ប្រឡងបាក់ឌុប Archives - Kampuchea Thmey Daily

ជាប់​ត្រឹម​និទ្ទេស E ក៏​អស់ចិត្ត តែ​យុវតី​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ទួល​ទំពូង សោក​ស្តាយ​ពេល​ដឹង​ដំណឹង​មិត្តភ័ក្ដិ​រួម​បន្ទប់ ៤ នាក់​បាន​ធ្លាក់​
បានត្រឹមជាប់និទ្ទេស E យុវតី ភា ស្រីខួច ដែលប្រឡងនៅមណ្ឌលវិទ្យាល័យទួលទំពូង ព្រមទទួលយកលទ្ធផលសម្រេច​នៃការប្រឡងបាក់ឌុបឆ្នាំ ២០២៥ ដោយអស់ចិត្ត ទោះបីឃើញមិត្តភ័ក្ដិរួមបន្ទប់ផ្សេងទៀតខ្លះបាននិទ្ទេស B និង C ខណៈដែលខ្លួនបាននិទ្ទេស E គឺបានត្រឹមតែមួយជាប់ក៏ដោយ។

ស្រីខួច បានប្រាប់កម្ពុជាថ្មីខណៈ​ចុះយកព័ត៌មាន​ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យទួលទំពូងនៅព្រឹកនេះថា លទ្ធផលត្រឹមនិទ្ទេស E នេះ ក៏ជាមោទនភាពមួយដែលកើតចេញពីសមត្ថភាពនិងការខិតខំការសិក្សាជាច្រើនឆ្នាំ។ ជាមួយលទ្ធផល​បេក្ខជនប្រឡង​បាក់ឌុប​​ប្រកាស​ជា​បន្តបន្ទាប់ កញ្ញាក៏ចូលរួមសោកស្តាយក្រោយដឹងដំណឹងថាមានមិត្តភ័ក្ដិរួមបន្ទប់ប្រឡងជាមួយគ្នាចំនួន ៤ នាក់បានធ្លាក់ក្រោយការប្រកាសលទ្ធផលនៅព្រឹកនេះ។

ក្នុងអំឡុងការសិក្សា យុវតីវ័យ ១៨ ឆ្នាំរូបនេះ ទទួលស្គាល់ពីសមត្ថភាពសិក្សារបស់ខ្លួនកន្លងទៅនៅ​មានការ​ខ្វះខាតច្រើន។ យ៉ាងណាមិញ តាមរយៈលទ្ធផលសម្រេចបាននេះ ក៏ជាស្ពានតភ្ជាប់អាចឲ្យកញ្ញាបន្តក្តីស្រមៃក្នុងការចាប់ជំនាញសិក្សាបន្តទៀតនៅមហាវិទ្យាល័យ​៕

The post ជាប់​ត្រឹម​និទ្ទេស E ក៏​អស់ចិត្ត តែ​យុវតី​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ទួល​ទំពូង សោក​ស្តាយ​ពេល​ដឹង​ដំណឹង​មិត្តភ័ក្ដិ​រួម​បន្ទប់ ៤ នាក់​បាន​ធ្លាក់​ appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ នឹងបើកកិច្ចប្រជុំសម្រេចលើករណីបេក្ខជននិងគណៈមេប្រយោគមានកំហុសឆ្គងក្នុងដំណើរការប្រឡងឆាប់ៗនេះ
ក្រុមប្រឹក្សាវិន័យ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បីពិនិត្យមើលករណីបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការមួយចំនួន ដែលបានប្រព្រឹត្តកំហុសឆ្គងនៅក្នុងដំណើរការប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានរកឃើញបេក្ខជនដែលបានប្រព្រឹត្តកំហុសឆ្គងចំនួន២ករណី ព្រមទាំងគណៈមេប្រយោគ និងគណៈកម្មការនានា មានកំហុសឆ្គងចំនួន៥ករណី ហើយត្រូវបានកត់ត្រាក្នុងរបាយការណ៍ពិសេស។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែកញ្ញានេះថា ក្រុមប្រឹក្សាវិន័យនឹងប្រជុំសម្រេចករណីនេះ ផ្អែកទៅលើកម្រិតបទបញ្ញត្តិ និងកម្រិតកំហុស។ នៅពេលសួរថា ផ្អែកតាមកំហុសរបស់បេក្ខជនអាចធ្លាក់ដោយស្វ័យប្រវត្តិទេ ហើយគណៈកម្មការប្រឈមហាមឃាត់មិនឱ្យចូលរួមប្រឡងទេឆ្នាំបន្ទាប់ទេ ត្រូវបានលោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ថាមិនទាន់អាចកំណត់បានទេ ព្រោះការកំណត់កម្រិតកំហុសត្រូវទុកជូនក្រុមប្រឹក្សាវិន័យពិនិត្យសម្រេច។

