KPT+
អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាសសម្រួលគ្រប់វិធី ដើម្បីឲ្យសៀវភៅល្អៗបានដល់ដៃអ្នកអាន
ដោយសារតែមានគ្រូបង្រៀននិងសិស្សនិស្សិតជាច្រើន មានបំណងចង់អានតែមិនមានលទ្ធភាពគ្រប់គ្រាន់ ពេលនេះអ្នកនិពន្ធ ម៉ីសន សុធារី បានរកគ្រប់វិធីឲ្យសៀវភៅល្អៗទៅដល់ដៃអ្នកអាន ដោយគ្រាន់តែជាវប្រលោមលោក “ស្រទន់មន្តស្នេហ៍” និងទទួលបានសៀវភៅ “ថ្ងៃណាមួយ” ដោយឥតគិតថ្លៃភ្លាមៗ។

ស្របពេលដែលអ្នកនិពន្ធដដែលបានប្រកាសស្វែងរករកអ្នកគាំទ្រ ដោយអ្នកស្រីបានមានប្រសាសន៍ថា “នាងខ្ញុំ ម៉ីសន សុធារី ម្ចាស់ស្នាដៃសៀវភៅ ស្រទន់មន្តស្នេហ៍, ពេលវេលា និង ថ្ងៃណាមួយ សរុបប្រមាណ ៥០០០ក្បាល ដែលជាបទនិពន្ធបានសម្រិតសម្រាំង ផ្ដល់គុណតម្លៃនិងពុទ្ធិដល់ចលករលើកកម្ពស់ការអាននិងសរសេរនៅកម្ពុជា។ នាងខ្ញុំទទួលខុសត្រូវ ពេញទំហឹងលើការជះឥទ្ធិពលអវិជ្ជមានណាមួយពីសំណេរនេះ ទៅលើមជ្ឈដ្ឋានអ្នកអានទូទៅ”។

អ្នកនិពន្ធ ម៉ីនសន សុធារី ក៏បាននិយាយបន្ថែមទៀតថា សូមប្រកាសទទួលយកជំនួយពីរដ្ឋាភិបាល វិស័យឯកជន បុគ្គល ក្រុម ឬសហគមន៍ណាក្ដី ក្នុងការទម្លាក់តម្លៃដើមនៃសៀវភៅទាំងបីចំណងជើង ឬចែកជូនហ្វ្រីទាំងស្រុង ដល់ដៃ សិស្ស និស្សិត មន្ត្រីរាជការ ឬសហគមន៍ជនជាតិដើម សហគមន៍នានាដែលត្រូវការអាននិងខ្វះលទ្ធភាព ដោយគ្រាន់តែទាក់ទងមកក្រុមការងាររបស់អ្នកនិពន្ធតាមរយៈ ប្រអប់សារលើផេកម៉ីសន សុធារី អ្នកនិពន្ធ ឬតេឡេក្រាម ហើយទាំងនេះគឺដើម្បីរួមចំណែកចែកចាយសៀវភៅទៅកាន់តែទូលំទូលាយ និងមានផលវិជ្ជមាន រយៈពេលវែង។
សូមបញ្ចាក់ដែរថា ប្រលោមលោក “ស្រទន់មន្តស្នេហ៍” និង “ថ្ងៃណាមួយ” សុទ្ធតែទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់អ្នកអានគ្រប់ខេត្តក្រុង ហើយដោយសារតែអ្នកនិពន្ធចង់សម្របសម្រួលដល់អ្នកពុំមានលទ្ធភាព អាចមានសៀវភៅក្នុងដៃដោយមិនចាំបាច់ចំណាយច្រើន ទើបម្ចាស់ស្នាដៃ “ពេលវេលា” បានខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យអ្នកអានមកពីគ្រប់ទិសទី នឹងទទួលបានសៀវភៅល្អៗពីអ្នកនិពន្ធ៕

នេះជាឱកាសល្អ សម្រាប់អ្នកស្រលាញ់ការអាន ជាពិសេសប្រលោមលោកដ៏ល្អមួយនេះពីអ្នកនិពន្ធ ម៉ីសន សុធារី! សូមទាក់ទងឥលូវនេះឆាប់ទទួលបានសៀវភៅ!

ចុចអាន៖ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា
ចុចអាន៖អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


