ព័ត៌មានជាតិ
ថវិកា ៩០ លានរៀល ផ្តល់លើកទឹកចិត្តកងកម្លាំង មន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូតាមមណ្ឌលប្រឡងនៅភ្នំពេញ
នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល ២ ថ្ងៃកន្លងទៅនេះ លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភជាថវិកាប្រមាណ ៩០ លានរៀល ដើម្បីលើកទឹកដល់កងកម្លាំងមន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូដែលបានការពារ ព្យាបាលសង្គ្រោះបឋម និងយាមកង់ម៉ូតូនៅតាមមណ្ឌលប្រឡងទាំង ៣៥ នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងរបាយការណ៍ផ្ញើជូនលោកបណ្ឌិត សភាចារ្យ ហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួអប់រំយុវជននិងកីឡាកាលពីថ្ងៃទី ២៩ សីហា លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា « ដូចបណ្តាឆ្នាំមុនៗដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភជាថវិកាក្នុងដំណើរការប្រឡងដល់កងកម្លាំងការពារមណ្ឌលប្រឡង ឧបត្ថម្ភលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល និង ផ្តល់ថវិកាសម្រាប់កន្លែងផ្ញើមធ្យោបាយធ្វើដំណើររបស់បេក្ខជនតាមមណ្ឌលប្រឡងនីមួយៗ ដោយមិនតម្រូវឱ្យបេក្ខជនចំណាយថវិកាលើសេវាផ្ញើមធ្យោបាយធ្វើដំណើរឡើយ»។


លោក ប្រធានមន្ទីរបានបន្តថា ថវិកាដែលបានឧបត្ថម្ភសរុបចំនួន ៩០ លានរៀល ត្រូវបានបែងចែកទៅលើកងកម្លាំងការពារមណ្ឌលសំណេរចំនួន ៣៥ លានរៀលដោយ ១ មណ្ឌលផ្តល់ ១ លានរៀល។ កងកម្លាំងការពារមណ្ឌលកំណែចំនួន ១៣,២០០,០០០ រៀលដោយក្នុង ១ មណ្ឌលផ្តល់ ១ លានរៀល។ កន្លែងរក្សាទុកវិញ្ញាសា ៣៥ លាន រៀលដោយ ១ មណ្ឌលផ្តល់ ១ លាន ២ សែនរៀល។
មន្ត្រីសុខាភិបាល ៥,៦០០,០០០ រៀលដោយគ្រូពេទ្យ ១ នាក់ផ្តល់ ៨ ម៉ឺនរៀលក្នុង ១ មណ្ឌលដាក់គ្រូពេទ្យ ២ នាក់និងកន្លែងផ្ញើកង់-ម៉ូតូ ៣៥ លានរៀលដោយក្នុង ១ មណ្ឌលផ្តល់ ១ លានរៀល។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៧ ៨៨៤ នាក់ចែកជា ៣៥ មណ្ឌលត្រូវជា ១ ១៣៥ បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១០ ៣៤០ នាក់ចែកជា ១៤ មណ្ឌលស្មើនឹង ៤១៨ បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១៧ ៨២៥ នាក់ចែកជា ២១ មណ្ឌលត្រូវជា ៧១៧ បន្ទប់មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង ២៥ ៧៣៩ នាក់ចែកជា ៣២ មណ្ឌលត្រូវជា ១០៣៧ បន្ទប់ ។
ក្នុងនោះមានបេក្ខជន និងគណៈមេប្រយោគអវត្តមានចំនួន ៦៥៦ នាក់ក្នុងនោះបេក្ខជនអវត្តមាន ៦៥៤ នាក់ និងគណៈមេប្រយោគអតវត្តមាន ២ នាក់។
សម្រាប់ដំណើរការការប្រឡងរយៈពេល ២ ថ្ងៃស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗគឺមានសភាពស្ងប់ស្ងាត់ដោយគណៈមេប្រយោគបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ រីឯបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ។ នៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ព្រមទាំងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡងឡើយ។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