លោកស្រី ឃួន វិច្ឆិកា

បើតាមក្រសួងអប់រំ បុគ្គលិកអប់រំណាដែលល្មើសទៅនឹងគោលការណ៍ណែនាំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងរហូត។

គួរបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥នេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុ ៣១,២០៣នាក់។

ក្នុងនោះមានបេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)។

គួរជម្រាបថា អំឡុងពេលប្រឡងបាក់ឌុបពីរថ្ងៃ បេក្ខជនមានបញ្ហាសុខភាពចំនួន ២៦១ករណី ក្នុងនោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ។ បេក្ខជន មានជំងឺគ្រុនឈាម ១៣ ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ ករណី ខណៈបេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី៕

អត្ថបទ៖ សំអឿន

The post ក្រសួងអប់រំ នឹងបើកកិច្ចប្រជុំសម្រេចលើករណីបេក្ខជននិងគណៈមេប្រយោគមានកំហុសឆ្គងក្នុងដំណើរការប្រឡងឆាប់ៗនេះ appeared first on Kampuchea Thmey Daily.

ថវិកា ៩០ លាន​រៀល​ ផ្តល់​លើកទឹកចិត្តកងកម្លាំង មន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូតាម​មណ្ឌលប្រឡង​​នៅភ្នំពេញ
នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល ២ ថ្ងៃកន្លងទៅនេះ លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភជាថវិកាប្រមាណ ៩០ លានរៀល ដើម្បីលើកទឹកដល់កងកម្លាំងមន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូដែលបានការពារ ព្យាបាលសង្គ្រោះបឋម និងយាមកង់ម៉ូតូនៅតាមមណ្ឌលប្រឡងទាំង ៣៥ នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងរបាយការណ៍ផ្ញើជូនលោកបណ្ឌិត សភាចារ្យ ហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួអប់រំយុវជននិងកីឡាកាលពីថ្ងៃទី ២៩ សីហា លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា « ដូចបណ្តាឆ្នាំមុនៗដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភជាថវិកាក្នុងដំណើរការប្រឡងដល់កងកម្លាំងការពារមណ្ឌលប្រឡង ឧបត្ថម្ភលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល និង ផ្តល់ថវិកាសម្រាប់កន្លែងផ្ញើមធ្យោបាយធ្វើដំណើររបស់បេក្ខជនតាមមណ្ឌលប្រឡងនីមួយៗ ដោយមិនតម្រូវឱ្យបេក្ខជនចំណាយថវិកាលើសេវាផ្ញើមធ្យោបាយធ្វើដំណើរឡើយ»។

លោក ប្រធានមន្ទីរបានបន្តថា ថវិកាដែលបានឧបត្ថម្ភសរុបចំនួន ៩០ លានរៀល ត្រូវបានបែងចែកទៅលើកងកម្លាំងការពារមណ្ឌលសំណេរចំនួន ៣៥ លានរៀលដោយ ១ មណ្ឌលផ្តល់ ១ លានរៀល។ កងកម្លាំងការពារមណ្ឌលកំណែចំនួន ១៣,២០០,០០០ រៀលដោយក្នុង ១ មណ្ឌលផ្តល់ ១ លានរៀល។ កន្លែងរក្សាទុកវិញ្ញាសា ៣៥ លាន រៀលដោយ ១ មណ្ឌលផ្តល់ ១ លាន ២ សែនរៀល។

មន្ត្រីសុខាភិបាល ៥,៦០០,០០០ រៀលដោយគ្រូពេទ្យ ១ នាក់ផ្តល់ ៨ ម៉ឺនរៀលក្នុង ១ មណ្ឌលដាក់គ្រូពេទ្យ ២ នាក់និងកន្លែងផ្ញើកង់-ម៉ូតូ ៣៥ លានរៀលដោយក្នុង ១ មណ្ឌលផ្តល់ ១ លានរៀល។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៧ ៨៨៤ នាក់ចែកជា ៣៥ មណ្ឌលត្រូវជា ១ ១៣៥ បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១០ ៣៤០ នាក់ចែកជា ១៤ មណ្ឌលស្មើនឹង ៤១៨ បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១៧ ៨២៥ នាក់ចែកជា ២១ មណ្ឌលត្រូវជា ៧១៧ បន្ទប់មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង ២៥ ៧៣៩ នាក់ចែកជា ៣២ មណ្ឌលត្រូវជា ១០៣៧ បន្ទប់ ។

ក្នុងនោះមានបេក្ខជន និងគណៈមេប្រយោគអវត្តមានចំនួន ៦៥៦ នាក់ក្នុងនោះបេក្ខជនអវត្តមាន ៦៥៤ នាក់ និងគណៈមេប្រយោគអតវត្តមាន ២ នាក់។

