះខ្ញុំឱ្យ​តម្លៃ​ការងារ​នេះ ។ ​ប្រលោមលោក​មិន​ត្រឹមត្រូវការ​ទេពកោសល្យ ត្រូវការ​ជំនាញ​សិល្បៈ​លួងលោម សាច់រឿង​ប្រទាក់​ក្រឡា និងការស្រាវជ្រាវ​ត្រឹមត្រូវ​ម៉ត់ចត់ ថែម​ទាំង​ជា​ផ្នត់គំនិត​នៃ​គិត​វិជ្ជមាន​ មាន​សុភមង្គល »អ្នកស្រី​បន្ថែម។​

អ្នកស្រីម៉ីសន សុធារី ជាអ្នកនិពន្ធខ្មែរ អ្នកគ្រប់គ្រងផ្នែកសារព័ត៌មាន ជាគ្រូបង្ហាត់ជំនាញ​ដឹកនាំ និងបទតែងនិពន្ធគ្រប់ប្រភេទ ថែមទាំង​ជាស្ថាបនិក​នៃវេបសាយឌីជីថល meysansotheary.com ផងដែរ៕

ចុចអាន៖ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា

ចុចអាន៖ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា

The post អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ appeared first on Kampuchea Thmey Daily.

ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា
ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” ពេលនេះនឹងចេញលក់ផ្លូវការនៅ​ឯថ្ងៃពិព័រណ៍​សៀវភៅកម្ពុជា​លើកទី៩​ នៅបណ្ណាល័យ​ជាតិ ក្រោមការផលិតពីក្រុមហ៊ុន IPML Servic។

ស្រប​ពេល​ដែរ​ប្រលោមលោក​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រយ៉ាង​ភ្ល្លូកទឹកភ្លូកដី​កាលពីឆ្នាំ២០១៧​​ ដោ​យ​កាលណោះ “ស្រទន់​មន្ត​ស្នេហ៍” បាន​ចេញ​ផ្សាយ​លើ​វេបសាយ​សប្បាយ​ដំបូង។ ជាពិសេស​ដោយសារ​តែ​មាន​ការ​ជំរុញ​ពី​បណ្ដា​អ្នក​ស្នេហា​ប្រលោមលោក “ស្រទន់​មន្ត​ស្នេហ៍” ទើប​អ្នកនិពន្ធ​ម៉ីសន សុធារី បាន​សម្រេច​បោះពុម្ព​​ជា​ផ្លូវ​ការ​ចូលរួម​សហការ​ជាមួយ​លោកស្រី ទីវ ចាន់ដេត នាយិកា​ក្រុមហ៊ុន IPML Service ដែល​ជា​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លើស​ពី​នេះ​ ភាគនិទាន​ស្នេហា​ដ៏​អន្លង់អន្លោច​ស្រទន់ ​ធ្លាប់​បាន​សម្រាយ​ជា​ភាពយន្ត​ល្អឯក​លើ​កញ្ចក់​ទូរទស្សន៍​CNT កាលពីឆ្នាំ២០១៨ និងថែមទាំងមានអ្នក​ទស្សនា​ជា​ច្រើន​ថែមទៀត។

សូម​រម្លឹកដែរ​ថា ​ប្រលោមលោក “ស្រទន់​មន្ត​ស្នេហ៍” គឺជាសាច់រឿងដែលនិយាយពីតួអង្គស្រទន់ជាក្មេងស្រីស្ថិតក្នុងមណ្ឌកុមារកំព្រា តែត្រូវបាន ដេត ភូមិន្ទ​ ដែល​ជា​នាយក​ដ៏​សង្ហា​ និង​ពូកែ​ខាង​កូត​ទ្រ​បាន​យ៉ាង​ពីរោះ បែរជាយកនាង មក​ធ្វើ​ជា​មេ​ពិធីការ​ក្នុង​ក្រុមហ៊ុន ទាំង​ដែល​នាង​គ្មាន​បទ​ពិសោធន៍ ឬ​ចំណេះ​ដឹង​ខាង​ការ​ងារ​នេះ​ទាល់​តែ​សោះ។ រឿង​មិន​ទំនង​នេះ​ បាន​ធ្វើ​ឲ្យបុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ខ្សឹបខ្សៀវ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់ ​ផ្កា​ភ្លើង​ក៏​ចាប់​ឆេះ​ឡើង ហើយ​បញ្ហា​កាច់កុង​ខ្វែង​គំនិត​ និង​ជម្លោះ​ប្រជែង​គ្នា​បាន​រីក​ដុះដាល​ឡើង។

