KPT+
អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ
អ្នកនិពន្ធម៉ីសន សុធារី ដែលនឹងទៅដល់ខេត្តកំពង់ស្ពឺ ក្នុងជំនួបជាលើកដំបូងជាមួយអ្នកគាំទ្រនៃដែនដីម្លិះលាច្បារមនចុងសប្ដាហ៍នេះ បានលើកឡើងថា ពេលនិពន្ធឡើងនូវសៀវភៅថ្មីចំណងជើង «ថ្ងៃណាមួយ» ឧបសគ្គនិងប្រស្នាធំដែលអ្នកស្រីបានដាក់មកភ្នាល់លើការងារនេះ គឺសួរខ្លួនឯងថា មនុស្សវ័យសែប្លាយ នឹងអាចសរសេររឿងរ៉ាវវ័យជំទង់បានក្នុងកម្រិតណា?

អ្នកនិពន្ធដែលបានជោគជ័យគួរឱ្យកត់សម្គាល់លើប្រលោមលោក ស្រទន់មន្តស្នេហ៍ កម្រងស៊ើបអង្កេតចាក់ស្រេះនៃសំណុំក្ដីព្រហ្មទណ្ឌល្បីកក្រើកបួនខ្សែ«ស្ទូឌីយោលេខ៧»«ម៉ោង១២អាធ្រាតនៅសង្កាត់លេខ១» «សំណុំឯកសារz22» «គម្រោងការសម្ងាត់២០៣៥» ក៏ដូចម្ចាស់សៀវភៅទស្សនៈ «ពេលវេលា»លក់ដាច់បំផុតនៅគ្រឹះស្ថានតម្រា ពេលនេះបានដាក់ចេញកម្រងសៀវភៅប្រលោមលោក BL ដំបូងដែលធ្វើឱ្យអ្នកគាំទ្រគ្រាំគ្រាចិត្តស្រក់ទឹកភ្នែកអាណិតតួអង្គប្រុស«ជេមស៍»។ នៅមុនប៉ុន្មានថ្ងៃនៃកម្មវិធីជួបហ្វេននៅបណ្ណាល័យខេត្តកំពង់ស្ពឺ អ្នកនិពន្ធបានបង្ហោះឡើងថា «ខ្ញុំចង់ដឹងថា ខ្ញុំជាអ្នកនិពន្ធដែលអាចបង្កើតរូបរាងក្មេងប្រុសមានបញ្ហាម្នាក់ និងអាចចូលដើរលើស្បែកជើងរបស់គេក្នុងនាមមនុស្សស្រលាញ់ភេទដូចគ្នា ហើយដោះស្រាយឌីប្រេស្សិនរបស់គេបានសមទំនងកម្រិតណា?»
អ្នកស្រីបរិយាបន្ថែមទៀតផងដែរថា ក្នុងនាមជាអ្នកនិពន្ធម្នាក់ អ្នកស្រីម៉ីសនសុធារី បានសួរខ្លួនឯង ខ្ញុំអាចបង្ហាញភាពល្អបរិសុទ្ធ មានតម្លៃ និងការតស៊ូទាមទារសិទ្ធិរបស់ក្រុមមនុស្សភាគតិចមួយក្រុមដែលកំពុងប្រឈមនឹងការរើសអើងដោយវិធីណា? តើអ្នកអានរបស់ខ្ញុំនៅតែជឿជាក់លើទឹកដៃរបស់ខ្ញុំដែលឬទេ?

សំណួរទាំងនេះបញ្ជាក់ជាស្រេចថា អ្នកស្រីជាអ្នកនិពន្ធម្នាក់ដែលបារម្ភនិងទទួលខុសត្រួវ ចំពោះការចំណាយប្រាក់របស់អ្នកអានជាយុវវ័យដែលមិនមានចំណូល ចាយលុយប៉ាម៉ាក់ តើការចំណាយលើសៀវភៅមួយនេះខ្ជះខ្ជាយឬមានតម្លៃ។
«ខ្ញុំតែងយល់ថា ខ្ញុំត្រូវព្យាយាមអស់ពីលទ្ធភាពលើទិដ្ឋភាពធំបី គឺស្នាដៃមានភាពទទួលខុសត្រូវ ទាត់ចោលគំនិតរាក់ៗដែលចោទថាប្រលោមលោកមិនបានការ វាយបកទៅនឹងការវាយតម្លៃបន្ទោសបង្អាប់ថាស្នាដៃអ្នកនិពន្ធខ្មែរដដែលៗដូចរឿងភាគដណ្ដើមស្នេហា។ល។»
ថ្មីៗនេះអ្នកស្រីទើបតែបានបញ្ចេញនូវប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រដែលជាកម្រងមនោសញ្ចេតនាដ៏ស៊ីវិល័យ រៀបរាប់អំពីឧក្រិដ្ឋកម្មលើដែនកោះមួយនៃទាយាទក្រុមត្រីកោណមាស ព្រមទាំងការប៉ះទង្គិចស្នេហារវាងកូនស្រីគ្រួសារប៉ូលិស និងកូនប្រុសនៃត្រកូលអ្នកជំនួញដែនកោះ។ ប្រលោមលោកមួយនេះត្រូវបានឈរមាំលើចំណាត់ថ្នាក់កំពូលតារាងប្រចាំខែដែលមានអ្នកអានបង់ប្រាក់ចុចអានច្រើនលើសលប់ពីចំណងជើងផ្សេងៗ។

«ខ្ញុំអាចសរសេរសៀវភៅសឹងថាគ្រប់ប្រភេទ ចុះហេតុអ្វីខ្ញុំនៅសរសេរប្រលោមលោក ព្រោះខ្ញុំឱ្យតម្លៃការងារនេះ ។ ប្រលោមលោកមិនត្រឹមត្រូវការទេពកោសល្យ ត្រូវការជំនាញសិល្បៈលួងលោម សាច់រឿងប្រទាក់ក្រឡា និងការស្រាវជ្រាវត្រឹមត្រូវម៉ត់ចត់ ថែមទាំងជាផ្នត់គំនិតនៃគិតវិជ្ជមាន មានសុភមង្គល »អ្នកស្រីបន្ថែម។
អ្នកស្រីម៉ីសន សុធារី ជាអ្នកនិពន្ធខ្មែរ អ្នកគ្រប់គ្រងផ្នែកសារព័ត៌មាន ជាគ្រូបង្ហាត់ជំនាញដឹកនាំ និងបទតែងនិពន្ធគ្រប់ប្រភេទ ថែមទាំងជាស្ថាបនិកនៃវេបសាយឌីជីថល meysansotheary.com ផងដែរ៕
ចុចអាន៖ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា
ចុចអាន៖ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