សម្រាប់ដំណើរការការប្រឡងរយៈពេល ២ ថ្ងៃស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗគឺមានសភាពស្ងប់ស្ងាត់​ដោយ​គណៈមេប្រយោគបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ រីឯបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុង​ស្តីពីការប្រឡងបានល្អ។ នៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌល​គ្រប់គ្រាន់ព្រមទាំងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡងឡើយ។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖សំអឿន

The post ថវិកា ៩០ លាន​រៀល​ ផ្តល់​លើកទឹកចិត្តកងកម្លាំង មន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូតាម​មណ្ឌលប្រឡង​​នៅភ្នំពេញ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន កុំឱ្យមានការដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប
រដ្ឋបាលខេត្តសៀមរាប នាពេលថ្មីៗនេះ បានចេញលិខិតស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់ម្ចាស់អាជីវកម្មថតចម្លង មិនត្រូវទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡងឡើយ។ ចំពោះម្ចាស់ទីតាំងអាជីវកម្មថតចម្លងដែលមានទីតាំងនៅជិតមណ្ឌលប្រឡង សូមបិទការថតចម្លងជាបណ្តោះអាសន្ន ក្នុងរយៈពេលនៃការប្រឡងនេះ។

ទន្ទឹមនឹងនោះ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅតាមមណ្ឌលប្រឡងនានាទូទាំងខេត្ត។ ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវផ្សព្វផ្សាយតាមវត្តអារាមក្នុងខេត្ត ដើម្បីជួយសម្រួលដល់សិស្ស និងអាណាព្យាបាលរបស់សិស្សស្នាក់អាស្រ័យក្នុងរយៈពេលនេះ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ស្មើនឹង ៤៦៤បន្ទប់ ដែលមានបេក្ខជន សរុប ១១ ៥៣៣នាក់ ស្រី ៦ ៦៦៤នាក់៕

ដោយ៖ គឿន វេត

The post រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន កុំឱ្យមានការដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ៖ លទ្ធផលប្រឡងបាក់ឌុប បង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំ និងផ្លែផ្កានៃកំណែទម្រង់
ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែល​មានរហូតដល់ទៅ១០៦ ៣៥១ ស្មើនឹង៧៩% នៃចំនួនសិស្សប្រឡងសរុប ខណៈដែលចំនួនសិស្សជាប់និទ្ទេស A និងនិទ្ទេស B ក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ។

នៅក្នុងនាមជាអាណាព្យាបាល ជាគ្រូបង្រៀន និងជាអ្នកតែងតែផ្ដល់ទស្សនៈអប់រំ​សម្រាប់សង្គម លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃទៅលើលទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៤នេះថា គឺជាការបង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា។ នៅក្នុងន័យនេះ លោកបណ្ឌិត ក៏បានគូសបញ្ជាក់នូវទស្សនៈចំនួន ៥ចំណុច ពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅមុខ​សម្រាប់យុវជន វិស័យអប់រំ និងដំណើរការអភិវឌ្ឍសង្គមផងដែរ។ ទស្សនៈទាំង ៥ចំណុចនោះគឺ៖

១. ត្រូវចៀសវាងការប្រៀបធៀបពិន្ទុ ឬនិទ្ទេស ត្រូវគិតការរៀបចំដំណើរជីវិតឆ្ពោះទៅមុខ

នៅក្នុងការប្រឡង ពិតជាមានលទ្ធផលគួរជាទីគាប់ចិត្ត និងមិនសមបំណងសម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាក្រុមគ្រួសារផងដែរ អាស្រ័យទៅលទ្ធភាព សមត្ថភាព និងការខិតខំប្រឹងប្រែង ប៉ុន្តែនៅក្នុងទស្សនៈរបស់អាណាព្យាបាល និងសិស្សានុសិស្សជាសាមីខ្លួនផ្ទាល់ មិនត្រូវព្យាយាមប្រៀបធៀបនិទ្ទេសនិងលំដាប់ពិន្ទុ ទៅអ្នកដទៃ ហើយកំណត់ព្រំដែននៃការគិតអំពីដំណើរជីវិតឆ្ពោះទៅមុខនោះទេ។