ក្រុមអ្នកស្រលាញ់ប្រលោមលោក “ស្រទន់​មន្ត​ស្នេហ៍”

ប្រសិនបើមិត្តអ្នកអានចង់ជាវប្រលោមលោក “ស្រទន់​មន្ត​ស្នេហ៍” សូមធ្វើការកក់តាមរយៈផេក ម៉ីសន សុធារីអ្នកនិពន្ធ​ ឬអាចជាវនៅថ្ងៃពិព័រណ៍សៀវភៅកម្ពុជា​ ក្នុងបណ្ដាល័យជាតិ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៩,១០,១១ ខាងមុខនេះ ក្នុងស្តង់លេខ៣៤និង៣៥៕

ចុចអាន៖ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា

ចុចអាន៖តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)

The post ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា
តើអ្នកជឿលើរឿងអបិយជំនឿ មន្តអាគមអូមអាម ឬខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ?

ប្រលោមលោកថ្មីដ៏​រន្ធត់ រឿង “អណ្ដូង​ខាងលិច” ជាភាគនិនាន​បែប​ព្រឺព្រួច​របស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែល​បរិយាយអំពី​រឿងពិតមួយរបស់គ្រួសារ លោក ឥន តារា និងភរិយា សារ៉ាយ ស៊ីលាភ មាន​កូនស្រីម្នាក់ឈ្មោះ ឥន រមនា បានបាត់ខ្លួនទៅក្នុងឱកាសបោះជំរំមួយ។ ជាពិសេស​ក្នុង​ជំនឿ​ខ្មែរ​ចាស់ៗលោកទូន្មាន​ថា អម្ពិល​នៅ​ត្បូង​ អណ្ដូង​នៅ​លិច លោក​តែង​ហាម​ផ្ដាច់ ​មិន​ឲ្យ​រស់នៅ។

​រឿង​នេះ​ទើប​នឹង​ចេញផ្សាយលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី កាលពីឆ្នាំ២០២១ ​ប៉ុន្តែ​ពោរពេញទៅដោយ​ឈុតឆាក​ស្ញើបព្រឺស្តែងៗ ស្លុតស្លុងស័ក្តសមណាស់ ជាមួយ​អ្នកចូលចិត្ត​រឿងប្រភេទខ្លាចខ្លាំង។ ក្នុងនោះមាន​និទានអំពីឡានក្រុងមួយ ធ្លាប់គ្រោះថ្នាក់ស្លាប់អស់ជាងម្ភៃឆ្នាំមកហើយ ក្រោយមករាល់រនោចធំ​តែងមាន​អ្នកឃើញឡាននោះបរកាត់ភូមិ។

យ៉ាងណាមិញ ក្រោយមានការគាំទ្រពីហ្វេនៗ អ្នកនិពន្ធ ពេជ្រ បណ្ឌិត បានសម្រេចបោះពុម្ពជាសៀវភៅ​ដើម្បីត្រៀមអបអរពិព័រណ៌សៀវភៅលើកទី៩ នៅបណ្ដាល័យជាតិនាថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែ​ធ្នូ ខណៈសៀវភៅប្រលោមលោក “អណ្ដូង​ខាងលិច”ចេញលក់ផ្លូវការក្នុងតម្លៃ ២៥០០០រៀល បញ្ចុះសល់ត្រឹម ២០០០០រៀល ត្រឹម​ពិព័រណ៌សៀវភៅលើកទី៩ នេះប៉ុណ្ណោះ!​​ ដោយឡែក សម្រាប់ប្រិយមិត្តអ្នកអានដែលនិយមរឿងប្រភេទបែបភ័យខ្លាច ព្រឺព្រួច សូមមកជាវផ្ទាល់នៅ​ស្តង់​លេខ​៣៤និង៣៥ ទីតាំងបណ្ណាល័យជាតិ រាជធានីភ្នំពេញ៕

ចុចអាន៖តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)

The post ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា appeared first on Kampuchea Thmey Daily.