KPT+
ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា
តើអ្នកជឿលើរឿងអបិយជំនឿ មន្តអាគមអូមអាម ឬខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ?

ប្រលោមលោកថ្មីដ៏រន្ធត់ រឿង “អណ្ដូងខាងលិច” ជាភាគនិនានបែបព្រឺព្រួចរបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលបរិយាយអំពីរឿងពិតមួយរបស់គ្រួសារ លោក ឥន តារា និងភរិយា សារ៉ាយ ស៊ីលាភ មានកូនស្រីម្នាក់ឈ្មោះ ឥន រមនា បានបាត់ខ្លួនទៅក្នុងឱកាសបោះជំរំមួយ។ ជាពិសេសក្នុងជំនឿខ្មែរចាស់ៗលោកទូន្មានថា អម្ពិលនៅត្បូង អណ្ដូងនៅលិច លោកតែងហាមផ្ដាច់ មិនឲ្យរស់នៅ។
រឿងនេះទើបនឹងចេញផ្សាយលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី កាលពីឆ្នាំ២០២១ ប៉ុន្តែពោរពេញទៅដោយឈុតឆាកស្ញើបព្រឺស្តែងៗ ស្លុតស្លុងស័ក្តសមណាស់ ជាមួយអ្នកចូលចិត្តរឿងប្រភេទខ្លាចខ្លាំង។ ក្នុងនោះមាននិទានអំពីឡានក្រុងមួយ ធ្លាប់គ្រោះថ្នាក់ស្លាប់អស់ជាងម្ភៃឆ្នាំមកហើយ ក្រោយមករាល់រនោចធំតែងមានអ្នកឃើញឡាននោះបរកាត់ភូមិ។

យ៉ាងណាមិញ ក្រោយមានការគាំទ្រពីហ្វេនៗ អ្នកនិពន្ធ ពេជ្រ បណ្ឌិត បានសម្រេចបោះពុម្ពជាសៀវភៅដើម្បីត្រៀមអបអរពិព័រណ៌សៀវភៅលើកទី៩ នៅបណ្ដាល័យជាតិនាថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែធ្នូ ខណៈសៀវភៅប្រលោមលោក “អណ្ដូងខាងលិច”ចេញលក់ផ្លូវការក្នុងតម្លៃ ២៥០០០រៀល បញ្ចុះសល់ត្រឹម ២០០០០រៀល ត្រឹមពិព័រណ៌សៀវភៅលើកទី៩ នេះប៉ុណ្ណោះ! ដោយឡែក សម្រាប់ប្រិយមិត្តអ្នកអានដែលនិយមរឿងប្រភេទបែបភ័យខ្លាច ព្រឺព្រួច សូមមកជាវផ្ទាល់នៅស្តង់លេខ៣៤និង៣៥ ទីតាំងបណ្ណាល័យជាតិ រាជធានីភ្នំពេញ៕
ចុចអាន៖តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