លទ្ធផលប្រឡងបាក់ឌុប គឺគ្រាន់តែជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងទូទៅ ដែលសិស្សានុសិស្សអាចស្រូបយកបាននៅកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណើរជីវិតឆ្ពោះទៅអនាគតខាងមុខ មានកិច្ចការងារ និងភារកិច្ចជាច្រើនទៀត ដែលប្អូនៗជាសិស្សានុសិស្សដែលបញ្ចប់ការសិក្សាត្រូវបំពេញ និងសម្រេចឱ្យបន្ថែមជាបន្ថែមទៀត។ ពិន្ទុ ឬនិទ្ទេស ដែលទទួលបានពីការប្រឡងបាក់ឌុបនឹងមិនអាចកំណត់ជោគ​វាសនា​ទាំងស្រុងរបស់ប្អូនៗនោះឡើយ តែនេះគ្រាន់តែជាសារដាស់តឿន ឬលើកទឹកចិត្តឱ្យប្អូនៗពិនិត្យ និង​រៀបចំផែនការ និងផ្លូវដែលត្រូវជ្រើសរើសនៅក្នុងដំណើរជីវិតរបស់ខ្លួនតែប៉ុណ្ណោះ។

២. យុវជនត្រូវគិតអំពីទស្សនវិជ្ជារៀនពេញមួយជីវិត

ទស្សនវិជ្ជាអប់រំពេញមួយជីវិត គឺជាទស្សនវិជ្ជាសម្រាប់វិស័យអប់រំ ប៉ុន្តែនេះក៏ជាសច្ចភាពមួយរបស់​មនុស្សរស់នៅក្នុងសង្គមផងដែរ ដោយមនុស្សត្រូវការរៀនសូត្រអ្វីដែលថ្មីៗជាប្រចាំ ដើម្បីសម្រួលដល់ស្ថានភាពជីវភាព ការបំពេញកិច្ចការងារសម្រាប់បុគ្គល សម្រាប់សហគមន៍ និងដើម្បីសង្គមជាតិទាំងមូល។ ការប្រឡងបាក់ឌុបមិនមែនជាការ​បញ្ចប់ការសិក្សារបស់យុវជននោះទេ ប៉ុន្តែនេះគឺជាការបង្ហាញថា យុវជនបានបញ្ចប់ការសិក្សានៅកម្រិតចំណេះដឹងទូទៅហើយ ដោយជំហានបន្ទាប់ ត្រូវចាប់យកទស្សនវិជ្ជារៀនពេញមួយជីវិត មានន័យថា ត្រូវអភិវឌ្ឍសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនតាមរយៈសិក្សារៀនសូត្រនៅ​គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។

ក្នុងនាមជាឪពុក ជាមេគ្រួសារ ជាមន្ត្រីរាជការ និងជាអ្នកផ្ដល់ទស្សនៈអប់រំនៅតាមប្រព័ន្ធផ្សព្វផ្សាយ លោកបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវចាប់យកឱកាសសិក្សានៅថ្នាក់ឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈ ហើយបន្តការសិក្សាស្វែងយល់អំពីបរិយាកាសជុំវិញខ្លួន ទាំងនៅក្នុងថ្នាក់រៀន នៅក្នុងសង្គម និងនៅក្នុងទំនាក់ទំនងជាមួយមនុស្សថ្មីៗជាច្រើនផ្សេងទៀត។

៣. រដ្ឋាភិបាលបានផ្តល់គោលនយោបាយដែលមានជម្រើសច្រើនសម្រាប់យុវជន

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយផ្ដល់ជម្រើសច្រើនសម្រាប់យុវជន នៅក្នុងការអភិវឌ្ឍ​សមត្ថភាព និងចាប់យកជំនាញដើម្បីអាជីព និងការប្រកបមុខរបរផ្សេងៗ ដូច្នេះបើទោះជាលទ្ធផលនៃការប្រឡងរបស់យុវជន ទទួលបានពិន្ទុឬនិទ្ទេសណាក៏ដោយ រាជរដ្ឋាភិបាលមានគោលនយោបាយគាំទ្រដល់គ្រប់យុវជនទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ ឬអាយុនោះឡើយ។

តាមរយៈការជំរុញ និងគាំទ្ររបស់រាជរដ្ឋាភិបាល នៅប្រទេសកម្ពុជាមានសាកលវិទ្យាល័យជាច្រើន ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ហើយក៏មានអាហាររូបករណ៍ជាច្រើនដែលត្រូវបានប្រកាសឡើង ដូចជា អាហារូបករណ៍សម្ដេចតេជោ អាហារូបករណ៍សម្ដេចធិបតី និងអាហារូបករណ៍ដែលផ្ដល់ជូនដោយសប្បុរសជន និងសាកលវិទ្យាល័យនានា ក៏ដូចជាឱកាសអាហារូបករណ៍ផ្ដល់ដោយប្រទេសជាមិត្តតាមរយៈរាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងសប្បុរសជននានាផងដែរ។ ទាំងនេះ សុទ្ធសឹង​តែជាឱកាស និងការលើកទឹកចិត្តចំពោះអ្នកមានសមត្ថភាព និងមានឆន្ទៈបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីឈានទៅចាប់យកអាជីពកម្រិតជំនាញឯកទេស។

