KPT+
តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)
នៅទីបំផុត ប្រលោមលោកបែបយុវវ័យប្រភេទ BL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានចំណងជើងថា”ថ្ងៃណាមួយ” ចេញផ្សាយជាសៀវភៅ ក្រោមការផលិតពីតម្រា។
ស្របពេលដែលប្រលោមលោកមួយនេះ ទទួលបាននូវការគាំទ្រជាវិជ្ជមាន នៅក្នុងចំណោមយុវវ័យមិត្តអ្នកអាន ក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាថា ជាខ្សែប្រលោមលោកអប់រំជីវិតយ៉ាងល្អសម្រាប់ឲ្យវ័យជំទង់ ឲ្យរឹងមាំឡើង ក៏ដូចបំណិននៃការតស៊ូជាមួយនឹងឧបសគ្គនានានៅក្នុងជីវិត។ “ថ្ងៃណាមួយ” របស់អ្នកនិពន្ធ ម៉ីសន សុធារី ត្រូវបានបោះពុម្ពផ្សាយជា Special Editions ដើម្បីចូលរួមអបអរសាទរទិវាពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នៅបណ្ណាល័យជាតិ រាជធានីភ្នំពេញ។

ដោយឡែក កញ្ញា ទូច បុប្ផា នាយិកាតម្រាបានឲ្យដឹងថា រយៈពេលជាងពីរឆ្នាំមកនេះ តម្រាបានផ្អាកសកម្មភាពទាំងអស់របស់ខ្លួនក្រោយវិបត្តិកូវីដ។ ការវិលមកវិញលើកនេះ ប្រាកដណាស់បានសម្រិតសម្រាំងមាតិកាមិនឲ្យអ្នកអានជាវទៅខកចិត្តនោះទេ។ កញ្ញាបានឲ្យដឹងដូច្នេះថា «ជាទូទៅសៀវភៅយើងតែងតែគិតលើសាច់រឿង ហើយមិនចង់ឲ្យការជាវទៅត្រូវយកទៅទុកចោលអានមិនចប់! ក្រុមការងារបានអានរឿងថ្ងៃណាមួយ ហើយយល់ថា ការបោះពុម្ពសំណៅ Hard Copy ស្នាដៃដ៏ល្អមួយនេះ ជាមោទនភាពថ្មីនៃការវិលមកវិញរបស់តម្រា!»
លោក លី សូផាត អ្នកពិនិត្យគុណភាពសាច់រឿង និងជាក្រុមការងារតម្រាលើកឡើងថា នេះជាប្រលោមលោកជីវិតដ៏ពិសេសមួយដែលយុវវ័យគួរបានអាន ហើយមាតាបិតាទាំងឡាយផង។

រឿង”ថ្ងៃណាមួយ” បានសរសេរឡើងនៅឆ្នាំ២០២១ ជាពេលដែលអ្នកនិពន្ធបានឆ្លើយតបទៅនឹងសំណូមពររបស់អ្នកអានជាភេទទីបី និងភេទផ្សេងៗទៀត។ សាចរឿងបរិយាយពីតួអង្គភក្ត្រា មានឈ្មោះហៅក្រៅថាជេមស៍ ជាក្មេងមានចរិយាមារយាទល្អ មានមានចិត្តទូលំទូលាយ ស្គាល់ខុសត្រូវ ឯបេះដូងគេ ស្រលាញ់បុរសដូចគ្នា។ នៅក្នុងវ័យជំទង់ ជេមស៍បានប្រឈមនឹងស្នេហាបោកប្រាស់ ប្រឈមទៅនឹងវិបត្តិនៃការបាក់បែកក្នុងគ្រួសារ ប្រឈមនឹងការវាយប្រហារបន្ទោសបង្អាប់រើសអើង តើភក្ត្រាឬជេមស៍និងដោះស្រាយបញ្ហាទាំងអស់ដែលគេត្រូវប្រឈមមុខដោយវិធីយ៉ាងណា ?
អ្នកនិពន្ធក៏បានបញ្ចាក់ដែរថា នៅក្នុងសៀវភៅនេះមិត្តអ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញ ឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សានិងឧបសគ្គផ្សេងៗច្រើនទៀត។

សួមជម្រាបថា អ្នកនិពន្ធ ម៉ីសនសុធារី នឹងចុះហត្ថលេខាលើសៀវភៅដំបូង ចំនួន១០០ច្បាប់ សម្រាប់អ្នកគាំទ្រដែលមកជាវផ្ទាល់នៅស្តង់តម្រា លេខ៣៤និង៣៥ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែធ្នូនេះ ទីតាំងបណ្ណាល័យជាតិរាជធានីភ្នំពេញ៕
ចុចអាន៖ប្រលោមលោក «ស្រឡាញ់បងជ្រៅជាងសមុទ្រ» នឹងចេញផ្សាយយប់នេះ ក្រោយអ្នកគាំទ្ររង់ចាំជិត ២ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


