ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំប្រកួតប្រលោមលោកខ្នាតខ្លីពី “សង្គ្រាម និងសន្តិភាព” សម្រាប់និស្សិតកំពុងរៀនទីនោះ
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសពីកម្មវិធីប្រកួតប្រជែងសំណេរប្រលោមលោកខ្នាតខ្លី ក្រោមប្រធានបទ “សង្គ្រាម និងសន្តិភាព” ដើម្បីជាការលើកកម្ពស់វិស័យអក្សរសិល្ប៍នៅកម្ពុជា និងឱ្យយុវជនកម្ពុជាស្វែងយល់ពីការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា។

ការប្រកួតនេះ រៀបចំដោយ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ភាសាវិទ្យា និងប្រវត្តិវិទ្យា មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីចូលរួមលើកកម្ពស់អក្សរសិល្ប៍នៅកម្ពុជា កម្មវិធីប្រកួតប្រជែងសំណេរប្រលោមលោកខ្នាតខ្លី នេះ មានបំណងចង់ឱ្យយុវជនខ្មែរ ស្វែងយល់ពីវិនាសសកម្មនៃការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា ភាពក្លាហានរបស់កងទ័ពកម្ពុជាក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន សាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជាតិខ្មែរ និងមនោសញ្ចេតនាស្នេហាជាតិ និងតម្លៃនៃសន្តិភាព។
ចំពោះលក្ខខណ្ឌនៃការចូលរួមប្រកួត បេក្ខជនត្រូវតែជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អត្ថបទដាក់ប្រកួតជាភាសាខ្មែរ ( Microsoft word & PDF), ចំណងជើង ពុម្ពអក្សរ Khmer OS Muol Light ទំហំ ១២ pt, ខ្លឹមសារប្រលោមលោក តម្រូវឱ្យដាក់ពុម្ពអក្សរ Khmer OS Siemreap ទំហំ ១២pt ចំណែកចំនួនទំព័រចន្លោះពី ៤០ ទៅ៥០ទំព័រ។
សូមជម្រាបថា ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងនេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤លានរៀល, ជ័យលាភីលេខ២ ទទួលបាន ៣លានរៀល, ជ័យលាភីលេខ៣ ទទួលបាន ២លានរៀល និងអ្នកបានលេខ៤ លេខ៥ ទទួលបានរង្វាន់លួងចិត្ត ២សែនរៀល។ ផុតកំណត់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹង ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មុនម៉ោង ៥រសៀល៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