បន្ថែមពីនេះ គោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏បានគិតគូរទៅដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាច្រើន ដែលផ្ដល់ដល់យុវជន ទាំងអ្នកជាប់និងធ្លាក់បាក់ឌុប ឱ្យចាប់យកជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញវិជ្ជាជីវៈដូនតាជាដើម ដែលអនុញ្ញាតឱ្យយុវជនទើបបញ្ចប់ការសិក្សា អាចសិក្សានិងចាប់យកជាជំនាញប្រកបអាជីពចិញ្ចឹមជីវិតបានផងដែរ។ ដូច្នេះហើយ នេះគឺជាពេលវេលាដ៏ល្អ សម្រាប់យុវជនកម្ពុជាយើង ដែលមិនមានភាពទ័លច្រកនៅក្នុងការចាប់យកជំនាញ ឬឯកទេស ដើម្បីប្រកបអាជីព និងបំពេញការងារជាមួយនឹងជំនាញផ្សេងៗជាច្រើន ដែលពួកគេអាចជ្រើសរើសតាមទេពកោសល្យ ការស្រឡាញ់ពេញចិត្ត លទ្ធភាព និងសមត្ថភាពដែលខ្លួនមាន សម្រាប់យកទៅអនុវត្តដើម្បីចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍសង្គមជាតិគ្រប់ៗគ្នា។

៤. ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងពីគុណតម្លៃនៃការអប់រំ

យើងឃើញថា និន្នាការបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបានជ្រួតជ្រាបកាន់តែទូលំទូលាយអំពីគុណតម្លៃនៃការអប់រំកាន់តែប្រសើរឡើង តាមរយៈលទ្ធផលនៃការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនៅឆ្នាំ២០២៤នេះ សិស្សប្រឡប់ជាប់និទ្ទេស A និង B មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនសិស្សជាប់និទ្ទេស A និង B នេះ បានសបញ្ជាក់ឱ្យឃើញអំពីការប្រឹងប្រែងរបស់អាណាព្យាបាលក្នុងការជំរុញនិងលើកទឹកចិត្តឱ្យកូនក្មួយ ឱ្យសិក្សារៀនសូត្រដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ហើយអាចវាស់ស្ទង់ឱ្យមើលឃើញបានតាមរយៈលទ្ធផលនៃការប្រឡង។

តាមរយៈនិន្នាការនេះ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ប្រទេសកម្ពុជានឹងកាន់តែមានធនធានមនុស្សសម្បូរបែប និងប្រកបដោយគុណភាពបន្ថែមទៀតនាពេលអនាគតខាងមុខ ហើយយុវជនប្រកបដោយសមត្ថភាពភាពទាំងនេះ ក៏នឹងក្លាយទៅជាចលករជំរុញដល់ការអភិវឌ្ឍសង្គមជាតិកាន់តែជឿនលឿនរហ័ស ឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមហិច្ឆតាចង់សម្រេចឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផង​ដែរ។

៥. កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការបន្តកំណែទម្រង់វិស័យអប់រំ

តាមរយៈលទ្ធផលនៃកំណែទម្រង់អប់រំ ពិសេសកំណែទម្រង់នៃរដ្ឋបាលប្រឡងបាក់ឌុប ដែលក្រសួងអប់រំប្រើប្រាស់ពេលវេលាប្រមាណជាង១០ឆ្នាំកន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា កម្ពុជាពិតជាទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់ពីកំណែទម្រង់វិស័យអប់រំ។

ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជាត្រូវតែបន្តកំណែទម្រង់វិស័យអប់រំបន្ថែមទៀត ដែលគ្រប់គ្នាបានយល់ដឹងហើយថា វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិមួយ ហើយភាពរឹងមាំរបស់ពលរដ្ឋ ផ្ដើមចេញពីការអប់រំកុមារតូចប្រកបដោយគុណភាពពិតប្រាកដ ដែលត្រង់ចំណុចនេះ គេត្រូវពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាចាប់ពីថ្នាក់ដំបូងមកម្ល៉េះ ពោលគឺកំណែទម្រង់វិស័យអប់រំត្រូវផ្ដោតលើការពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលដល់កុមារតូច រហូតដល់មធ្យមសិក្សា។

លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ការជំរុញកំណែទម្រង់កាន់តែស៊ីជម្រៅនៅក្នុងវិស័យអប់រំនេះ ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់នៅក្នុងសង្គម ដែលត្រូវពិនិត្យពិចារណា និងវាយម្លៃលើលទ្ធភាពនៃការធ្វើកំណែទម្រង់ទាំងប្រព័ន្ធសិក្សា កម្មវិធីសិក្សា បរិយាកាសអប់រំនៃសង្គមទាំងមូល ដែលរាប់ចាប់តាំងពីទិដ្ឋភាពសង្គម និងបរិយាកាសនៃការអប់រំនៅតាមសាលារៀននានា ពិសេសគ្រឹះស្ថានសិក្សារបស់រដ្ឋ៕

ដោយ៖ បណ្ឌិត យង់ ពៅ

The post បណ្ឌិត យង់ ពៅ៖ លទ្ធផលប្រឡងបាក់ឌុប បង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំ និងផ្លែផ្កានៃកំណែទម្រង់ appeared first on Kampuchea Thmey Daily.

តើសិស្សទើបប្រឡងបាក់ឌុប គួរជ្រើសរើសជំនាញអ្វី និងរៀបចំផែនការជីវិតបែបណានៅថ្នាក់មហាវិទ្យាល័យ?
នៅព្រឹកថ្ងៃសុក្រ ស្អែកនេះ សារព័ត៌មានកម្ពុជាថ្មី នឹងរៀបចំវេទិកាជជែកពិភាក្សាពិសេសស្តីពី តើសិស្សគួររៀនជំនាញអ្វី និងរៀបចំផែនការជីវិតបែបណានៅថ្នាក់មហាវិទ្យាល័យ? ដើម្បីជាការចូលរួមផ្តល់ជាពុទ្ធិត្រួសត្រាយផ្លូវ និងជាការតម្រង់ទិសដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបបញ្ចប់ថ្នាក់វិទ្យាល័យ។ វេទិកាជជែកពិភាក្សាពិសេសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីម៉ោង ៩៖០០ នាទីព្រឹក ដល់ ម៉ោង ១១៖០០នាទីព្រឹក។

ការរៀបចំនូវវេទិកាជជែកពិភាក្សាពិសេសនេះឡើង គឺបន្ទាប់ពីអង្គភាពសារព័ត៌មានកម្ពុជាថ្មី បានកត់សម្គាល់ឃើញថា បញ្ហាធំរបស់សិស្សដែលទើបប្រឡងបាក់ឌុប គឺមិនដឹងថា ខ្លួនគួរចាប់មុខជំនាញអ្វីនៅសកលវិទ្យាល័យ ដើម្បីឱ្យត្រូវនឹងទីផ្សារការងារបច្ចុប្បន្ន ហើយគួរចូលរៀននៅសកលវិទ្យាល័យណា ទើបល្អ ទើបត្រូវមុខជំនាញដែលខ្លួនចាប់យកនោះ។ ម្យ៉ាងវិញទៀត បញ្ហាធំជាទូទៅមួយដែលសិស្ស និស្សិតតែងតែជួបប្រទះដែរ គឺមិនដឹងច្បាស់ថា ខ្លួនមានទេពកោសល្យ និងស្រឡាញ់ជំនាញអ្វីឱ្យពិតប្រាកដ និងមិនដឹងថា ត្រូវរៀបចំខ្លួនយ៉ាងណានៅថ្នាក់មហាវិទ្យាល័យ ដើម្បីឈានទៅសម្រេចឱ្យដល់គោលដៅដែលខ្លួនបានដៅទុក។

ដើម្បីស្រាយបញ្ហាទាំងនេះរបស់សិស្សានុសិស្ស សារព័ត៌មានកម្ពុជាថ្មី បានអញ្ជើញវាគ្មិនជំនាញចំនួន៣រូប ដើម្បីជជែកពិភាក្សា និងចែករំលែក គឺ១.ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២.ឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទី៣. លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey។ វាគ្មិនទាំង៣រូប នឹងចែករំលែកពីបទពិសោធការសិក្សា និងការងារ បង្ហាញពីទីផ្សារការងារបច្ចុប្បន្នផ្តល់ការលើកទឹកចិត្ត និងការពិចារណាមុនចាប់យកជំនាញណាមួយ ចង្អុលបង្ហាញពីវិធីសាស្រ្តរៀបចំខ្លួនពេលចូលរៀននៅសកលវិទ្យាល័យ ដើម្បីទទួលជោគជ័យលើវិថីការងារក្រោយពេលបញ្ចប់។

ប្រជាពលរដ្ឋ ឪពុក ម្តាយ អាណាព្យាបាល សិស្ស និស្សិត យុវជន អាចចូលរួមទស្សនា ស្តាប់ ដោយសេរី ហើយអាចលើកពីចម្ងល់ និងសំណួរសួរទៅវាគ្មិនពិសេសទាំង៣រូប។ ប៉ុន្តែ បើសិនមិនបានចូលរួមដោយផ្ទាល់ទេ ក៏អាចតាមដានទស្សនាបានដែរតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក Kampuchea Thmey Daily, Kampuchea Thmey Media និង Channel YouTube Kampuchea Thmey TV៕

The post តើសិស្សទើបប្រឡងបាក់ឌុប គួរជ្រើសរើសជំនាញអ្វី និងរៀបចំផែនការជីវិតបែបណានៅថ្នាក់មហាវិទ្យាល័យ? appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ៖ ដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រឡង ប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២១ តុលា នេះ​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់ឌុប បាន​ប្រព្រឹត្តិ​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

លោកស្រី​បាន​បន្ត​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់ឌុប បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៨ តុលា ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៤ បន្ទាប់ពី​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា ដោយ​ជោគជ័យ។

លោកស្រី​បាន​បន្ត​ទៀត​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន និង​ប្រកប​ដោយ​ការ​យកចិត្តទុកដាក់​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ។

លោកស្រី​បាន​បន្ថែម​ថា ក្នុង​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នេះ​ដែរ ក៏​មាន​ការ​សហការ​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​នៅ​ក្នុង​ដំណើរការ​នេះ​គឺ​សមាជិក​នានា​នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ទេ លើកលែងតែ​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ និង​មានការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​បន្ទប់​នានា​សម្រាប់​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​ផង​ដែរ។

លោកស្រី​បាន​ឱ្យ​ដឹង​ថា លើស​ពី​នេះ​ទៀត ដើម្បី​រក្សា​ភាព​សុក្រឹត ក៏ដូចជា​តម្លាភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​គឺ​ការ​សម្រង់​ពិន្ទុ​បេក្ខជន​ដែល​ទទួល​បាន​ពី​មណ្ឌល​ប្រឡង​នីមួយៗ គឺ​ពុំ​មាន​សញ្ញា​សម្គាល់​ណាមួយ​បញ្ជាក់​ថា មណ្ឌល​ណាមួយ​នោះ​ទេ ហើយ​នៅ​ពេល​ដែល​យើង​បញ្ចូល​ក្នុង​បន្ទប់​បូក​ស្រង់ គឺ​មានន័យថា​ការីកុំព្យូទ័រ នឹង​បញ្ចូល​ពិន្ទុ​ចូល​ក្នុង​កុំព្យូរទ័រ​តាមរយៈ​ការ​ស្កែន​បា​កូដ​មាន​នៅ​លើ​សន្លឹក​ចូល​ទូ​ក្នុង​ប្រព័ន្ធ ហើយ​នៅ​ក្នុង​ការ​បញ្ចូល​នោះ​គាត់​ក៏​មិនអាច​ដឹងថា​ស្ថិតនៅក្នុង​មណ្ឌល​ណាមួយ​នោះ​ដែរ។

លោកស្រី​បាន​ឱ្យ​ដឹង​ទៀត​ថា «​ក្រោយ​ការ​ធ្វើ​បញ្ចូល​រួចរាល់​ នឹងមាន​ក្រុមការងារ​មួយ​ដោយឡែក​ទៀត​ធ្វើការ​ផ្ទៀងផ្ទាត់​រវាង​សន្លឹក​កិច្ចការ​ដែល​បញ្ជូន​មក​ជាមួយ​នឹង​សន្លឹក​កិច្ចការ​សន្លឹក​ពិន្ទុ​ដែល​ព្រី​ន​ចេញ​ដែល​បញ្ចូល​ពិន្ទុ​រួច​ក្នុងករណី​យើង​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​ពិន្ទុ​មិន​ដូច​ណាមួយ​យើង​នឹង​ធ្វើការ​កែតម្រូវ​រហូត​ដល់​មាន​ភាព​សុក្រឹត និង​ទទួល​យក​បាន​»។

គួរ​បញ្ជាក់​ថា ​ឆ្នាំនេះ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ប្រឡង​បាក់ឌុប​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី​ ៨​ និង​ ទី ​៩ ​តុលា​ ដោយមាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.០៤០ នាក់ (​ស្រី​៧៤.៨៨២ នាក់​) ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៩ ៣៥៨ នាក់​(​ស្រី ២៣.៧១៥ នាក់) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៧.៦៨២ នាក់ ​(​ស្រី ៥១.១៦៧ នាក់​) ​ចែកជា ​២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។ ក្រសួង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ពេល​រសៀល​នៅ​ថ្ងៃ​ទី​ ៣០ តុលា សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​មណ្ឌល​ប្រឡង​ខេត្ត​កណ្តាល​ និង​នៅ​ថ្ងៃទី ​៣១ តុលា​ សម្រាប់​ខេត្ត​ផ្សេងៗ ​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ ៖ សំអឿន

The post អ្នកនាំពាក្យ ៖ ដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រឡង ប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព appeared first on Kampuchea Thmey Daily.

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ
ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ជា វណ្ណី បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប ត្រូវលើកទឹកចិត្តកូនឱ្យបានល្អនៅថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប មិនថាកូនប្រឡងជាប់ ឬ ធ្លាក់ ឬទទួលបានលទ្ធផលមិនសមបំណងទេ ត្រូវលើកទឹកចិត្តកូនជានិច្ចកុំឱ្យបាក់ទឹកចិត្តឱ្យសោះ។

ក្នុងនាមជាម្តាយមួយរូប ដែលមានកូនប្រឡងបាក់ឌុបឆ្នាំ២០២៤នេះដែរ លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងថា ទោះបីជាលទ្ធផលប្រឡងចេញមកបែបណា ក៏លោកស្រីមិនស្តីបន្ទោសដល់កូនឡើយ គឺមានតែលើកទឹកចិត្តបន្ថែមទៀតដល់កូន ព្រោះលោកស្រីបានឃើញពីសកម្មភាពខិតខំរៀនសូត្ររបស់កូនរួចមកហើយ ដូចនេះ ទទួលបានលទ្ធផលបែបណាក៏លោកស្រីមិនស្តីបន្ទោសកូនជាដាច់ខាត។

លោកស្រីបណ្ឌិត ជា វណ្ណី

លោកស្រីក៏បានស្នើទៅអាណាព្យាបាលគ្រប់រូប គួរតែមានការលើកទឹកចិត្តកូនៗឱ្យបានច្រើន ព្រោះជោគវាសនារបស់កូនមិនស្ថិតនៅលើលទ្ធផលប្រឡងបាក់ឌុបឡើយ។ អាណាព្យាបាលគ្រប់រូបគួរគិតពីសុខភាពផ្លូវចិត្តរបស់កូនជាចម្បង ចៀសវាងកូនបាក់ទឹកចិត្តនៅពេលមានមនុស្សជុំវិញស្តីបន្ទោសច្រើន រហូតលែងខ្វល់ពីយុទ្ធសាស្ត្រអនាគតរបស់ខ្លួន អាចឈានទៅដល់ការសម្លាប់ខ្លួនថែមទៀតផង។ ដូច្នេះ ម្តាយឪពុក មិនអាចមើលរំលងចំណុចសំខាន់នេះបានទេ ប្រសិនជាកូនប្រឡងមិនបានជោគជ័យ អាចឱ្យកូនរៀនម្តងទៀត ឬប្រឡងស្វៃរិន បំពេញវិជ្ជា ឬអាចរៀនបរិញ្ញាបត្ររងបានដូចគ្នា។

លោកស្រីបណ្ឌិត ជា វណ្ណី និយាយថា៖ “គួរតែលើកទឹកចិត្តគាត់ ហើយធ្វើយ៉ាងណាបណ្តុះឆន្ទៈមនសិកាគាត់ឱ្យស្រឡាញ់ការសិក្សាជាបន្ត ព្រោះមានតែការសិក្សាទេដែលជាគុណតម្លៃនៃជីវិតមិនអាចកាត់ថ្លៃបាន។ បើកាលណាយើងស្តីបន្ទោសគាត់ គាត់បាក់ទឹកចិត្ត គាត់បោះបង់ការសិក្សា គាត់លែងធ្វើអីនោះ គឺអនាគតរបស់គាត់នឹងទៅតាមនឹង”។

តាមការសង្កេត កន្លងមកមានបេក្ខជនមួយចំនួនតូចណាស់បានគិតខ្លីនៅពេលដែលប្រឡងធ្លាក់បាក់ឌុប ប៉ុន្តែ ក៏មានយុវជនមួយចំនួនធំដែលធ្លាក់បាក់ឌុបបានតស៊ូរៀនសូត្រ និងប្រឡងឡើងវិញ រហូតទទួលបានជោគជ័យដូចគ្នា។ ​ទាំងនេះ គឺអាស្រ័យលើការខិតខំប្រឹងប្រែង ការលើកទឹកចិត្ត របស់ក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រទុតិយភូមិនឆ្នាំនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ហើយដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ក្រសួងអប់រំ “ចេះជាប់”។ ជាមួយគ្នានេះ បេក្ខជនដែលមិនបានចូលរួមប្រឡង រយៈពេល២ថ្ងៃនៃការប្រឡងបាក់ឌុបនេះមានចំនួនសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ។ ក្នុងនោះ មានបេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប១.៩៩០នាក់ ស្រី ៧៣៨នាក់។ រីឯ ការប្រកាសលទ្ធផលធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញទាំងអស់ និងប្រកាសថ្ងៃទី៣១ សម្រាប់បេក្ខជនប្រឡងនៅមណ្ឌលតាមបណ្តាខេត្តនានា៕

ដោយ៖ អុន ស្រីមាន

The post លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ appeared first on Kampuchea Thmey Daily.